08/10/2025 - 08:04

ឃុំ​ឡុង​ភូ ពង្រីក​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​ 

ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង ដោយ​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ដំ​ណាក់​កាល ២០២១​-២០២៥ ទើប​ជីវ​ភាព​សេដ្ឋ​កិច្ច​របស់​មា​មីង​ខ្មែរ​នៅ​ឃុំ​ឡុង​ភូ ទី​ក្រុង​កឹង​ធើ​កាន់​តែ​រីក​ចម្រើន។

គ្រួ​សារ​លោក​គឹម​វិត នៅ​ភូមិ​ទឹក​ប្រៃ​២ ឃុំ​ឡុង​ភូ ទី​ក្រុង​កឹង​ធើ ទទួល​បាន​ការ​ឧបត្ថម្ភ​គោ​មេ​បន្ត​ពូជ។

ឃុំ​ឡុង​ភូ មាន​ចំ​នួន​ប្រ​ជា​ជន​ជិត​ ៦០% ជា​ជន​រួម​ជាតិ​ខ្មែរ​។ រយៈ​ពេល​ ៥ ឆ្នាំ​កន្លង ឃុំ​ឡុង​ភូ​បាន​ផ្ដុំ​កម្លាំង​ផ្សព្វ​ផ្សាយ​ប្រ​ភព​ទុន​ដើម្បី​អនុ​វត្ត​កម្មវិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ទី ១ (២០២១ - ២០២៥) (ហៅ​កាត់​ថា កម្ម​វិធី​) ជា​ពិ​សេស​គឺ​គម្រោង​ទី ១ (ដោះ​ស្រាយ​ស្ថាន​ភាព​ខ្វះ​ដី​ធារ​ផ្ទះ​សង់​លំ​នៅ​ឋាន ដី​ផលិត​ ទឹក​ស្អាត​ប្រើ​ប្រាស់​ និង​ផ្លាស់​ប្តូរ​មុខ​របរ) និង​គម្រោង​ទី ៣ (អភិវឌ្ឍ​ផលិត​កសិ​-រុក្ខកម្ម​ប្រ​កប​ដោយ​ចីរ​ភាព​ ពង្រីក​សក្តា​នុភាព​និង​ឧត្តម​ភាព​នៃ​តំបន់​នីមួយ​ៗ​ដើម្បី​ផលិត​មុខ​ទំនិញ​ទៅ​តាម​តម្លៃ​) បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង។ យោង​តាម​របាយ​ការណ៍​អំ​ពី​លទ្ធ​ផល​នៃ​ការ​អនុវត្ត​កម្ម​វិធី​ ប្រ​ភព​ទុន​បែង​ចែក​ដល់​ឃុំ​ឡុង​ភូ ជិត​៦០ ពាន់​លាន​ដុង ក្នុង​នោះ​ ថវិកា​រដ្ឋ​ជិត​ ៥០ ពាន់​លាន​ដុង ក្រៅ​ពី​នោះ​ គឺ​ ជា​ថវិកា​បដិ​ភាគ​របស់​ភូមិ​ភាគ។

ចំពោះ​គម្រោង​ទី ១ ឃុំ​ឡុង​ភូ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ​និង​គ្រួ​សារ​ក្បែរ​ក្រ​បាន ១៥០ ខ្នង​ ឧបត្ថម្ភ​ ៨០ គ្រួ​សារ​ទទួល​បាន​ប្រ​ភព​ទឹក​ស្អាត​ប្រើ​ប្រាស់​ និង​ជិត​ ២០០ គ្រួ​សារ​បាន​ឧបត្ថម្ភ​ផ្លាស់​ប្តូរ​មុខ​របរ។ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ ១០ លាន​ដុង​ពី​គោលន​យោ​បាយ​សម្រាប់​ផ្លាស់​ប្ដូរ​មុខ​របរ អ្នក​មីង​ ថាច់​ធី​ហេង​ នៅ​ភូមិ​ទឹក​ប្រៃ ២ ឱ្យ​ដឹង​ដោយ​ក្ដី​រីក​រាយ៖ “អា​ស្រ័យ​កម្ម​វិធី​ឧបត្ថម្ភ​ ទើប​ខ្ញុំ​ទិញ​បាន​ម៉ា​ស៊ីន​បាញ់​ថ្នាំ​និង​ម៉ា​ស៊ីន​ព្រោះ​ស្រូវ។ បន្ទាប់​ពី​មាន​ឧបករណ៍​ឯក​ជន​ទាំង​នេះ​ ការ​ធ្វើ​ស្រែ​កាន់​តែ​ងាយ​ស្រួល​ ប្រិត​សំ​ចៃ​បាន​ថ្លៃ​ជួល​ ទិន្ន​ផល​ស្រូវ​ក៏​មានភាព​នឹង​នរ។ កូន​ខ្ញុំ​អាច​ទៅ​ស៊ី​ឈ្នួល​បាញ់​ថ្នាំ​ រក​ប្រាក់​ចំ​ណូល​បន្ថែម​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​។ ខ្ញុំ​ដឹង​គុណ​យ៉ាង​ខ្លាំង​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ”។

