• ឈាន​ឡើង​ធូរ​ធារ​ផ្តើម​ពី​ការ​ចិញ្ចឹម​សត្វ​ 

    ឈាន​ឡើង​ធូរ​ធារ​ផ្តើម​ពី​ការ​ចិញ្ចឹម​សត្វ​

    បង​ឡឹម​ថាញ​ឡុង​ កើត​ឆ្នាំ​ ១៩៩២ នៅ​ភូមិ​ព្រែក​ឈូក​ ឃុំ​ង៉ាយទឺ ខេត្ត​វិញ​ឡុង​ ផ្សារ​ភ្ជាប់​នឹង​របរ​ចិញ្ចឹម​គោ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ គាត់​បន្ត​អភិវឌ្ឍ​ចិញ្ចឹម​គោ​មេ​ ចិញ្ចឹម​គោ​បន្ធាត់​ គួប​ផ្សំ​នឹង​ចិញ្ចឹម​ជ្រូក​ និង​ដាំ​ក្រូច​ពោធិ៍​សាត់​។ ទម្រង់​ផលិត​រួម​ផ្សំ​នេះ​ ជួយ​ឱ្យ​គ្រួ​សា​របង​មាន​ប្រ​ភព​ចំ​ណូល​បន្ថែម​ ហើយ​ជីវ​ភាព​ឈាន​ឡើង​ធូរ​ធារ​ជា​បណ្តើ​រៗ។

  • រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ពី​ការ​ដាំ​ផ្កា​ស្បៃ​រឿង​ 

    រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ពី​ការ​ដាំ​ផ្កា​ស្បៃ​រឿង​

    ចាប់​តាំង​ពី​ឆ្នាំ​ ២០១៨ មក​ទល់​ពេល​នេះ​ លោក​ ថា​ច់ណ​យ នៅ​ភូមិ​យ៉ុងត្រាញ់​ ឃុំ​តឹបង៉ាយ ខេត្ត​វិញ​ឡុង​ ចាប់​ផ្តើម​បង្វែរ​ផ្ទៃ​ដី​ស្រែ​ចំ​នួន​ ៧ កុង​ ដែល​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​ មក​ដាំ​ដំ​ណាំ​បន្លែ​បង្ការ​វិញ​។ តាម​រយៈ​ការ​សាក​ល្បង​ដំ​ណាំ​ជា​ច្រើន​ប្រ​ភេទ​ លោក​បាន​ជ្រើស​ដាំ​ផ្កា​ស្បៃ​រឿង​ដើម្បី​អភិវឌ្ឍ​ អា​ស្រ័យ​មា​នទី​ផ្សារ​ប្រើ​ប្រាស់​លំ​នឹង​បង្គួរ​ និង​មាន​ឈ្មួញ​ចុះ​មក​ទិញ​ដល់​ចំ​ការ​ បាន​ជួយ​ឱ្យ​គ្រួ​សា​រលោក​មាន​ប្រ​ភព​ប្រាក់​ចំ​ណូល​បន្ថែម​។

  • ចិញ្ចឹម​ទា​ពង​រត់​វាល​ លំ​នឹង​សេដ្ឋ​កិច្ច​គ្រួ​សារ​ 

    ចិញ្ចឹម​ទា​ពង​រត់​វាល​ លំ​នឹង​សេដ្ឋ​កិច្ច​គ្រួ​សារ​

    ឆ្លៀត​យក​ប្រ​ភព​ចំ​ណី​ធម្ម​ជាតិ​នៅ​វាល​លើ​ស្រែ​ កាត់​បន្ថយ​ប្រាក់​ចំ​ណាយ​ទិញ​ចំ​ណី​សត្វ​ បង​គី​មសា​មឿន នៅ​ភូមិ​អូរ​ក្តា​រ ឃុំ​ចូវ​ថា​ញ់ ខេត្ត​វិញ​ឡុង​ បាន​បង្វែរ​ពី​ចិញ្ចឹម​ទា​សាច់​មក​ចិញ្ចឹម​ទា​ពង​រត់​វាល​វិញ​។ ទម្រង់​នេះ​បាន​ជួយ​បន្ថយ​ប្រាក់​ចំ​ណាយ​ទិញ​ចំ​ណី​ឱ្យ​ទា​គួរ​ឱ្យ​កត់​សម្គាល់​ និង​មាន​ស៊ុត​ទា​លក់​រាល់​ថ្ងៃ​ សន្សឹម​ៗបង្កើន​ប្រាក់​ចំ​ណូល​ជូន​គ្រួ​សារ​។

