14/07/2025 - 10:00

លំ​នឹង​ជីវ​ភាព​ដោយ​សារ​ប្រ​ភព​ទុន​គោល​នយោ​បាយ 

ជា​មួយ​នឹង​ភាព​ផ្លាស់​ថ្មី​ដោយ​ឥត​ឈប់​ឈរ​អំ​ពី​ខ្លឹម​សារ​និង​វិធី​សាស្ត្រ​សកម្ម​ភាព​ជាក់​ស្តែង សមា​គម​កសិករ​ឃុំ​តឹង​ថាញ់ ក្រុង​កឹង​ធើ បាន​ជួយ​ឱ្យ​សមា​ជិក​និង​កសិ​ករ​ជា​ច្រើន បំ​ផុត​គឺ​សមា​ជិក​ជន​រួម​ជាតិ​ខ្មែរ បង្កើន​ប្រាក់​ចំ​ណូល​ឈាន​ឡើង​ធូរ​ធារ។

ទម្រង់​ចម្ការ ស្រះ​ក្រោល ជួយ​ឱ្យ​គ្រួ​សារ​ពូឡឹម​ជុង នៅ​ភូមិ​កកូរ ឃុំ​តឹង​ថាញ់ ក្រុង​កឹង​ធើ លំ​នឹង​ជីវ​ភាព។ រូប​ថត៖ ថាញ​វ៉ាង

កំ​ណត់​ច្បាស់​ការ​ឧបត្ថម្ភ​សមា​ជិក​អភិវឌ្ឍ​សេដ្ឋ​កិច្ច គឺ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​ជា​ច្រើន ឆ្នាំ​មក​នេះ សមា​គម​កសិករ​ឃុំ​តឹង​ថាញ់ បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​កម្ម​វិធី​ជាក់​ស្តែង​ជា​ច្រើន ដូច​ជា៖ ឧបត្ថម្ភ​ទុន ចែក​រំលែក​បទ​ពិ​សោធន៍​ផលិត​កម្ម​។ល។ ឆ្លង​តាម​រយៈ​នោះ មាន​ទម្រង់​រក​ស៊ី​ចិញ្ចឹម​ជី​វិត​ជា​ច្រើន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ផ្ដល់​ប្រ​ភព​ចំ​ណូល​ខ្ពស់ ជួយ​សមា​ជិក​លំ​នឹង​ជីវ​ភាព។ តួ​យ៉ាង​ដូច​គ្រួ​សារ ពូ​ឡឹម​ជុង នៅ​ភូមិ​កកូរ ជា​គ្រួ​សារ​ឈាន​ឡើង​ធូរ​ធារ​អា​ស្រ័យ​ប្រ​ភព​ទុន​បុល​ពីធ​នា​គារ​គោល​នយោ​បាយ​សង្គម។ ស្ថាន​ភាព​គ្រួ​សារ​លំ​បាក ដី​បង្ក​បង្កើន​ផល​តិច​តួច នៅ​ឆ្នាំ ២០១០ ដោយ​ឃើញ​ទម្រង់​ចិញ្ចឹម​គោ​មាន​ប្រ​សិទ្ធ​ភាព ពូឡឹម​ជុង បាន​បុល​ទុន​ពី​ធនា​គារ​គោល នយោ​បាយ​សង្គម​ស្រុក ឆ្លង​តាម​រយៈ​សមា​គម​កសិ​ករ​ឃុំ ដើម្បី​អនុវត្ត​ទម្រង់​ចិញ្ចឹម​គោ។

ពូ​ជុង ចែក​រំ​លែក៖ “ដំ​បូង​ដោយ​សារ​មិន​ទាន់​មាន​បទ​ពិ​សោធន៍ ដើម​ទុន​តិច ហេតុ​នោះ​ខ្ញុំ​ទិញ​គោ​មេ ១ ក្បាល។ ក្រោយ​មក​ដោយ​សារ​បាន​រៀន​សូត្រ​ពី​របៀប​ថែ​ទាំ និង​ចូល​រួមវគ្គ​ហ្វឹក​ហ្វឺន​វិទ្យា​សាស្ត្រ​-បច្ចេក​ទេស​។ល។ ហេតុ​នោះ ទម្រង់​ចិញ្ចឹម​គោ​របស់​ខ្ញុំ​ជា​សន្សឹមៗ​នាំ​មក​ប្រ​សិទ្ធ​ភាព។ ក្រោយ​ពី​លក់​ជា​ច្រើន​លើក​ប្រ​មាណ ១២ ក្បាល បាន​ទឹក​ប្រាក់​ជាង ៣០០ លាន​ដុង ឥ​ឡូវ​គ្រួ​សារ​ខ្ញុំ​នៅ​ចិញ្ចឹម​គោ ៤ ក្បាល”។ ដោយ​ឆ្លៀត​ប្រើ​ប្រាស់​ផ្ទៃ​ដី​ស្រះ​ខាង​ក្រោយ​ផ្ទះ ឆ្នាំ ២០២១ គាត់​វិនិ​យោគ​ចិញ្ចឹម​កង្កែប ៥០​.០០០ ក្បាល​។ តាម​ប្រ​សាសន៍​ពូ​ជុង ក្នុង​មួយ​ឆ្នាំ​គាត់​ចិញ្ចឹម ៤ លើក មួយ​លើកៗ ៥០.០០០ ក្បាល ក្រោយ​ពី​ចិញ្ចឹម ៣ ខែ ប្រ​មូល​ផល​បាន​ជាង ៦០០ គី​ឡូ​ក្រាម លក់​ដោយ​តម្លៃ​ពី ៤៥​.០០០ - ៥០​.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម។ គ្រួ​សារ​គាត់​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មាណ ១២០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ ពី​ការ​ចិញ្ចឹម​គោ កង្កែប ហេតុ​នោះ​ជីវ​ភាព​គ្រួ​សារ​គាត់​បាន​កែ​លម្អ​ជា​បណ្តើរៗ។

