រស់នៅសាមញ្ញ ស្មោះត្រង់នឹងមិត្តរួមអាជីព ខ្នះខ្នែងក្នុងការងារ តែងលើកកម្ពស់ក្រមសីលធម៌គ្រូពេទ្យ ថែទាំអ្នកជំងឺដោយអស់ពីចិត្ត។ល។ ទាំងនេះ គឺជាការបញ្ជាក់របស់កងជួរក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតចំពោះវេជ្ជបណ្ឌិត ថាយឌឹកសី នាយករងដំណាក់សុខាភិបាលសង្កាត់វិញភឿក ទីក្រុងកឹងធើ។
ដើម្បីឆ្ពោះដល់គោលដៅប្រជាជនគ្រប់រូបសុទ្ធតែបានខិតជិតសេវាកម្មសុខាភិបាលមានគុណភាព និងម្ចាស់ការគ្រប់គ្រងសុខភាពខ្លួនឯង បណ្តាដំណាក់សុខាភិបាលនៅលើភូមិឋានទីក្រុងកឹងធើ បានសហការជាមួយបណ្តាសុខាភិបាលទីក្រុង ចាត់តាំងការចេញទ័ពពិនិត្យសុខភាពតាមកាលកំណត់ ដោយឥតគិតថ្លៃ និងបង្កើតសៀវភៅសុខភាពអេឡិចត្រូនិចជូនដល់ប្រជាជននាឆ្នាំ ២០២៦។
យោងតាមនាយកដ្ឋានបង្ការជំងឺ(ក្រសួងសុខាភិបាល) ការងារបង្ការ ទប់ស្កាត់ជំងឺឆ្លងក្នុងសាលារៀន ត្រូវបានអនុវត្តយ៉ាងសកម្ម ខ្ជាប់ខ្ជួន ដោយមានកិច្ចសហការរវាងផ្នែកសុខាភិបាល ផ្នែកអប់រំ សាលារៀននិងគ្រួសារ។ក្នុងនោះ ឆាប់ប្រទះឃើញជំងឺ អនាម័យបរិស្ថាននិងអនុវត្តវិធានការបង្ការជំងឺនៅសាលារៀនមានតួនាទីសំខាន់ណាស់។
រយៈពេលជាច្រើនឆ្នាំកន្លង បន្ទប់វេជ្ជសាស្រ្តបុរាណ ហឹងភឿកទឺ នៅភូមិចុងព្រៃ ឃុំតឹបស៊ើង ខេត្តវិញឡុង បានរក្សាការពិនិត្យ និងផ្ដល់ថ្នាំស្រុកដោយឥតគិតថ្លៃជូនប្រជាជន។ ក្នុងមួយថ្ងៃៗ ទីនេះទទួលប្រជាជនរាប់រយនាក់មកពិនិត្យ និងយកថ្នាំ; ប្រភពថ្នាំសំខាន់គឺបានមកពីមាមីងក្នុងនិងក្រៅខេត្តផ្គត់ផ្គង់ បង្ហាញពីស្មារតីចែករំលែក ជួយគ្នាទៅវិញទៅមកថែទាំសុខភាព។
- ក្រសួងសុខាភិបាល ទើបប្រកាសឱ្យប្រើសេចក្តីសម្រេចលេខ ២៦៩៦/QĐ-BYT ផ្តល់សច្ចាប័នដល់មន្ទីរពេទ្យសម្ភពទីក្រុងកឹងធើ ក្លាយជាមន្ទីរពេទ្យស្នូលជាផ្លូវការក្នុងក្របខណ្ឌនៃគម្រោង “អភិវឌ្ឍប្រព័ន្ធមន្ទីរពេទ្យរណប ដំណាក់កាល ២០២៦-២០៣០”។
ដើម្បីលើកកម្ពស់គុណភាពថែទាំសុខភាពជូនប្រជាជន ឃុំឡាយហ្វា ទីក្រុងកឹងធើ កំពុងអនុវត្តការពិនិត្យសុខភាពតាមកាលកំណត់ដោយឥតគិតថ្លៃ និងបង្កើត សៀវភៅសុខភាពអេឡិចត្រូនិកជូនប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនៅលើភូមិឋាន។
