មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

02/09/2026 - 08:00

ហ្វឹក​ហ្វឺន​គោល​យោ​បាយ​ការ​ងារ​ធ្វើ​ ការ​ថែ​ទាំ​សុខ​ភាព​និង​សុវត្ថិ​ភាព​អនា​ម័យ ពលកម្ម​ 

អគ្គ​សម្ព័ន្ធ​ពល​កម្ម​វៀត​ណាម​ ទើប​បើក​វគ្គ​ហ្វឹក​ហ្វឺន​ចំ​ណេះ​ដឹង​ស្តី​ពី​គោ​លន​យោ​បាយ​ការ​ងារ​ធ្វើ​ ការ​ថែ​ទាំ​សុខ​ភាព​ ការ​ការ​ពា​រប​រិស្ថាន​ និង​សុវត្ថិ​ភាព​ អនា​ម័យពល​កម្ម​។ វគ្គ​ហ្វឹក​ហ្វឺន​នេះ​ រៀប​ចំ​ឡើង​តាម​ទម្រង់​ផ្ទាល់​គួប​ផ្សំ​នឹង​អន​ឡាញ​ ដោយ​មាន​ការ​ចូល​រួម​ពី​កម្មា​ភិបាល​សហ​ជីព​របស់​ផ្នែក​ និង​សហ​ព័ន្ធ​ពល​កម្ម​បណ្តា​ខេត្ត​ ក្រុង​។

លោក​ស្រី​ ត្រឹង​ទូ​ញៀង អនុ​ប្រ​ធាន​សហ​ព័ន្ធ​ពល​កម្ម​ទី​ក្រុង​កឹង​ធើ​ ព្រម​ទាំង​កម្មា​ភិបាល​សហ​ព័ន្ធ​ពល​កម្ម​ក្រុង​ និង​កម្មា​ភិបាល​សហ​ជីព​ក្រោម​ឱ​វាទ​ ដែល​មាន​សមា​ជិក​សហ​ជីព​និង​កម្ម​ករ​និយោជិត​ចាប់​ពី​ ១.០០០ នាក់​ឡើង​ទៅ​ចូល​រួម​នៅ​ទី​តាំង​តភ្ជាប់​ប្រ​ព័ន្ធ​អន​ឡាញ​ទី​ក្រុង​កឹង​ធើ​។

ខ្លឹម​សារ​នៃ​វគ្គ​ហ្វឹក​ហ្វឺន​ផ្តោត​សំ​ខាន់​លើ​វប្ប​ធម៌​សហ​ជីព​ វប្ប​ធម៌​កម្ម​ករ​ និង​វប្ប​ធម៌​សុវត្ថិ​ភាព​នៅ​កន្លែង​ធ្វើ​ការ​ ព្រម​ទាំង​បញ្ហា​ដែល​សហ​ជីព​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ពេល​អនុ​វត្ត​ច្បាប់​ស្តី​ពី​ការ​ងារ​ធ្វើ​ និង​ឯក​សារ​ណែ​នាំ​អនុ​វត្ត​។ ទន្ទឹម​នឹង​នោះ​ វគ្គ​ហ្វឹក​ហ្វឺន​ក៏​បាន​ណែ​នាំ​អំ​ពី​ការ​ថែ​ទាំ​សុខ​ភាព​ ម្ចាស់​ការ​បង្ការ​ជំងឺ​វិជ្ជា​ជី​វៈ​ និង​ការ​តាម​ដាន​សុខ​ភាព​កម្ម​ករ​និយោជិត​ បំ​ណិន​ វិធី​សាស្ត្រ​សកម្ម​ភាព​ជូន​កម្មា​ភិបាល​សហ​ជីព​ ស្តី​ពី​សុវត្ថិ​ភាព​អនា​ម័យពល​កម្ម​ និង​ការ​ការ​ពា​រប​រិស្ថាន​៕

                                                         ហុង​វឹង​ - ថា​ច់ធី​

ចែករំលែកអត្ថបទ