29/08/2026 - 15:59

ទី​ក្រុង​កឹង​ធើ​ ជូន​អា​ហា​រូប​ករណ៍​ លឿង​ឌិញកួ ៣២១ ចំ​ណែក​ដល់​សិស្ស​ក្រី​ក្រ​សង្វាត​រៀន​សូ​ត្រ​ 

ស្រប​ពេល​ដែល​ទូ​ទាំង​ប្រ​ទេស​កំ​ពុង​អប​អរ​សា​ទរ​និង​ ត្រៀម​ទទួល​ថ្ងៃ​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ២០២៦​-២០២៧ សមា​គម​ជំ​រុញ​ការ​សិក្សា​ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​ពិ​ធី​ជូន​អា​ហា​រូប​ករណ៍​ជំ​រុញ​ការ​សិក្សា​ លឿង​ឌិញកួ ដល់​សិស្ស​ក្រី​ក្រ​ដែល​ខិត​ខំ​រៀន​សូ​ត្រ​ លើ​ភូមិ​ឋាន​ទី​ក្រុង​។ អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​នេះ​ មាន​លោក​ស្រី​ ហូធី​កឹមដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​; លោក​ស្រី​ ម៉ាធី​ទឺយ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​; លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ដេប សមាជិកា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​។

លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ដេប សមាជិកា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​។

នៅ​ក្នុង​ពិ​ធី​នេះ​ សមា​គម​ជំ​រុញ​ការ​សិក្សា​ទី​ក្រុង​កឹង​ធើ​ បាន​ជូន​អា​ហា​រូប​ករណ៍​ ៣២១ ចំ​ណែក​ដល់​សិស្ស​ថ្នាក់​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​ គិត​ជា​ទឹក​ប្រាក់​សរុប​ជាង​ ៤៨១ លាន​ដុង​។ អា​ហា​រូប​ករណ៍​ក្នុង​មួយ​ចំ​ណែក​មាន​តម្លៃ​ ១,៥ លាន​ដុង​។ អា​ហា​រូប​ករណ៍​ទាំង​នេះ​មាន​អត្ថ​ន័យ​ជាក់​ស្តែង​បង្ក​ជា​កម្លាំង​ចិត្ត​ និង​ជំ​រុញ​ស្មារតី​ដល់​សិស្សា​នុសិស្ស​ជម្នះ​ការ​លំ​បាក​និង​ឧប​សគ្គ​ក្នុង​ជីវ​ភាព​ បន្ត​អនុ​វត្ត​ក្តី​ប្រាថ្នា​និង​របស់​ខ្លួន​លើ​វិថី​សិក្សា​ ក្លាយ​ជា​អ្នក​មាន​ចំ​ណេះ​ដឹង​ និង​ចូល​រួម​បន្ត​វេន​ក្នុង​ការក​សាង​ស្រុក​កំ​ណើត​ឱ្យ​កាន់​តែ​សម្បូរ​រុង​រឿង​ ស្រស់​ស្អាត​ និង​ស៊ី​វិល័យ​។

លោក​ស្រី​ ម៉ាធី​ទឺយ សមាជិកា​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​។