ដើម្បីពង្រីកស្មារតីឈានមុខ ស្ម័គ្រចិត្តរបស់យុវវ័យផ្នែកវេជ្ជសាស្រ្តក្នុងការថែទាំ ការពារ និងលើកកម្ពស់សុខភាពប្រជាជន សម្ព័ន្ធយុវជននៃមន្ទីរពេទ្យពហុព្យាបាលសុកត្រាំង ទីក្រុងកឹងធើ ទើបចាត់តាំងកម្មវិធីពិនិត្យជំងឺ ពិគ្រោះសុខភាពដោយឥតគិតថ្លៃ និងជូនអំណោយដល់ប្រជាជនដែលមានស្ថានភាពលំបាកនៅឃុំថើយអាងហោយ។
ប៉ុន្មានឆ្នាំកន្លង ទីក្រុងកឹងធើ បានផ្សព្វផ្សាយនូវយន្តការនិងគោលនយោបាយជាច្រើន ដោយបានផ្តល់ប្រភពធនធានមិនតិចទេ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច។
សារលិខិតលេខ ៥៧៦៦/BYT-BH របស់ក្រសួងសុខាភិបាល ផ្ញើមន្ទីរសុខាភិបាលខេត្ត ទីក្រុង និងមូលដ្ឋានពិនិត្យ ព្យាបាលជំងឺទូទាំងប្រទេស ដើម្បីរឹតបន្តឹងក្រឹត្យវិន័យ ធានាផលប្រយោជន៍ខ្ពស់បំផុតដល់អ្នកចូលរួមធានារ៉ាប់រងសុខាភិបាល។
ជាមួយនឹងសារ “កែវភ្នែក គឺជាភាពជឿជាក់” ហេតុនោះ ភូមិភាគជាច្រើននៅតំបន់ជនជាតិភាគតិចនៅទីក្រុងកឹងធើ បានអនុវត្តកម្មវិធីពិនិត្យ ពិគ្រោះនិងផ្តល់ជូនឱសថដល់ប្រជាជនដោយឥតគិតថ្លៃ។
មុនថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០២៦ - ២០២៧ អំណោយជាក់ស្តែងជាច្រើនបានប្រគល់ជូនសិស្សានុសិស្សមានស្ថានភាពលំបាក និងកុមារកំព្រានៅទីក្រុងកឹងធើ។ សកម្មភាពនេះជួយឱ្យប្អូនៗមានលក្ខណៈត្រៀមបម្រុងសៀវភៅ ឧបករណ៍សិក្សា ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ ចែករំលែក បង្កកម្លាំងចលករ ជួយប្អូនៗមានទំនុកចិត្តទៅកាន់សាលា ខិតខំរៀនសូត្រ និងពុះពារឈានឡើងក្នុងជីវភាព។
អនុវត្តយុទ្ធនាការ ៩០ ថ្ងៃយប់ ពិនិត្យសុខភាពជូនប្រជាជន នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៦ ដំណាក់សុខាភិបាលឃុំតឹបស៊ើង ខេត្តវិញឡុង បានចាត់តាំងពិនិត្យសុខភាពដល់ព្រះសង្ឃនៅវត្តចុងព្រៃ។ នេះជាសកម្មភាពដើម្បីម្ចាស់ការឆាប់ប្រទះឃើញបញ្ហាសុខភាពបានទាន់ពេលវេលា រួមចំណែកថែទាំសុខភាពប្រជាជន ពិសេសគឺជនជាតិខ្មែរនៅលើភូមិឋាន។
មិនត្រឹមតែខ្នះខ្នែងចូលរួមបណ្តាសកម្មភាពស្ម័គ្រចិត្តដើម្បីសហគមន៍ប៉ុណ្ណោះទេ សមាជិកសម្ព័ន្ធយុវជននិងយុវជនឃុំឡាយហ្វា ទីក្រុងកឹងធើ នៅទាំងពង្រីកតួនាទីឈានមុខ ស្ម័គ្រចិត្តក្នុងការថែទាំសុខភាពប្រជាជន។ចាប់តាំងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៩ ខែសីហា នៅដំណាក់សុខាភិបាលឃុំឡាយហ្វា
