07/07/2026 - 15:15

តភ្ជាប់​ប្រ​ភព​ធន​ធាន​ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ 

ទី​ក្រុង​កឹង​ធើ បាន​កំ​ណត់​ទិស​ដៅ​អភិវឌ្ឍ​ន៍ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​គ្រឹះ​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ ដោយ​ចាត់​ទុក​នេះ​ជា​កម្លាំង​ចលករ​ដើម្បី​លើក​កម្ពស់​ទិន្ន​ផល​ពល​កម្ម​និង​គុណ​ភាព​បម្រើ​ប្រ​ជា​ជន​ អា​ជីវ​កម្ម​។ ទី​ក្រុង​បាន​និង​កំ​ពុង​ខិត​ខំ​ប្រឹង​ប្រែង​បើក​ចំ​ហ​និង​តភ្ជាប់​យ៉ាង​ខ្លាំង​ក្លា​ប្រ​ភព​ធន​ធាន​នា​នា​ នាំ​យក​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ ផ្លាស់​ប្តូរ​ឌីជី​ថល​សម្រាប់​ដោះ​ស្រាយ​ផ្ទាល់​នូវ​បញ្ហា​ធំ​ៗ ព្រម​ទាំង​បង្កើត​ជា​គំនាស់​ដ៏​រឹង​មាំ​ ដើម្បី​ជំ​រុញ​កឹង​ធើក្លាយ​ជា​ប៉ូលកំ​ណើន​មួយ​របស់​ទូ​ទាំង​ប្រ​ទេស​។

អា​ជីវ​កម្ម​មក​ពី​ទី​ក្រុង​កឹង​ធើ ចូល​រួម​តភ្ជាប់​ផ្គត់​ផ្គង់​និង​តម្រូវ​ការ​បច្ចេក​វិទ្យា​នៅ​ព្រឹត្តិ​ការណ៍​មួយ​ដែល​ចាត់​តាំង​ឡើង​ដោយ​ទី​ក្រុង​កឹង​ធើ។

រយៈ​ពេល​កន្លង​ សកម្ម​ភាព​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ និង​ការ​ផ្តើម​អា​ជីព​ច្នៃ​ប្រ​តិដ្ឋ​របស់​ទី​ក្រុង​ ជា​ជំ​ហាន​ៗបង្វែរ​ពី​ដំ​ណាក់​កាល​ដឹក​នាំ​ទៅ​កាន់​ដំ​ណាក់​កាល​អភិវឌ្ឍ​ន៍។ ជា​មួយ​នឹង​ទិស​ដៅ​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ និង​អភិវឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​ដែល​មាន​គុណ​ភាព​ខ្ពស់​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វ​ឡុង​ ទី​ក្រុង​កឹង​ធើបាន​និង​កំ​ពុង​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​រាល់​សេច​ក្តី​សម្រេច​ចិត្ត​របស់​មជ្ឈិម​ តាម​រយៈ​កម្ម​វិធី​ គម្រោង​និង​ផែន​ការ​សកម្ម​ភាព​ជាក់​ស្តែង​។ តួ​យ៉ាង​ដូច​ជា​ការ​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៥៧-NQ/TW របស់​ការិយា​ល័យ​នយោ​បាយ​ អំ​ពី​ការ​លោត​ផ្លោះ​អភិវឌ្ឍ​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ថ្នាក់​ជាតិ​ នៅ​ទី​ក្រុង​កឹង​ធើ រយៈ​ពេល​កន្លង​ តែង​ដាក់​ចេញ​នូវ​ទិស​ដៅ​ផ្សារ​ភ្ជាប់​នឹង​ស្ថិរ​ភាព​ដំ​ណើរ​ការ​ក្រោយ​ពី​រួម​បញ្ចូល​ បង្កើត​ជា​កម្លាំង​ចលករ​អភិវឌ្ឍ​ថ្មី​ ដោយ​ផ្អែក​លើ​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​។ ក្នុង​នោះ​ ចំ​ណុច​សំ​ខាន់​គឺ​បង្កើត​ផលិត​ផល​ ទម្រង់​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​ដោះ​ស្រាយ​បញ្ហា​ធំ​ៗ ដែល​មាន​ឥទ្ធិ​ពល​ផ្ទាល់​ទៅ​លើ​កំ​ណើន​ទិន្ន​ផល​ពល​កម្ម​ ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង​ គុណ​ភាព​បម្រើ​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម​។

