01/07/2026 - 16:30

ឱ​កាស​ដើម្បី​ផ្នែក​មុខ​ទំ​និញ​ត្រី​ប្រា​អភិវឌ្ឍ​ចីរ​ភាព​ 

ថ្មី​ៗនេះ តម្លៃ​ត្រី​ប្រា​វត្ថុ​ធា​តុ​នៅ​វាល​រាប​ទន្លេ​គឺ​វឡុង​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​បង្គួរ ជា​ឱ​កាស​ដើម្បី​អា​ជីវ​កម្ម និង​អ្នក​ចិញ្ចឹម​ត្រី​ប្រា​អភិវឌ្ឍ​លំ​នឹង។ ថ្វី​ដ្បិត​ដូច្នេះ​ក្តី អ្នក​ចិញ្ចឹម​គប្បី​គោ​រព​វិធាន​ការ​បច្ចេក​ទេស​និង​បច្ចេក​វិទ្យា ដែល​អ្នក​វិទ្យា​សាស្ត្រ​ផ្តល់​អនុ​សាសន៍​ដើម្បី​អភិវឌ្ឍ​ចីរ​ភាព​ផ្នែក​មុខ​ទំ​និញ​ត្រី​ប្រា។

* លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​វប្ប​កម្ម

បណ្តោយ​តាម​ទន្លេ​ហូវ ទី​ក្រុង​កឹង​ធើ មាន​ប្រ​ភព​ទឹក​សាប​ទាំង​ប្រាំង​វស្សា ងាយ​ស្រួល​ដល់​វិស័យ​វា​រី​វប្ប​កម្ម ក្នុង​នោះ​មាន​ត្រី​ប្រា។ ច្រើន​ឆ្នាំ​កន្លង ទន្ទឹម​នឹង​ប្រ​ភេទ​ជល​ផល​សំ​ខាន់ៗ​ដទៃ​ទៀត ត្រី​ប្រា (ផ្ទៃ​ដី​ចិញ្ចឹម​ប្រ​ចាំ​ឆ្នាំ​ជិត ៨៨០ ហិក​តា) បាន​បន្ត​អភិ​វឌ្ឍ រួម​ចំ​ណែក​ផ្គត់​ផ្គង់​វត្ថុ​ធា​តុ​ដើម​លំ​នឹង​ដល់​រោង​ចក្រ​កែ​ច្នៃ និង​នាំ​ចេញ​នៅ​ទី​ក្រុង​កឹង​ធើផង​ដែរ។

លោក​ស្រី​ ក្វាច់​ធី​ថាញ​ប៊ិញ នា​យិកា​រង​នៃ​មន្ទីរ​កសិ​កម្ម និង​បរិស្ថាន​ទី​ក្រុង​កឹង​ធើ បញ្ជាក់​ឱ្យ​ដឹង៖ “ផ្នែក​កសិ​កម្ម​ទី​ក្រុង​បាន​ឧបត្ថម្ភ ណែ​នាំ និង​ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​អំ​ពី​សុវត្ថិ​ភាព​អនា​ម័យ​ម្ហូប​អា​ហារ និង​អនា​ម័យ​លើ​វិស័យ​ជល​ផល​ដល់​គ្រួ​សារ​ចិញ្ចឹម​ត្រី​ប្រា និង​គ្រួ​សារ​ចិញ្ចឹម​ជល​ផល​ដទៃ​ទៀត​នៅ​លើ​ភូមិ​សាស្រ្ត។ ពិ​សេស ផ្នែក​កសិ​កម្ម​បង្កើន​ការ​គ្រប់​គ្រង​តំ​បន់​ចិញ្ចឹម ជំ​នួយ​ស្វែង​រក​ប្រ​ភព​ផលិត​ផល​ច្បាស់​លាស់ ព័ត៌​មាន​ទិន្ន​ន័យ​គ្រួ​សារ​ចិញ្ចឹម​បាន​ធ្វើ​ឌីជី​ថល​កម្ម និង​គ្រប់​គ្រង​សម​កាល​កម្ម។ សកម្ម​ភាព​នេះ សំ​ដៅ​ឆ្ពោះ​ទៅ​រក​ទិស​ដៅ​ផ្តល់​លេខ​កូដ​ដល់​គ្រួ​សារ​ចិញ្ចឹម​ជល​ផល ១០០% ពិ​សេស​គឺ​ប្រ​ភេទ​ជល​ផល​សំ​ខាន់ៗ​របស់​ទី​ក្រុង​ក្នុង​ពេល​ខាង​មុខ”។

