22/04/2025 - 08:29

ជួយ​ជន​រួម​ជាតិ​ខ្មែរ​ឈាន​ឡើង​ក្នុង​ជីវ​ភាព 

រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ គណៈ​កម្មា​ធិការ​បក្ស គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡុង​ហ៊ីប ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ បាន​អនុវត្ត​ល្អ​នូវ​កម្មវិធី គម្រោង​របស់​រដ្ឋ វិនិ​យោគ​អភិវឌ្ឍ​តំបន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ។ ផ្ដើម​ពី​នោះ ជួយ​ជន​រួម​ជាតិ​ភាគ​តិច​អនុវត្ត​នូវ​ទម្រង់​ដាំ​ដុះ ចិញ្ចឹម​សត្វ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។

លោក​ថាច់​ចាក់​ទ្រី កំ​ពុង​ថែ​ទាំ​ដំ​ណាំ​ម្រះ​របស់​គ្រួ​សារ។

លោក​ត្រឹង​ថាញ​តុង ប្រ​ធាន​គណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ហ៊ីប ឱ្យ​ដឹង៖ “ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ និង​មាន​ផ្ទៃ​ដី​ផលិត​កសិ​កម្ម​ធំ​បង្គួរ។ ហេតុ​នេះ ការ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​សម្រាប់​វិនិ​យោគ​ជួយ​ប្រ​ជា​ជន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គឺ​ភារ​កិច្ច​ដ៏​សំ​ខាន់។ ចាប់​ពី​ដើម​ឆ្នាំ​មក ឃុំ​បាន​ចលនា​កសិករ​បង្វែរ​ផ្ទៃ​ដី​ផលិត​ស្រូវ​មិន​សូវ​បាន​ផល ងាក​មក​ដាំ​បន្លែ​បង្ការ​ជាង ២៩ ហិក​តា។ ឃុំ​ក៏​បាន​ផ្សព្វ​ផ្សាយ​ល្អ​នូវ​ប្រ​ភព​ទុន​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត យោង​តាម​សេចក្ដី​សម្រេច​ចិត្ត​លេខ ០៣/​២០២១​/NQ- HĐND ចុះ​ថ្ងៃ​ទី​១៩/​៣/​២០២១ របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត ចេញ​សេចក្ដី​កំ​ណត់​គោល​នយោ​បាយ​ជំ​នួយ​បង្វែរ​រចនា​សម្ព័ន្ធ​ផ្នែក​កសិ​កម្ម​ខេត្ត​ត្រា​វិញ ដំ​ណាក់​កាល ២០២១ - ២០២៥។ ឆ្លង​តាម​រយៈ​នោះ ទូ​ទាំង​ឃុំ​មាន​ ១៤ គ្រួ​សារ​បាន​រដ្ឋ​ឧបត្ថម្ភ​រោង​សំ​ណាញ់​សម្រាប់​ដាំ​បន្លែ​សុវត្ថិ​ភាព ដោយ​មាន​ផ្ទៃ​ដី ១,៤ ហិក​តា សរុប​ថវិកា ឧបត្ថម្ភ ១,៤ ពាន់​លាន​ដុង។ បច្ចុប្បន្ន ទម្រង់​ទាំង​នេះ​កំ​ពុង​ពង្រីក​ប្រ​សិទ្ធ​ភាព”។ 

លោក​ថាច់​ចាក់​ទ្រី នៅ​ភូមិ​អញ្ចាញ​ធំ ឃុំ​ឡុង​ហ៊ីប ឱ្យ​ដឹង៖ “កន្លង​ហើយ គ្រួ​សារ​ខ្ញុំ​បាន​រដ្ឋ​ឧបត្ថម្ភ ១០០ លាន​ដុង​សង់​រោង​សំ​ណាញ់​ដាំ​បន្លែ​សុ​វត្ថិ​ភាព​លើ​ផ្ទៃ​ដី ៥០០ ម២។ គ្រួ​សារ​ខ្ញុំ​បាន​រួម​បន្ថែម ៥០ លាន​ដុង​សម្រាប់​សាង​សង់ មាន​រោង​សំ​ណាញ់ គ្រួ​សារ​ខ្ញុំ​ដាំ​បន្លែ​សុ​វត្ថិ​ភាព មាន​ដូច៖ ម្រះ ស្ពៃ​គ្រប់​ប្រ​ភេទ ហើយ​បាន​សហ​ករណ៍​កសិ​កម្ម​សរី​រាង្គ​ឡុង​ហ៊ីប ធា​នា​ម៉ៅ​ទិញ​ម្រះ​ក្នុង​តម្លៃ ៨.០០០ ដុង​/គីឡូ​ក្រាម។ ឆ្នាំ ២០២៤ ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណេញ ២០ លាន​ដុង។ ក្រៅ​ពី​នោះ នៅ​ដើម​ឆ្នាំ ២០២៥ គ្រួ​សារ​ខ្ញុំ​បាន​ពង្រីក​ផ្ទៃ​ដី​ដាំ​បន្លែ​នៅ​វាល​ស្រែ ដោយ​មាន​ផ្ទៃ​ដី ០,៧ ហិក​តា ក្នុង​នោះ ០,៦ ហិក​តា​ដាំ​ពោត ០,១ ហិក​តា ដាំ​ម្រះ រក​បាន​ប្រាក់​ចំ​ណេញ ៧០ លាន​ដុង”។

រៀង​រាល់​ឆ្នាំ សរុប​ផ្ទៃ​ដី​ផលិត​ស្រូវ​ទូទាំង​ឃុំ​ឡុង​ហ៊ីប​សម្រេច ៣.៤១៩ ហិក​តា គិត​ប៉ាន់​ស្មាន ទិន្ន​ផល​សម្រេច​មធ្យម​ភាគ​បាន ៥,៧ តោន/​ហិក​តា គិត​ប៉ាន់​ស្មាន​បរិ​មាណ​សរុប​បាន ១៩.៤៤១ តោន; បន្លែ​ដាំ​នៅ​វាល​ស្រែ ៤៩៤ ហិក​តា សរុប​បរិ​មាណ​បាន ១១.៤២៦ តោន; ដំ​ណាំ​ឧស្សា​ហកម្ម​ខ្លី​ថ្ងៃ ចុះ​ពូជ ៥៩ ហិក​តា សរុប​បរិ​មាណ​បាន ២.២៥២ តោន។

លោក​ត្រឹង​ថាញ​តុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡុង​ហ៊ីប ឱ្យ​ដឹង​បន្ថែម៖ “បច្ចុប្បន្ន ឃុំ​សម្រេច​បទ​ដ្ឋាន​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់។ ក្នុង​ពេល​ខាង​មុខ ឃុំ​ប្រើ​ប្រាស់​ល្អ​រាល់​ប្រ​ភព​ទុន បន្ត​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ ជួយ​ប្រ​ជា​ជន​កៀក​ជិត​ប្រ​ភព​ទុន​អនុ​គ្រោះ ផ្ទេរ​ជូន​វិទ្យា​សាស្រ្ត បច្ចេក​ទេស​លើ​វិស័យ​ដាំ​ដុះ ចិញ្ចឹម​សត្វ ដើម្បី​បើក​ទូលាយ​ការ​ផលិត បង្កើន​ប្រាក់​ចំ​ណូល”៕

                              សើុង​ម៉ាល័យ - ថាច់ធី

ចែករំលែកអត្ថបទ