លោក​ង៉ោអាញ​តឹន នា​យក​មន្ទីរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ ទម្រង់​មជ្ឈ​មណ្ឌល​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ទី​ក្រុង​កឹង​ធើ កំ​ពុង​បង្កើត​ជា​រូប​រាង​និង​អភិវឌ្ឍ​ដោយ​ផ្អែក​លើ​សសរ​ស្តម្ភចំ​នួន​៤ រួម​មាន​៖ ទម្រង់​តាម​សសរ​ស្តម្ភសម្រប​សម្រួល​ ទម្រង់​តាម​សសរ​ស្តម្ភសហ​ការ​រដ្ឋ​និង​ឯ​កជន​ ទម្រង់​តាម​សសរ​ស្តម្ភ Deep-Tech និង​ទម្រង់​តាម​សសរ​ស្តម្ភពាណិជ្ជ​កម្ម​។ ក្នុង​នោះ​ តំ​បន់​សំ​យោគ​ផ្តើម​អា​ជីព​និង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ (CASIC​ Complex Hub)មាន​១២តំ​បន់​សាខា​មុខ​ងារ​និង​១០labs ដែល​បាន​រៀប​ចំ​ប្រ​មូល​ផ្តុំ​ជា​៣បណ្តុំ រួម​មា​នប​ណ្តុំ R&D ចំ​ណុះ​សា​កល​វិទ្យា​ល័យ​ រួម​ជា​មួយ​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​អនុ​វត្ត​វិទ្យា​សាស្ត្រ​ឯក​ទេស​ បណ្តុំផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​សម្រាប់​អា​ជីវ​កម្ម​ វិទ្យា​ស្ថាន​និង​សា​កល​វិទ្យា​ល័យ​ លំ​ហត​ភ្ជាប់​សហ​គម​ន៍ ពិព័រណ៍​និង​សេ​វា​កម្ម​ឧបត្ថម្ភ​ startup ទី​តាំង​ធ្វើ​ការ​រួម​។ 

ដើម្បី​បើក​ផ្លូវ​សម្រាប់​ដំ​ណើរ​ការ​ទម្រង់​មជ្ឈ​មណ្ឌល​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ទី​ក្រុង​កឹង​ធើ ថ្មី​ៗនេះ​ ទី​ក្រុង​បាន​បង្ហាញ​មុខ​ក្រុម​ប្រឹក្សា​ផ្តល់​ពិ​គ្រោះ​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ ផ្តើម​អា​ជីព​ច្នៃ​ប្រ​តិដ្ឋ​ទី​ក្រុង​កឹង​ធើ។ ក្រុម​ប្រឹក្សា​មាន​តួ​នា​ទី​ផ្តល់​ពិ​គ្រោះ​ ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ អំ​ពី​ការ​អភិវឌ្ឍ​មជ្ឈ​មណ្ឌល​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ តភ្ជាប់​ប្រ​ភព​កម្លាំង​នា​នា​ ជំ​រុញ​ការ​អភិវឌ្ឍ​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ ផ្តើម​អា​ជីព​ច្នៃ​ប្រ​តិដ្ឋ​របស់​ទី​ក្រុង​។ តាម​រយៈ​នោះ​ លើក​កម្ពស់​ទិន្ន​ផល​គុណ​ភាព​ សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​របស់​អា​ជីវ​កម្ម​ អភិវឌ្ឍ​ផលិត​ផល​សំ​ខាន់​ៗរបស់​ទី​ក្រុង​ រួម​ចំ​ណែក​លើក​កម្ពស់​សមា​មា​ត្រ​នៃ​កត្តា​ទិន្ន​ផល​សរុប​លើ​ GRDP។

តាម​ក្រុម​អ្នក​ជំ​នាញ​ ការ​បង្កើត​ក្រុម​ប្រឹក្សា​ផ្តល់​ពិ​គ្រោះ​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ ផ្តើម​អា​ជីព​ច្នៃ​ប្រ​តិដ្ឋ​ទី​ក្រុង​កឹង​ធើ បង្ហាញ​ពី​ចក្ខុ​វិស័យ​យុទ្ធ​សាស្ត្រ​របស់​ទី​ក្រុង​ក្នុង​ការក​សាង​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​មួយ​ដែល​មា​នល​ក្ខណៈ​តភ្ជាប់​ សមា​ហរ​ណ​កម្ម​និង​អភិវឌ្ឍ​ចីរ​ភាព​។ ពី​ព្រោះ​ចង់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ឱ្យ​បាន​លឿន​ ប្រ​កប​ដោយ​ចីរ​ភាព​ ទី​ក្រុង​កឹង​ធើត្រូវ​វិនិយោគ​លើ​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ កន្លែង​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​បា​នប​ណ្តុះ​ បច្ចេក​វិទ្យា​នា​នា​បាន​សាក​ល្បង​ បណ្តា​អា​ជីវ​កម្ម​បាន​ពន្លឿន​ល្បឿន​និង​ផលិត​ផល​ទាំង​ឡាយ​អាច​ធ្វើ​ពាណិជ្ជ​កម្ម​ទៅ​កាន់​ទី​ផ្សារ​ក្នុង​ប្រ​ទេស​និង​អន្តរ​ជាតិ​។

