ជួយជនរួមជាតិខ្មែរបង្កើនប្រាក់ចំណូល កែលម្អជីវភាព កសាងជនបទថ្មី ខេត្តវិញឡុង បានផ្សព្វផ្សាយព្រមៗគ្នា សមស្របនិងមានប្រសិទ្ធភាពនូវគោលការណ៍ គោលនយោបាយរបស់មជ្ឈិមនិងភូមិភាគ; យកចិត្តទុកដាក់បំផុសស្មារតីខ្លួនទីពឹងខ្លួនក្នុងប្រជាជន។

ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជាជំហានៗកសាងសម្រេចរួចរាល់ បង្កលក្ខណៈឱ្យប្រជាជននៅតំបន់ជនរួមជាតិខ្មែរធ្វើដំណើរទៅមកមានភាពងាយស្រួល។
ផ្សព្វផ្សាយកម្មវិធីទិសដៅជាតិក្នុងតំបន់ជនរួមជាតិភាគតិច គួបផ្សំនឹងកម្មវិធីរបស់ភូមិភាគ ខេត្តវិញឡុង ជាជំហានៗបង្កការអភិវឌ្ឍក្នុងតំបន់ជនរួមជាតិខ្មែរ។ មកទល់ពេលនេះ កម្រិតប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់សម្រេច ៧៦,៥ លានដុង/ឆ្នាំ អត្រាគ្រួសារក្រីក្រកាត់បន្ថយនៅ ០,៩៥%។ ទូទាំងខេត្តមាន ២ ឃុំស្ថិតក្នុងតំបន់លំបាកខ្លាំង។
ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនរួមជាតិខ្មែរ ត្រូវបានវិនិយោគកសាងយ៉ាងសមរម្យ ឃុំមានផ្លូវគមនាគមន៍ក្រាលកៅស៊ូ រថយន្តបើកចូលដល់មជ្ឈមណ្ឌលឃុំទាំង ១០០%; ភូមិមានផ្លូវគមនាគមន៍ក្រាលក្រួស រថយន្តបើកចូលដល់មជ្ឈមណ្ឌល ១០០%; សាលារៀននិងដំណាក់សុខាភិបាលត្រូវបានកសាងរឹងមាំ ១០០% ។ល។ ពិសេស ផ្តើមពីប្រភពទុនជាច្រើន ដំណាក់កាល ២០១៩- ២០២៤ ខេត្តក៏បានកសាងនិងជួសជុលផ្ទះ ៧៨៥ ខ្នង ជូនគ្រួសារក្រីក្រនិងគ្រួសារដែលមានស្ថានភាពលំបាកក្នុងជនជាតិភាគតិច នៅឆ្នាំ ២០២៥ សាងសង់ផ្ទះបាន ៤១ ខ្នង ជាសារវន្តអនុវត្តរួចរាល់ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងជនរួមជាតិខ្មែរ។
ឃុំឡងមី (ស្រុកតាមប៊ិញ) មានគ្រួសារជនរួមជាតិខ្មែរ ១.៤៣០ គ្រួសារ ស្រូបអត្រាជាង៤១% នៃចំនួនប្រជាជនទូទាំងឃុំ។ ភូមិភាគតែងយកចិត្តទុកដាក់អនុវត្តការងារកាត់បន្ថយភាពក្រីក្រក្នុងប្រជាជន។ ឆ្លងតាមរយៈគោលនយោបាយជាច្រើនដែលអាទិភាពអំពីដើមទុន បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ សុខុមាលភាពសង្គម បានរួមចំណែកជួយគ្រួសារក្រីក្រជាច្រើន ឈានឡើងក្នុងជីវភាព។ ដល់ចុងឆ្នាំ ២០២៤ ទូទាំងឃុំមានគ្រួសារចាកផុតពីភាពក្រីក្រ ៣៣ គ្រួសារ សម្រេចជិត ១១៨% បើប្រៀបធៀបនឹងភាគកម្រិតដាក់ចេញ។ លោកថាច់សុផាត លេខាសាខាបក្សនិងជាប្រធានភូមិព្រែកឈូក ឱ្យដឹង៖ រយៈពេលកន្លង តំបន់ជនរួមជាតិខ្មែរក្នុងឃុំ ត្រូវបានយកចិត្តទុកដាក់វិនិយោគគោលនយោបាយជាច្រើន តាមរយៈនោះ បានជួយគ្រួសារក្រីក្រមានលក្ខណសម្បត្តិជួសជុល សាងសង់លំនៅឋាន ឧបត្ថម្ភដីសាងសង់លំនៅឋានបានទាន់ពេល ជាជំហានៗលំនឹងនិងលើកកម្ពស់គុណភាពជីវភាពរស់នៅ។
