01/09/2026 - 09:09

ផ្ដល់​ "ផ្លែ​ផ្កា​" ពី​ធនាគារ​គោ​លន​យោ​បាយ​ 

មិន​ត្រឹម​តែ​ជា​តួ​លេខ​ឬ​ជា​ខ្ទង់​ប្រាក់​កម្ចី​ប៉ុណ្ណោះ​ទេ ប្រ​ភព​ទុន​ឥ​ណ​ទាន​ធនា​គារ​គោល​ន​យោ​បាយ​សង្គម កំ​ពុង​ក្លាយ​ជា “បង្អែក” យ៉ាង​រឹង​មាំ​ជួយ​គ្រួ​សារ​ក្រី​ក្រ ក្បែរ​ក្រ និង​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ជា​ច្រើន​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​ពិត​ប្រា​កដ។

 ប្រ​សិទ្ធ​ភាព​ទម្រង់​ចិញ្ចឹម​សត្វ​ក្តាន់​ពី​ប្រ​ភព​ទុន​ធនាគារ​គោ​លន​យោ​បាយ​សង្គម​របស់​ពូ​ផាង​វ៉ាំង​ហ៊ុង។

នៅឃុំ​លិត​ហូយ​ធឿង​ ទី​ក្រុង​កឹង​ធើ​ ប្រ​ភព​ទុន​ឥណ​ទាន​គោ​លន​យោ​បាយ​កំ​ពុង​ ពង្រីក​តួ​នា​ទី​ជា​គំនាស់​ ជួយ​ប្រ​ជា​ជន​មោះ​មុត​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ផលិត​អភិវឌ្ឍ​ទម្រង់​សេដ្ឋ​កិច្ច​ សមស្រប​ទៅ​នឹង​លក្ខ​ណៈភូមិ​ភាគ។

ពូ​ផាង​វ៉ាំង​ហ៊ុង នៅ​ភូមិ​កំ​ពង់​ប្រ​ទាល​ ឃុំ​លិត​ហូយ​ធឿង​ គឺ​ជា​គំ​រូ​ឆ្នើម​មួយផ្តើម​ពី​ប្រាក់​កម្ចី​ចំ​នួន​ ១០០ លាន​ដុង​ពី​កម្ម​វិធី​ឱ្យ​បុល​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ ពូ​បាន​វិនិយោគ​សង់​ទ្រុង​ ទិញ​សត្វ​ក្តាន់​ញី​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។ ពូ​ហ៊ុង ឱ្យ​ដឹង​៖ “ពី​មុន​ គ្រួ​សារ​ខ្ញុំ​សំ​ខាន់​ចិញ្ចឹម​បង្គា​ ក្រោយ​ពី​ស្វែង​យល់​ឃើញ​ថា​ ទម្រង់​សត្វ​ក្តាន់​នាំ​មក​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​ ឆ្នាំ​ ២០២៤ ខ្ញុំ​សម្រេច​ចិត្ត​បុល​ប្រាក់​ធនាគារ​គោ​លន​យោ​បាយ​ សង្គម​ទិញ​សត្វ​ក្តាន់​ញី​ចំ​នួន​ ៣ ក្បាល​ ក្នុង​តម្លៃ​ជិត​ ១០០ លាន​ដុង​។ ក្រោយ​ពី​ថែ​ទាំ​ប្រហែល​ ៤ ខែ​ សត្វ​ក្តាន់​ទាំង​ ៣ ក្បាល​បាន​ប្រ​មូល​ផល​ស្នែង​ខ្ចី​ដំបូង​ ជា​មួយ​បរិមាណ​ផល​ជិត​ ១ គី​ឡូ​ក្រាម​ លក់​ក្នុង​តម្លៃ​ ១១,៥ លាន​ដុង​/គី​ឡូ​ក្រាម​”។ ដោយ​ឃើញ​ទម្រង់​មាន​ប្រ​សិទ្ធ​ភាព​ ពូ​ហ៊ុង បាន​បង្កើន​ចំ​នួន​សត្វ​ក្តាន់​ ពី​៣ក្បាល​ដំ​បូង​ឡើង​ដល់​ ១១ ក្បាល​ ក្នុង​នោះ​ មាន​ ៩ ក្បាល​ទើប​តែ​ប្រ​មូល​ផល​ស្នែង​ខ្ចី​លើក​ទី​ពីរ​ បាន​ប្រហែល​ ៨០ លាន​ដុង​។ “ចិញ្ចឹម​សត្វ​ក្តាន់​គឺ​មាន​ភាព​ងាយ​ស្រួល​ ចំ​ណី​សម្រាប់​ក្តាន់​ក៏​ងាយ​ស្រួល​រក​ដែរ​ សំ​ខាន់​គឺ​ស្មៅ​និង​ស្លឹក​ពោត​ ជួយ​កាត់​បន្ថយចំ​ណាយ​ក្នុង​ការ​ចិញ្ចឹម​សត្វ​។ បើ​ប្រៀប​ធៀប​នឹង​ការ​ចិញ្ចឹម​គោ​ សត្វ​ក្តាន់​ងាយ​ស្រួល​ចិញ្ចឹម​ជាង​ តិច​មាន​ជំងឺ​ជាង​” ពូ​ហ៊ុង ឱ្យ​ដឹង​ដូច្នេះ​។

