ក្នុងអំឡុងពេលតស៊ូប្រឆាំងអាមេរិកសង្គ្រោះជាតិ ថាច់ ធៀ ឈ្មោះក្រៅហៅថា តឺធៀ ជាកុលបុត្រខ្មែរនៅឃុំឡងមី ស្រុកតាមប៊ិញ ខេត្តវិញឡុង (ចាស់) បានចូលរួមបដិវត្តន៍ ប្រយុទ្ធយ៉ាងក្លាហាន បង្កើតបានយុទ្ធជ័យជាច្រើន និងពលីយ៉ាងអង់អាច ក្នុងពេលអាយុទើបតែក្មេងនៅឡើយ។ ជាងកន្លះសតវត្សរ៍បានកន្លងផុតទៅក៏ដោយ រូបភាពយុទ្ធជនឈ្លបឆ្នាំនោះនៅតែរស់នៅក្នុងទឹកចិត្តប្រជាជនជានិច្ច គឺជាមោទនភាពរបស់ជនរួមជាតិខ្មែរ និងភូមិស្រុកង៉ាយទឺ នាពេលបច្ចុប្បន្ន។

ឆាយាល័ក្ខណ៍យុទ្ធជនពលីថាច់ ធៀ – វីរជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធជនខ្មែររស់នៅជានិច្ចក្នុងទឹកចិត្តប្រជាជននៅឃុំង៉ាយទឺ។
ថាច់ ធៀ ជនជាតិខ្មែរ កើតនៅឆ្នាំ ១៩៤៨ ក្នុងគ្រួសារកសិករក្រីក្រនៅឃុំង៉ាយទឺ ខេត្តវិញឡុង។ ឪពុករបស់លោកគឺលោក ថាច់ ផូត ម្តាយគឺអ្នកមីង ផាម ធីអ៊ា។ គ្រួសារមានបងប្អូនចំនួន ៥ នាក់។ ក្នុងសម័យប្រឆាំងអាមេរិកសង្គ្រោះជាតិ ច្រើនអ្នកក្នុងគ្រួសាររបស់លោកបានចូលរួមបដិវត្តន៍។ បងប្រុសទីបីគឺលោក ថាច់ ធឿង និងប្អូនពីរនាក់គឺលោក ថាច់ ឡុង និងលោក ថាច់ ឡង សុទ្ធតែបានចូលរួមកងឈ្លប និងពលីជាបន្តបន្ទាប់។ នៅឆ្នាំ ១៩៦២ ពេលមានអាយុទើបតែ ១៦ ឆ្នាំ ថាច់ ធៀ បានចូលរួមកងឈ្លបឃុំ។ ទោះបីជាមានអាយុក្មេងក៏ដោយ ប៉ុន្តែលោកបានបង្ហាញនូវស្មារតីក្លាហាន ឆ្លាតវៃ សកម្មចូលរួមប្រយុទ្ធ និងការពារស្រុកភូមិ។ ឆ្នាំ ១៩៦៨ លោកបានប្រគល់ភារកិច្ចជាអនុប្រធានយោធាឃុំ; ដល់ឆ្នាំ ១៩៦៩ លោកបានចូលជាសមាជិកបក្ស។ ផ្តើមពីយុទ្ធជនឈ្លបវ័យក្មេងម្នាក់ ថាច់ ធៀ ជាជំហានធំដឹងក្តីតាមរយៈការប្រយុទ្ធជាក់ស្តែង ក្លាយជាយុទ្ធជនស្នូលម្នាក់នៃកងឈ្លបឡងមី។
ក្នុងរយៈពេល ១១ ឆ្នាំប្រយុទ្ធការពារភូមិស្រុក ថាច់ ធៀ បានចូលរួមការប្រយុទ្ធរាប់រយលើក។ ដោយឡែករូបលោកបានចាប់សត្រូវចំនួន ៩៨ នាក់ ធ្វើឱ្យរបួស ៧០ នាក់ និងដណ្តើមបានកាំភ្លើងគ្រប់ប្រភេទចំនួន ២៥ ដើម។ ទន្ទឹមនឹងការប្រយុទ្ធដោយផ្ទាល់ លោកនៅទាំងបានសហការយ៉ាងសកម្មជាមួយប្រជាជនបំបែកភូមិយុទ្ធសាស្ត្រ ផ្សព្វផ្សាយ ចលនាមហាជន ធ្វើឱ្យភ្ញាក់រលឹកគ្រួសារយុទ្ធជន រួមចំណែកកសាងមូលដ្ឋានគ្រឹះបដិវត្តន៍ និងពង្រឹងចលនាតស៊ូនៅភូមិភាគ។ ចំពោះមិត្តរួមកង ថាច់ ធៀ គឺជាយុទ្ធជនក្លាហាន មោះមុត; ចំពោះប្រជាជន លោកតែងតែជិតស្និទ្ធ ផ្សារភ្ជាប់ និងអស់ពីចិត្តចំពោះស្រុកភូមិ។ បណ្តាយុទ្ធជ័យរបស់លោកផ្សារភ្ជាប់ជាមួយនឹងរយៈពេលសង្គ្រាមដ៏ឃោរឃៅនៅលើតំបន់ឡងមី បង្ហាញពីស្មារតីប្រយុទ្ធយ៉ាងក្លាហានរបស់កុលបុត្រខ្មែរម្នាក់ដែលត្រៀមខ្លួនដាក់ផលប្រយោជន៍ស្រុកភូមិ ប្រទេសជាតិ ខ្ពស់ជាងផលប្រយោជន៍ផ្ទាល់ខ្លួន។
នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៧២ នៅក្នុងការប្រយុទ្ធដ៏តាន់តឹងមួយ ថាច់ ធៀ បានពលីយ៉ាងអង់អាច។ ពេលនោះ លោកមានអាយុទើបតែ ២៤ ឆ្នាំ។ ការពលីរបស់យុទ្ធជនវ័យក្មេងរូបនេះបានបន្សល់ទុកនូវសេចក្តីស្តាយស្រណោះយ៉ាងខ្លាំងក្នុងគ្រួសារ មិត្តរួមកង និងប្រជាជនឡងមី។ ទោះបីជាលែងមានវត្តមានទៀតហើយក្តី ប៉ុន្តែបណ្តាយុទ្ធជ័យ និងគុណធម៌របស់លោកនៅតែបានជំនាន់ក្រោយរំលឹកនឹកឃើញ។ កត់សម្គាល់នូវការរួមចំណែក និងការពលីរបស់ ថាច់ ធៀ។ នៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ១៩៧៨ បក្សនិងរដ្ឋបានឧទ្ទិសជូនកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ លោកនៅទាំងបានជូនគ្រឿងឥស្សរិយយសយុទ្ធជ័យរំដោះថ្នាក់ I, II, III ចំនួន ៣; លិខិតសរសើររបស់ស្រុកតាមប៊ិញនៅខែតុលា ឆ្នាំ ១៩៦៤ និងប័ណ្ណសរសើរនៅក្នុងឆ្នាំ ១៩៦៩។ រង្វាន់ដ៏ខ្ពង់ខ្ពស់ទាំងនេះគឺជាការកត់សម្គាល់ចំពោះយុទ្ធជនដែលបានលះបង់ដើម្បីបុព្វហេតុតស៊ូរំដោះជាតិ។
កិត្តិនាមរបស់ ថាច់ ធៀ នៅតែបានរំលឹកនឹកឃើញនៅភូមិស្រុក។ សាលាបឋមសិក្សា ថាច់ ធៀ ត្រូវបានដាក់ឈ្មោះតាមនាមរបស់លោកវីរបុរស រួមចំណែកអប់រំប្រពៃណីជូនដល់យុវជនជំនាន់ក្រោយ។ បច្ចុប្បន្ន ឡងមី ចំណុះឃុំង៉ាយទឺ ខេត្តវិញឡុង ជីវភាពរបស់ប្រជាជនកាន់តែមានការផ្លាស់ប្តូរ ប៉ុន្តែការចងចាំអំពីយុទ្ធជនខ្មែរដ៏អង់អាចនៅតែបានរក្សា។ ជាងកន្លះសតវត្សរ៍ក្រោយពីថ្ងៃពលី ថាច់ ធៀ នៅតែជាមោទនភាពរបស់ប្រជាជនង៉ាយទឺ និងជនរួមជាតិខ្មែរ ជាគំរូអំពីស្មារតីស្នេហាជាតិ ការទទួលខុសត្រូវ និងការពលីជីវិតដើម្បីស្រុកភូមិ ប្រទេសជាតិ៕
ទីទុយ - មេងលី