ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/09/2026 - 14:33

អនុ​ស្សាវ​រី​យ៍ ៨១ឆ្នាំ​ បដិវត្តន៍​ខែ​សី​ហា​ទទួល​បាន​ជោគ​ជ័យ​និង​ទិវា​បុណ្យ​ជាតិ​ ២ កញ្ញា​

ពង្រីក​ស្មារតី​ក្លា​ហាន​នៃ​សរទៈ​រដូវ​ប្រ​វត្តិ​សាស្ត្រ​ កសាង​ទី​ក្រុង​កឹង​ធើ​អារ្យ​ធម៌​ ទំនើប​ 

ជាង​៨ទស​វត្សរ៍​កន្លង​ផុត​ទៅ​ ស្មារតី​ក្លា​ហាន​នៃ​បដិវត្តន៍​ខែ​សី​ហា​និង​ទិវា​បុណ្យ​ជាតិ​ ២ កញ្ញា​ គឺ​នៅ​ពេញ​លេញ​ដដែល​ក្នុង​ចិត្ត​របស់​កម្មា​ភិបាល​ បក្ខ​ជន​និង​ប្រ​ជា​ជន​កឹង​ធើ​គ្រប់​រូប​។ ក្តី​មោទ​នភាព​អំ​ពី​សរទៈ​រដូវ​ប្រ​វត្តិ​សាស្ត្រ​បន្ត​ជា​ប្រ​ភព​កម្លាំង​ផ្ទៃ​ក្នុង​ដ៏​ធំ​ធេង​ បំ​ភ្លឺ​ផ្លូវ​នៃ​ដំ​ណើរក​សាង​និង​ការ​ពារ​មា​តុ​ភូមិ​។ ពង្រីក​ប្រវេ​ណី​ដ៏​រុង​រឿង​ គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ទី​ក្រុង​តែង​រួម​កម្លាំង​កាយ​ចិត្ត​ឆ្លង​កាត់​ការ​លំ​បាក​ បេ្តជ្ញាចិត្ត​បង្កើត​នូវ​ស្នាម​គំនូស​ដ៏​ភ្លឺ​ចែង​ចាំង​ កសាង​កឹង​ធើ​ឱ្យ​កាន់​តែ​សម្បូរ​សប្បាយ​ ស្រស់​ស្អាត​ អារ្យ​ធម៌​និង​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​។

ស្នាម​គំនូស​កឹង​ធើ​ក្នុង​បដិវត្តន៍​ខែ​សី​ហា​

តាម​ប្រ​វត្តិ​សាស្ត្រ​បក្ខ​ភាគ​ខេត្ត​កឹង​ធើ​ ភាគ​១ (១៩២៩-១៩៤៥) សេច​ក្តី​ព្រាង​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​កឹង​ធើ​ បោះ​ពុម្ព​ផ្សាយ​ឆ្នាំ​១៩៩៥ អនុ​វត្ត​តាម​ការ​អំ​ពាវ​នាវ​នៃ​កុប​កម្ម​ទូ​ទៅ​របស់​លោក​ប្រ​ធាន​ហូជិមិញ​ នៅ​ថ្ងៃ​ទី​១៧ ខែ​សី​ហា​ ឆ្នាំ​១៩៤៥ គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​កឹង​ធើ​បាន​ប្រ​ជុំ​ពិភាក្សា​ផែន​ការ​បះ​បោរ​នៅ​ទូ​ទាំង​ខេត្ត​។ នៅ​ថ្ងៃ​ទី​១៩ ខែ​សី​ហា​ ពេល​ទទួល​បាន​ដំណឹង​ប្រ​ជា​ជន​រដ្ឋ​ធា​នី​ហាណូយ​បាន​បះ​បោរ​ជោគ​ជ័យ​ គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​បាន​ប្រ​ញាប់​កោះ​ហៅ​ប្រ​ជុំ​បង្កើត​ "គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​រំ​ដោះ​" ដើម្បី​ដឹក​នាំ​ប្រ​ជា​ជន​ត្រៀម​ខ្លួន​ដណ្តើ​មយក​រដ្ឋ​អំ​ណាច​។ ក្នុង​កិច្ច​ប្រ​ជុំ​ បាន​បោះ​ឆ្នោត​ជ្រើស​សម​មិត្ត​ ត្រឹង​ង៉ុក​ហ្វេ​ ធ្វើ​ជា​ប្រ​ធាន​ សម​មិត្ត​ ហិ្វញភូ​ម៉ូវ (ហ្វា​ហាវ​) ធ្វើ​ជា​អនុ​ប្រ​ធាន​ សម​មិត្ត​ ត្រឹង​វ៉ាំង​ខែ​វ ធ្វើ​ជា​អគ្គ​លេខា​ធិ​ការ​និង​សមា​ជិក​គណៈ​កម្មា​ធិ​ការ​ចំ​នួន​៩នាក់​ទៀត​។

