មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

02/09/2026 - 07:59

ភាព​រវៀស​រវៃ​ ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សមូហ​ភាព​ 

ជា​មួយ​ស្មារតី​ហ៊ាន​គិត​ ហ៊ាន​ធ្វើ​ បង​ឡឹម​យ៉ូន​ ប្រ​ធាន​ក្រុម​សហ​ករណ៍​ចិញ្ចឹម​ជ្រូក​កិញថ្មី​ មណ្ឌល​ង្វៀង​អ៊ុក សង្កាត់​ខាញ់​ហ្វា​ ទី​ក្រុង​កឹង​ធើ​ បាន​ពង្រីក​តួ​នា​ទី​អ្នក​ដឹក​នាំ​ ផ្លាស់​ថ្មី​របៀប​ធ្វើ​យ៉ាង​សកម្ម​ រួម​ជា​មួ​យស​មា​ជិក​ជា​ជំ​ហាន​ៗលើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ផលិត​ កែ​លម្អ​ប្រាក់​ចំ​ណូល​។

 បង​ឡឹម​យ៉ូន​ ប្រ​ធាន​ក្រុម​សហ​ករណ៍​ចិញ្ចឹម​ជ្រូក​កិញម៉ើយសុក​ មាន​ភាព​រវៀស​រវៃ​ ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។

ផ្សារ​ភ្ជាប់​នឹង​របរ​ចិញ្ចឹម​ជ្រូក​តាំង​ពី​ឆ្នាំ​១៩៩៤ បង​ឡឹម​យ៉ូន​ សន្សំ​សំ​ចៃ​បទ​ពិ សោធន៍បាន​ ច្រើន​ក្នុង​ការ​ថែ​ទាំ​ បង្ការ​ជំងឺ​និង​ជ្រើស​រើស​ពេល​វេលា​លក់​។ ឆ្នាំ​២០១៥ គាត់​រួម​ជា​មួយ​គ្រួ​សារ​ប្រ​ជា​ជន​នៅ​ក្នុង​មណ្ឌល​ បង្កើត​ក្រុម​សហ​ករណ៍​ចិញ្ចឹម​ជ្រូក​កិញម៉ើយសុក​ ដោយ​មាន​សមា​ជិក​ចូល​រួម​ប្រ​មា​ណ​ ២០ គ្រួ​សារ​។ ផ្តើម​ពី​ការ​ចិញ្ចឹម​ជា​លក្ខ​ណៈគ្រួ​សារ​ សមា​ជិក​ទាំង​នោះ​ ជា​ជំ​ហាន​ៗចង​សម្ព័ន្ធ​ ដោះ​ដូរ​បទ​ពិសោធន៍​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ផលិត​។ បង​ឡឹម​យ៉ូន​ ចែក​រំលែក​៖ “ចង់​ចិញ្ចឹម​ជ្រូក​មាន​ប្រ​សិទ្ធ​ភាព​ គឺ​ត្រូវ​តាម​ដាន​ហ្វូង​ជ្រូក​ជា​ប្រ​ចាំ​ ម្ចាស់​ការ​បង្ការ​ ជំងឺ​និង​ក្តាប់​តម្លៃ​ទី​ផ្សារ​ច្បាស់​លាស់​។ ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ទល់​នឹង​បច្ចុប្បន្ន​ ក្រុម​សហ​ករណ៍​បាន​លក់​ជ្រូក​កូន​ប្រ​មា​ណ​ ៣.០០០ ក្បាល​ មធ្យម​ជាង​ ១០០ ក្បាលក្នុង​មួយ​ខែ​។ ទន្ទឹម​នឹង​នោះ​ សមា​ជិក​សហ​ករណ៍​ ថែម​ទាំង​ពង្រីក​ការ​ចិញ្ចឹម​ជ្រូក​សាច់​លក់​ ក្នុង​តម្លៃ​ប្រ​មា​ណ​ ៦៥.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម​ មួយ​ក្បាល​ទម្ងន់​ ១០០ គី​ឡូ​ក្រាម​ បន្ទាប់​ពី​ទូ​ទាត់​នៅ​ចំ​ណេញ​ជាង​ ១​ លាន​ដុង​ក្នុង​មួយ​ក្បាល​”។

ទន្ទឹម​នឹង​នោះ​ បង​ឡឹម​យ៉ូន​ នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​តភ្ជាប់​ បង្ក​លក្ខ​ណៈដល់​សមា​ជិក​ បាន​បង្ខិត​ជិត​ប្រ​ភព​ទុន​បម្រើ​ការ​ផលិត​ បំ​ផុត​គឺ​គ្រួ​សារ​ដែល​មាន​តម្រូវ​ការ​បើក​ទូ​លាយ​ការ​ចិញ្ចឹម​។ នៅ​មណ្ឌល​ង្វៀង​អ៊ុក សមា​គម​កសិ​ករ​បាន​ឧបត្ថម្ភ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ទម្រង់​ឡ​ឧស្ម័ន​ រួម​ចំ​ណែក​ប្រ​ព្រឹត្តិ​កម្ម​កាក​សំ​ណល់​ចិញ្ចឹម​សត្វ​ ការ​ពា​រប​រិស្ថាន​និង​ប្រើ​ប្រាស់​ប្រ​ភព​ឧស្ម័ន​ ជីវ​សាស្ត្រ​បម្រើ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។ ជា​មួយ​តួ​នា​ទី​ប្រ​ធាន​ក្រុម​សហ​ករណ៍​ បង​ឡឹម​យ៉ូន​ តែង​ផ្សព្វ​ផ្សាយ​ចលនា​ដល់​គ្រួ​សារ​ចិញ្ចឹម​សត្វ​ចូល​រួម​ប្រើ​ប្រាស់​ឡ​ឧស្ម័ន​ឱ្យ​បាន​ត្រឹម​ត្រូវ​ ដើម្បី​កាត់​បន្ថយ​ភា​ព ក​ខ្វក់​បរិស្ថាន​និង​ឆ្ពោះ​ដល់​ការ​ចិញ្ចឹម​សត្វ​ប្រ​កប​ដោយ​សុវត្ថិ​ភាព​និង​ចីរ​ភាព​។

