រយៈពេលកន្លង ខេត្តអាងយ៉ាងបានយកចិត្តទុកដាក់វិនិយោគទុនអភិវឌ្ឍការអប់រំនៅតំបន់ជនជាតិភាគតិច ម្ល៉ោះហើយគុណភាពអប់រំនៅតំបន់មានជនជាតិភាគតិចរស់នៅកុះករ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកកម្ពស់។
ចាប់ពីប៉ុន្មានថ្ងៃដើមខែមេសា ឆ្នាំ២០១៦ គ្រូនិងសិស្សថ្នាក់ទី១២នៃសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកកឹងធើ បានខ្នះខ្នែងរំលឹកមេរៀន ដើម្បីត្រៀមខ្លួនឲ្យការប្រឡងបញ្ចប់មធ្យមសិក្សាចំណេះទូ ទៅថ្នាក់ជាតិឆ្នាំ២០១៦ ដែលនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦។
តាមរបាយការណ៍របស់ផ្នែកអប់រំ និងបណ្តុះបណ្តាលខេត្តហូវយ៉ាង គ្រោងការ" កសាងសង្គមរៀនសូត្រ" ត្រូវបានខេត្តអនុវត្តចាប់ពីឆ្នាំ២០១៣។ ដើម្បីអនុវត្តឲ្យបានល្អនូវគ្រោងការនេះ ផ្នែកអប់រំនិងបណ្តុះបណ្តាលខេត្តហូវយ៉ាង បានសហការជាមួយនឹងបណ្តាផ្នែក អង្គការមហាជនផ្តុំកម្លាំងអនុវត្តឆ្លងតាមរយៈទម្រង់រូបភាពជាក់ស្តែង។
ប៉ុន្មានឆ្នាំកន្លង ប៉ុស្ដិ៍ការពារព្រំដែនភូមីនៃកងទ័ពការពារព្រំដែនខេត្តគៀងយ៉ាងបានកសាងផែនការចាត់កម្មាភិបាលធ្វើសកម្មភាពផ្សព្វផ្សាយ អប់រំច្បាប់នៅតាមសាលារៀននានា នៅលើភូមិសាស្រ្តដែលអង្គភាពឈរជើង ។
បច្ចុប្បន្ន នៅវាលរាបទន្លេគឺវឡុង មានសកលវិទ្យាល័យ អនុមហាវិទ្យាល័យចំនួន៤០ ក្នុងនោះសកលវិទ្យាល័យឯកជនចំនួន៦ (ស្រូបអត្រា១៤%)។
នៅទិវាជួបជុំពិគ្រោះជម្រើសសិស្សឆ្នាំ២០១៦ អាស្រ័យកាសែតយុវវ័យ សហការជាមួយនឹងក្រសួងអប់រំ និងបណ្តុះបណ្តាលរៀបចំនៅសាកល វិទ្យាល័យកឹងធើ ល្វែងដាក់តាំងនិងពិគ្រោះយោបល់របស់សាកលវិទ្យា ល័យត្រាវិញ ទាក់ទាញសិស្សានុសិស្សជាច្រើនមកស្វែងយល់ព័ត៌មាន ។
យុទ្ធនាការយុវជនស្ម័គ្រចិត្ត "និទាឃរដូវតំបន់ព្រំដែន" ឆ្នាំ២០១៦ អាស្រ័យមជ្ឈិមសម្ព័ន្ធយុវជនបំផុសចលនា ជាមួយនឹងការងារចែកជាច្រើនផ្នែក និងចាត់ចែងអំណោយពោរពេញដោយអត្ថន័យ ផ្ញើជូនប្រជាជន កុមារ យុទ្ធជននៅតំបន់ជ្រៅតំបន់ឆ្ងាយ តំបន់ព្រំដែន...។
ខេត្តហូវយ៉ាង បានក្រសួងអប់រំនិងបណ្តុះបណ្តាលទទួលស្គាល់សម្រេច លក្ខឋានឧត្តានកម្មអប់រំមតេ្តយ្យជូនកុមារអាយុ៥ឆ្នាំ។ ដូច្នេះ ខេត្តហូវ យ៉ាងជាខេត្តមួយក្នុងចំណោម៥ខេត្ត ក្រុងនៅវាលរាប ទន្លេគឺវឡុងសម្រេចលក្ខឋាន។
បងគីហីវថាញ់ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង អំណូតនឹងយើងខ្ញុំៈ "ភូមិដប់ឃុំលឿងង៉ៀ ស្រុកឡុងមី មិនត្រឹមតែជាភូមិវប្បធម៌ប៉ុណ្ណោះទេ តែថែមទាំងចាត់ទុកជាភូមិសង្វាតរៀនសូត្រទៀតផង"។
ក្នុងពិធីប្រឡងយកសញ្ញាប័ត្របាលីរងនិងធម្មវិន័យឯក ឆ្នាំសិក្សា ២០ ១៥-២០១៦ នៅខេត្តសុកត្រាំងមានសមណសិស្សចំនួន៦០អង្គ ដែល រៀនតាមវត្តនានាក្នុងខេត្តមកចូលរួមប្រឡង។
ដោយបានការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ការបង្រៀននិងរៀនភាសាអក្សរសាស្រ្តរបស់ជនជាតិភាគតិចនៅវាលរាបទន្លេគឺវឡុង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែជឿនលឿន រួមចំណែកអភិរក្សតម្លៃវប្បធម៌របស់ជនជាតិ។
ទោះបីនៅជួបការលំបាកនៅឡើយ ក៏ប៉ុន្តែពូថាច់សំណាង នៅភូមិធូងរូង ឃុំត្រាកូង ស្រុកត្រាអូង ខេត្តវិញឡុងតែងខំប្រឹងចិញ្ចឹមកូន៤នាក់ រៀនសូត្រចប់ចុងចប់ដើម សក្តិសមជាគំរូសង្វាតរៀនសូត្រឲ្យគ្រួសារដទៃទៀតនៅភូមិភាគយកតម្រាប់តាម។