  • គោ​លន​យោ​បាយ​បើក​ទិស​ដៅ​ជូន​ជន​រួម​ជាតិ​ខ្មែរ​ឈាន​ឡើង​ក្នុង​ជីវ​ភាព​ 

    គោ​លន​យោ​បាយ​បើក​ទិស​ដៅ​ជូន​ជន​រួម​ជាតិ​ខ្មែរ​ឈាន​ឡើង​ក្នុង​ជីវ​ភាព​

    នៅ​ពេល​គោ​លន​យោ​បាយ​ជន​ជាតិ​បាន​វិនិយោគ​ត្រឹម​ត្រូវ​ លទ្ធ​ផល​គឺ​ផ្ទះ​សម្បែង​រឹង​មាំ​ ទម្រង់​ផលិត​ មាន​ប្រ​សិទ្ធ​ភាព​ នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​លំ​នឹង​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ទិដ្ឋភាព​ជន​បទ​តំ​បន់​ជន​ជាតិ​ខ្មែរ​នៅ​ខេត្ត​កាម៉ាវ​ កាន់​តែ​ស្រស់​បំព្រង​។

  • ជីរ​រណារ​ – ដំ​ណាំ​ផ្តល់​ប្រាក់​ចំ​ណូល​គ្រាន់​បើ​ជូន​មា​មីង​នៅ​សង្កាត់​សុក​ត្រាំង​ 

    ជីរ​រណារ​ – ដំ​ណាំ​ផ្តល់​ប្រាក់​ចំ​ណូល​គ្រាន់​បើ​ជូន​មា​មីង​នៅ​សង្កាត់​សុក​ត្រាំង​

    គ្រួ​សារ​កសិ​ករ​ជា​ច្រើន​នៅ​មណ្ឌល​ ១២ សង្កាត់​សុក​ត្រាំង​ ទី​ក្រុង​កឹង​ធើ​ កំ​ពុង​ទទួល​បាន​ជោគ​ជ័យ​ជា​មួយ​ទម្រង់​ដាំ​បន្លែ​ជីរ​រណារ​។ អា​ស្រ័យ​លក្ខ​ណៈជីរ​ងាយ​ដាំ​ មិន​សូវ​ចំ​ណាយ​លើ​ការ​ថែ​ទាំ​ និង​មាន​ច្រក​ចេញ​លំ​នឹង​បង្គួរ​ ប្រ​ជា​ជន​នៅ​ទី​នេះ​មិន​ត្រឹម​តែ​បើក​ទូ​លាយ​ផ្ទៃ​ដី​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​ចង​សម្ព័ន្ធ​បង្កើត​ក្រុម​សហ​ការ​ រួម​គ្នា​បង្កើន​ប្រ​សិទ្ធ​ភាព​ផលិត​ លំ​នឹង​ប្រាក់​ចំ​ណូល​ដល់​គ្រួ​សារ​ទៀត​ផង​។

  • ចំណុចលេចធ្លោនៃទម្រង់ "ក្រុមនារី​គ្រួសារសុភមង្គល ចិញ្ចឹមកូនមានសុខភាពល្អ អប់រំកូនលុះក្នុងដំបូន្មាន" 

    ចំណុចលេចធ្លោនៃទម្រង់ "ក្រុមនារី​គ្រួសារសុភមង្គល ចិញ្ចឹមកូនមានសុខភាពល្អ អប់រំកូនលុះក្នុងដំបូន្មាន"