ទី​ក្រុង​កឹង​ធើ​ជា​មួយ​ទេ​សភាព​ព្រែក​ទន្លេ​ប្រ​កប​ដោយ​ភាព​សុខ​ដុម​កំ​ពុង​បា​នក​សាង​កាន់​តែ​ស្រស់​ស្អាត​ និង​ទំនើប​។

នៅ​ថ្ងៃ​ទី​២២ ខែ​សី​ហា​ គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​បាន​ប្រ​ជុំ​សិក្សា​សេច​ក្តី​សម្រេច​ចិត្ត​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​តំ​បន់​ និង​គូស​ផែន​ការ​ដណ្តើ​មយក​រដ្ឋ​អំ​ណាច​នៅ​ក្នុង​ខេត្ត​។ កិច្ច​ប្រ​ជុំ​សម្រេច​ចិត្ត​ជ្រើស​សម​មិត្ត​ចំ​នួន​៤នាក់​ចូល​រួម​ដណ្តើ​មយក​រដ្ឋ​អំ​ណាច​នៅ​សាយ​ហ្គង​ នៅ​ថ្ងៃ​ទី​២៥ ខែ​សី​ហា​ ដើម្បី​ស្រង់​បទ​ពិសោធន៍​ អនុ​វត្ត​ជាក់​ស្តែង​សម្រាប់​ខេត្ត​របស់​ខ្លួន​។ ព្រម​ទាំង​ចាត់​ "កង​សកម្ម​" ត្រ​ឡប់​មក​ទី​រួម​ខេត្ត​កឹង​ធើ​ត្រៀម​ខ្លួន​រង់​ចាំ​បញ្ជា​។ បន្ទាប់​ពី​ការ​បះ​បោរ​ជោគ​ជ័យ​នៅ​សាយ​ហ្គង​ គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​កឹង​ធើ​បាន​កោះ​ហៅ​ប្រ​ជុំ​បន្ទាន់​ សម្រេច​ចិត្ត​ជ្រើស​រើស​គណៈ​ប្រតិ​ភូ​មួយ​ក្រុម​ទៅ​ជួប​មេ​ខ្មាំង​ឈ្មោះ​ សា​តូ - អ្នក​បញ្ជា​ការ​ការិយា​ល័យ​ប៉ូលិស​យោ​ធា​ជប៉ុន​ និង​ជូន​ដំណឹង​ថា​នៅ​ថ្ងៃ​ទី​២៦ ខែ​សី​ហា​នឹង​មាន​ពិ​ធី​មិទ្ទិញ​ទ្រង់​ទ្រាយ​ធំ​មួយ​នៅ​ទី​រួម​ខេត្ត​កឹង​ធើ​។ យើង​យក​ពិ​ធី​មិទ្ទិញ​នេះ​ដើម្បី​បង្ហាញ​ពី​កង​កម្លាំង​ ស៊ើប​មើល​ឥរិយាបថ​របស់​ទា​ហាន​ជប៉ុន​។ ក្នុង​ករ​ណី​ជប៉ុន​ចុះ​ចាញ់​ យើង​នឹង​ដណ្តើ​មយក​រដ្ឋ​អំ​ណាច​ភ្លាម​ៗ បង្ខំ​រដ្ឋ​អំ​ណាច​អា​យ៉ង​ ប្រ​កាស​រំ​សាយ​ ប្រ​គល់​រដ្ឋ​អំ​ណាច​មក​ឱ្យ​ប្រ​ជា​ជន​វិញ​។ ការ​ពារ​គ្រប់​ហា​និភ័យ​ គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​បាន​ចាត់​សម​មិត្ត​ ហ្វិញ​ផាង​ហូ បញ្ជា​កម្លាំង​ "កង​វាយ​លុក​" ព័ទ្ធ​ជុំ​វិញ​ការិយា​ល័យ​ប៉ូលិស​យោ​ធា​ជប៉ុន​ដោយ​សម្ងាត់​ តាម​ដាន​ឥរិយាបថ​នៃ​ប្រ​ធាន​ខេត្ត​ លឺ​វវ៉ាំង​តា​វ ការ​ពារ​សុវត្ថិ​ភាព​ជូន​គណៈ​ប្រតិ​ភូ​របស់​យើង​។

