13/01/2025 - 16:02

មាន​ជីវ​ភាព​លំ​នឹង​ដោយ​សារ​គោល​នយោ​បាយ 

ស្រុក​ហុង​យ៉ឹង ខេត្ត​បាក​លីវ អនុ​វត្ត​ល្អ​នូវ​កម្ម​វិធី គម្រោង​វិនិ​យោគ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​នៅ​តំ​បន់​ជនរួម​ជាតិ​ខ្មែរ បង្ក​លក្ខណៈ​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ជា​ជន​ជាតិ​ខ្មែរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច លើក​កម្ពស់​ប្រាក់​ចំ​ណូល លំ​នឹង​ជីវ​ភាព។

បណ្តុះ​បណ្តាល​មុខ​របរ បង្កើត​ការ​ងារ​ធ្វើ​នៅ​នឹង​កន្លែង​ជូន​ពល​ករ​ជន​បទ។

តាម​ប្រ​សាសន៍​លោក ង្វៀង​ហ្វាង​វ៉ូវ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ហុង​យ៉ឹង រដ្ឋ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​គោល​នយោ​បាយ ព្រម​ជា​មួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ក្នុង​ការ​គិត​គូរ​ជូន​អ្នក​ក្រ ដូច​ជា៖ ឧបត្ថម្ភ​ទុន ប្រ​គល់​ជូន​ឧប​ករណ៍ មធ្យោ​បាយ​ផលិត​កម្ម ណែ​នាំ​របៀប​រក​ស៊ី បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ។ល។ ជា​សន្សឹមៗ​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ជូន​ជន​រួម​ជាតិ​ភាគ​តិច។ ទន្ទឹម​នឹង​នោះ ស្រុក​នៅ​ទាំង​ចលនា​មូល​និធិ​សុខុ​មាល​ភាព​សង្គម​និង​មូល​និធិ​ដើម្បី​អ្នក​ក្រ បាន​ជាង ៤៦ ពាន់​លាន​ដុង ដើម្បី​សាង​សង់​និង​ជួស​ជុល​ផ្ទះ​ឧប​ការ​គុណ​បាន ១៨៩​ខ្នង ផ្ទះ​មេត្តា​ធម៌​បាន ៥១៨ ខ្នង ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​លំ​បាក​ខាង​លំ​នៅ​ឋាន​និង​ជន​រង​គ្រោះ​ដោយ​ជាតិ​ពុល​ពណ៌​លឿង (Dioxi) ។ល។ អា​ស្រ័យ​ហេតុ​នោះ ជន​រួម​ជាតិ​ខ្មែរ​មាន​លំ​នៅ​ឋាន​លំ​នឹង មាន​លក្ខណៈ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច លើក​កម្ពស់​ប្រាក់​ចំ​ណូល​ជូន​គ្រួ​សារ រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​ត្រឹម​តែ ៥,៦% ប្រាក់​ចំ​ណូល​មធ្យម​ភាគ​សម្រេច​បាន ៨៤,១២ លាន​ដុង​/ម្នាក់/​ឆ្នាំ។

