តាមការវាយតម្លៃរបស់មន្ទីរជនជាតិនិងសាសនាខេត្តវិញឡុង ការផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ លើភូមិសាស្ត្រខេត្ត ត្រូវបានគ្រប់ថ្នាក់ គ្រប់ផ្នែកយកចិត្តទុកដាក់ចង្អុលការអនុវត្ត ទទួលបានលទ្ធផលវិជ្ជមានជាច្រើន។

សម្ព័ន្ធយុវជនឃុំទ្រុងថាញ់ រៀបចំសកម្មភាពកីឡាក្នុងបរិវេណវត្តសង្ឃមង្គលនា
ឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៥។
ការជ្រោមជ្រែង ចូលរួមយ៉ាងទូលំទូលាយពីសហគមន៍ប្រជាជន គឺជាលទ្ធផលដ៏ធំធេង រួមចំណែកសម្រាប់ភាពជោគជ័យនៃកម្មវិធី។ រាល់គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើដល់ការផលិត និងជីវភាពក្នុងតំបន់ជនរួមជាតិខ្មែរ; អភិវឌ្ឍការអប់រំបណ្តុះបណ្តាល លើកកម្ពស់គុណភាពប្រភពធនធានមនុស្ស; អភិរក្សពង្រីកតម្លៃវប្បធម៌ ប្រវេណីដ៏ល្អប្រព្រៃរបស់បណ្តាជនជាតិភាគតិច ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍៘ ត្រូវបានផ្សព្វផ្សាយងាយស្រួល និងពង្រីកបានប្រសិទ្ធភាពយ៉ាងឆាប់រហ័ស។ ផ្តើមពីគម្រោងផ្សេងៗដែលបានផ្សព្វផ្សាយ បណ្តាភូមិភាគ អង្គភាពនានាបានវិនិយោគទៅលើជនបទ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ជួយឱ្យតំបន់ជនបទបន្តបានវិនិយោគធ្វើឱ្យសុក្រឹត។ លោកង៉ោវិញត្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងមី ស្រុកត្រាអូង ឱ្យដឹង៖ “បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធតំបន់ជនរួមជាតិភាគតិចលើភូមិសាស្ត្រឃុំត្រូវបានវិនិយោគព្រមៗគ្នា បង្កលក្ខណសម្បត្តិដល់ប្រជាជន ដោះដូរទំនិញកសិផលបានងាយស្រួល។ ខណៈពេលកសិកម្មរីកចម្រើន ជីវភាពប្រជាជនក៏បានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ”។ លោកថាច់យឿង នាយកមន្ទីរជនជាតិនិងសាសនាខេត្តវិញឡុង ឱ្យដឹង៖“ក្នុងកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ការឧបត្ថម្ភគ្រួសារក្រីក្រដោយវិធីបង្កើតការងារធ្វើ និងអភិវឌ្ឍផលិតកម្ម៘ ត្រូវបានផ្សព្វផ្សាយព្រមៗគ្នា ចំមុខសញ្ញា សមស្របនឹងភាពជាក់ស្តែង ម្ល៉ោះហើយគ្រួសារក្រីក្របង្ខិតជិតនិងអភិវឌ្ឍផលិតកម្ម លើកស្ទួយជីវភាព ចាកផុតភាពក្រីក្រដោយចីរភាព”។
ទន្ទឹមនឹងអភិវឌ្ឍសេដ្ឋកិច្ចការអភិរក្សវប្បធម៌ ក៏ត្រូវបានគ្រប់ផ្នែក គ្រប់ថ្នាក់ក្នុងខេត្តផ្សព្វផ្សាយព្រមៗគ្នានិងមានប្រសិទ្ធភាព។ ថ្នាក់បង្រៀនរបាំ ចម្រៀងជនជាតិនៅតាមភូមិស្រុកទាក់ទាញយុវវ័យចូលរួមរាប់រយលើកនាក់។ បងសើុងថាញណាម ទទួលបន្ទុកក្លឹបសិល្បៈជនជាតិនៅឃុំទ្រុងថាញ់ ស្រុកវ៉ុងលីម ឱ្យដឹង៖ “រាល់សកម្មភាព វប្បធម៌កីឡាអប់រំកាយ ត្រូវបានព្រះចៅអធិការវត្តសង្ឃមង្គលនិងភូមិភាគឧបត្ថម្ភ ម្ល៉ោះហើយ ដំណើរការមានប្រសិទ្ធភាព។ ដោយឡែកក្លឹបត្រូវបានរៀបចំហាត់សមតាមកាលកំណត់ក្នុងវត្តសង្ឃមង្គល ទាក់ទាញសិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ ក្លឹបក៏បានសហការជាមួយសម្ព័ន្ធយុវជនឃុំចូលរួមកម្មវិធីសិល្បៈជាច្រើននៅក្នុងស្រុក និងដោះដូរជាមួយសាកលវិទ្យាល័យត្រាវិញទៀតផង”៕
ហាថាញ- លីសៀ