បង​ស្រី​ថា​ច់ធី​ថែ​ល សមា​ជិក​ក្រុម​សហ​ករណ៍​ ឱ្យ​ដឹង​៖ “បង​យ៉ូន​ ជា​អ្នក​អស់​ពី​ចិត្ត​ មាន​ការ​ទទួល​ខុស​ត្រូវ​ តែង​ជិត​ស្និទ្ធ​និង​ត្រៀម​ចែក​រំលែក​បទ​ពិសោធន៍​ ជា​មួ​យ ស​មា​ជិក​។ គាត់​ផ្សារ​ភ្ជាប់​នឹង​របរ​ចិញ្ចឹម​ជ្រូក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ដូច្នេះ​ ពេល​សមា​ជិក​ជួប​ការ​លំ​បាក​ ឬ​មិន​ទាន់​យល់​ពី​របៀប​ដោះ​ស្រាយ​ តែង​បាន​គាត់​ជួយ​ណែ​នាំ​ដោយ​អស់​ពី​ចិត្ត​”។

មិន​ត្រឹម​តែ​ផ្តោត​លើ​ការ​ចិញ្ចឹម​ជ្រូក​ប៉ុណ្ណោះ​ទេ​ បង​ឡឹម​យ៉ូន​ នៅ​ទាំង​ខ្នះ​ខ្នែង​ចល នា​សមា​ជិក​ពិពិធ​កម្ម​មុខ​របរ​រក​ស៊ី​។ ឆ្លៀត​យក​ផ្ទៃ​ដី​ទំនេរ​តាម​ភ្លឺ​ប្រ​ឡាយ​និង​ស្រះ​ចិញ្ចឹម​បង្គា​សម្រាប់​ដាំ​ដំ​ណាំ​ មាន​ដូច​៖ ខ្ទឹម​ស្លឹក​ ម្ទេស​និង​ផ្កា​ នៅ​ក្នុង​ស្រះ​លែង​ចិញ្ចឹម​គួប​ផ្សំ​ត្រី​ បង្គា​ ក្តាម​តាម​ទិស​ដៅ​បែប​ធម្ម​ជាតិ​។ តាម​រយៈ​នោះ​ ជា​ជំ​ហាន​ៗបង្កើត​ទម្រង់​ចម្ការ​ ស្រះ​ ទ្រុង​ ប្រើ​ប្រាស់​ផ្ទៃ​ដី​ ផ្ទៃ​ទឹក​មាន​ប្រ​សិទ្ធ​ភាព​ បន្ថយ​ការ​ចំ​ណាយ​និង​បង្កើន​ប្រាក់​ចំ​ណូល​សម្រាប់​គ្រួ​សារ​។

តាម​ប្រ​សាសន៍​លោក​ឌាំងតឹង​យ៉ាង​ អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​ទី​ក្រុង​កឹង​ធើ​ ផ្តើម​ពី​បទ​ពិសោធន៍​ជាក់​ស្តែង​និង​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​អ្នក​ដឹក​នាំ​ បង​ឡឹម​យ៉ូន​ កំ​ពុង​រួម​ចំ​ណែក​ជំ​រុញ​ក្រុម​សហ​ករណ៍​ ចិញ្ចឹម​ជ្រូក​ កិញម៉ើយសុក​ ដំ​ណើរ​ការ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​។ ទម្រង់​នេះ​ មិន​ត្រឹម​តែ​បង្ក​ប្រាក់​ចំ​ណូល​បន្ថែម​ដល់​សមាជិក​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ធ្វើ​ឱ្យ​សាយ​ភាយ​ស្មារតី​សាមគ្គ​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ រួម​គ្នា​អភិ​វឌ្ឍសេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ​។

ជា​មួយ​នឹង​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ និង​ការ​ងារ​សមា​គម​នៅ​ភូមិ​ភាគ​ បង​ឡឹម​យ៉ូន​ មាន​កិត្តិ​យស​ទទួល​បាន​លិខិត​សរសើរ​ជា​ច្រើន​ពី​គ្រប់​ថ្នាក់​។ រង្វាន់​ទាំង​នោះ​ គឺ​ជា​ការ​ទទួល​ស្គាល់​ពី​ស្មារតី​ទទួល​ខុស​ត្រូវ​ ភាព​រវៀស​រវៃ​ និង​ការច្នៃ​ប្រ​តិដ្ឋ​របស់​គាត់​ក្នុង​ការ​ចលនា​សមា​ជិក​អភិវឌ្ឍ​ការ​ផលិត​ លើក​កម្ពស់​ជីវ​ភាព​ និង​កសាង​សហ​គម​ន៍៕

                                            ហុង​ទើ-មុនី​

ចែករំលែកអត្ថបទ