មិន​ត្រឹម​តែ​ទម្រង់​ចិញ្ចឹម​សត្វ​ក្តាន់​នោះ​ទេ​ ការ​ចិញ្ចឹម​ជ្រូក​ក៏​នាំ​មក​ប្រ​សិទ្ធ​ភាព​ល្អ​បង្គួរ​សម្រាប់​គ្រួ​សារ​ពូ​ត្រឹង​វ៉ាំង​ផេ នៅ​ភូមិ​ណាម​ចាញ់​ ឃុំ​លិត​ហូយ​ធឿង​។ ផ្តើម​ពី​ប្រាក់​កម្ចី​ ១០០ លាន​ដុង​ពី​ប្រ​ភព​ទុន​ធនាគារ​គោ​លន​យោ​បាយ​ ពូ​ផេ វិនិយោគ​ចិញ្ចឹម​ជ្រូក​សាច់​។ “ដើម​ឆ្នាំ​២០២៦ បាន​សមា​គម​បង្ក​លក្ខ​ណៈឱ្យ​បុល​ប្រាក់​ពី​ធនាគារ​គោ​លន​យោ​បាយ​ ខ្ញុំ​បាន​ជួស​ជុល​ទ្រុង​ និង​ទិញ​ជ្រូក​ ១៤ ក្បាល​មក​ចិញ្ចឹម​ ក្រោយ​ពី​ថែ​ទាំ​ជាង​ ៤ ខែ​ ហ្វូង​ជ្រូក​ដំ​បូង​លក់​បាន​ជាង​ ១ តោន​ជា​មួយ​តម្លៃ​ ៦៥.​០០០ ដុង​/គី​ឡូ​ក្រាម​ ក្រោយ​ពី​ទូ​ទាត់​រួច​ស្រេច​ ខ្ញុំ​ចំ​ណេញ​បាន​ប្រ​ហែ​ល ៣០ លាន​ដុង​” - ពូ​ផេ ឱ្យ​ដឹង​ដូច្នេះ​។

យោង​តាម​ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​លិត​ហូយ​ធឿង​ លោក​ផាម​ថា​ញ់សាវ​ មិន​ត្រឹម​តែ​នាំ​មក​ប្រភព​ធន​ធាន​ហិរញ្ញ​វត្ថុ​ប៉ុណ្ណោះ​ទេ​ ទុន​អនុ​គ្រោះ​ថែមទាំង​រួម​ចំ​ណែក​បំ​ផុស​ឆន្ទៈ​ខ្លួន​ទី​ពឹង​ខ្លួន​ ជួយ​ប្រ​ជា​ជន​មោះ​មុត​វិនិយោគ​ផលិតសន្សឹម​ៗលើក​កម្ពស់​ប្រាក់​ចំ​ណូលឈាន​ឡើង​ធ្វើ​មាន​លើ​ភូមិ​កំ​ណើត​ខ្លួន​ទៀត​ផង​។

ផ្តើម​ពី​ទម្រង់​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព​ រហូតដល់​គុណ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​បាន​លើក​ស្ទួយ​ នោះ​គឺ​ចរន្ត​ទុន​ធនាគារ​គោ​លន​យោ​បាយ​ មិន​ត្រឹមតែ​ជា​សមិទ្ធ​ផល​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បានចាត់​ទុក​ដូច​ជា​ចរន្ត​នៃ​ក្តី​ទុក​ចិត្ត​ ចិញ្ចឹម​ក្តី​សង្ឃឹម​ ឈាន​ឡើង​របស់​មា​មីង​ក្រី​ក្រ​ជា​ច្រើន​នៅ​ភូមិ​ភាគ​ទៀត​ផង​៕                     

                               ថាញ​វ៉ាង​ - លី​សៀ​

ចែករំលែកអត្ថបទ