នៅពេលគោលនយោបាយជនជាតិបានវិនិយោគត្រឹមត្រូវ លទ្ធផលគឺផ្ទះសម្បែងរឹងមាំ ទម្រង់ផលិត មានប្រសិទ្ធភាព នាំមកនូវប្រភពចំណូលលំនឹង រួមចំណែកធ្វើឱ្យទិដ្ឋភាពជនបទតំបន់ជនជាតិខ្មែរនៅខេត្តកាម៉ាវ កាន់តែស្រស់បំព្រង។
គ្រួសារកសិករជាច្រើននៅមណ្ឌល ១២ សង្កាត់សុកត្រាំង ទីក្រុងកឹងធើ កំពុងទទួលបានជោគជ័យជាមួយទម្រង់ដាំបន្លែជីររណារ។ អាស្រ័យលក្ខណៈជីរងាយដាំ មិនសូវចំណាយលើការថែទាំ និងមានច្រកចេញលំនឹងបង្គួរ ប្រជាជននៅទីនេះមិនត្រឹមតែបើកទូលាយផ្ទៃដីប៉ុណ្ណោះទេ ថែមទាំងបានចងសម្ព័ន្ធបង្កើតក្រុមសហការ រួមគ្នាបង្កើនប្រសិទ្ធភាពផលិត លំនឹងប្រាក់ចំណូលដល់គ្រួសារទៀតផង។
ដោយការយល់ច្បាស់ពីតួនាទីរបស់គ្រួសារចំពោះការអភិវឌ្ឍសង្គម រយៈពេលកន្លង សមាគមសហព័ន្ធនារីឃុំអាងនិញ ទីក្រុងកឹងធើ តែងយកចិត្តទុកដាក់លើសកម្មភាពជួយដល់នារីកសាងគ្រួសារសុភមង្គល។
ផ្តើមពីកសិករក្រីក្រម្នាក់ដែលធ្វើការឈ្នួលដើម្បីរកប្រាក់ចិញ្ចឹមជីវិត លោកថាច់ភី នៅភូមិឡងមី ឃុំង៉ាយទឺ ខេត្តវិញឡុង បានខិតខំស្វែងរកទិសដៅ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ជាមួយនឹងដើមទុនដែលបានសន្សំ លោកបានវិនិយោគលើការចិញ្ចឹមគោបន្ធាត់ ផ្គួបផ្សំនឹងដាំស្មៅ ឆ្លៀតប្រើចំបើងនិងចិញ្ចឹមកង្កែប បង្កបានប្រភពចំណូលបន្ថែម ជាជំហានឈានឡើងលំនឹងជីវភាព។
ទន្ទឹមនឹងការបង្វែររចនាសម្ព័ន្ធពូជដំណាំសមស្របជាមួយនឹងលក្ខណៈធម្មជាតិ និងតម្រូវការទីផ្សារ លោក លីជុង ភូមិបឹងចុង ឃុំតាយវុាំង ទីក្រុងកឹងធើ បានមោះមុតដាំប្លុងអង្ករនៅជម្រាក់ស្រែ រួមចំណែកលើកកម្ពស់ប្រាក់ចំណូល កែលម្អជីវភាព។
ផ្តើមពីផ្ទៃដីស្រែផលិតស្រូវផ្តល់ទិន្នផលទាប បង គៀងសម្បូរ កើតឆ្នាំ ១៩៨៦ នៅភូមិហឿងភូ B ឃុំចូវថាញ់ ខេត្តវិញឡុង បានមោះមុតប្តូរមកដាំឈូកយកក្រឳ។ អាស្រ័យដោយឧស្សាហ៍ព្យាយាមពលកម្ម ទម្រង់ដាំឈូកជំហានដំបូងបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច ជួយគ្រួសារមានប្រភពចំណូលទៀងទាត់ និងលើកស្ទួយជីវភាព។
ប៉ុន្មានឆ្នាំជិតៗនេះ ការផ្លាស់ប្តូររចនាសម្ព័ន្ធពូជដំណាំបាននាំមកនូវប្រសិទ្ធភាពជាក់ស្តែងសម្រាប់គ្រួសារជាច្រើននៅក្នុងភូមិផ្នោរកញ្ជើ ឃុំង៉ុកតូ ទីក្រុងកឹងធើ។ ផ្តើមពីផ្ទៃដីផលិតដែលមានប្រសិទ្ធភាពទាប កសិករបានផ្លាស់ប្តូរទៅដាំប្រភេទដំណាំរួមផ្សំដែលសមស្របនឹងលក្ខណៈដីធ្លី អាកាសធាតុ និងតម្រូវការទីផ្សារ។
