ប្ដីស្លាប់ចោលម្នាក់ឯងរ៉ាប់រងគ្រួសារ បងស្រីថាច់ធីបុប្ផា នៅភូមិតាខាវ ឃុំកូវកែ ខេត្តវិញឡុង មិនត្រឹមតែគិតគូរអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ បងស្រីថែមទាំងសកម្មបរិច្ចាគដីធ្វើផ្លូវ ដាំផ្កាលម្អទេសភាព និងរួមចំណែកកសាងស្រុកកំណើតទៀតផង។

បងស្រី ថាច់ធីបុប្ផា (ខាងស្តាំ) រួមជាមួយកម្មាភិបាលក្នុងភូមិ។
បងស្រី ថាច់ធីបុប្ផា ជានារីខ្មែរម្នាក់ដែលឧស្សាហ៍ព្យាយាម និងមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសហគមន៍។ ក្រោយពីប្តីស្លាប់ទៅ បងស្រីត្រូវរ៉ាប់រងធ្វើស្រែចំនួន ៧ កុង និងដាំដំឡូងតឿ ៤ កុង ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ទោះបីជីវភាព នៅជួបការលំបាកច្រើនយ៉ាងណាក៏ដោយ បងស្រីនៅតែចូលរួមយ៉ាងសកម្មក្នុងចលនានៅភូមិភាគ ពិសេសគឺការកសាងជនបទថ្មី។ មុននេះ ខ្សែផ្លូវក្នុងភូមិជាភ្លឺស្រែតូចចង្អៀត ការធ្វើដំណើរនិងការដឹកជញ្ជូនកសិផលជួបការលំបាក។ ពេលភូមិភាគបំផុសចលនា រដ្ឋនិងប្រជាជនរួមគ្នាធ្វើផ្លូវគមនាគមន៍ជនបទ បងស្រីបុប្ផាបានស្ម័គ្រចិត្តបរិច្ចាគដីពង្រីកផ្លូវ។ បងស្រីចែករំលែក៖ “ផ្លូវនេះកាលពីមុនជាភ្លឺស្រែ ការធ្វើដំណើរលំបាកណាស់។ នៅពេលភូមិភាគចលនាធ្វើផ្លូវ ខ្ញុំគិតថាមានផ្លូវថ្មី ទើបមាមីងធ្វើដំណើរបានងាយស្រួល ការដឹកជញ្ជូនកសិផលក៏មិនលំបាក បាន ជាខ្ញុំស្ម័គ្រចិត្តបរិច្ចាគដី”។
ដោយសារមានការឯកភាពពីប្រជាជន ខ្សែផ្លូវបេតុងប្រវែងប្រមាណ ៦០០ ម៉ែត្រ ទទឹង ២ ម៉ែត្រ ត្រូវបានកសាងរួចរាល់ ក្នុងនោះបងស្រីបុប្ផា បរិច្ចាកដីប្រវែង ២០០ ម៉ែត្រ ទទឹង ២ ម៉ែត្រផងដែរ។ មិនត្រឹមតែបរិច្ចាគដី បងស្រីបុប្ផា នៅទាំងសកម្មរួមចំណែកកសាងទិដ្ឋភាពជនបទ។ បងស្រីដាំផ្កាអមសងខាងផ្លូវ ហើយតែងថែទាំ ស្រោចទឹក បោចស្មៅដើម្បីឱ្យផ្លូវបៃតង ជ្រះ ស្អាតទៀតផង។ តាមសម្តីបងស្រី ផ្លូវ ភូមិធ្វើស្អាតបាត មានផ្កាដាំសងខាង បង្កបានជាទេសភាពស្រស់ស្អាត ជួយឱ្យប្រជាជនមានអារម្មណ៍ស្រស់ថ្លាពេលធ្វើដំណើរ និងលើកកម្ពស់ស្មារតីថែរក្សាអនាម័យបរិស្ថាន។
លោកថាច់ង៉ឹង ប្រធានភូមិតាខាវ បានឱ្យដឹង បងស្រីបុប្ផា ជានារីគំរូ សកម្មចូលរួមចលនានៅភូមិភាគ ជាពិសេសគឺការកសាងជនបទថ្មី។ ពេលចលនាបរិច្ចាគដីធ្វើផ្លូវ បងស្រីគាំទ្រយ៉ាងសកម្ម។ ក្រៅពីនេះ បងស្រីនៅទាំងខ្នះខ្នែងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ បានការស្ងើចសរសើរពីអ្នកស្រុក អ្នកភូមិទៀតផង។
ជាមួយនឹងការរួមចំណែកយ៉ាងសកម្ម បងស្រីបុប្ផា បានគ្រប់លំដាប់ថ្នាក់ជូនលិ ខិតសរសើរនិងប័ណ្ណសរសើរជាច្រើន ក្នុងនោះ មានស្នាដៃលេចធ្លោក្នុងចលនាប្រឡងប្រណាំង “ប្រជាចលនាប៉ិនប្រសប់” ដំណាក់កាល ២០២១ - ២០២៥។ ឆ្នាំ ២០២៤ បងស្រី បានប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ (ចាស់) ជូនប័ណ្ណសរសើរ ដោយមានស្នាដៃលេចធ្លោក្នុងការកសាងជនបទថ្មីលើកកម្ពស់៕
ទីទុយ - ថាច់ធី