01/09/2026 - 09:09

ផ្តល់​កម្លាំង​ចលករ​អភិវឌ្ឍ​សហ​ករណ៍​សិប្ប​ឧស្សាហ​កម្ម​ខ្នាត​តូច​ 

- ទី​ក្រុង​កឹង​ធើ​ បច្ចុប្បន្ន​ មាន​សហ​ករណ៍​ឧស្សាហ​កម្ម​ - សិប្ប​ឧស្សាហ​កម្ម​ខ្នាត​តូច​ចំ​នួន​ ៤៨ ដែល​មាន​ទុន​លក្ខ​ន្តិកៈ​សរុប​ ៤១,២ ពាន់​លាន​ដុង​ មាន​សមា​ជិក​ចំ​នួន​ ៧៩០នាក់​ និង​កម្ម​ករ​និយោជិត​ចំ​នួន​ ៥.២២៦នាក់​។

បណ្តា​សហ​ករណ៍​ឧស្សាហ​កម្ម​ - សិប្ប​ឧស្សាហ​កម្ម​ខ្នាត​តូច​ ដំ​ណើរការ​សំ​ខាន់​ក្នុង​វិស័យមុខ​របរ​ដូច​៖ ត្បាញ​បន្ទោះ​ឫស្សី​ ត្បាញ​កំ​ប្លោក​ ផលិត​នំ​តំ​ណាប់​ គ្រឿង​សង្ហា​រិម​។ល។ រួម​ចំ​ណែក​រក្សាស្ដារ​ឡើង​វិញ​ និង​អភិវឌ្ឍ​មុខ​របរ​ប្រ​ពៃ​ណី​ បង្ក​ការ​ងារ​ធ្វើ​ ពិ​សេស​សម្រាប់​កម្ម​ករ​ទំនេរ​នៅ​ជន​បទ​ និង​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ សហ​ករណ៍​មួយ​ចំ​នួន​ចាត់​តាំង​បាន​ល្អ​ការ​បង្រៀន​វិជ្ជា​ជី​វៈ​ ផ្គត់​ផ្គង់​វត្ថុ​ធា​តុ​ដើម​ គាំ​ទ្រ​សមា​ជិក​កែ​លម្អ​ម៉ូដ ឆ្លើយ​តប​ទៅ​នឹង​ចំ​ណូល​ចិត្ត​អតិថិ​ជន​ និង​បាន​ចុះ​កិច្ចសន្យា​ប្រើ​ប្រាស់​ជា​មួយ​ដៃ​គូ​ផ្សេង​ៗ ធា​នា​ច្រក​ចេញ​ និង​ប្រាក់​ចំ​ណូលលំ​នឹង​សម្រាប់​សមា​ជិក​ និង​កម្ម​ករ​និយោជិត​។

 ពល​ការិនី​ជា​ច្រើន​ចូល​រួម​ត្បាញ​បន្ទោះ​ នៅ​សហ​ករណ៍​ឫស្សី​ផ្តៅ​  ធ្វី​ត្វៀក ឃុំ​ធ្វឹង​ហ្វា​។

ថ្វី​ត្បិត​ដូច្នោះ​ក្តី​ ភាគ​ច្រើន​សហ​ករណ៍​ឧស្សាហ​កម្ម​ - សិប្ប​ឧស្សាហកម្ម​ខ្នាត​តូច​ មាន​ទ្រង់​ទ្រាយ​ផលិត​រាត់​រាយ​តូច​តាច​ មិន​ទាន់​ទទួល​បាន​ប្រ​ភព​ទុន​អនុ​គ្រោះ​ ដើម្បី​វិនិយោគ​គ្រឿង​ម៉ាស៊ីន​ បំ​ពាក់​បរិក្ខារ​ទំនើបៗ ដែល​នាំ​ឱ្យ​ផលិត​ផល​ដែល​ផលិត​បាន​ខ្វះ​ភាព​សម្បូរ​បែប​ កម្លាំងប្រ​ជែង​មិន​ទាន់​ខ្ពស់​។ លើស​ពី​នោះ​ និន្នាការ​ចល័ត​ធន​ធាន​មនុស្ស​ពី​ជន​បទ​ទៅ​ទី​ក្រុង​ ក៏​ធ្វើ​ឱ្យ​សហ​ករណ៍​ជា​ច្រើន​ធ្លាក់​ទៅ​ក្នុង​ស្ថាន​ភាព​ ខ្វះ​ប្រ​ភព​កម្ម​ករ​នៅ​នឹង​កន្លែង​។ល។

ដើម្បី​ជំនួយ​កម្លាំង​ដល់​សហ​ករណ៍​ទាំង​នេះ​អភិវឌ្ឍ​ក្នុង​ដំ​ណាក់កាល​ថ្មី​ សម្ព័ន្ធ​សហ​ករណ៍​ទី​ក្រុង​នឹង​បង្កើន​កិច្ច​សហ​ការ​ជា​មួយ​ផ្នែក​សមត្ថ​កិច្ច​ និង​ភូមិ​ភាគ​នា​នា​ សកម្ម​ជំនួយ​ឱ្យ​កៀក​ជិត​ប្រ​ភព​ធន​ធាន​វិនិយោគ​គ្រឿង​ម៉ាស៊ីន​ អនុ​វត្ត​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ក្នុង​ការ​ផលិត​ធ្វើអា​ជីវ​កម្ម​; គួប​ផ្សំ​នឹង​ជំ​រុញ​ពាណិជ្ជ​កម្ម​ បើក​ទូ​លាយ​ខ្សែ​សង្វាក់​ផលិត​ -  ប្រើ​ប្រាស់​ ជួ​យស​ហ​ករណ៍​លើក​កម្ពស់​គុណ​ភាព​ និង​ពិពិធ​កម្ម​ផលិតផល​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទី​ផ្សារ​ ​តម្លៃ​វិស័យមុខ​របរ​ប្រ​ពៃ​ ណី​ បង្កើត​របរ​ចិញ្ចឹម​ជីវិត​ដោយ​ចីរ​ភាព​សម្រាប់​ពល​ករ​ភូមិ​ភាគ​៕

                                                             មី​ហ្វា​ - លី​សៀ​

ចែករំលែកអត្ថបទ