31/08/2026 - 22:43

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា​ ចាត់​តាំង​ "ល្វែង​ទំនិញ​សូន្យ​ដុង​ " គិត​គូរ​ដល់​អ្នក​ក្រី​ក្រ​ ក្នុង​ឱ​កាស​បុណ្យ​ជាតិ​ ថ្ងៃ​២ កញ្ញា​ 

ព្រឹក​ថ្ងៃ​ទី​៣១ ខែ​សី​ហា​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា​ ចំ​ណុះ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​កម្ម​វិធី​ "ល្វែង​ទំនិញ​សូន្យ​ដុង​" ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​លើ​ភូមិ​ឋាន​ ក្នុង​ឱ​កាស​អនុ​ស្សាវ​រី​យ៍ ៨១ ឆ្នាំ​ ទិវា​បុណ្យ​ជាតិ​នៃ​សា​ធារ​ណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ (០២/០៩/១៩៤៥ - ០២/០៩/២០២៦)។

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា​ ជូន​អំ​ណោយ​ដល់​ប្រ​ជា​ជន​ក្រី​ក្រ​។

នៅ​ក្នុង​កម្ម​វិធី​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា​ បាន​ចាត់​តាំង​ជូន​អំ​ណោយ​ចំ​នួន​ ១៣០ ចំ​ណែក​ ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ខ្លាំង​នៅ​លើ​ភូមិ​ឋាន​។ អំ​ណោយ​ក្នុង​មួយ​ចំ​ណែក​ មាន​តម្លៃ​ ៣៥០.០០០ ដុង​ រួម​ចំ​ណែក​ជួយ​ដល់​គ្រួ​សា​រទាំង​នោះ​ កាត់​បន្ថយ​ការ​លំ​បាក​ក្នុង​ជីវ​ភាព​ និង​អំ​ណរ​បុណ្យ​ជាតិ​ក្នុង​បរិយាកាស​សប្បាយ​រីក​រាយ​ និង​មាន​ភាព​កក់​ក្តៅ​។ ទន្ទឹម​នឹង​នោះ​ អង្គ​ភាព​ក៏​បាន​ចាត់​តាំង​ទៅ​សួរ​សុខ​ទុក្ខ​ លើក​ទឹក​ចិត្ត​ និង​ជូន​អំ​ណោយ​ដល់​អ្នក​វ័យ​ចាស់​គ្មាន​ទី​ពឹង​ ៣ នាក់​ នៅ​ភូមិ​ស៊ាវកុក​  ឃុំ​ឡាយ​ហ្វា​ និង​តំ​បន់​សង្កាត់​វិញ​ភឿក។

កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ រួម​ជា​មួយ​សប្បុរស​ជន​ បាន​ចុះ​ទៅ​ដល់​ផ្ទះ​ ជូន​អំ​ណោយ​ដល់​អ្នក​វ័យ​ចាស់​គ្មាន​អ្នក​ទី​ពឹង​នៅ​ឃុំ​ឡាយ​ហ្វា​។

កម្ម​វិធី​ "ល្វែង​ទំនិញ​សូន្យ​ដុង​" គឺ​ជា​សកម្ម​ភាព​ជាក់​ស្តែង​របស់​កម្មា​ភិបាល​ និង​យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា​ ក្នុង​គោល​បំ​ណង​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​គោ​លន​យោ​បាយ​សុខុ​មា​លភាព​សង្គម​ ពង្រឹង​ការ​ងារ​ចលនា​មហា​ជន​ និង​ពង្រឹង​ទំ​នាក់​ទំនង​សាមគ្គី​ភា​ពរ​វាង​កង​ទ័ព​និង​ប្រ​ជា​ជន​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​រីក​សាយ​ភាយ​រូប​ភាព​ "កង​ទ័ព​អ៊ំ​ហូ" នៅ​ក្នុង​ចិត្ត​ប្រ​ជា​ជន​ ជា​ពិ​សេស​គឺ​ជន​រួម​ជាតិ​ខ្មែរ​ និង​កសាង​តំ​បន់​ព្រំ​ដែន​សមុទ្រ​ឱ្យ​មាន​ភាព​រឹង​មាំ​ រក្សា​ និង​ពង្រីក​ស្មារតី​សាមគ្គី​ភា​ពរ​វាង​កង​ទ័ព​និង​ប្រ​ជា​ជន​។

យ្វី​អាញ​-​ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