    ដោយការយល់ច្បាស់ពីតួនាទីរបស់គ្រួសារចំពោះការអភិវឌ្ឍសង្គម រយៈពេលកន្លង សមាគមសហព័ន្ធនារីឃុំអាងនិញ ទីក្រុងកឹងធើ តែងយកចិត្តទុកដាក់លើសកម្មភាពជួយដល់នារី​កសាងគ្រួសារសុភមង្គល។

  • លោ​កថា​ច់ភី​ - ជា​ជំ​ហាន​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព 

    លោ​កថា​ច់ភី​ - ជា​ជំ​ហាន​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព

    ផ្តើម​ពី​កសិ​ករ​ក្រី​ក្រ​ម្នាក់​ដែល​ធ្វើ​ការ​ឈ្នួល​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត​ លោ​កថា​ច់ភី​ នៅ​ភូមិ​ឡ​ងមី​ ឃុំ​ង៉ាយទឺ ខេត្ត​វិញ​ឡុង​ បាន​ខិត​ខំ​ស្វែង​រក​ទិស​ដៅ​ ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ ជា​មួយ​នឹង​ដើម​ទុន​ដែល​បាន​សន្សំ​ លោក​បាន​វិនិយោគ​លើ​ការ​ចិញ្ចឹម​គោ​បន្ធាត់​ ផ្គួប​ផ្សំ​នឹង​ដាំ​ស្មៅ​ ឆ្លៀត​ប្រើ​ចំ​បើង​និង​ចិញ្ចឹម​កង្កែប​ បង្ក​បាន​ប្រ​ភព​ចំ​ណូល​បន្ថែម​ ជា​ជំ​ហាន​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​។

  • ដាំ​ប្លុង​អង្ករ​នៅ​ជម្រាក់​ស្រែ​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ 

    ដាំ​ប្លុង​អង្ករ​នៅ​ជម្រាក់​ស្រែ​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​

    ទន្ទឹម​នឹង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ​សម​ស្រប​ជា​មួយ​នឹង​លក្ខ​ណៈធម្ម​ជាតិ​ និង​តម្រូវ​ការ​ទី​ផ្សារ​ លោក​ លី​ជុង ភូមិ​បឹង​ចុង​ ឃុំ​តាយ​វុាំង ទី​ក្រុង​កឹង​ធើ​ បាន​មោះ​មុត​ដាំ​ប្លុង​អង្ករ​នៅ​ជម្រាក់​ស្រែ​ រួម​ចំ​ណែក​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ កែ​លម្អ​ជីវ​ភាព​។

  • លំនឹងជីវភាពផ្តើមពីដាំឈូកយកក្រឳ 

    លំនឹងជីវភាពផ្តើមពីដាំឈូកយកក្រឳ

    ផ្តើមពីផ្ទៃដីស្រែផលិតស្រូវផ្តល់ទិន្នផលទាប បង គៀងសម្បូរ កើតឆ្នាំ ១៩៨៦ នៅភូមិ​ហឿងភូ B ឃុំចូវថាញ់ ខេត្តវិញឡុង បានមោះមុតប្តូរមកដាំឈូកយកក្រឳ។ អាស្រ័យដោយឧស្សាហ៍ព្យាយាមពលកម្ម ទម្រង់ដាំឈូកជំហានដំបូងបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច ជួយគ្រួសារមានប្រភពចំណូលទៀងទាត់ និងលើកស្ទួយជីវភាព។

  • ដាំបន្លែបង្ការជួយឱ្យកសិករមានជីវភាពលំនឹង 

    ដាំបន្លែបង្ការជួយឱ្យកសិករមានជីវភាពលំនឹង

    ប៉ុន្មានឆ្នាំជិតៗនេះ ការផ្លាស់ប្តូររចនាសម្ព័ន្ធពូជដំណាំបាននាំមកនូវប្រ​សិទ្ធភាពជាក់ស្តែង​សម្រាប់​គ្រួសារ​ជាច្រើននៅក្នុងភូមិផ្នោរកញ្ជើ ឃុំង៉ុកតូ ទីក្រុងកឹងធើ។ ផ្តើមពីផ្ទៃដី​ផលិត​ដែល​មានប្រសិទ្ធភាពទាប កសិករបានផ្លាស់ប្តូរទៅដាំប្រភេទ​ដំណាំរួមផ្សំដែល​សម​ស្របនឹង​លក្ខណៈ​ដីធ្លី អាកាស​ធាតុ និងតម្រូវការទីផ្សារ។

