06/05/2025 - 07:52

ប្រ​សិទ្ធ​ភាព​ពី​ប្រ​ភព​ទុន​មូល​និធិ​ឧបត្ថម្ភ​កសិ​ករ 

ដើម្បី​ជួយ​កសិ​ករ សំ​ខាន់​គឺ​កសិ​ករ​ជន​ជាតិ​ខ្មែរ​វិនិ​យោគ​អភិវឌ្ឍ​ការ​ផលិត​ឃុំ​លឿង​ហ្វា A ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ បាន​ប្រើ​ប្រាស់​ល្អ​ប្រ​ភព​ទុន​អនុគ្រោះ​នៃ​មូល​និធិ​ឧបត្ថម្ភ​កសិ​ករ​មជ្ឈិម សមា​គម​កសិ​ករ​វៀត​ណាម វិនិ​យោគ​ទម្រង់​ដាំ​ដុះ​មាន​ប្រ​សិទ្ធ​ភាព។

លោក​ហ្វិញ​សិរី កំ​ពុង​ថែ​ទាំ​ត្រ​សក់​ផ្អែម។

លោក​ក្វាច់​ក្វាង​មិញ ប្រ​ធាន​សមា​គម​កសិករ​ឃុំ​លឿង​ហ្វា A ឱ្យ​ដឹង៖ “សមា​គម​ឆ្លៀត​ឱកាស​បាន​សមា​គម​ថ្នាក់​លើ​ឧបត្ថម្ភ​ប្រ​ភព​ទុន​មូល​និធិ​ឧបត្ថម្ភ​កសិ​ករ​មជ្ឈិម បាន​ឱ្យ​សមា​ជិក​កសិ​ករ ២៤ នាក់​បុល​ទុន​ដោយ​មាន​ទឹក​ប្រាក់ ១,១ ពាន់​លាន​ដុង ដើម្បី​អនុវត្ត​ទម្រង់​ដាំ​ក្រូច​ឆ្មារ​អត់​គ្រាប់ និង​ដាំ​ត្រ​សក់​ផ្អែម​ក្នុង​ផ្ទះ​សំ​ណាញ់។ ខណៈ​ពេល​សមា​ជិក​កសិ​ករ​ទទួល​បាន​ដើម​ទុន​ភ្លាម សមា​គម​ថែម​ទាំង​សហ​ការ​ជា​មួយ​ផ្នែក​ជំ​នាញ ហ្វឹក​ហាត់​ផ្ទេរ​ជូន​វិទ្យា​សាស្ត្រ​បច្ចេក​ទេស។ ជា​និច្ច​កាល​តែង​រៀប​ចំ​ការ​ជួប​ជុំ​ដោះ​ដូរ​បទ​ពិ​សោធន៍ និង​ទស្សនា​នូវ​ទម្រង់​សេដ្ឋ​កិច្ច​ដែល​មាន​ប្រ​សិទ្ធ​ភាព ដើម្បី​សមា​ជិក​កសិករ​រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ ឆ្លង​តាម​រយៈ​សិក្ខា​សា​លា​បាន​វាយ​តម្លៃ​ថា ទម្រង់​ដាំ​ក្រូច​ឆ្មារ​អត់​គ្រាប់​សម្រេច​ទិន្ន​ផល​ប្រ​មាណ ៤ តោន​/កុង ក្រោយ​ពី​ទូទាត់​រួច​ស្រេច ចំ​ណេញ ២០ លាន​ដុង​/កុង​/ឆ្នាំ។ រីឯ​ទម្រង់​ដាំ​ត្រ​សក់​ផ្អែម​ក្នុង​ផ្ទះ​សំ​ណាញ់ ទិន្ន​ផល​សម្រេច​ជាង ២,៥ តោន/​កុង ក្រោយ​ពី​ទូទាត់​រួច​ស្រេច ចំ​ណេញ​ប្រ​មាណ ៧៥​លាន​ដុង​/កុង/​ឆ្នាំ”។

លោក​ហ្វិញ​សិរី សមា​ជិក​កសិករ​ភូមិ​ចុង​ទ័ព ឱ្យ​ដឹង៖ “ខ្ញុំ​បាន​បុល​ទុន ៥០ លាន​ដុង ដោយ​ការ​ប្រាក់ ០,៧% ក្នុង​មួយ​ខែ រយៈ​ពេល​បុល ៣ ឆ្នាំ។ ទទួល​បាន​ដើម​ទុន​ភ្លាម ខ្ញុំ​រួម​ជា​មួយ​សមា​ជិក​ឯទៀត​អនុវត្ត​ទម្រង់​ដាំ​ត្រ​សក់​ផ្អែម​ក្នុង​ផ្ទះ​សំ​ណាញ់ ដោយ​មាន​ផ្ទៃ​ដី ១.០០០ ម៉ែត្រ​កា​រ៉េ ទឹក​ប្រាក់​ចំ​ណាយ​សរុប​ជិត ៤០០ លាន​ដុង។ រដូវ​ត្រ​សក់​កន្លង​ហើយ ក្រុម​សហ​ការ​ប្រ​មូល​ផល​បាន​ជាង ២,៥ តោន លក់​ក្នុង​តម្លៃ ១៨.០០០ ដុង​/គ.ក ក្រោយ​ពី​ទូទាត់​រួច​ស្រេច ចំ​ណេញ​បាន ៩០ លាន​ដុង។ ដំ​ណាំ​ត្រ​សក់​ផ្អែម​មួយ​ឆ្នាំ​ដាំ​បាន ៣ រដូវ ចំ​ណេញ​បាន ២៧០ លាន​ដុង សមា​ជិក​ក្នុង​ក្រុម​សហ​ការ​ត្រេក​អរ​ណាស់”។

ដើម្បី​ប្រ​ភព​ទុន​ប្រើ​ប្រាស់​ត្រូវ​តាម​ទិស​ដៅ សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់ លោក​ក្វាច់​ក្វាង​មិញ ប្រ​ធាន​សមា​គម​កសិករ​ឃុំ​លឿង​ហ្វា​A ឱ្យ​ដឹង បន្ថែម៖ “សមា​គម​នឹង​បន្ត​សហ​ការ​ជា​មួយ​ផ្នែក​ជំ​នាញ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ពិនិត្យ​ភូមិ​សាស្ត្រ ឱ្យ​បុល​ចំ​មុខ​សញ្ញា ផ្តល់​ពិ​គ្រោះ​វិធី​ផលិត​កម្ម ធ្វើ​អា​ជីវ​កម្ម វិធី​គ្រប់​គ្រង ប្រើ​ប្រាស់​ដើម​ទុន​មាន​ប្រ​សិទ្ធ​ភាព។ បង្កើន​កិច្ច​សហ​ការ​ជា​មួយ​ផ្នែក​ជំ​នាញ ហ្វឹក​ហាត់​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន​ដើម្បី​ពង្រីក​ទម្រង់​សេដ្ឋ​កិច្ច រួម​ចំ​ណែក​បង្វែរ រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច ជា​សន្សឹមៗ​លើក​ស្ទួយ​ជីវ​ភាព​ប្រ​ជា​ជន”៕

                            សើុង​ម៉ា​ល័យ- លី​សៀ

ចែករំលែកអត្ថបទ