តាមប្រសាសន៍លោក ឡេទ្រុងកៀង ប្រធានគណៈជនជាតិក្រុងកឹងធើ ក្រុងបានប្រកាសឱ្យប្រើឯកសារចង្អុលការ ដឹកនាំក្នុងការផ្សព្វផ្សាយអនុវត្តនូវការងារជនជាតិនៅលើភូមិសាស្រ្តក្រុង។ ផ្ដើមពីនោះ សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាសន្តិសុខនយោបាយសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមក្នុងជនជាតិភាគតិច។
សមាជិកសហករណ៍ភូមិរបរកើ-ដ នៅភូមិថើយហ្វា B ទីប្រជុំជនកើ-ដ ស្រុកកើ-ដ ក្រុងកឹងធើ មានការងារធ្វើលំនឹងបន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ។
ផ្ដើមពីការយកចិត្តទុកដាក់ចង្អុលការ ដឹកនាំរបស់ក្រុង បណ្ដាកម្មវិធីគម្រោង គោលនយោបាយចំពោះជនរួមជាតិភាគតិចតែងបានគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់និងអង្គការនយោបាយ-សង្គមទាំងឡាយ យកចិត្តទុកដាក់ចង្អុលការអនុវត្តគ្រប់សព្វទាន់ពេល ចំមុខសញ្ញា ធានាត្រូវតាមទិសដៅនិងផែនការដាក់ចេញ សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ អាស្រ័យហេតុនេះ បានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច លើកកម្ពស់ជីវភាពកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស ចីរភាពក្នុងជនជាតិភាគតិច។ ជាក់ស្ដែង ដូចជាការបណ្តុះបណ្តាលវិជ្ជាជីវៈ អត្រាពលករក្នុងកម្រិតអាយុបានបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេច៥៥% សម្រេចទិសដៅ មហាសន្និបាតតំណាងជនជាតិភាគតិចលើកទី III ដាក់ចេញ។ ប្រភពពលករដែលឆ្លងកាត់វគ្គបណ្តុះបណ្តាល ក្រុងបានដោះស្រាយការងារធ្វើជូនពលករជនបទជាច្រើននាក់ដែលជាជនជាតិភាគតិច។
បងស្រីយ័ញធីធ្វី នៅភូមិថើយត្រឿង ១ ឃុំថើយស្វឹង ស្រុកកើ-ដ ឱ្យដឹង៖ “តាមរយៈវគ្គបង្រៀនរបររបស់ភូមិភាគ ប្តីរបស់ខ្ញុំបានឧទ្ទេសនាមធ្វើការនៅមណ្ឌលឧស្សាហកម្មត្រាណុក ម៉្លោះហើយគ្រួសារមានប្រាក់ចំណូលលំនឹង។ ខ្ញុំបានបុលទុនដើម្បីលក់ដូរកំប៉ិចកំប៉ុកនៅផ្ទះ។ រដ្ឋក៏បានឧបត្ថម្ភប្ដីប្រពន្ធខ្ញុំសង់ផ្ទះថ្មី។ បច្ចុប្បន្ន ជីវភាពគ្រួសារខ្ញុំបានលំនឹង កូនទាំងពីរនាក់បានរៀននៅសាលាបឋមសិក្សាជិតផ្ទះ”។ លោកឡេទ្រុងកៀង ឱ្យដឹងបន្ថែម ទូទាំងក្រុងមានសហគ្រាសចំនួន ៦៤ អាស្រ័យជនជាតិភាគតិចធ្វើម្ចាស់ (ស្រូបអត្រា២,៧៥% នៃចំនួនសហគ្រាស សរុបនៅលើភូមិសាស្រ្តក្រុង); មានមនុស្ស ១.៧៦៤ នាក់ធ្វើការនៅសហគ្រាសទាំង ៥៦៤; រយៈពេលកន្លង បានឧទ្ទេសនាមការងារធ្វើដល់ពលករជនជាតិភាគតិចចំនួន ៤៣២ នាក់។
ការងារបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ពលករជនបទ និងបង្កើតការងារធ្វើនៅនឹងកន្លែងដល់ពលករ តែងបានភូមិភាគយកចិត្តទុកដាក់។ បងស្រីសើុងធីឡាង នាយិកាសហករណ៍ភូមិរបរកើ-ដ នៅភូមិថើយហ្វា B ទីរួមស្រុកកើ-ដ ស្រុកកើ-ដ សហករណ៍សហការនឹងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈស្រុក រៀបចំបើកវគ្គបង្រៀនរបរត្បាញកំប្លោកដល់បងប្អូននារីនៅតាមភូមិ ឃុំ។ បន្ទាប់មក សហករណ៍ផ្គត់ផ្គង់វត្ថុធាតុដើមនិងប្រមូលមកផលិតផលនៅតាមផ្ទះរបស់សមាជិក។ បងស្រីថាច់ធីថាញត្វៀង សមាជិកសហករណ៍ភូមិរបរកើ-ដ ឱ្យដឹង៖ “ដោយបានរដ្ឋបង្រៀនរបរនិងមានការងារធ្វើនៅផ្ទះ ដូច្នេះខ្ញុំសប្បាយចិត្តណាស់។ យើងធ្វើការនៅផ្ទះ មានពេលមើលថែកូនចៅ ហើយចំណាយប្រាក់តិចផង ដូច្នេះនៅសេសសល់ខ្លះ”៕
ហាថាញ-ប្រែសម្រួល៖ ទីទុយ