  • សមាគមសហព័ន្ធនារីឃុំឡុង​ហេប ជំនួយកម្លាំងដល់នារីខ្មែរឈានឡើងធ្វើមាន 

    សមាគមសហព័ន្ធនារីឃុំឡុង​ហេប ជំនួយកម្លាំងដល់នារីខ្មែរឈានឡើងធ្វើមាន

    ដោយមានសមាជិកាជនជាតិខ្មែរជាង៨០% ដូច្នេះ សមាគមសហព័ន្ធនារីឃុំឡុងហេប បានផ្សព្វផ្សាយសកម្មភាពជាក់ស្តេងជាច្រើន ដើម្បីបង្កលក្ខណៈដល់បងប្អូននារីបានបង្ខិតជិតប្រភពទុនអនុគ្រោះ ព្រមទាំងអនុវត្តបច្ចេកទេសជឿនលឿនក្នុងការផលិត ជាជំហានៗបង្កើនប្រាក់ចំណូលនិងកែលម្អគុណភាពជីវភាព។

  • ដាំខ្ទឹមស្លឹកលើដីស្រែ រកបានប្រាក់ចំណូលបង្គួរ 

    ដាំខ្ទឹមស្លឹកលើដីស្រែ រកបានប្រាក់ចំណូលបង្គួរ

    លោក ង្វៀងវុាំងទ្រឿង កើតឆ្នាំ ១៩៧៨ នៅភូមិទៀងចាញ់ ឃុំប៊ិញភូ ខេត្តវិញឡុង បានបង្វែរផ្ទៃដីធ្វើស្រែមួយចំណែកមកដាំខ្ទឹមស្លឹកវិញ ជំហានដំបូងបាននាំនូវប្រសិទ្ធភាពសេដ្ឋកិច្ចល្អបង្គួរ។ រយៈពេលដាំខ្លី ងាយស្រួលថែទាំ និងមានឈ្មួញមកទិញដល់ចម្ការ ដំណាំខ្ទឹមស្លឹកកំពុងបើកទិសដៅផលិតសមស្រប ជួយឱ្យគ្រួសារបងលើកកម្ពស់ប្រសិទ្ធភាពប្រើប្រាស់ដីធ្លី។

  • ធ្វើស្រែយកចំបើងគួបផ្សំនឹងចិញ្ចឹមគោ 

    ធ្វើស្រែយកចំបើងគួបផ្សំនឹងចិញ្ចឹមគោ

    ប្រើប្រាស់អស់ពីលទ្ធភាពក្រោយពីរដូវស្រូវម្តងៗ គួបផ្សំនឹងដាំស្មៅធ្វើជាចំណីឱ្យគោ ពូ ថាច់តឹន កើតឆ្នាំ ១៩៧០ នៅភូមិព្រែកឈូក ឃុំង៉ាយទឺ ខេត្តវិញឡុង បានពង្រីកហ្វូងគោតាំងពី ១ ក្បាលដំបូង ឡើងដល់ ៩ ក្បាល ក្នុងនោះមានគោបន្តពូជចំនួន ៣ ក្បាល និងគោបន្ធាត់ ចំនួន ៦ ក្បាល។

  • ផ្សព្វ​ផ្សាយ​បក​ស្រាយ​និង​ពិ​គ្រោះ​យោបល់​គោ​លន​យោ​បាយ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ដល់​សិស្ស​និស្សិត​ 

    ផ្សព្វ​ផ្សាយ​បក​ស្រាយ​និង​ពិ​គ្រោះ​យោបល់​គោ​លន​យោ​បាយ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ដល់​សិស្ស​និស្សិត​