ក្នុងប៉ុន្មានឆ្នាំងជិតៗនេះ ការងារថែទាំសុខភាពដំបូងជូនប្រជាជននៅដំណាក់សុខាភិបាលឃុំថាញ់ថើយអាង ទីក្រុងកឹងធើ បានយកចិត្តទុកដាក់វិនិយោគនិងលើកកម្ពស់គុណភាព។
ដើម្បីជួយប្រជាជនម្ចាស់ការការពារសុខភាព ឆាប់រកឃើញនូវហានិភ័យជំងឺដម្កាត់ ទន្ទឹមនឹងនោះ ស៊ាំជាមួយនឹងការគ្រប់គ្រងសុខភាពតាមរយៈសំណុំលិខិតសុខភាពអេឡិចត្រូនិក សមាគមកសិករសង្កាត់វិញចូវ មានវិធីធ្វើមួយប្រកបដោយភាពជាក់ស្តែង។ នោះគឺបង្ហាញទម្រង់ “កសិករឈានមុខចលនាប្រជាជន ពិនិត្យសុខភាពជម្រើសឥតគិតថ្លៃ”។
ចំពោះស្ថានភាពជំងឺគ្រុនឈាមមាននិន្នាការកើនឡើង ផ្នែកសុខាភិបាលទីក្រុងកឹងធើ និងភូមិភាគនានាកំពុងពង្រឹងផ្សព្វផ្សាយអនុវត្តវិធានការបង្ការ ទប់ស្កាត់ជំងឺឆ្លងរាលដាល ក្នុងនោះ ផ្តោតសំខាន់កម្ចាត់ដង្កូវទឹក វិនិច្ឆ័យសសម្បុករោគឆ្លងកើតឡើង និងលើកកម្ពស់ស្មារតីម្ចាស់ការបង្ការជំងឺក្នុងសហគមន៍។
គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបចេញផែនការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២១-NQ/TU របស់គណៈប្រតិបត្តិការបក្ខភាគទីក្រុង អំពីការលើកកម្ពស់គុណភាពបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្សផ្នែកសុខាភិបាលមានគុណភាពខ្ពស់ដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៣៥។
សុខភាពជាទ្រព្យដ៏វិសេសសម្រាប់អ្នកគ្រប់រូប ការនាំយកសេវាសុខាភិបាលកាន់តែជិតប្រជាជន ពិសេសគឺមុខសញ្ញាងាយរងគ្រោះ គឺជាបញ្ហាតែងបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់អាទិភាពជាចម្បង។ នៅសង្កាត់វិញចូវ រឿងថែទាំសុខភាពសហគមន៍កំពុងបានផ្សព្វផ្សាយអនុវត្តដោយសកម្មភាពជាក់ស្តែងនិងជាបន្ទាន់។
ការងារថែទាំសុខភាពជូនជនជាតិភាគតិចនាពេលកន្លង តែងបានគ្រប់ថ្នាក់គ្រប់ផ្នែកនៅទីក្រុងកឹងធើ យកចិត្តទុកដាក់យ៉ាងពិសេសនិងអនុវត្តមានប្រសិទ្ធភាព។ ក្នុងនោះ កុមារនិងជនរួមជាតិខ្មែរគឺ ជាមុខសញ្ញាដែលទទួលបានអាទិភាពជាច្រើន តាមរយៈកម្មវិធីនិងគម្រោងនានាដែលពាក់ព័ន្ធនឹងវិស័យសុខាភិបាល។
បរិច្ចាគឈាមស្ម័គ្រចិត្ត គឺជាសកម្មភាពប្រកបដោយអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ បង្ហាញយ៉ាងច្បាស់ពីប្រពៃណី "ជួយគ្នាទៅវិញទៅមក" របស់ប្រជាជាតិវៀតណាម។