ដូច​ការ​គ្រោង​ទុក​ ពួក​ជប៉ុន​មិន​ហ៊ាន​តតាំង​និង​ព្រម​ទទួល​សំ​ណើរ​របស់​គណៈ​ប្រតិ​ភូ​យើង​។ មិន​ឱ្យ​បាត់​បង់​ឱ​កាស​ គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​សម្រេច​ចិត្ត​ប្រើ​កម្លាំង​មហា​ជន​ បំ​ប្លែង​ពិ​ធី​មិទ្ទិញ​ថ្ងៃ​ទី​២៦ ខែ​សី​ហា​ ឆ្នាំ​១៩៤៥ ទៅ​ជា​ការ​បះ​បោរ​ដណ្តើ​មយក​រដ្ឋ​អំ​ណាច​នៅ​ទី​រួម​ខេត្ត​កឹង​ធើ​និង​ភូមិ​ភាគ​នា​នា​ក្នុង​ខេត្ត​។ ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៦ ខែ​សី​ហា​ ឆ្នាំ​១៩៤៥ ប្រ​ជា​ជន​ជាង​២០.០០០នាក់​នៅ​ទី​រួម​ខេត្ត​និង​ខណ្ឌ​អូរ​ម៉ូង​ ចូវ​ថា​ញ់ ផុង​ហេ​ប...តម្រៀប​ជា​ជួរ​ៗ លើក​ទង់​ បដា​ ប្រ​មូល​ផ្តុំ​គ្នា​នៅ​កី​ឡា​ដ្ឋាន​បាល់​ទាត់​កឹង​ធើ​ (តំ​បន់​សាល​ប្រ​ជុំ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​នា​ពេល​ក្រោយ​)។ នៅ​ខាង​មុខ​វេទិកា​ព្យួរ​ផ្ទាំង​បដា​មួយ​ធំ​៖ "រដ្ឋ​អំ​ណាច​បាន​មក​ដៃ​ប្រ​ជា​ជន​!"; "ប្រ​ទេស​វៀត​ណាម​ឯក​រាជ្យ​ម៉ឺន​ឆ្នាំ​!"។

នៅ​ម៉ោង​៦ព្រឹក​ នៅ​វេទិកា​ គណៈ​កម្មា​ធិ​ការ​រំ​ដោះ​ជាតិ​ខេត្ត​បាន​បង្ហាញ​មុខ​ចំ​ពោះ​ប្រ​ជា​ជន​ សម​មិត្ត​ ហិ្វញផាង​ហូ តំ​ណាង​គណៈ​កម្មា​ធិ​ការ​អាន​លិខិត​អំ​ពាវ​នាវ​និង​កោះ​ហៅ​ប្រ​ជា​ជន​សាមគ្គី​ ដណ្តើ​មយក​រដ្ឋ​អំ​ណាច​។ ចំ​ពោះ​មុខ​កម្លាំង​បះ​បោរ​ប្រ​ដាប់​អា​វុធ​របស់​មហា​ជន​ ប្រ​ធាន​ខេត្ត​ លឺ​វវ៉ាំង​តា​វ បង្ខំ​ចិត្ត​ប្រ​គល់​រដ្ឋ​អំ​ណាច​ដល់​តំ​ណាង​គណៈ​កម្មា​ធិ​ការ​រំ​ដោះ​ជាតិ​ និង​ប្រ​កាស​រំ​សាយ​រដ្ឋ​អំ​ណាច​អា​យ៉ង​នៅ​ទូ​ទាំង​ខេត្ត​។ សម​មិត្ត​ ត្រឹង​ង៉ុក​ហ្វេ​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រំ​ដោះ​ជាតិ​ខេត្ត​ បាន​ប្រ​កាស​យ៉ាង​ឱ​ឡា​រិក​ថា​ រដ្ឋ​អំ​ណាច​បាន​មក​ដៃ​ប្រ​ជា​ជន​ហើយ​។

