មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

02/09/2026 - 08:00

ប៊ិញអាង​ពង្រីក​កម្លាំង​ផ្ទៃ​ក្នុង​ ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ 

ផ្តើម​ពី​ការ​ព្រួត​ដៃ​ និង​ការ​ឯក​ភា​ពរ​វាង​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​នៅ​ឃុំ​ប៊ិញអាង​ ខេត្ត​អាង​យ៉ាង​ នា​ពេល​បច្ចុប្បន្ន​កំ​ពុង​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្បាស់​ក្រ​ឡែត​។ សេដ្ឋ​កិច្ច​បាន​អភិវឌ្ឍ​ជា​បណ្តើ​រៗ ហេ​ដ្ឋារចនា​សម្ព័ន្ធ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ គោ​លន​យោ​បាយ​សុខុមាល​ភាព​សង្គម​បាន​យក​ចិត្ត​ទុក​ដាក់​ ជីវ​ភាព​របស់​ប្រ​ជា​ជន​បាន​លើក​កម្ពស់​ជា​បន្ត​បន្ទាប់​។

 ហេ​ដ្ឋារចនា​សម្ព័ន្ធ​កាន់​តែ​រីក​ចម្រើន​ឡើង​ ដែល​បង្ក​ជា​មូល​ដ្ឋាន​គ្រឹះ​
ដើម្បី​ប៊ិញអាង​អភិវឌ្ឍ​ន៍។

ការរីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ ដំ​បូង​នោះ​គឺ​វិស័យ​សេដ្ឋ​កិច្ច​។ ទូ​ទាំង​ឃុំ​មាន​អា​ជីវ​កម្ម​ ចំ​នួន​ ៥១៥ គ្រួ​សារ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ ១.៨២២ បាន​បង្ក​ការ​ងារ​ធ្វើ​ដល់​កម្ម​ករ​ប្រ​មា​ណ​ ១១.៩៥០ នាក់​។ ការ​អភិវឌ្ឍ​របស់​មូល​ដ្ឋាន​ផលិត​និង​ធ្វើ​អា​ជីវ​ កម្ម​ មិន​ត្រឹម​តែ​រួម​ចំ​ណែក​ក្នុង​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ​កាន់​តែ​មាន​ភាព​ស្វា​ហាប់​ខ្លាំង​ឡើង។

រួម​ជា​មួយ​នោះ​ ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​ត្រូវ​បាន​កែ​លម្អ​ជា​បណ្តើ​រៗ។ សំ​ណង់​គមនាគមន៍​និង​ធា​រា​សាស្ត្រ​នៅ​វាល​ស្រែ​ បាន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ ព្រម​ទាំង​មាន​ផែន​ការ​ជួស​ជុល​លូ​ទឹក​ចំ​នួន​ ៤ និង​ស្ថានីយ​បូម​ទឹក​ ១ ដើម្បី​បម្រើ​ដល់​ការ​ផលិត​ និង​ការ​រក​ស៊ី​ចិញ្ចឹម​ជីវ​ភាព​របស់​ប្រ​ជា​ជន​។ កម្ម​វិធី​កសាង​ជន​បទ​ថ្មី​ បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​ និង​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​នឹង​បន្ត​បាន​អនុ​វត្ត​ រួម​ចំ​ណែក​បង្ក​មូល​ដ្ឋនគ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​យូរ​អង្វែង​។

ជា​ស្នាម​គំ​នូដោយ​ឡែក​មួយ​ក្នុង​ដំ​ណើរ​ការ​ផ្លាស់​ប្តូរ​របស់​ប៊ិញអាង​ គឺ​ជា​ការ​កែ​ទម្រង់​រដ្ឋ​បាល​ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​កាន់​តែ​ឈាន​ចូល​ទៅ​ដល់​ភាព​ជាក់​ស្តែង​។ ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​នេះ​ ឃុំ​ទទួល​បាន​សំណុំ​បែប​បទ​រដ្ឋ​បាល​ចំ​នួន​ ២.៦៨២ អត្រា​សំណុំ​រឿង​តាម​ប្រ​ព័ន្ធ​អន​ឡាញ​សម្រេច​បាន​ ៩៩% អត្រា​នៃ​ការ​ ដោះ​ស្រាយ​មុន​កាល​កំ​ណត់​ និង​ទាន់​ពេល​សម្រេច​បាន​ ៩៨,៥%។ ជំ​រុញ​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ និង​ការ​លើក​កម្ពស់​គុណ​ភាព​បម្រើ​ការ​ កំ​ពុង​រួម​ចំ​ណែក​កសាង​មូល​ដ្ឋាន​រដ្ឋ​បាល​ទំនើប​ ជិត​ដិត​ប្រ​ជា​ជន​ និង​បម្រើ​ប្រ​ជា​ជន​បាន​ល្អ​ជាង​។

