ក្នុងប៉ុន្មានឆ្នាំកន្លង ការអនុវត្តនូវកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ (ហៅកាត់ថា កម្មវិធី) នៅខេត្តអាងយ៉ាង បានបង្កើតជាកម្លាំងចលករដ៏សំខាន់ លើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីជូនជនរួមជាតិភាគតិច។

គ្រួសារជនជាតិខ្មែរជាច្រើនមានជីវភាពធូរធារអាស្រ័យរបរធ្វើស្ករត្នោត។
យោងតាមគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង សរុបថវិការបស់មជ្ឈិមនិងភូមិភាគដែលបែងចែកសម្រាប់អនុវត្តកម្មវិធី ដំណាក់កាល ២០២១-២០២៥ គឺប្រហែល៣២៣,៤ពាន់លានដុង ដើម្បីអនុវត្តគម្រោងចំនួន ៩ និងអនុគម្រោងចំនួន១២។ លោកឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង មានប្រសាសន៍៖ ដំណាក់ការអនុវត្តនូវកម្មវិធីបានជួបប្រទះការលំបាកនិងចំណុចខ្វះខាតជាច្រើន។ មានខ្លឹមសារឧបត្ថម្ភនិងការវិនិយោគមួយចំនួនមិនសមស្របនឹងស្ថានភាពជាក់ស្តែងរបស់ភូមិភាគ។ កម្មវិធីនេះ នៅផ្គងលើកម្មវិធីទិសដៅជាតិផ្សេងៗទៀត មានគម្រោងខ្លះបានប្រគល់ដើមទុន ប៉ុន្តែជួបលំបាកក្នុងការផ្សព្វផ្សាយអនុវត្ត។ល។ ទោះយ៉ាងណាក៏ដោយ ខេត្តអាងយ៉ាង បានផ្តុំកម្លាំងនិងខិតខំ ប្រឹងប្រែងអនុវត្តកម្មវិធី ហើយសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។
តាមនោះ តំបន់ជនបទដែលមានជនរួមជាតិភាគតិចរស់នៅកុះកររបស់ខេត្តអាងយ៉ាង មានការផ្លាស់ថ្មីយ៉ាងច្បាស់ក្រឡែត។ ក្នុងខេត្តជាសារវន្ត មានផ្លូវកៅស៊ូនិងបេតុងចូលដល់មជ្ឈមណ្ឌលឃុំ អនុសង្កាត់និងភូមិទាំង១០០%។ ចំនួនឃុំទាំងអស់ក៏មានដំណាក់សុខាភិបាល សំណង់ធារាសាស្រ្ត ស្ថានីយវិទ្យុ បណ្តាញអគ្គិសនីជាតិ ឬអគ្គិសនីជនបទ (គ្រួសារប្រជាជនមានអគ្គិសនីប្រើប្រាស់គ្រប់គ្នា)។ ចំនួនគ្រួសារដែលប្រើប្រាស់ទឹកស្អាតស្របអនាម័យកើនឡើងរហូតដល់ ៩៨%។ អត្រាសិស្សមត្តេយ្យអាយុ ៥ ឆ្នាំចូលរៀនសម្រេច ១០០% សិស្សបឋមសិក្សាចូលរៀនត្រូវតាមកម្រិតអាយុសម្រេច ៩៩,៩០% សិស្សអនុវិទ្យាល័យចូលរៀនសម្រេច ៩៥% និងសិស្សវិទ្យាល័យចូលរៀនសម្រេច ៩០%; ចំនួនសិស្សជនជាតិភាគតិចចូលរៀនត្រូវតាមកម្រិតអាយុនៅកម្រិតបឋមសិក្សាមានការកើនឡើង ហើយសិស្សជនជាតិភាគតិចបញ្ចប់កម្មវិធីសិក្សាគ្រប់កម្រិតក៏សម្រេចតាមសំណូមពរ។ល។
ចំណុចលេចធ្លោមួយនៃកម្មវិធីគឺអនុគម្រោងអភិវឌ្ឍការផលិតកសិកម្ម បង្កើតរបររកទទួលទានចីរភាព។ រយៈពេលជាច្រើនឆ្នាំកន្លង ខេត្តបានផ្សព្វផ្សាយទម្រង់ផលិតកម្មរាប់រយសម្រាប់គ្រួសារជាង ២.០០០ ដែលភាគច្រើនជាគ្រួសារខ្មែរក្រីក្រនិងប្រកៀកបន្ទាត់ក្រ។ រួមមានដូចទម្រង់៖ ចិញ្ចឹមគោ ចិញ្ចឹមពពែ ដាំដំណាំរួមផ្សំ ដាំចេកជំនួយត្រាក់ទ័រម៉ាស៊ីនច្រូតស្រូវ។ល។ ទាំងអស់ត្រូវបានផ្ទេរជូនបច្ចេកទេស ជំនួយកូនពូជ សម្ភារៈ និងមានការតាមដានលទ្ធផល។ លោកចៅអន ភូមិវ៉ូបា ឃុំណូយតូ ស្រុកទ្រីតូង ចែករំលែក៖ “គ្រួសារខ្ញុំទទួលបានគោបន្តពូជចំនួន ២ ក្បាល ខ្ញុំរីករាយណាស់ ហើយខិតខំថែទាំវាឱ្យបានល្អ ដើម្បីគោកើតបានកូន អាចរកបានប្រាក់ចំណូលបន្ថែមជាសន្សឹមៗរួចចាកពីភាពក្រីក្រ”។ល។
យោងតាមប្រសាសន៍លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង អាស្រ័យការអនុវត្តព្រមៗគ្នានូវដំណោះស្រាយជាច្រើន ម្ល៉ោះហើយអត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិចរបស់ខេត្តបានថយចុះពី ៣ ទៅ ៤% ក្នុងមួយឆ្នាំ សម្រេចតាមភាគកម្រិតនៃសេចក្តីសម្រេចចិត្ត។ ចំនួនគ្រួសារជនជាតិភាគតិចក្រីក្រនៅចុងឆ្នាំ ២០២២ និងដើមឆ្នាំ ២០២៣ មានចំនួន ៣.១៦១ គ្រួសារ (ស្រូបអត្រា ១១,៧%)។ ដល់ចុងឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤ ថយចុះនៅត្រឹម ២.៣៥៥ គ្រួសារ (ស្រូបអត្រា ៨,៧%) ថយចុះ៣%ក្នុងមួយឆ្នាំ។ល។ លទ្ធផលខាងលើ បានបង្កើតជាកម្លាំងចលករដ៏សំខាន់ ជាជំហានៗ លើកកម្ពស់បានជីវភាពសម្ភារៈនិងស្មារតីជូនជនរួមជាតិភាគតិចនៅខេត្តអាងយ៉ាង៕
ហាត្រេវ - ប្រែសម្រួល ៖ សុផន