21/07/2025 - 10:38

ពេល​កម្ម​វិធី​ទិស​ដៅ​ជាតិ​ពង្រីក​ប្រ​សិទ្ធ​ភាព 

កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២១ - ២០៣០ ដំ​ណាក់​កាល​ទី ១ (២០២១​-២០២៥) បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​នៅ​ឃុំ​នា​នា ដូច៖ សា​ភៀង វិញ​វៀង ហ្វា​លឺវ លឿង​តឹម។ល។ របស់​ក្រុង​កឹង​ធើ។

ពេល​កម្ម​វិធី​ពង្រីក​ប្រ​សិទ្ធ​ភាព ជីវ​ភាព​បាន​កើន​ឡើង ប្រ​ជា​ជន​នៅ​ភូមិ​ទ្រឿង​ថាំង​បាន​ចូល​រួម​
នឹងរដ្ឋអំណាចភូមិភាគកសាងដងផ្លូវស្អាតបាតនិងសុវត្ថិភាព។

តាម​មន្ទីរ​ជន​ជាតិ​និង​សាសនា​ក្រុង​កឹង​ធើ ជា​មួយ​នឹង​ទិស​ដៅ​អភិវឌ្ឍ​តំ​បន់​ជន​ជាតិ​ភាគ​តិច ក្នុង​នោះ មាន​ជន​រួម​ជាតិ​ខ្មែរ កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២១​-២០៣០ ដំ​ណាក់​កាល​ទី​១ (២០២១​-២០២៥) (ហៅ​កាត់​ថា កម្ម​វិធី) ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ព្រមៗ​គ្នា​និង​ទូ​លំ​ទូ​លាយ។ មក​ដល់​ពេល​នេះ កម្ម​វិធី​បាន​ឧបត្ថម្ភ​ដល់​ប្រ​ជា​ជន​រាប់​រយ​គ្រួ​សារ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​និង​អភិវឌ្ឍ​ផលិត​កម្ម ទន្ទឹម​នឹង​នោះ បាន​បណ្ដុះ​បណ្ដាល​មុខ​របរ​និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ប្រ​ជា​ជន​រាប់​រយ​នាក់។ អំ​ពី​សុខា​ភិបាល​ជន​រួម​ជាតិ​ខ្មែរ ទាំង ១០០% បាន​ផ្ដល់​ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ដោយ​ឥត​គិត​ថ្លៃ។ នៅ​ឃុំ​សា​ភៀង លឿង​ងៀ លឿង​តឹម វិញ​វៀង A និង​ទី​ប្រ​ជុំ​ជន​វិញ​វៀង​។ល។ ផ្តើម​ពី​ប្រ​ភព​ថវិកា​ជាង ៦៣ ពាន់​លាន​ដុង​នៃ​កម្ម​វិធី​ភូមិ​ភាគ​បាន​វិនិ​យោគ​កសាង​ថ្មី​និង​ជួស​ជុល បង្កើន​កម្រិត​ផ្លូវ​ជន​បទ​ដែល​ទ្រុឌ​ទ្រោម ខូច​ខាត​ចំ​នួន ១៨ ខ្សែ ធ្វើ​ការ​ជួស​ជុល​វត្ត​ចំ​នួន ៣ ។ល។ ឧបត្ថម្ភ​សាង​សង់​ផ្ទះ ៥៦ ខ្នង​ជូន​ជន​រួម​ជាតិ​ខ្មែរ ឧបត្ថម្ភ​ដល់​ទម្រង់​ចិញ្ចឹម​ក្រ​បី​និង​គោ​តាម​ចង្វាក់​តម្លៃ​ជូន ១២៩ គ្រួ​សារ។ បើក​ថ្នាក់​បណ្ដុះ​បណ្ដាល​របរ​ក្រៅ​កសិ​កម្ម​ចំ​នួន ២៥ ថ្នាក់ និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​នៅ​ភូមិ​ស្រុក​ជូន​ពល​ករ​ជន​បទ​ចំ​នួន ៥០០ នាក់។

ខេត្ត​ហូវ​យ៉ាង (ចាស់) មាន​ជន​រួម​ជាតិខ្មែ​រ​ជាង ៦.៧០០ គ្រួ​សារ ដោយ​មាន​ចំ​នួន​មនុស្ស ២៥.៨០០​នាក់ ស្រូប​អត្រា ៣,៥% នៃ​ចំ​នួន​ប្រ​ជា​ជន។ អា​ស្រ័យ​អនុវត្ត​ល្អ​នូវ​គោល​ការណ៍ គោល​មាគ៌ា​របស់​បក្ស​និង​រដ្ឋ​អំពី​ជំ​នឿ​និង​សាស​នា បណ្ដា​សកម្ម​ភាព​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ត្រូវ​បាន​អភិ​រក្ស​និង​ពង្រីក។ គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ជន​រួម​ជាតិ​និង​ព្រះ​សង្ឃ​ខ្មែរ​បួស​រៀន។ បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​សម្រាប់​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​សកម្ម​ភាព​ចំ​គោល​សីល​ធម៌​និង​គោល​ដៅ។ ពង្រីក​នូវ​តួនា​ទី​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ ម្ល៉ោះ​ហើយ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

លោក​ង្វៀង​វ៉ាន់​ហុង លេខា​សា​ខា​បក្ស​និង​ជា​ប្រ​ធាន​ភូមិ​ទ្រឿង​ថាំង ឃុំ​ទ្រឿង​ឡុង​តី ឱ្យ​ដឹង៖ “ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​របស់​គណៈ​កម្មា​ធិការ​បក្ស​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ភូមិ​បាន​ពង្រីក​នូវ​ប្រ​វេណី​សាមគ្គី លើក​កម្ពស់​ស្មារតី​ខ្លួន​ទី​ពឹង​ខ្លួន ខ្នះ​ខ្នែង​ប្រ​ឡង​ប្រ​ណាំង​ពល​កម្ម​ផលិត បំ​ពេញ​ការ​ងារ​និង​រៀន​សូត្រ រួម​ចំ​ណែក​លំ​នឹង​សន្តិ​សុខ​នយោ​បាយ សណ្ដាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ។ តួ​យ៉ាង​ដូច​ការ​ដែល​ប្រ​ជា​ជន​ក្នុង​ភូមិ​ស្រុះ​ស្រួល​គ្នា​សម្អាត​បរិស្ថាន​ភូមិ​ស្រុក។ ក្រៅ​ពី​ចូល​រួម​ជា​កម្លាំង​ពល​កម្ម មា​មីង​នៅ​ទាំង​ចេញ​ប្រាក់​បំ​ពាក់​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ សំ​ដៅ​ធា​នា​សុ​វត្ថិ​ភាព​ដល់​អ្នក​ធ្វើ​ចរា​ចរណ៍​នា​ពេល​យប់​ទៀត​ផង”៕

ហា​ថាញ - សុផន

ចែករំលែកអត្ថបទ