ជីវ​ភាព​របស់​ប្រ​ជា​ជន​ក៏​ជា​ចំ​ណុច​លោត​ផ្លោះ​នៅ​ក្នុង​រូប​ភាព ​នៃ​ការ​អភិវឌ្ឍ​ន៍របស់​ប៊ិញអាង​។ ការ​ងារ​សុខា​ភិបាល​អប់​រំ​ បន្ថយ​ភាព​ក្រី​ក្រ​ និង​សុខុមាល​ភាព​សង្គម​បាន​យក​ចិត្ត​ទុក​ដាក់​។ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ចុះ​ទៅ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​ ៦.០៩០ លើក​នាក់​; អត្រា​សិស្ស​ឡើង​ថ្នាក់​សម្រេច​បាន​ ៩៨, ០៥% សិស្ស​បញ្ចប់​កម្ម​វិធី​សិក្សា​អនុ​វិទ្យា​ល័យ​សម្រេច​បាន​ ១០០%។ គោ​លន​យោ​បាយ​សម្រាប់​គ្រួ​សារ​ អ្នក​មាន​សគុណ​ គ្រួ​សារ​ក្រី​ក្រ​ មុខ​សញ្ញា​គាំ​ពារ​សង្គម​និង​ជន​រួម​ជាតិ​ខ្មែរ​ ត្រូវ​បាន​អនុ​វត្ត​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​របស់​ប្រ​ជា​ជន​។

លោក​ ហ្វិញ​ថាញ​ស៊ើង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ប៊ិញអាង​ មាន​ប្រ​សាសន៍​៖ “ចំ​ពោះ​លទ្ធ​ផល​ដែល​សម្រេច​បាន​ក្នុង​ពេល​កន្លង​ គឺ​ជា​បុព្វ​បទ​ដ៏​សំ​ខាន់​ដើម្បី​ឱ្យ​ឃុំ​បន្ត​បញ្ចេញ​សក្តា​នុភាព​ផល​ប្រ​យោជន៍​ និង​កម្លាំង​ផ្ទៃ​ក្នុង​របស់​ភូមិ​ភាគ​។ នា​ពេល​ខាង​មុខ​ ភូមិ​ភាគ​នឹង​បន្ត​គាំ​ទ្រ​ដល់​ការ​ផលិត​ ការ​ផ្ទេរ​ជូន​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ សេដ្ឋ​កិច្ច​សមូហ​ភាព​ អភិវឌ្ឍ​ផលិត​ផល​ OCOP ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ និង​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវ​ភាព​របស់​ប្រ​ជា​ជន​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​”។

ផ្តើម​ពី​ការ​ឯក​ភា​ពរ​វាង​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ ការ​ផ្លាស់​ប្តូរ​នា​ពេល​បច្ចុប្បន្ន​កំ​ពុង​ក្លាយ​ជា​មូល​ដ្ឋាន​គ្រឹះ​ ដើម្បី​ប៊ិញ​អាង​បន្ត​លើក​កម្ពស់​កម្លាំង​ផ្ទៃ​ក្នុង​ ទាញ​យក​សក្តា​នុភាព​បាន​ល្អ​ និង​ឆ្ពោះ​ទៅ​ដល់​ភូមិ​ស្រុក​កាន់​តែ​ស៊ី​វិល័យ​ សម្បូរ​សប្បាយ​ និង​ស្រស់​ស្អាត់​៕

​                                       ហុង​ទើ-​ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