ត្រាកូងជាឃុំតំបន់សុវត្ថិភាពចំណុះស្រុកត្រាអូង កន្លែងផ្សារភ្ជាប់នឹងប្រវេណីតស៊ូបដិវត្តន៍។ ឃុំមានគ្រួសារជនរួមជាតិខ្មែររស់នៅជាង ៣០%។ មុខមាត់តំបន់ជនបទក្នុងឃុំមានភាពផ្លាស់ថ្មីឥតឈប់ឈរ ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជន ត្រូវបានលើកស្ទួយជាបណ្តើរៗ។ ជាសារវន្ត លុបបំបាត់គ្រួសារក្រីក្រ និងកំពុងខិតខំឈានដល់ការអនុវត្តសម្រេចទិសដៅកសាងឃុំសម្រេចបទដ្ឋានជនបទថ្មី។ លោកថាច់ចួន ប្រធានគណៈការងាររណសិរ្សភូមិង៉ាយឡោ A ឃុំត្រាកូង ចែករំលែក៖ “កាលទើបរំដោះ ជីវភាពនៅជួបការលំបាកច្រើន អាស្រ័យរដ្ឋយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់ជនរួមជាតិខ្មែរ ដូចគោលនយោបាយឱ្យបុលទុនអភិវឌ្ឍសេដ្ឋកិច្ច អប់រំ សាងសង់ផ្ទះ។ល។ ទើបជីវភាពប្រជាជនកាន់តែមានការល្អប្រសើរឡើង។ សព្វថ្ងៃ ប្រជាជនសង់ផ្ទះសម្បែងយ៉ាងសមរម្យ ប្រព័ន្ធផ្លូវគមនាគមន៍ត្រូវបានវិនិយោគកសាងសម្រេចរួចរាល់ ជួយឱ្យការធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផលមានភាពងាយស្រួល ផ្តើមពីនោះ ធ្វើឱ្យមុខមាត់តំបន់ជនបទកាន់តែស្រស់បំព្រង”។
លោកង្វៀងជីហ៊ីវ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកត្រាអូង ឱ្យដឹង៖ ជាច្រើនឆ្នាំមកនេះ ស្រុកតែងយកចិត្តទុកដាក់អនុវត្តគោលនយោបាយរបស់មជ្ឈិមនិងរបស់ខេត្ត ជាពិសេស គឺអនុវត្តកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច។ ស្រុកផ្តុំកម្លាំងវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ គ្រឹះស្ថានវប្បធម៌ កសាងរោងផ្សារជនបទឱ្យឃុំចំនួន ២ ដែលមានជនរួមជាតិខ្មែររស់នៅកុះករ ទន្ទឹមនឹងនោះ ឱ្យបុលទុនពង្រីកសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលដល់គ្រួសារប្រជាជន។ ដល់ចុងឆ្នាំ ២០២៤ ចំនួនគ្រួសារជនរួមជាតិខ្មែរក្រីក្ររបស់ស្រុក កាត់បន្ថយនៅ ៥,៤% បច្ចុប្បន្ន ទូទាំងស្រុកនៅគ្រួសារខ្មែរក្រីក្រ ៣១ គ្រួសារ។ រយៈពេលខាងមុខ ស្រុកនឹងបន្តការយកចិត្តទុកដាក់អនុវត្តនូវដំណោះស្រាយ ទម្រង់កាត់បន្ថយភាពក្រីក្រដោយចីរភាព បង្កលក្ខណសម្បត្តិនិងលើកទឹកចិត្តដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ បន្តឈានឡើងក្នុងជីវភាព៕
យោង៖ TTXVN-មុនី