កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ (ហៅកាត់ថា កម្មវិធី) ត្រូវបានស្រុកកើ-ដ ក្រុងកឹងធើ អនុវត្តមានប្រសិទ្ធភាព។
ស្ពាននីមួយៗតាមបណ្ដោយព្រែកគិញឌឹង នៅលើភូមិសាស្ត្រឃុំដុងហ៊ីប
បានកសាងថ្មីធានារថយន្តអាចបើកឆ្លង។
តាមប្រសាសន៍លោក ង្វៀងហ្វាងហាយ អនុប្រធានការិយាល័យជនជាតិស្រុកកើ-ដ ស្រុកមានជនរួមជាតិភាគតិចរស់នៅកុះករ។ អាស្រ័យហេតុនោះ ខណៈអនុវត្តកម្មវិធី ការិយាល័យបានច្បាមមូលដ្ឋាន ស្វែងយល់តម្រូវការរបស់ជនរួមជាតិ ដើម្បីធ្វើសេនាធិការជូនថ្នាក់លើផ្សព្វផ្សាយមានប្រសិទ្ធភាព។ ក្នុងនោះ ផ្តោតលើការផ្លាស់ប្តូរមុខរបរ ឧបត្ថម្ភដោះស្រាយការងារធ្វើសំដៅបង្កើនប្រាក់ចំណូលសម្រាប់ពលករជនបទ។ ក្រៅពីនេះ កាលពីឆ្នាំកន្លង ភូមិភាគថែមទាំងឧបត្ថម្ភដីបង្កបង្កើនផលជូនប្រជាជន ២ គ្រួសារនៅឃុំធើយដុង។ ចំពោះគ្រួសារដែលមានដីបង្កបង្កើនផលតិចតួច ការិយាល័យសហការជាមួយឃុំ ទីប្រជុំជន រៀបចំបង្រៀនវិជ្ជាជីវៈជនបទ ឧទ្ទេសនាមការងារធ្វើដល់ពលករ។ តួយ៉ាងដូចជាសហករណ៍ត្បាញកំប្លោកនៅស្រុកកើ-ដ ត្រូវបានបង្កើត ឆ្លងកាត់វគ្គបណ្តុះបណ្តាលនៅភូមិភាគ និងរក្សាសកម្មភាព បង្កើតការងារធ្វើដល់នារីរាប់រយនាក់លើភូមិសាស្ត្រ។ អ្នកស្រីសើុងធីឡាង ប្រធានសហករណ៍ត្បាញកំប្លោកស្រុកកើ-ដ ឱ្យដឹង៖ “សហករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃនិងផ្គត់ផ្គង់វត្ថុធាតុដើម ដើម្បីបងប្អូននារីអាចនឹងធ្វើការនៅនឹងផ្ទះ។ ក្រោយពីធ្វើបានផលិតផល យើងខ្ញុំចុះមកពិនិត្យយកផលិតផលនិងសងប្រាក់កម្រៃឱ្យពលករ”។ ពលករជនបទ ក្រោយពីបានបណ្តុះបណ្តាលមានភាពជឿជាក់លើខ្លួនឯង ខណៈពេលចូលរួមជម្រើសចូលក្រុមហ៊ុនក្រៅស្រុក។ សំដៅបង្កលក្ខណៈដល់ពលករ ភូមិភាគក៏បានដាក់សំណើហើយបានទទួលព្រម ដើម្បីរថយន្តជូនកម្មករទៅមក ដែលកំពុងធ្វើការនៅមណ្ឌលឧស្សាហកម្មត្រាណុក ខណ្ឌប៊ិញធ្វី ជូនពលករទៅមកលើភូមិសាស្ត្ររៀងរាល់ថ្ងៃ។
លោកង្វៀងវ៉ាន់ម៉េន ប្រធានគណៈកម្មាធិការប្រជាជនឃុំដុងហ៊ីប ឱ្យដឹង៖ ខណៈពេលអនុវត្តកម្មវិធី ឃុំគួបផ្សំជាមួយនឹងកម្មវិធី គម្រោងផ្សេងៗទៀត ដើម្បីកសាងអភិវឌ្ឍព្រមៗគ្នាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍តំបន់ជនរួមជាតិភាគតិចរស់នៅកុះករ។ មកទល់ពេលនេះ តំបន់ជនរួមជាតិភាគតិចនិយាយរួម និងជនរួមជាតិខ្មែរនិយាយដោយឡែកលើភូមិសាស្ត្រឃុំ តែងរឹងមាំនិងរីកចម្រើនជានិច្ច។ រថយន្តអាចនឹងបើកបរពីមជ្ឈមណ្ឌលឃុំចូលដល់ភូមិនានា។ អាស្រ័យហេតុនោះ ការដោះដូរពាណិជ្ជកម្មមានភាពងាយស្រួល សិស្សានុសិស្សទៅរៀនក៏បានស្រួល។ ឃុំក៏ផ្តោតទៅលើការអភិវឌ្ឍកសិកម្ម ហេតុនោះ ជានិច្ចកាលជីកស្តារប្រឡាយ ដើម្បីធានាប្រភពទឹកជូនមាមីងខ្មែរបង្កបង្កើនផល។ បងលីឌាង នៅភូមិដុងហ៊ីប ឱ្យដឹង៖ “ក្រៅពីធ្វើស្រែ ខ្ញុំនៅទាំងដាំឈូកមួយស្រះយកក្រឪទៀតផង ដើម្បីលក់បានក្រឪឈូករៀងរាល់ថ្ងៃ ក៏អាស្រ័យមានផ្លូវធ្វើដំណើរងាយស្រួល។ ពេលរសៀល ខ្ញុំដកក្រឪឈូក ព្រឹកយកទៅលក់នៅផ្សារដុងហ៊ីប ឬថើយឡាយ និងកើ-ដ។ ពេលលក់អស់ ទើបខ្ញុំដកថ្មីទៀត ម្ល៉ោះហើយមិនបារម្ភខ្លាចលក់មិនអស់ ចោលក្រឪឈូកទេ”៕
ហាថាញ- លីសៀ