មោទ​នភាព​ប្រវេ​ណី​ បោះ​ជំ​ហាន​រឹង​មាំ​ឆ្ពោះ​ទៅ​អនាគត​

ស្មារតី​ក្លា​ហាន​នៃ​បដិវត្តន៍​ខែ​សី​ហា​និង​ទិវា​បុណ្យ​ជាតិ​ ២ កញ្ញា​ បន្ត​បំ​ភ្លឺ​ផ្លូវ​ក្នុង​ដំ​ណើរក​សាង​និង​ការ​ពារ​មា​តុ​ភូមិ​ ស្រុក​កំ​ណើត​។ ស្នង​បន្ត​និង​ពង្រីក​ប្រវេ​ណី​ដ៏​រុង​រឿង​ បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​តែង​សាមគ្គី​ បេ្តជ្ញាចិត្ត​កសាង​និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​សម្រេច​បាន​សមិទ្ធ​ផល​សំ​ខាន់​ៗជា​ច្រើន​។

ហេ​ដ្ឋារចនា​សម្ព័ន្ធ​ទី​ក្រុង​កឹង​ធើ​ បាន​វិនិយោ​គក​សាង​ព្រម​ៗគ្នា​និង​ទំនើប​។ ក្នុង​រូប​៖ ស្ពាន​ត្រឹង​ហ្វាង​ណា​ កសាង​ដោយ​ចំ​ណាយ​ថវិកា​៧៩១ពាន់​លាន​ដុង​ បាន​សម្ពោធ​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ខែ​មេ​សា​ ឆ្នាំ​២០២៤។

តាម​សៀវ​ភៅ​ប្រ​វត្តិ​សាស្ត្រ​ប្រវេ​ណី​បដិវត្តន៍​ឃុំ​ដាយ​ងាយ​ ភាគ​១ ដំ​ណាក់​កាល​ ១៩៣០​-១៩៧៥ បោះ​ពុម្ព​ផ្សាយ​ឆ្នាំ​២០១៤ "ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សី​ហា​ ឆ្នាំ​១៩៤៥ ប្រ​ជា​ជន​ដាយ​ងាយ​រួម​ជា​មួយ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ក្នុង​តំ​បន់​ ចេញ​ដំ​ណើរ​ពី​ផ្លូវ​នា​នា​ក្នុង​ភូមិ​ឃុំ​មក​ជួប​ជុំ​គ្នា​នៅ​មុខ​ផ្សារ​វ៉ា​មតឹង​ ជា​មួយ​ទង់​ បដា​និង​អា​វុធ​កាន់​ក្នុង​ដៃ​ បង្ហាញ​ពី​កម្លាំង​បដិវត្តន៍​។ សម​មិត្ត​ ជី​នលឺ​ និង​ផាង​វ៉ាំង​ឡែង ដឹក​នាំ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ព័ទ្ធ​ជុំ​វិញ​ការិយា​ល័យ​ក្រុម​ប្រឹក្សា​តែ​ឡាំង​ (ស្ថា​ប័ន​រដ្ឋ​អំ​ណាច​អា​យ៉ង​នៅ​ភូមិ​ឃុំ​សម័យ​បា​រាំង​)។ ចំ​ពោះ​មុខ​ទឹក​ចិត្ត​និង​កម្លាំង​របស់​ប្រ​ជា​ជន​ រដ្ឋ​អំ​ណាច​អា​យ៉ង​ដាយ​ងាយ​និង​ទា​ហាន​បម្រើ​ភ័យ​ស្លន់​ស្លោ​រក​ផ្លូវ​រត់​គេច​ខ្លួន​..."។