ដោយមានសមាជិកាជនជាតិខ្មែរជាង៨០% ដូច្នេះ សមាគមសហព័ន្ធនារីឃុំឡុងហេប បានផ្សព្វផ្សាយសកម្មភាពជាក់ស្តេងជាច្រើន ដើម្បីបង្កលក្ខណៈដល់បងប្អូននារីបានបង្ខិតជិតប្រភពទុនអនុគ្រោះ ព្រមទាំងអនុវត្តបច្ចេកទេសជឿនលឿនក្នុងការផលិត ជាជំហានៗបង្កើនប្រាក់ចំណូលនិងកែលម្អគុណភាពជីវភាព។
លោក ង្វៀងវុាំងទ្រឿង កើតឆ្នាំ ១៩៧៨ នៅភូមិទៀងចាញ់ ឃុំប៊ិញភូ ខេត្តវិញឡុង បានបង្វែរផ្ទៃដីធ្វើស្រែមួយចំណែកមកដាំខ្ទឹមស្លឹកវិញ ជំហានដំបូងបាននាំនូវប្រសិទ្ធភាពសេដ្ឋកិច្ចល្អបង្គួរ។ រយៈពេលដាំខ្លី ងាយស្រួលថែទាំ និងមានឈ្មួញមកទិញដល់ចម្ការ ដំណាំខ្ទឹមស្លឹកកំពុងបើកទិសដៅផលិតសមស្រប ជួយឱ្យគ្រួសារបងលើកកម្ពស់ប្រសិទ្ធភាពប្រើប្រាស់ដីធ្លី។
ប្រើប្រាស់អស់ពីលទ្ធភាពក្រោយពីរដូវស្រូវម្តងៗ គួបផ្សំនឹងដាំស្មៅធ្វើជាចំណីឱ្យគោ ពូ ថាច់តឹន កើតឆ្នាំ ១៩៧០ នៅភូមិព្រែកឈូក ឃុំង៉ាយទឺ ខេត្តវិញឡុង បានពង្រីកហ្វូងគោតាំងពី ១ ក្បាលដំបូង ឡើងដល់ ៩ ក្បាល ក្នុងនោះមានគោបន្តពូជចំនួន ៣ ក្បាល និងគោបន្ធាត់ ចំនួន ៦ ក្បាល។
ធានារ៉ាប់រងសង្គមទីក្រុងកឹងធើ បានសហការជាមួយមហាវិទ្យាល័យបច្ចេកទេស-បច្ចេកវិទ្យាកឹងធើ ចាត់តាំងសន្និសីទផ្សព្វផ្សាយអំពីគោលនយោបាយធានារ៉ាប់រងសង្គម និងណែនាំរួមបញ្ចូលសៀវភៅធានារ៉ាប់រងសង្គម ប័ណ្ណធានារ៉ាប់រងសុខាភិបាល និងសៀវភៅសុខភាពអេឡិចត្រូនិកទៅក្នុងកម្មវិធី VNeID ជូនគ្រូឧទ្ទេសនិងនិស្សិត។
ផ្តើមពីការដាំដំណាំរួមផ្សំនាំមកប្រសិទ្ធភាពមិនខ្ពស់ គ្រួសារប្រជាជនខ្មែរមួយចំនួននៅភូមិបឹង ឃុំតឹបស៊ើង ខេត្តវិញឡុង បានប្តូរមកដាំក្រូចវល្លិក្នុងរោងសំណាញ់ ដោយការឧបត្ថម្ភរបស់រដ្ឋ។
ជាមួយនឹងទិសស្លោករួមដំណើរជាមួយសមាជិកអភិវឌ្ឍសេដ្ឋកិច្ច សមាគមកសិករទីក្រុងកឹងធើ បានអនុវត្តវិធានការឧបត្ថម្ភការរកស៊ីចិញ្ចឹមជីវិតជាក់ស្តែងជាច្រើន។ តាមរយៈនោះ ជួយកសិករជាច្រើន ពិសេសគឺគ្រួសារដែលនៅលំបាក មានកម្លាំងជំរុញបន្ថែមដើម្បីអភិវឌ្ឍផលិត បង្កើនប្រាក់ចំណូល លំនឹងជីវភាព និងឈានឡើងធូរធារជាបណ្តើរៗ។
ផ្តើមពីប្រសិទ្ធភាពនៃក្រូចពោធិ៍សាត់ បង ថាច់វង្ស នៅភូមិតាម៉ង ឃុំតាឱន ខេត្តវិញឡុង បានសម្រេចចិត្តយ៉ាង បង្វែរផ្ទៃដីផលិតរបស់គ្រួសារមកដាំក្រូចពោធិ៍សាត់។ អាស្រ័យថែទាំត្រឹមត្រូវតាមបច្ចេកទេស ចម្កាក្រូចរបស់បងកំពុងលូតលាស់ ផ្តល់ទិន្នផលល្អ បច្ចុប្បន្នតម្លៃក្រូចមានស្ថិរភាពបង្គួរ រកបានប្រាក់ចំណូលសម្រាប់គ្រួសារ។