ទម្រង់​ចិញ្ចឹម​ត្រី​ប្រា​តាម​ស្តង់​ដា​សុវត្ថិ​ភាព​អនា​ម័យម្ហូប​អា​ហារ​កំ​ពុង​អភិវឌ្ឍ​នៅ​ទី​ក្រុង​កឹង​ធើ។​

តា​មម​ហា​វិទ្យា​ល័យ​ជល​ផល - សា​កល​វិទ្យា​ល័យ​កឹង​ធើ ក្នុង​ពីរ​ទស​វត្សរ៍​កន្លង ត្រី​ប្រា​បាន​អំ​ណះអំ​ណាង​ជា​ផ្នែក​មុខ​ទំ​និញ​សេដ្ឋ​កិច្ច​ដ៏​សំ​ខាន់​នៅ​ទី​ក្រុង​កឹង​ធើ និង​ទូ​ទាំង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ ឆ្នាំ​ ២០២៥ បរិមាណ​ផល​ចិញ្ចឹម​ត្រី​ប្រា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​សម្រេច ១,៧ លាន​តោន តម្លៃ​នាំ​ចេញ​ជិត ២,២ ពាន់​លាន USD។ បច្ចុប្បន្ន ផ្ទៃ​ដី​ចិញ្ចឹម​ជាង ៦.០០០ ហិក​តា ហើយ​មាន​លទ្ធ​ភាព​អាច​នឹង​បន្ត​បើក​ទូ​លាយ​បន្ថែម​ទៀត​ក្នុង​ពេល​ខាង​មុខ។ ទន្ទឹម​នឹង​នោះ ត្រី​ប្រា​វៀត​ណាម​ក្តោ​បក្តាប់​ទី​ផ្សារ​ពិ​ភព​លោក មាន​វត្ត​មាន​នៅ​ប្រ​ទេស​នា​នា​ជាង ១៥០ ប្រ​ទេស។ ទន្ទឹម​នឹង​នោះ កំ​ពុង​មាន​និន្នា​ការ​ពង្រីក​ទី​ផ្សារ​នាំ​ចេញ​ក្នុង​ពេល​ខាង​មុខ​…។

នៅ​ទី​ក្រុង​កឹង​ធើ និង​ខេត្ត​នា​នា​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង តម្លៃ​ត្រី​ប្រា​វត្ថុ​ធាតុ​សម្រេច​ស្តង់​ដា​នាំ​ចេញ (ទម្ងន់​ពី ០,៨ - ១ គី​ឡូ​ក្រាម​/ក្បាល) កំ​ពុង​មាន​តម្លៃ​ពី ៣៣​.០០០ - ៣៥​.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម (ដើម​ខែ​មិថុនា ឆ្នាំ​២០២៦)។ នេះ​ជា​តម្លៃ​ថ្លៃ​បង្គួរ​សម្រាប់​អ្នក​ចិញ្ចឹម អា​ស្រ័យ​តម្លៃ​ផលិត​ស្ថិត​ក្នុង​រង្វង់​ប្រ​មា​ណ​ពី ២៤.​០០០ - ២៦​.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម រក​បាន​ប្រាក់​ចំ​ណេញ​ពី​ ៧.០០០ - ៩.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម។