ឃុំ​ដាយ​ងាយ​សព្វ​ថ្ងៃ​បាន​បង្កើត​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១ ខែក​ក្កដា​ ឆ្នាំ​២០២៥ លើ​មូល​ដ្ឋាន​នៃ​ការ​រួម​បញ្ចូល​រវាង​ទី​ប្រ​ជុំ​ជន​ដាយ​ងាយ​និង​ឃុំ​ឡុង​ឌឹក។ ៨១ឆ្នាំ​កន្លង​ផុត​ទៅ​ចាប់​ពី​បដិវត្តន៍​ខែ​សី​ហា​ទទួល​បាន​ជោគ​ជ័យ​ គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ឃុំ​ដាយ​ងាយ​តែង​តែ​ខិត​ខំ​ពល​កម្ម​ផលិត​ កសាង​ភូមិ​ស្រុក​កាន់​តែ​អភិវឌ្ឍ​។ ការ​ខិត​ខំ​នោះ​បាន​បង្ហាញ​តាម​រយៈ​ការ​ទទួល​ស្គាល់​ឃុំ​ឡុង​ឌឹក (ចាស់​) សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ និង​ទី​ប្រ​ជុំ​ជន​ដាយ​ងាយ​ (ចាស់​) សម្រេច​បទ​ដ្ឋាន​ក្រុង​អារ្យ​ធម៌​។ បច្ចុប្បន្ន​ ផ្លូវ​គមនាគមន៍​ភាគ​ច្រើន​នៅ​លើ​ភូមិ​ឋាន​ឃុំ​បាន​ក្រាល​កៅ​ស៊ូ​ ក្រាល​បេតុង​; ប្រ​ព័ន្ធ​សា​លា​រៀន​ ដំ​ណាក់​សុខា​ភិបាល​ ការិយា​ល័យ​ធ្វើ​ការ​ ផ្ទះ​ប្រ​ជា​ជន​បាន​សាង​សង់​ស្អាត​បាត​។ ឃុំ​នៅ​គ្រួ​សារ​ក្រ​ ១,០៤% និង​គ្រួ​សារ​ក្បែរ​ក្រ​ ៣%។

ទី​ក្រុង​កឹង​ធើ​បា​នក​សាង​កាន់​តែ​ស្រស់​ស្អាត​និង​ទំនើប​។ ក្នុង​រូប​៖ ជ្រុង​មួយ​នៃ​សង្កាត់​និញកេវ​និង​សង្កាត់​តឹង​អាង​។

លោក​ង្វៀង​មិញ​លី​ម អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដាយ​ងាយ​ ឱ្យ​ដឹង​៖ "នៅ​លើ​ភូមិ​ឋាន​ឃុំ​កំ​ពុង​ចាត់​តាំង​កសាង​គម្រោង​ធំ​ៗជា​ច្រើន​៖ រោង​ចក្រ​អគ្គិ​សនី​ឡុង​ភូ​១ ស្ពាន​ដាយ​ងាយ​២ មណ្ឌល​ឧស្សាហ​កម្ម​ដាយ​ងាយ​...។ ទន្ទឹម​នឹង​នោះ​ បាន​រៀប​គម្រោង​ប្លង់​កសាង​មណ្ឌល​ក្រុង​ចំ​នួន​២គឺ​ មណ្ឌល​ក្រុង​ដាយ​ងាយ​និង​មណ្ឌល​ក្រុង​ថ្មី​បែរ​មុខ​ទៅ​ទន្លេ​ហូវ​។ ពេល​គម្រោង​ សំ​ណង់​ទាំង​នេះ​សម្រេច​រួច​រាល់​ នឹង​ជំ​រុញ​ឱ្យ​សេដ្ឋ​កិច្ច​-សង្គម​ឃុំ​អភិវឌ្ឍ​លឿន​និង​ប្រ​កប​ដោយ​ចីរ​ភាព​ជាង​មុន​"។