អ្នក​ស្រី​ ម៉ាធី​គី​មដាវ​ តំ​ណាង​មជ្ឈ​មណ្ឌល​បច្ចេក​វិទ្យា​បៃតង​ ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​អភិវឌ្ឍ​ចីរ​ភាព​ (GTISD) បញ្ជាក់​៖"GTISD សន្យា​នឹង​រួម​ដំ​ណើរ​ជា​មួយ​ទី​ក្រុង​កឹង​ធើ ក្នុង​ការវិ​និយោគ​និង​អភិវឌ្ឍ​មជ្ឈ​មណ្ឌល​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ GTISD កឹង​ធើតាម​ទម្រង់​មជ្ឈ​មណ្ឌល​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ជំ​នាន់​ថ្មី​។ យើង​ខ្ញុំ​មិន​ត្រឹម​តែ​កសាង​មជ្ឈ​មណ្ឌល​មួយ​សម្រាប់​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ចង់​កសាង​មូល​ដ្ឋាន​គ្រឹះ​បើក​ចំ​ហ​មួយ​ កន្លែង​គ្រប់​អា​ជីវ​កម្ម​ វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ សា​កល​វិទ្យា​ល័យ​និង​ startup ទាំង​អស់​ សុទ្ធ​តែ​បាន​ចូល​រួម​ជា​មួយ​គ្នា​ ចែក​រំលែក​ប្រ​ភព​ធន​ធាន​និង​រួម​គ្នា​អភិវឌ្ឍ​។ ទន្ទឹម​នឹង​នោះ​ ការ​ផ្សព្វ​ផ្សាយ​ទម្រង់​សហ​ការ​រវាង​រដ្ឋ​និង​ឯ​កជន​ កៀរ​គរ​ប្រ​ភព​ធន​ធាន​ក្នុង​សង្គម​ ប្រ​ភព​ទុន​វិនិយោគ​អន្តរ​ជាតិ​និង​បណ្តា​ញក្រុម​អ្នក​ជំ​នាញ​សកល​លោក​ ជា​ជំ​ហាន​ៗ ជំ​រុញ​កឹង​ធើក្លាយ​ជា​មជ្ឈ​មណ្ឌល​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​របស់​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ និង​ជា​ទី​តាំង​របស់​អ្នក​វិនិយោគ​បច្ចេក​វិទ្យា​ខ្ពស់​"។

ទី​ក្រុង​កឹង​ធើ ដាក់​ទិស​ដៅ​ខិត​ខំ​ដល់​ឆ្នាំ​២០៣០ស្ថិត​ក្នុង​ក្រុម​ទី​ក្រុង​ចំ​នួន​ ១.០០០ ដែល​មាន​សន្ទស្សន៍​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​ផ្តើម​អា​ជីព​ច្នៃ​ប្រ​តិដ្ឋ​ខ្ពស់​បំ​ផុត​លើ​សកល​លោក​។ ដើម្បី​សម្រេច​បាន​ទិស​ដៅ​ទាំង​នេះ​ តាម​ប្រ​សាសន៍​លោក​ ង្វៀង​វ៉ាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ទី​ក្រុង​នឹង​បន្ត​ការត​ភ្ជាប់​ប្រ​ភព​ធន​ធាន​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ ជំ​រុញ​ការ​ស្រាវ​ជ្រាវ​ អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា​ ផ្លាស់​ប្តូរ​ឌីជី​ថល​និង​ដោះ​ស្រាយ​បញ្ហា​ធំ​ៗអំ​ពី​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​។ ទី​ក្រុង​ជឿ​ជាក់​លើ​ការ​រួម​ដំ​ណើរ​របស់​សហ​គម​ន៍អា​ជីវ​កម្ម​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ វិទ្យា​ស្ថាន​ សា​កល​វិទ្យា​ល័យ​ នឹង​រួម​គ្នា​កសាង​និង​អភិវឌ្ឍ​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ ផ្តើម​អា​ជីព​ច្នៃ​ប្រ​តិដ្ឋ​ទី​ក្រុង​កឹង​ធើកម្រិត​តំ​បន់​ សំ​ដៅ​ក្លាយ​ជា​កម្លាំង​ចលករ​អភិវឌ្ឍ​ន៍ ជា​ស្នូល​តភ្ជាប់​និង​ចង​សម្ព័ន្ធ​តំ​បន់​៕

មី​ថាញ​-មុនី​

ចែករំលែកអត្ថបទ