ថ្លែង​នៅ​ក្នុង​ពិ​ធី​ លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ដេប សមាជិកា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​គណៈ​ កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ បាន​សម្តែង​ការ​កោត​សរ​សើ​រនិង​កត់​សម្គាល់​យ៉ាង​ខ្ពង់​ខ្ពស់​ចំ​ពោះ​ក្រុម​ហ៊ុន​ អា​ជីវ​កម្ម​ អង្គ​ការ​ បុគ្គល​និង​សប្បុរស​ជន​ទាំង​ឡាយ​ក្នុង​រយៈ​ពេល​កន្លង​មក​ តែង​តែ​ចូល​រួម​សហ​ការ​ ចែក​រំលែក​និង​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ងារ​សុខុមាល​ភាព​សង្គម​ និង​សង្គមូបនីយ​កម្ម​អប់​រំ​។ ទង្វើមាន​អត្ថ​ន័យ​ដ៏​ថ្លៃ​ថ្លា​ និង​ការ​ចូល​រួម​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ទាំង​នេះ​ បាន​រួម​ចំ​ណែក​ថែ​ទាំ​ និង​គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន​ឱ្យ​កាន់​តែ​ប្រសើរ​ បង្ក​លក្ខ​ណៈឱ្យ​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភា​ពលំ​បាក​អាច​បន្ត​ទៅ​សា​លា​រៀន​ ព្រម​ទាំង​រួម​ចំ​ណែក​រក្សា​ស្ថិរ​ភាព​និង​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ របស់​ទី​ក្រុង​។ សម​មិត្ត​ ក៏​បាន​ស្នើ​ឱ្យ​សមា​គម​ជំ​រុញ​ការ​សិក្សា​ទី​ក្រុង​ បន្ត​ពង្រីក​តួ​នា​ទី​ស្នូល​ ដោយ​ម្ចាស់​ការ​ជំ​រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​និង​ចលនា​ប្រ​ជា​ជន​; ទន្ទឹម​នឹង​នោះ​ បង្កើន​ការត​ភ្ជាប់​ជា​មួយ​អង្គ​ការ​សង្គម​ ស្ថា​ប័ន​ អង្គ​ភាព​ អា​ជីវ​កម្ម​ និង​សប្បុរស​ជន​ក្នុង​និង​ក្រៅ​ទី​ក្រុង​ ដើម្បី​ចលនា​ប្រ​ភព​ធន​ធាន​កាន់​តែ​ច្រើន​សម្រាប់​ការ​ងារ​ជំ​រុញ​ការ​សិក្សា​ ជំ​រុញ​បញ្ញា​។ ជា​មួយ​គ្នា​នេះ​ គប្បី​បន្ត​ពង្រឹង​និង​អភិវឌ្ឍ​មូល​និធិ​អា​ហា​រូប​ករណ៍​ លឿង​ឌិញកួ ឱ្យ​កាន់​តែ​រីក​ចម្រើន​និង​មាន​ចីរ​ភាព​ ដោយ​ធា​នា​មាន​អា​ហា​រូប​ករណ៍​កាន់​តែ​ច្រើន​បាន​ជូន​ចំ​មុខ​សញ្ញា​ ដើម្បី​លើក​ទឹក​ចិត្ត​និង​ជួយ​ឧបត្ថម្ភ​ដល់​សិស្ស​-និស្សិត​ សង្វាត​រៀន​សូ​ត្រ​និង​សិស្ស​មាន​ជីវ​ភា​ពលំ​បាក​ រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​ប្រ​ពៃ​ណី​សង្វាត​ការ​សិក្សា​ កសាង​សង្គម​ររៀន​សូ​ត្រ​ និង​រួម​ចំ​ណែក​ពូន​ជ្រំ​ប្រ​ភព​ធន​ធាន​មនុស្ស​ដែល​មាន​គុណ​ភាព​ខ្ពស់​ សម្រាប់​មា​តុ​ភូមិ​ ប្រ​ទេស​ជាតិ​។

ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រ​ សង្វាត​រៀន​សូ​ត្រ​។

យោង​តាម​សមា​គម​ជំ​រុញ​ការ​សិក្សា​ទី​ក្រុង​កឹង​ធើ​ ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​២០២៦ ទូ​ទាំង​ទី​ក្រុង​ចលនា​បាន​ថវិកា​ជាង​ ២៤ ពាន់​លាន​ដុង​ និង​បាន​ចាត់​ចែង​ជូន​អា​ហា​រូប​ករណ៍​ ១៤.៥៦២ ចំ​ណែក​ ដល់​សិស្ស​ និស្សិត​ដែល​មាន​ជីវ​ភា​ពលំ​បាក​ សង្វាត​រៀន​សូ​ត្រ​ ព្រម​ទាំង​សិស្ស​ដែល​ទទួល​បាន​លទ្ធ​ផល​ខ្ពស់​ក្នុង​ការ​ប្រឡង​ថ្នាក់​ទី​ក្រុង​ ថ្នាក់​តំ​បន់​ និង​ថ្នាក់​ជាតិ​។ ពិ​សេស​ ចាប់​ពី​ឆ្នាំ​២០០៤ រហូត​មក​ដល់​បច្ចុប្បន្ន​ ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​សមា​ជិក​មួយ​ឆ្នោត​ជាតិ​សុក​ត្រាំង​ បាន​សកម្ម​ឧបត្ថម្ភ​និង​ចូល​រួម​សម្រាប់​មូល​និធិ​អា​ហា​រូប​ករណ៍​សរុប​ទឹក​ប្រាក់​ជាង​ ៤៥ ពាន់​លាន​ដុង​ និង​បាន​ជូន​អា​ហា​រូប​ករណ៍​ជំ​រុញ​ការ​សិក្សា​ ជំ​រុញ​បញ្ញា​ជិត​ ៣០.០០០ ចំ​ណែក​៕

លី​ធាន​ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