ទន្ទឹម​នឹង​នោះ​ ឃុំ​ឡុង​ភូ​នៅ​ទាំង​ផ្សព្វ​ផ្សា​យ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ទម្រង់​ឧបត្ថម្ភ​គោ​មេ​បន្ត​ពូជ​ ចំណុះ​គម្រោង​ទី​៣​នៃ​កម្ម​វិធី​ទៀត​ផង គ្រួ​សារ​នី​មួយ​ៗ​ទទួល​បាន​គោ ២ ក្បាល។ នេះ​បាន​ចាត់​ទុក​ជា​ទិស​ដៅ​ចីរ​ភាព​ ជួយ​ប្រ​ជា​ជន​មាន​មុខ​របរ​រក​ស៊ី​យូរ​អង្វែង​។ គ្រួ​សារ​លោក គឹមវិត នៅ​ភូមិ​ទឹក​ប្រៃ ២ ជា​គ្រួ​សារ​គំរូ។ លោក​វិត មាន​ប្រ​សាសន៍​ទាំង​ក្ដី​រីក​រាយ​៖ “នៅ​ឆ្នាំ​ ២០២២ គ្រួ​សារ​ខ្ញុំ​ចំ​ណុះ​គ្រួ​សារ​ក្បែរ​ក្រ ម្ល៉ោះ​ហើយ​បាន​ទទួល​ការ​ឧបត្ថម្ភ​គោ​សម្រាប់​ចិញ្ចឹម​២​ក្បាល។ ខ្ញុំ​ប្រឹង​ប្រែង​ថែ​ទាំ​ រហូត​មក​ទល់​ពេល​នេះ​ ហ្វូង​គោ​បាន​កើន​ឡើង​ ៤ ក្បាល។ ដោយ​សារមាន​ហ្វូង​គោ ទើប​ខ្ញុំ​មិន​សូវ​បារម្ភ​ក្នុង​ចិត្ត​ ដ្បិត​អី គ្រួ​សារ​មាន​មុខ​របរ​រក​ស៊ី​កាន់​តែ​ធូរ​ធារ ជីវ​ភាព​ក៏​មិន​សូវ​លំ​បាក”។

តាម​ប្រ​សាសន៍​លោក​យឿង​ថាញ​ត្វង  អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ឡុង​ភូ ឱ្យ​ដឹង​ថា ក្នុង​ដំ​ណាក់​កាល ២០២១ - ២០២៥ ផ្អែក​លើ​ស្ថាន​ភាព​ជាក់​ស្តែង ភូមិ​ភាគ​បាន​ផ្សព្វ​ផ្សាយ ៦/១០ គម្រោង​ចំ​ណុះ​កម្ម​វិធី​។ “ចាប់​តាំង​ពី​ពេល​នោះ​មក មាន​គ្រួ​សារ​ជា​ច្រើន​មានលក្ខណៈ​រស់​នៅ​សុខ​សាន្ត​ ផលិត​មាន​ភាព​ងាយ​ស្រួល​ ជីវ​ភាព​បាន​កែលម្អ​ជា​បណ្ដើរៗ។ រយៈ​ពេល​ខាង​មុខ​ ឃុំ​នឹង​បន្ត​ពិនិត្យ​ឡើង​វិញ​នូវ​តម្រូវ​ការ​ជាក់​ស្តែង រួម​ផ្សំ​ប្រ​ភព​ទុន​ ជំ​រុញ​កម្លាំង​ផ្ទៃ​ក្នុង​របស់​ប្រ​ជា​ជន ដើម្បី​បង្ក​មុខ​របរ​រក​ស៊ី​ដោយ​ចីរ​ភាព​ រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​” - លោក​ត្វង បាន​បញ្ជាក់​ដូច្នោះ។

ជា​ពិ​សេស​ ដោយ​សារ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ក្នុង​ខែ​សី​ហា​ ឆ្នាំ​២០២៥ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ មាន​កិត្តិ​យសបាន​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ជូន​ប័ណ្ណ​សរ​សើរ​ ព្រោះ​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​តំ​បន់​ជនជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល ២០២១ - ២០២៥។ នេះ​ជា​ការ​ទទួល​ស្គាល់​ចំ​ពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​មិន​ចេះ​នឿយ​ហត់​របស់​រដ្ឋអំ​ណាច​ និង​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ៕

                                       ហុង​ទើ-ថាច់​ធី

ចែករំលែកអត្ថបទ