    ធា​នា​រ៉ាប់​រង​សង្គម​ទី​ក្រុង​កឹង​ធើ បាន​សហ​ការ​ជា​មួ​យម​ហា​វិទ្យា​ល័យ​បច្ចេក​ទេស​-បច្ចេក​វិទ្យា​កឹង​ធើ ចាត់​តាំង​សន្និ​សីទ​ផ្សព្វ​ផ្សាយ​អំ​ពី​គោល​ន​យោ​បាយ​ធា​នា​រ៉ាប់​រង​សង្គម និង​ណែ​នាំ​រួម​បញ្ចូល​សៀវ​ភៅ​ធា​នា​រ៉ាប់​រង​សង្គម ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល និង​សៀវ​ភៅ​សុខ​ភាព​អេ​ឡិច​ត្រូ​និក​ទៅ​ក្នុង​កម្ម​វិធី VNeID ជូន​គ្រូ​ឧទ្ទេស​និង​និស្សិត។

  • ទម្រង់​ដាំ​ក្រូច​វល្លិ​ក្នុង​រោង​សំ​ណាញ់​ 

    ទម្រង់​ដាំ​ក្រូច​វល្លិ​ក្នុង​រោង​សំ​ណាញ់​

    ផ្តើម​ពី​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​នាំ​មក​ប្រ​សិទ្ធ​ភាព​មិន​ខ្ពស់ គ្រួ​សារ​ប្រ​ជា​ជន​ខ្មែរ​មួយ​ចំ​នួន​នៅ​ភូមិ​បឹង ឃុំ​តឹប​ស៊ើង ខេត្ត​វិញ​ឡុង បាន​ប្តូរ​មក​ដាំ​ក្រូច​វល្លិ​ក្នុង​រោង​សំ​ណាញ់ ដោយ​ការ​ឧបត្ថម្ភ​របស់​រដ្ឋ។

  • ផ្តល់មធ្យោបាយរកស៊ីចិញ្ចឹមជីវិត ជំនួយកម្លាំងកសិករឈានឡើង 

    ផ្តល់មធ្យោបាយរកស៊ីចិញ្ចឹមជីវិត ជំនួយកម្លាំងកសិករឈានឡើង

    ជាមួយនឹងទិសស្លោករួមដំណើរជាមួយសមាជិកអភិវឌ្ឍសេដ្ឋកិច្ច សមាគមកសិករទីក្រុងកឹងធើ បានអនុវត្តវិធានការឧបត្ថម្ភការរកស៊ីចិញ្ចឹមជីវិតជាក់ស្តែងជាច្រើន។ តាមរយៈនោះ ជួយកសិករជាច្រើន ពិសេសគឺគ្រួសារដែលនៅលំបាក មានកម្លាំងជំរុញបន្ថែមដើម្បីអភិវឌ្ឍផលិត បង្កើនប្រាក់ចំណូល លំនឹងជីវភាព និងឈានឡើងធូរធារជាបណ្តើរៗ។

  • ដាំ​ក្រូច​ពោធិ៍​សាត់​ ទទួល​បាន​ផល​ច្រើន​និង​តម្លៃ​ល្អ​ 

    ដាំ​ក្រូច​ពោធិ៍​សាត់​ ទទួល​បាន​ផល​ច្រើន​និង​តម្លៃ​ល្អ​

    ផ្តើម​ពី​ប្រ​សិទ្ធ​ភាព​នៃ​ក្រូច​ពោធិ៍​សាត់​ បង​ ថា​ច់វង្ស​ នៅ​ភូមិ​តា​ម៉ង ឃុំ​តា​ឱន​ ខេត្ត​វិញ​ឡុង​ បាន​សម្រេច​ចិត្ត​យ៉ាង​ បង្វែរ​ផ្ទៃ​ដី​ផលិត​របស់​គ្រួ​សារ​មក​ដាំ​ក្រូច​ពោធិ៍​សាត់​។ អា​ស្រ័យ​ថែ​ទាំ​ត្រឹម​ត្រូវ​តាម​បច្ចេក​ទេស​ ចម្កាក្រូច​របស់​បង​កំ​ពុង​លូត​លាស់​ ផ្តល់​ទិន្ន​ផល​ល្អ​ បច្ចុប្បន្ន​តម្លៃ​ក្រូច​មាន​ស្ថិរ​ភាព​បង្គួរ​ រក​បាន​ប្រាក់​ចំ​ណូល​សម្រាប់​គ្រួ​សារ​។