អនុវត្តកម្មវិធី “ធ្វើឪពុកម្តាយសម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារ” អាស្រ័យមជ្ឈិមសមាគមសហព័ន្ធនារីវៀតណាមបំផុសចលនា សមាគមសហព័ន្ធនារីសង្កាត់អូរម៉ូង ទីក្រុងកឹងធើ បានអនុវត្តសកម្មភាពជាច្រើន ដើម្បីនាំយកចំណេះដឹងនិងបំណិនធ្វើឪពុកម្តាយឱ្យកាន់តែខិតជិតជាមួយគ្រួសារនានា។
ក្រោយពីរយៈពេលធ្វើជាកម្មករនៅប៊ិញយឿង បង ថាច់ វង្សា បានត្រឡប់មកស្រុកកំណើតវិញ ដើម្បីស្វែងរកទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច។ ផ្តើមពីទម្រង់ចិញ្ចឹមសាកល្បងកង្កែបចំនួន ១.០០០ ក្បាល មកទល់ពេលនេះ បងបានពង្រីកឡើងដល់ ២៨ អាង គួបផ្សំការចិញ្ចឹមកង្កែបទំនិញ និងបង្កាត់ពូជលក់ឱ្យប្រជាជនដែលមានតម្រូវការ នាំមកនូវប្រភពចំណូលរាប់សិបលានដុង។
ពូគឹមបូណា នៅភូមិផ្នោរ ឃុំប៊ិញភូ ខេត្តវិញឡុង ផ្តើមពីផ្ទៃដីធ្វើស្រែមិនសូវមានប្រសិទ្ធភាព គាត់បានមោះមុតបង្វែរមកដាំដូងម៉ាឡេ១ហិកតា។ ក្នុងពេលរង់ចាំដូងផ្តល់ផល គាត់ដាំឆ្លាស់គូឆាយ និងប្រភេទបន្លែបង្ការរយៈពេលខ្លីផ្សេងៗទៀត សន្សឹមៗលើកកម្ពស់ប្រសិទ្ធភាពការប្រើប្រាស់ដី និងរកបានប្រាក់ចំណូលបន្ថែមឱ្យគ្រួសារ។
ផ្តើមពីផ្ទះថ្មី រហូតដល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពសមរម្យ ធ្វើឱ្យទិដ្ឋភាពតំបន់ជនរួមជាតិខ្មែរនៅឃុំធ្វឹងហ្វា ទីក្រុងកឹងធើ កាន់តែមានភាពផ្លាស់ថ្មី។ ការវិវឌ្ឍន៍ទាំងនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ គិតគូររបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ តាមរយៈកម្មវិធីនិងគោលនយោបាយជនជាតិ។
អាស្រ័យការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃទម្រង់សេដ្ឋកិច្ចសមូហភាព ផ្សារភ្ជាប់នឹងការចងសម្ព័ន្ធផលិត សហករណ៍កសិកម្ម ១/៥ នៅភូមិត្រាអ៊ុង ឃុំលីវទូ ទីក្រុងកឹងធើ ជាបណ្តើរៗបានបញ្ជាក់ពីតួនាទីក្នុងការប្រមូលផ្តុំកសិករ ចាត់តាំងការផលិត និងការចងសម្ព័ន្ធជាមួយទីផ្សារ។
មិនត្រឹមតែជាតួលេខឬជាខ្ទង់ប្រាក់កម្ចីប៉ុណ្ណោះទេ ប្រភពទុនឥណទានធនាគារគោលនយោបាយសង្គម កំពុងក្លាយជា “បង្អែក” យ៉ាងរឹងមាំជួយគ្រួសារក្រីក្រ ក្បែរក្រ និងគ្រួសារជនជាតិភាគតិចជាច្រើនលើភូមិឋានទីក្រុងកឹងធើ ឈានឡើងលំនឹងជីវភាពពិតប្រាកដ។