ការ​ធ្វើ​កុប​កម្ម​ទូ​ទៅ​ឆ្នាំ​១៩៤៥ កង​ទ័ព​និង​ប្រ​ជា​ជន​ឃុំ​ទ្រឿង​ថា​ញ់ (ពេល​នោះ​ចំ​ណុះ​ខណ្ឌ​អូរ​ម៉ូង​) រួម​ជា​មួយ​ប្រ​ជា​ជន​ខណ្ឌ​ចូវ​ថា​ញ់ ផុង​ហេ​បនិង​ទី​រួម​ខេត្ត​កឹង​ធើ​ ក្លាយ​ជា​ចរន្ត​មហា​ជន​ជាង​២០.០០០នាក់​ធ្វើ​ដំ​ណើរ​ឆ្ពោះ​ទៅ​កី​ឡា​ដ្ឋាន​បាល់​ទាត់​កឹង​ធើ​តស៊ូ​ ដណ្តើ​មយក​រដ្ឋ​អំ​ណាច​។ ប្រវេ​ណី​ប្រ​វត្តិ​សាស្ត្រ​ដ៏​ក្លា​ហាន​នោះ​ជា​ទី​បង្អែក​ដ៏​រឹង​មាំ​សម្រាប់​កូន​ចៅ​ជំ​នាន់​ក្រោយ​នៅ​ទ្រឿង​ថា​ញ់រួម​កម្លាំង​កាយ​ចិត្ត​កសាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​អភិវឌ្ឍ​។

តាម​លោក​ស្រី​ ត្រឹង​ធី​ធៀងធឺ​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ទ្រឿង​ថា​ញ់ ឃុំ​បាន​បង្កើត​ឡើង​លើ​មូល​ដ្ឋាន​នៃ​ការ​រួម​បញ្ចូល​រវាង​ឃុំ​ទ្រឿង​ថា​ញ់ ឃុំ​ឌិញមូង​និង​ឃុំ​តឹង​ថា​ញ់ ចាប់​ពី​ថ្ងៃ​ទី​១ ខែក​ក្កដា​ ឆ្នាំ​២០២៥។ ក្នុង​នោះ​ ឆ្នាំ​២០២៣ ឃុំ​ឌិញមូង​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ខ្នា​ត់គំ​រូ​ ឃុំ​តឹង​ថា​ញ់សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ និង​ឆ្នាំ​២០២៤ ឃុំ​ទ្រឿង​ថា​ញ់សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ខ្នា​ត់គំ​រូ​។ បច្ចុប្បន្ន​ សា​លា​រៀន​និង​ដំ​ណាក់​សុខា​ភិបាល​ទាំង​អស់​សម្រេច​បទ​ដ្ឋាន​ជាតិ​; ប្រ​មា​ណ​ ៩៧% ផ្លូវ​គមនាគមន៍​បាន​ចាក់​ក្រួស​រឹង​មាំ​; ផ្លូវ​តភ្ជាប់​ភូមិ​ទាំង​អស់​បាន​ពង្រីក​ទទឹង​៤ម៉ែ​ត្រ​ ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ងាយ​ស្រួល​; គ្រួ​សា​រទាំង​១០០% បាន​ប្រើ​ប្រាស់​អគ្គិ​សនី​សុវត្ថិ​ភាព​និង​ទឹក​ស្អាត​ស្រប​អនា​ម័យ។ ឃុំ​គ្មាន​នៅ​គ្រួ​សារ​ក្រ​ នៅ​សល់​តែ​១៣២គ្រួ​សារ​ក្បែរ​ក្រ​។

