06/01/2025 - 16:04

លើ​ក​ស្ទួយ​ជីវ​ភាព​ជន​រួម​ជាតិ​ 

អា​ស្រ័យ​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​ អនុវត្ត​កម្ម​វិធី​ គម្រោង​ជា​ច្រើន​ ទន្ទឹម​នឹង​នោះ​ ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​ ម្ល៉ោះ​ហើយ​ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ស្រុក​ដឹមយើុយ ខេត្ត​កា​ម៉ាវ​បាន​កើន​ឡើង​ គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​កាត់​បន្ថយ​ចាប់​ពី​ ២% ឡើង​ទៅ​រៀង​រាល់​ឆ្នាំ​។​

លោក​គឹម​ផាត់​ (ឈរ​កណ្តាល​) អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​ដុង​តឹម​A ឃុំ​តឹង​យ្វៀក
ស្វែងយល់ពីទម្រង់ផលិតកម្មរបស់ជនរួមជាតិខ្មែរ។

ពូយ៉ីប​វ៉ាន់​មិញ​ នៅ​ភូមិ​តឹង​ហុង​ ឃុំ​តា​អាង​ខឿង​ណាម ជាអ្នក​មាន​ជីវ​ភាព​លំ​បាក​អំ​ពី​លំ​នៅ​ឋាន​ គ្មាន​ដី​បង្ក​បង្កើន​ផល​ ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​សំ​ខាន់​គឺ​ធ្វើ​ការ​ឈ្នួល។​ គាត់​ត្រេក​អរ​ណាស់​ ព្រោះ​ថ្មី​ៗ​នេះ​បាន​ការិ​យា​ល័យ​ទំ​នាក់​ទំ​នង​ធនា​គារ​គោល​នយោ​បាយ​សង្គម​ស្រុក​ ឧបត្ថម្ភ​សាង​សង់​និង​ប្រ​គល់​ជូន​ផ្ទះ​មហា​សាម​គ្គី​។​ ផ្ទះ​មាន​ផ្ទៃ​ដី​ប្រើ​ប្រាស់​ជាង​ ៧០ ម៉ែត្រ​កា​រ៉េ​ តម្លៃ​ទឹក​ប្រាក់​ប្រ​មាណ​ ៨០ លាន​ដុង​ ក្នុង​នោះ​ សហ​ជីព​ធនា​គារ​គោល​នយោ​បាយ​សង្គម​ស្រុក​ឧបត្ថម្ភ​ទឹក​ប្រាក់ ៥០ លាន​ដុង​ ក្រៅ​ពី​នោះ​ គឺ​សាច់​ញាតិ​រួម​វិភាគ​ទាន​បន្ថែម។​ ពូ​មិញ​ ឱ្យ​ដឹង៖ “ អរ​គុណ​ចំ​ពោះ​បក្ស​ រដ្ឋ​ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ បាន​យក​ចិត្ត​ទុក​ដាក់​សាង​សង់​ផ្ទះ​ថ្មី​ឱ្យ​ខ្ញុំ។​ ខ្ញុំ​សន្យា​ខិត​ខំ​ឈាន​ឡើង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ ដើម្បី​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​មិន​បាច់​គិត​គូរ​ដល់​យើង​ទៀត”។​

អ៊ំ​ស្រី​ រ៉ា​ឡាង​ឡិន អា​យុ​៧៥​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​តឹង​ដៀងB ឃុំ​ថាញ​តុង ឋិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ​ច្រើន​ឆ្នាំ​មក​ហើយ​។​ អ៊ំ​ស្រី​ បាន​រដ្ឋ​ឧបត្ថម្ភ​ទឹក​ប្រាក់ ៤០ លាន​ដុង​ដើម្បី​សង់​ផ្ទះ; កូន​ជ្រូក​ ៣ ក្បាល​ ទា​កា​ប៉ា ៣០០ ក្បាល​ និង​ប្រាក់​ទិញ​ចំ​ណី​ចិញ្ចឹម​សត្វ។​ អា​ស្រ័យ​ហេតុ​នោះ​ ជីវ​ភាព​ក៏​បាន​រួច​ផុត​ពី​ភាព​ក្រី​ក្រ។​ អ៊ំ​ស្រី​ឡិន ឱ្យ​ដឹង៖ “ខ្ញុំ​មិន​ភ្លេច​គុណ​បក្ស​ រដ្ឋ​ ដែល​បាន​គិត​គូរ​នោះ​ទេ​ រយៈ​ពេល​ខាង​មុខ​ ខ្ញុំ​នឹង​ខិត​ខំ​ពល​កម្ម​ដើម្បី​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ”។​

កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​២០២១​-២០៣០ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​ឃុំ​នា​នា​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​របស់​ស្រុក​ដឹមយើុយ។​ ឆ្លង​តាម​រយៈ​នោះ​ ប្រ​ជា​ជន​បាន​ទទួល​ផល​ពី​គម្រោង​ អនុគម្រោង​ជា​ច្រើន។​ គិត​ក្នុង​រយៈ​ពេល​ ២ ឆ្នាំ​២០២៣​និង​២០២៤ ជន​រួម​ជាតិ​ក្នុង​ស្រុក​ត្រូវ​បាន​វិនិ​យោគ​ទឹក​ប្រាក់​ជាង​ ៩,៤ ពាន់​លាន​ដុង​ ដើម្បី​ដោះ​ស្រាយ​ស្ថាន​ភាព​ខ្វះ​ដី​នៅ​ ដី​សង់​ផ្ទះ​ ដី​បង្ក​បង្កើន​ផល​និង​ទឹក​ស្អាត​ប្រើ​ប្រាស់។​

លោក​ឌាំងវ៉ាន់​សួន​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ង៉ុក​ចាញ់​ ឱ្យ​ដឹង៖ “ក្នុង​ ២ ឆ្នាំ​ ២០២៣, ២០២៤ ឃុំ​បាន​សង់​ផ្ទះ​ជាង​៤០ខ្នង​ និង​ឧបត្ថម្ភ​ដី​សង់​ផ្ទះ​ជូន​មាមីង​បាន​១០ គ្រួ​សារ។​ មា​មីង​ជន​រួម​ជាតិ​រីក​រាយ​ណាស់”។​

បច្ចុប្បន្ន​ ស្រុក​មាន​ជន​រួម​ជាតិ​ភាគ​តិច​១.៧៨៤​គ្រួ​សារ​ ស្រូប​អត្រា​៤,០៨% នៃ​គ្រួ​សារ​ប្រ​ជា​ជន​សរុប​ទូទាំង​ស្រុក​ ច្រើន​បំ​ផុត​គឺជន​រួម​ជាតិ​ខ្មែរ។​ ផ្តើម​ពី​កម្ម​វិធី​ គម្រោង​ផ្សេង​ៗ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ភាគ​តិច​ ក្នុង​ស្រុក​បាន​កើន​ឡើង​ជា​លំ​ដាប់។​ ចំ​នួន​គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​កាត់​បន្ថយ​ជា​បន្ត​បន្ទាប់​ សព្វ​ថ្ងៃ​គ្រួ​សារ​ក្រី​ក្រនៅ​តែ ១៤៤ គ្រួ​សារ​ ប្រ​កៀក​បន្ទាត់​ក្រ​នៅ​ ៧៧ គ្រួ​សារ​ប៉ុណ្ណោះ។​

លោក​ង្វៀង​ជីង៉ីប ប្រ​ធាន​ការិ​យាល័យ​ជន​ជាតិ​ស្រុក​ ឱ្យ​ដឹង​៖ “មក​ទល់​ពេល​នេះ​ ស្ថាន​ភាព​ផលិត​កម្ម​ និង​ជីវ​ភាព​របស់​ប្រ​ជា​ជន​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ជា​សារ​វន្ត​បាន​លំ​នឹង​ហើយ​មាន​ជំ​ហាន​រីក​ចម្រើន។​ ឆ្លង​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ គោល​នយោ​បាយ​ជន​ជាតិ​ និង​គោល​នយោ​បាយ​ផ្សេង​ៗ​ទៀត​ ដែល​ពាក់​ព័ន្ធ​ដល់​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ បាន​បង្ក​លក្ខណ​សម្បត្តិ​ ឧបត្ថម្ភ​ជាក់​ស្តែង​ដល់​គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​ក្រលំ​បាក​ដែល​ជា​ជន​រួម​ជាតិ​ភាគ​តិច​ មាន​ការ​ងារ​ធ្វើ​ បង្កើន​ប្រាក់​ចំ​ណូល​ជា​សន្សឹម​ៗ​លំ​នឹង​ជីវ​ភាព​ រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ ចាប់​ពី​២%/ឡើង​ទៅ​ក្នុង​មួយ​ឆ្នាំ”៕​

យោង៖ កា​សែត​កា​ម៉ាវ -លី​សៀ

ចែករំលែកអត្ថបទ