ចំ​ណែក​គ្រួ​សារ​ពូ​គឹម​សាយ នៅ​ភូមិ​កកូរ​ផង ដែរ​គ្រួ​សារ​គាត់​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ ឆ្នាំ ២០១៤ បាន​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ពិ​និត្យ​និង​ឧបត្ថម្ភ​គោ​បង្កាត់​ស៊ីន ១ ក្បាល ចំ​ណុះ​គម្រោង Heifer ដោយ​សារ​ឧស្សាហ៍​ព្យា​យាម​ថែ​ទាំ ហេតុ​នោះ​គោ​ឆាប់​ធំ​ធាត់ ហើយ​ឆ្នាំ​ណា​គោ​ក៏​កើត​កូន​ទាំង​អស់។ តាម​ប្រ​សាសន៍​ពូ​សាយ គោ​ពូជ​តាំង​ពី​គាត់​ចិញ្ចឹម​មក​កើត​កូន​បាន ៩ ក្បាល គាត់​លក់ ៦​ក្បាល​បាន​ប្រាក់​ប្រ​មាណ​១២០​លាន​ដុង និង​សង​កូន​គោ ១ ក្បាល​ទៅ​គម្រោង​វិញ។ ដោយ​ឃើញ​ចិញ្ចឹម​គោ​មិន​សូវ​បង់​កម្លាំង​ថែ​ទាំ ហើយ​ចំ​ណី​គោ សំ​ខាន់​គឺ​អនុ​ផល​កសិ​កម្ម ម្ល៉ោះ​ហើយ​ឆ្នាំ ២០២១ គាត់​បុល​ទុល​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម ៥០ លាន​ដុង ដើម្បី​បើក​ទូលាយ​ក្រោល​ចិញ្ចឹម។ ដោយ​ការ​ស៊ូ​ទ្រាំ​លំ​បាក​រៀន​សូត្រ​បទ​ពិសោធន៍​ចិញ្ចឹម​សត្វ ហេតុ​នោះ​គោ​របស់​គាត់​ធំ​ធាត់​ល្អ ថ្មីៗ​នេះ​គាត់​ទើប​លក់​គោ ២ ក្បាល ដោយ​តម្លៃ ៤៤ លាន​ដុង បច្ចុប្បន្ន ក្នុង​ក្រោល​នៅ​គោ​មេ ៤ ក្បាល គោ​ឈ្មោល​១​ក្បាល។ ពូ​សាយ បង្ហើប​ឱ្យ​ដឹង៖ “ពី​ដើម​ជីវ​ភាព​លំ​បាក​ណាស់ ក្រោយ​មក​ដោយ​សារ​មាន​ប្រ​ភព​ប្រាក់​ចំ​ណូល​ពី​ការ​ចិញ្ចឹម​គោ ហេតុ​នោះ ទើប​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​បាន​លំ​នឹង​ជា​បណ្តើរៗ និង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ”។

លោក​ត្រេវ​កីម​ហ្វា ប្រ​ធាន​សមា​គម​កសិ​ករ ឃុំ​តឹង​ថាញ់ ឱ្យ​ដឹង៖ “ប្រ​ភព​ទុន​អនុ​គ្រោះ​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម តែង​រួម​ដំ​ណើរ​ជា​មួយ​សមា​ជិក​និង​កសិ​ករ​ជា​សន្សឹមៗ​បង្កើត​ការ​ងារ​ធ្វើ បង្ក​លក្ខណៈ​អភិវឌ្ឍន៍​ទម្រង់​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។ សមា​គម​នឹង​បង្កើន​កិច្ច​សហ​ការ​ជា​មួយ​ផ្នែក​ជំ​នាញ បើក​វគ្គ​ហ្វឹក​ហ្វឺន ផ្ទេរ​ជូន​វិទ្យា​សាស្ត្រ-​បច្ចេក​ទេស និង​ជំ​រុញ​ប្រ​ភព​ទុន​អនុ​គ្រោះ ដើម្បី​សមា​ជិក​បើក​ទូលាយ​ទម្រង់​រក​ស៊ី បង្កើន​ប្រាក់​ចំ​ណូល ឈាន​ឡើង​ធ្វើ​មាន​ដោយ​សម​ហេតុ​សម​ផល”៕

                                      ថាញវ៉ាង-វិមាន

ចែករំលែកអត្ថបទ