ប្រ​វត្តិ​សាស្ត្រ​ដ៏​ក្លា​ហាន​បាន​ក្លាយ​ជា​កម្លាំង​ផ្ទៃ​ក្នុង​ជួយ​ឱ្យ​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​ កង​ទ័ព​និង​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ឆ្លង​កាត់​ការ​លំ​បាក​ ឈាន​ឡើង​កសាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​សម្បូរ​សប្បាយ​ ស្រស់​ស្អាត​ និង​អារ្យ​ធម៌​។ រហូត​ដល់​ថ្ងៃ​នេះ​ សំ​ណង់​ផ្លូវ​គមនាគមន៍​ជា​ច្រើន​ ព្រលាន​យន្ត​ហោះ​កឹង​ធើ​ កំ​ពង់​ផែ​កឹង​ធើ​ មណ្ឌល​ឧស្សាហ​កម្ម​នា​នា​ ប្រ​ព័ន្ធ​មន្ទីរ​ពេទ្យ​និង​វិទ្យា​ស្ថាន​ សា​លា​រៀន​បាន​វិនិយោ​គក​សាង​ស្រស់​ស្អាត​ ញ៉ាំង​ទី​ក្រុង​កឹង​ធើ​ក្លាយ​ជា​មជ្ឈ​មណ្ឌល​នៃ​វិស័យ​ចរា​ចរណ៍​ សុខា​ភិបាល​ អប់​រំ​និង​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។ តា​មរ​បាយ​ការណ៍​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​២០២៥ GRDP ជា​មធ្យម​លើ​មនុស្ស​ម្នាក់​ប៉ាន់​ស្មាន​សម្រេច​ជាង​ ៩៤,៩៤ លាន​ដុង​; ៥៩/៧២ ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​; មាន​ ៧៤៣ សា​លា​រៀន​សម្រេច​បទ​ដ្ឋាន​ជាតិ​; អត្រា​គ្រួ​សារ​ក្រ​ថយ​ចុះ​នៅ​សល់​ ០,៥៩%...។

ដើម្បី​លោត​ផ្លោះ​អភិវឌ្ឍ​ ទី​ក្រុង​កឹង​ធើ​បន្ត​ផ្តោត​លើ​ការ​អនុ​វត្ត​គម្រោង​ សំ​ណង់​សំ​ខាន់​ៗចំ​នួន​២៨។ ក្នុង​នោះ​ លេច​ធ្លោ​គឺ​គម្រោង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​សំ​ខាន់​ៗ៖ កំ​ពង់​ផែ​ត្រឹង​ដេ ផ្លូវ​ល្បឿន​លឿន​ចូវ​ដុក-កឹង​ធើ​-សុក​ត្រាំង​ (ដំ​ណាក់​កាល​ទី​១) បង្កើន​កម្រិត​និង​ពង្រីក​ផ្លូវ​ជាតិ​លេខ​៩១ (ចាប់​ពី​គី​ឡូ​ម៉ែ​ត្រ​ទី​០-៧) ផ្លូវ​ក្រ​វាត់​ខាង​លិច​ទី​ក្រុង​កឹង​ធើ​...។ ទន្ទឹម​នឹង​នោះ​ ទី​ក្រុង​កំ​ពុង​ប្រ​ញាប់​បង្ហើយ​មន្ទីរ​ពេទ្យ​មហា​រីក​ទី​ក្រុង​កឹង​ធើ​ ចាត់​តាំង​កសាង​មណ្ឌល​រដ្ឋ​បាល​ប្រ​មូល​ផ្តុំ​និង​គម្រោង​មណ្ឌល​ក្រុង​ ហេ​ដ្ឋារចនា​សម្ព័ន្ធ​មណ្ឌល​ឧស្សាហ​កម្ម​ មណ្ឌល​បច្ចេក​វិទ្យា​ព័ត៌​មាន​ រោង​ចក្រ​អគ្គិ​សនី​...។ នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​គំនាស់​យុទ្ធ​សាស្ត្រ​ បង្ក​បុព្វ​បទ​ដ៏​សំ​ខាន់​ដើម្បី​ទី​ក្រុង​អភិវឌ្ឍ​សក្ដា​នុភាព​ជា​អតិ​បរ​មា​ នាំ​ឱ្យ​សេដ្ឋ​កិច្ច​-សង្គម​អភិវឌ្ឍ​ឡើង​កម្រិត​កម្ពស់​ថ្មី​៕

អាញ​យ៉ុង - សុផន​

ចែករំលែកអត្ថបទ