* សុវត្ថិ​ភាព​តំ​បន់​ចិញ្ចឹម​

តាម​ប្រ​សាសន៍​អ្នក​ឯក​ទេស ទន្ទឹម​នឹង​ភាព​ងាយ​ស្រួល អ្នក​ចិញ្ចឹម​ត្រី​ប្រា​ក៏​កំ​ពុង​ប្រ​ឈម​មុខ​នឹង​បញ្ហា​ប្រ​ឈម និង​ហា​និភ័យ​ជា​ច្រើន​ដែរ ដូច​ជា​កម្រិត​ចិញ្ចឹម​ប្រ​ពល​វប្ប​កម្ម​ខ្ពស់​ពេក ខ្វះ​វិធាន​ការ​គ្រប់​គ្រង និង​ខ្វះ​ការ​កាត់​បន្ថយ​កាក​សំ​ណល់​ឱ្យ​នៅ​កម្រិត​ទាប ធ្វើ​ឱ្យ​បរិស្ថាន​ចិញ្ចឹម​កាន់​តែ​ថម​ថយ​ធ្ងន់​ធ្ងរ; ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​តឹង​តែង​ខ្លាំង​ពេក បណ្តាល​ឱ្យ​ត្រី​ចិញ្ចឹម​បាត់​បង់​សមត្ថ​ភាព​ស្រូប​យក និង​តុល្យ​ភាព​សារ​ធាតុ​ចិញ្ចឹម; រោគ​ឆ្លង​កើត​ឡើង​កាន់​តែ​ស្មុគ​ស្មាញ ជំងឺ​កើត​ឡើង​ពុំ​តាម​រដូវ​កាល​ទៀត ហើយ​ពេល​កើត​ឡើង​ពិបាក​នឹង​គ្រប់​គ្រង​ទៀត​ផង; ការ​ប្រើ​ប្រាស់​ថ្នាំ​ប្រ​ឆាំង​មេ​រោគ និង​សារ​ធា​តុ​គី​មី​ច្រើន​ពេក ដោយ​ខ្វះ​វិធាន​ការ​ជីវ​សាស្រ្ត ធ្វើ​ឱ្យ​កម្រិត​ស៊ាំ​នឹង​ថ្នាំ​កើន​ខ្ពស់...។

តថ​ភាព និង​បញ្ហា​ប្រ​ឈម​ខាង​លើ​បណ្តាល​ឱ្យ​បង់​ខាត និង​កាត់​បន្ថយ​ប្រ​សិទ្ធ​ភាព​ចិញ្ចឹម​ត្រី​ប្រា៖ ត្រី​ចិញ្ចឹម​ធំ​ធាត់​យឺត ពេល​វេលា​ចិញ្ចឹម​អូស​បន្លាយ ធ្វើ​ឱ្យ​កើន​ប្រាក់​ចំ​ណាយ និង​បាត់​បង់​ថ្លៃ​ដើម; ស្រះ​ភ្ញាស់​ត្រី​ជា​ច្រើន​មាន​អត្រា​ហា​និ​ភ័យ​ដល់​ទៅ ១០០% ហើយ​ស្រះ​ចិញ្ចឹម​ត្រី​ទំ​និញ​មាន​អត្រា​ត្រី​ងាប់​ខ្ពស់​ពី ៣០ - ៦០%; ទិន្ន​ផល​ចិញ្ចឹម​ថយ​ចុះ​ធ្វើ​ឱ្យ​ថ្លៃ​ផលិត​កើន​ខ្ពស; គុណ​ភាព​សាច់​ត្រី​ទំ​និញ​ប៉ះ​ពាល់​ដល់​តម្លៃ​ពាណិជ្ជ​កម្ម ហើយ​លំបាក​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទី​ផ្សារ​នាំ​ចេញ ដែល​ទាម​ទារ​តាម​ស្តង់​ដា​តឹង​រ៉ឹង...។

ដើម្បី​គ្រប់​គ្រង​ហា​និភ័យ​អា​ស្រ័យ​រោគ​ឆ្លង​រាល​ដាល​កើត​ឡើង ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ UV - វៀត​ណាម បាន​វិនិ​យោគ​លើ​ការ​ស្រាវ​ជ្រាវ និង​អនុ​វត្ត​បច្ចេក​វិទ្យា​ថ្មី​ទៅ​ក្នុង​ខ្សែ​សង្វាក់​បច្ចេក​ទេស​ក្នុង​ការ​ផលិត​ជាក់​ស្តែង ដូច​ជា អង្គ​បដិ​ប្រាណ​ bacte​riophage, peptide ប្រ​ឆាំង​មេ​រោគ និង​អនុ​វត្ត​ផលិត​ផល​ជីវ​សាស្រ្ត (probiotic, prebiotic) ដើម្បី​រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព និង​កាត់​បន្ថយ​ប្រាក់​ចំ​ណាយ​នៃ​ទម្រង់​ចិញ្ចឹម​ត្រី​ប្រា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។