បង​ស្រី​យ័ញ​កីម​ហឿង នៅ​ភូមិ​ស៊ាវ​យ៉ឹង ឃុំ​និញ​ថាញ់​ឡើយ ជា​គ្រួ​សារ​ក្រី​ក្រ ពេល​បាន​រដ្ឋ​អំ​ណាច​ឧបត្ថម្ភ​សង់​ផ្ទះ​មេត្តា​ធម៌ និង​ឱ្យ​បុល​ទុន គាត់​មាន​លក្ខណៈ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។ បង​ស្រី​ហឿង ឱ្យ​ដឹង៖ “ពេល​មាន​ផ្ទះ​សម្បែង​និង​បាន​បុល​ទុន ខ្ញុំ​បាន​វិនិយោគ​ចិញ្ចឹម​ជ្រូក​មេ ហេតុ​នោះ ពេល​ជ្រូក​កើត​កូន​មក​ទុក​ចិញ្ចឹម​មួយ​ចំ​នួន​និង​មួយ​ចំ​នួន​លក់​ជា​កូន ចំ​ណែក​ប្តី​ខ្ញុំ​គាត់​ធ្វើ​កម្ម​ករ​នៅ​ក្រៅ​ខេត្ត​មាន​ប្រាក់ គាត់​ផ្ញើ​មក​ផ្ទះ។ ដោយ​សារ​ចិញ្ចឹម​ជ្រូក​អំ​ណោយ​ផល ទើប​គ្រួ​សារ​ខ្ញុំ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​និង​សន្សំ​ដើម​ទុន​បាន​មួយ​ចំ​នួន​ដើម្បី​ពង្រីក​ទម្រង់​ផលិត​កម្ម”។ ចំ​ណែក​បង​ស្រី​ធី​រឿង ក៏​ជា​គ្រួ​សារ​ក្រី​ក្រ​បាន​ឧបត្ថម្ភ​សង់​ផ្ទះ និង​បុល​ទុន​អភិវឌ្ឍ​សេដ្ឋ​កិច្ច ម្ល៉ោះ​ហើយ​ក៏​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ មាន​ជីវ​ភាព​លំ​នឹង។ បង​ស្រី​ធី​រឿង ឱ្យ​ដឹង៖ “បាន​សមា​គម​សហ​ព័ន្ធ​នារី​ខេត្ត សង់​ផ្ទះ​មេត្តា​ធម៌​ជូន និង​ឱ្យ​បុល​ទុន ខ្ញុំ​បាន​វិនិ​យោគ​ចិញ្ចឹម​ជ្រូក​និង​ដាំ​ដំ​ណាំ​រួម​ផ្សំ។ ផ្ទៃ​ដី​ជាង​១​កុង ខ្ញុំ​ដាំ​បន្លែ​ជា​ច្រើន​ប្រ​ភេទ​ប្តូរ​វេន​គ្នា ដូច​ជា៖ ស្ពៃ​ចង្កឹះ ស្ពៃ​ខៀវ ត្រ​កួន ត្រ​សក់។ល។ ហេតុ​នោះ មាន​បន្លែ​បង្ការ​ប្រ​មូល​ផល​ជា​ប្រ​ចាំ។ ឥ​ឡូវ ខ្ញុំ​ចិញ្ចឹម​ជ្រូក ដាំ​ដំ​ណាំ​រួម​ផ្សំ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង ម្ល៉ោះ​ហើយ​គ្រួ​សារ​ខ្ញុំ​បាន​ធូរ​ធារ​ជា​បណ្តើរៗ។

លោក​យ័ញ​កាវ ប្រ​ធាន​កា​រិយា​ល័យ​ជន​ជាតិ​និង​សាសនា​ស្រុក​ហុង​យ៉ឹង ឱ្យ​ដឹង៖ “ដោយ​សារ​មាន​កម្ម​វិធី គម្រោង​ឧបត្ថម្ភ​ទុន សង់​ផ្ទះ​មេត្តា​ធម៌ បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​ឧទ្ទេស​នាម​ការ​ងារ​ធ្វើ។ល។ បាន​ជួយ​ឱ្យ​គ្រួ​សារ​ខ្មែរ​ជា​ច្រើន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ធូរ​ធារ។ អាច​អំ​ណះ​អំ​ណាង​បាន​ថា គោល​នយោ​បាយ​របស់​រដ្ឋ​វិនិ​យោគ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​នៅ​តំបន់​ជន​រួម​ជាតិ​ខ្មែរ​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព ទន្ទឹម​នឹង​នោះ ក៏​ជា​ប្រ​ភព​កម្លាំង​លើក​ទឹក​ចិត្ត​ដ៏​ធំ​ជួយ​គ្រួ​សារ​លំ​បាក មាន​ទំ​នុក​ចិត្ត​ឈាន​ឡើង​ក្នុង​ជីវ​ភាព”៕

   យ្វី​អាញ-វិមាន

ចែករំលែកអត្ថបទ