ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

31/08/2026 - 10:19

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ អញ្ជើញ​ទៅ​អុជ​ធូប​គោ​រព​វិញ្ញា​ណក្ខ័ន្ធ​លោក​ប្រ​ធាន​ហូ​ជី​មិញ នា​ឱកាស​ទិ​វា​បុណ្យ​ជាតិ ២ កញ្ញា 

 លោក​ដុង​វ៉ាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ អុជ​ធូប​គោ​រព​វិញ្ញា​ណក្ខ័ន្ធ​លោក​ប្រ​ធាន​ហូ​ជី​មិញ។

អំ​ណរ​ខួប​អនុស្សាវ​រីយ៍​៨១ ឆ្នាំ​ បដិ​វត្តន៍​ខែ​សី​ហា​ជោគ​ជ័យ​ (១៩​/៨/​១៩៤៥ - ១៩​/៨/​២០២៦) និង​ទិវា​បុណ្យ​ជាតិ​នៃ​សា​ធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម (២​/៩/​១៩៤៥​-២/​៩/​២០២៦) នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​សី​ហា នៅ​មណ្ឌល​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្ត្រ​-វប្ប​ធម៌ មណ្ឌល​បូជ​នីយ​ដ្ឋាន​អ៊ំ​ហូ (ភូមិ​ដើន​ធើ ឃុំ​អាង​ថាញ ទី​ក្រុង​កឹង​ធើ) គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ បាន​ធ្វើ​ពិធី​អុជ​ធូប​និង​ដាក់​កម្រង​ផ្កា គោ​រព​រំ​លឹក​វិញ្ញា​ណក្ខ័ន្ធ​លោក​ប្រ​ធាន​ហូ​ជី​មិញ។

អ្នក​តំ​ណាង​អញ្ជើញ​ចូល​រួម​ពិធី​អុជ​ធូប​គោ​រព​វិញ្ញា​ណក្ខ័ន្ធ​លោក​ប្រ​ធាន​ហូ​ជី​មិញ
នៅមណ្ឌលបូជនីយដ្ឋានអ៊ំហូ។

អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នេះ មាន​លោក ដុង​វ៉ាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ មជ្ឈិម​បក្ស អនុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; ថ្នាក់​ដឹក​នាំ​មន្ទីរ គណៈ ផ្នែក​របស់​ទី​ក្រុង ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន គណៈ កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​កូវ​ឡាវ​យុង​និង​ឃុំ​អាង​ថាញ​ ព្រម​ទាំង កម្មា​ភិ​បាល បុគ្គ​លិក អ្នក​រដ្ឋ​ការ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​និង​ប្រ​ជា​ជន​ភូមិ​ភាគ ជា​ច្រើន។

អ្នក​តំ​ណាង​អញ្ជើញ​ចូល​រួម​ពិធី​អុជ​ធូប​គោ​រព​វិញ្ញា​ណក្ខ័ន្ធ​លោក​ប្រ​ធាន​ហូ​ជី​មិញ
នៅមណ្ឌលបូជនីយដ្ឋានអ៊ំហូ។

ក្នុង​បរិ​យា​កាស​ជា​ទី​គោ​រព​ដ៏​ខ្ពង់​ខ្ពស់ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​រួម​គ្នា​រំលឹក​ឡើង​វិញ​នូវ​អត្ថ​ន័យ​ប្រ​វត្តិ​សាស្ត្រ​ដ៏​មហោ​ឡា​រិក​នៃ​បដិវត្តន៍​ខែ​សី​ហា ឆ្នាំ​១៩៤៥ ជា​ព្រឹត្តិ​ការណ៍​បើក​យុគ​សម័យ​ឯក​រាជ្យ សេរី​ភាព ជំ​រុញ​ប្រ​ជា​ជន​វៀត​ណាម​ពី​វាស​នា​ទាស​ករ​ក្លាយ​ជា​ម្ចាស់​ប្រ​ទេស​ជាតិ។​ ថ្ងៃ​ទី​២ ខែ​កញ្ញា​ នៅ​ទី​លាន​បា​ឌិញ លោក​ប្រ​ធាន​ហូ​ជី​មិញ បាន​ប្រ​កាស ឯក​រាជ្យ បង្កើត​ប្រ​ទេស​វៀត​ណាម​ប្រ​ជា ធិប​តេយ្យ បច្ចុប្បន្ន​ជា​សា​ធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម។

នៅ​ក្នុង​ពិ​ធី​នេះ អ្នក​តំ​ណាង​ទាំង​ឡាយ បាន​ស្មិង​ស្មាធិ៍​គោ​រព​វិញ្ញា​ណក្ខ័ន្ធ​លោក ប្រ​ធាន​ហូ​ជី​មិញ ជា​មគ្គុ​ទេសក៍​ដ៏​អស្ចារ្យ របស់​បក្ស​និង​ប្រ​ជា​ជាតិ​ អ៊ំ​លះ​បង់​ពេញ មួយ​ជី​វិត​ដើម្បី​បុព្វ​ហេតុ​ដណ្តើម​ឯក​រាជ្យ សេ​រី​ភាព ជូន​មាតុ​ភូមិ ដើម្បី​សុភ​មង្គល​របស់​ប្រ​ជា​ជន។

បន្ទាប់​ពី​ស្មិង​ស្មាធិ៍​គោ​រព​វិញ្ញា​ណក្ខ័ន្ធ អ្នក​តំ​ណាង​ទាំង​ឡាយ​អញ្ជើញ​ទៅ​អុជ​ធូប​និង​ដាក់​កម្រង​ផ្កា​នៅ​មណ្ឌល​បូជ​នីយ​ដ្ឋាន​អ៊ំ​ហូ គោ​រព​វិញ្ញា​ណក្ខ័ន្ធ គោ​រព ដឹង​គុណ​ដ៏​ធំ​ធេង​របស់​អ៊ំ​ចំ​ពោះ​បុព្វ​ហេតុ​បដិវត្តន៍​របស់​ប្រ​ជា​ជាតិ។

នេះ​ជា​សកម្ម​ភាព​ដើម្បី​កម្មា​ភិ​បាល បក្ខ​ជន​និង​ប្រ​ជា​ជន សម្ដែង​នូវ​ការ​គោរ​ព ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​លោក ប្រ​ធាន​ហូ​ជី​មិញ រួម​ចំ​ណែក​អប់រំ​ប្រ​វេណី​ស្នេ​ហា​ជាតិ បំ​ផុស​មោទ​នភាព​ជាតិ​និង​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​កសាង និង​ការ​ពារ​មាតុ​ភូមិ៕

                   គីម​ង៉ុក-ពេជ្រ​សឿន

ចែករំលែកអត្ថបទ