សា​ស្ត្រា​ចារ្យ​រង បណ្ឌិត​ ង្វៀង​ញឺ​ទ្រី​ - មហា​វិទ្យា​ល័យ​ជល​ផល​នៃ​សា​កល​វិទ្យា​ល័យ​កសិ​រុក្ខ​កម្ម​ក្រុង​ហូជី​មិញ បញ្ជាក់៖ “បច្ចុប្បន្ន ត្រី​ប្រា​បាន​ចិញ្ចឹម​តាម​ទម្រង់​ប្រ​ពល​វប្ប​កម្ម​ដោយ​កម្រិត​ខ្ពស់​ពេក និង​ទិន្ន​ផល​ខ្ពស់។ ទម្រង់​នេះ ប្រ​សិន​បើ​គ្រប់​គ្រង​គុណ​ភាព​ទឹក ចំ​ណី និង​សុខ​ភាព​ខ្សោយ​នោះ នឹង​បង្ក​ឱ្យ stress ដល់​សត្វ​ចិញ្ចឹម​ក្នុង​ទឹក។ ព្រោះ​ហេតុ​នោះ ត្រី​ប្រា​ដែល​ចិញ្ចឹម​ងាយ​នឹង​រង​ផល​ប៉ះ​ពាល់ ហើយ​សមត្ថ​ភាព​ស៊ាំ បំ​ផុត​ថ្លើម​នឹង​ចុះ​ខ្សោយ។ ប្រ​ការ​នេះ​ញ៉ាំង​ឱ្យ​ការ​ធំ​ធាត់​យឺត ជាតិ​ពុល​មិន​បាន​ជម្រះ​ចេញ​ពី​រាង​កាយ បណ្តាល​ឱ្យ​សុខ​ភាព​ថយ​ចុះ ងាយ​នឹង​កើត​ជំងឺ។ ព្រោះ​ហេតុ​នោះ ការ​ប្រើ​ប្រាស់​ផលិត​ផល​ជីវ​សាស្រ្ត​ជួយ​ឱ្យ​សត្វ​ចិញ្ចឹម​អភិ​វឌ្ឍ​សុវត្ថិ​ភាព​គឺ​ជា​ការ​ចាំ​បាច់។ បណ្តា​ផលិត​ផល​ទាំង​នេះ គួរ​តែ​ប្រើ​ប្រាស់​តាម​ពេល​កំ​ណត់​តាម​ការ​ណែ​នាំ​របស់​អ្នក​ផលិត។ ទន្ទឹម​នឹង​នោះ រក្សា​ចំ​ណី​ទុក​ឱ្យ​បាន​សម​ស្រប គ្រប់​គ្រង​ចំ​ណី​បាន​ល្អ​នៅ​ក្នុង​ស្រះ ហើយ​ចិញ្ចឹម​ដោយ​កម្រិត​សម​ស្រប និង​រក្សា​គុណ​ភាព​ទឹក​បាន​ល្អ​ក្នុង​អំ​ឡុង​ពេល​ចិញ្ចឹម​គឺ​ជា​កត្តា​ដ៏​សំ​ខាន់ មិន​ត្រឹម​តែ​ជួយ​កាត់​បន្ថយ​ថ្លៃ​ថ្នាំ និង​សារ​ធា​តុ​គី​មី​ប្រើ​ប្រាស់​ក្នុង​រដូវ​ចិញ្ចឹម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឱ្យ​សត្វ​ចិញ្ចឹម​មាន​សុខ​ភាព​មាំ​មួន ឆាប់​ធំ ទិន្ន​ផល​កាក់​កប និង​រក​បាន​ប្រាក់​ចំ​ណេញ​ច្រើន​ទៀត​ផង…”៕

ហា​វុាំង-វិមាន​

ចែករំលែកអត្ថបទ