នៅព្រឹកថ្ងៃទី២ ខែកញ្ញា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងភូ ចាត់តាំងប្រគល់ជូនផ្ទះមហាសាមគ្គីដល់គ្រួសារលោកយាយ ថៃធីកឹម នៅភូមិភូឌឹក។ អញ្ជើញចូលរួមពិធីមានសមមិត្ត ឡឹមវ៉ាំងវូវ សមាជិកគណៈអចិន្ត្រៃយ៍ អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនឃុំ; សមមិត្ត ត្រឹងធីថាញហាំង សមាជិកគណៈអចិន្ត្រៃយ៍ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ ព្រមទាំងតំណាងអង្គភាពឧបត្ថម្ភ។

ថ្នាក់ដឹកនាំឃុំឡុងភូប្រគល់ផ្ទះមហាសាមគ្គីដល់លោកយាយ ថៃធីកឹម។

ថ្នាក់ដឹកនាំឃុំឡុងភូនិងសប្បុរសជនថតរូបអនុស្សរណីយ៍។
ផ្ទះបានមូលនិធិសប្បុរសធម៌ "ការងារតូច - សុភមង្គលធំ" ឧបត្ថម្ភសាងសង់ដោយចំណាយថវិកា៦០លានដុង រួមចំណែកជួយគ្រួសារលោកយាយ ថៃធីកឹម មានកន្លែងរស់នៅលំនឹង ជាជំហានៗជន្នះការលំបាក ស្ងប់ចិត្តពលកម្មផលិត ឈានឡើងក្នុងជីវភាព។ ដើម្បីមានប្រភពធនធានគិតគូរចំពោះប្រជាជន រណសិរ្សឃុំឡុងភូបានពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងរដ្ឋអំណាច អាជីវកម្ម អង្គការ បុគ្គលនិងសប្បុរសជន។ ចាប់ពីការពិនិត្យឡើងវិញ ក្តាប់ច្បាស់ស្ថានភាពគ្រួសារនីមួយៗ ប្រភពជំនួយបានប្រគល់ជូនចំមុខសញ្ញា រួមចំណែកដោះស្រាយតម្រូវការជាក់ស្តែងរបស់ប្រជាជន។ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ មកដល់ពេលនេះ រណសិរ្សឃុំឡុងភូបានកៀរគរសាងសង់ផ្ទះមហាសាមគ្គីបានចំនួន ៤២ខ្នង មានតម្លៃជាង ២,៥ពាន់លានដុង អាទិភាពប្រគល់ជូនគ្រួសារក្រ គ្រួសារក្បែរក្រ គ្រួសារមានស្ថានភាពលំបាកខ្លាំងនិងគ្រួសារជនជាតិខ្មែរជួបការលំបាកអំពីលំនៅឋាន។ ទិសដៅគឺជួយឱ្យប្រជាជនមានកន្លែងរស់នៅលំនឹង ស្ងប់ចិត្តពលកម្មផលិត ជាជំហានៗឈានឡើងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។
ក្នុងឱកាសនេះ អង្គភាពក៏បានបត្ថម្ភទឹកប្រាក់១លានដុងដល់គ្រួសារលោកយាយ ថៃធីកឹមសម្រាប់ចាយវាយក្នុងជីវភាព៕
សុកកា - សុផន