  • សកម្ម​ភាព​ដើម្បី​ការ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​របស់​កុមារ​ 

    សកម្ម​ភាព​ដើម្បី​ការ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​របស់​កុមារ​

    អនុ​វត្ត​កម្ម​វិធី​ “ធ្វើ​ឪ​ពុក​ម្តាយ​សម្រាប់​ការ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​របស់​កុមារ​” អា​ស្រ័យ​មជ្ឈិម​សមា​គម​សហ​ព័ន្ធ​នា​រី​វៀត​ណាម​បំ​ផុស​ចលនា​ សមា​គម​សហ​ព័ន្ធ​នា​រី​សង្កាត់​អូរ​ម៉ូង​ ទី​ក្រុង​កឹង​ធើ​ បាន​អនុ​វត្ត​សកម្ម​ភាព​ជា​ច្រើន​ ដើម្បី​នាំ​យក​ចំ​ណេះ​ដឹង​និង​បំ​ណិន​ធ្វើ​ឪ​ពុក​ម្តាយ​ឱ្យ​កាន់​តែ​ខិត​ជិត​ជា​មួយ​គ្រួ​សារ​នា​នា​។

  • ចិញ្ចឹម​កង្កែប​ទំនិញ​ផ្តល់​ប្រាក់​ចំ​ណូល​គ្រាន់​បើ​ 

    ចិញ្ចឹម​កង្កែប​ទំនិញ​ផ្តល់​ប្រាក់​ចំ​ណូល​គ្រាន់​បើ​

    ក្រោយ​ពី​រយៈ​ពេល​ធ្វើ​ជា​កម្ម​ករ​នៅ​ប៊ិញយឿង​ បង​ ថា​ច់ វង្សា​ បាន​ត្រ​ឡប់​មក​ស្រុក​កំ​ណើត​វិញ​ ដើម្បី​ស្វែង​រក​ទិស​ដៅ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​។ ផ្តើម​ពី​ទម្រង់​ចិញ្ចឹម​សាក​ល្បង​កង្កែប​ចំ​នួន​ ១.០០០ ក្បាល​ មក​ទល់​ពេល​នេះ​ បង​បាន​ពង្រីក​ឡើង​ដល់​ ២៨ អាង​ គួប​ផ្សំ​ការ​ចិញ្ចឹម​កង្កែប​ទំនិញ​ និង​បង្កាត់​ពូជ​លក់​ឱ្យ​ប្រ​ជា​ជន​ដែល​មាន​តម្រូវ​ការ​ នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​រាប់​សិប​លាន​ដុង​។

  • បង្វែរ​ពូជ​ដំ​ណាំ​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត​ 

    បង្វែរ​ពូជ​ដំ​ណាំ​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត​

    ពូ​គឹម​បូ​ណា​ នៅ​ភូមិ​ផ្នោរ​ ឃុំ​ប៊ិញភូ​ ខេត្ត​វិញ​ឡុង​ ផ្តើម​ពី​ផ្ទៃ​ដី​ធ្វើ​ស្រែ​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​ គាត់​បាន​មោះ​មុត​បង្វែរ​មក​ដាំ​ដូង​ម៉ាឡេ១ហិក​តា​។ ក្នុង​ពេល​រង់​ចាំ​ដូង​ផ្តល់​ផល​ គាត់​ដាំ​ឆ្លាស់​គូ​ឆាយ​ និង​ប្រ​ភេទ​បន្លែ​បង្ការ​រយៈ​ពេល​ខ្លី​ផ្សេង​ៗទៀត​ សន្សឹម​ៗលើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ប្រើ​ប្រាស់​ដី​ និង​រក​បាន​ប្រាក់​ចំ​ណូល​បន្ថែម​ឱ្យ​គ្រួ​សារ​។