ប៉ុន្មានឆ្នាំកន្លង ខេត្តត្រាវិញតែងអនុវត្តល្អនូវគោលនយោបាយរបស់បក្ស រដ្ឋ ចំពោះជនរួមជាតិភាគតិច ក្នុងនោះមានការងារអប់រំនិងបណ្ដុះបណ្ដាល។
សាលាជនជាតិអន្តេវាសិកសម្រេចបទដ្ឋានជាតិដំបូងបង្អស់របស់ស្រុកទីវកឹង។
អាគារសិក្សាត្រូវបានសាងសង់ឡើងឋិតនៅក្បែរមជ្ឈមណ្ឌលឃុំ ប្រកបដោយប្រណីតភាព និងបំពាក់ដោយក្បូរក្បាច់រចនារបស់ជនជាតិខ្មែរ នោះគឺសាលាចំណេះទូទៅជនជាតិអន្តេវាសិកមធ្យមសិក្សាមូលដ្ឋាន-មធ្យមសិក្សាចំណេះទូទៅស្រុកទីវកឹង ត្រូវបានដាក់ឲ្យប្រើប្រាស់។ សាលាត្រូវបានវិនិយោគកសាងសរុបថវិកា១០០ពាន់លានដុង អាស្រ័យដោយលោកប៊ូយក្វាងហ្វី អតីតសមាជិកមជ្ឈិមបក្ស អនុប្រធានប្រចាំការគណៈចង្អុលការតីណាមបូ និងលោកង្វៀនផុងក្វាង អតីតអនុប្រធានប្រចាំការគណៈចង្អុលការតីណាមបូ ជំហរចលនាធនាគាររដ្ឋនិងធនាគារពាណិជ្ជកម្មលើភូមិសាស្រ្តខេត្តត្រាវិញ រួមវិភាគទាន៨០ពាន់លានដុង ក្រៅពីនោះ គឺជាថវិការបស់ខេត្ត។ អាគារសិក្សានេះ ត្រូវបានកសាងឡើងលើផ្ទៃដីជិត៣ហិកតា ដោយមានផ្នែកសំណង់ចំនួន២២ រួមមានអាគារមុខងារ ផែនបន្ទប់រៀនកម្រិតមធ្យមសិក្សាមូលដ្ឋាន ផែនបន្ទប់រៀនមធ្យមសិក្សាចំណេះទូទៅមណ្ឌលអន្តេវាសិកដ្ឋានមណ្ឌលអា គារស្នាក់នៅសម្រាប់គ្រូបង្រៀន អាហារដ្ឋានសម្រាប់គ្រូបង្រៀន និងសិស្ស អាគារប្រជុំជីវភាពវប្បធម៌ជនជាតិ។ល។ សំដៅឆ្លើយតបតម្រូវការប្រជុំជីវភាព រៀនសូត្រលត់ដំបញ្ញាសម្រាប់សិស្សជនជាតិភាគតិច ជាង៥0០នាក់នៅស្រុកទីវកឹង កូវកែ និងឃុំមួយចំនួនចំណុះស្រុកថ្កូវ។
ចំណាប់អារម្មណ៍របស់ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត ប្រធានគណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្តត្រាវិញ៖ "ការងារអប់រំក្នុងតំបន់ជនរួមជាតិខ្មែរត្រូវបានយកចិត្តទុកដាកអនុវត្តបានល្អ បង្កលក្ខណសម្បត្តិងាយស្រួល ដើម្បីកូនចៅខ្មែរបានចូលរៀន។ នេះជាសាលាជនជាតិអន្តេវាសិកទី៨ក្នុងខេត្ត និងជាសាលាជនជាតិអន្តេវាសិកដំបូងបង្អស់នៅតំបន់ជនបទរបស់ខេត្តសម្រេចបទដ្ឋានជាតិក្រៅពីនោះខេត្ត ត្រាវិញនៅមានសាលាមធ្យមសិក្សាបាលីខ្មែរ ដែលជាសាលាមានលក្ខណៈពិសេស គឺសម្រាប់ព្រះសង្ឃបួសរៀនតាមផ្លូវព្រះពុទ្ធសាសនា ហើយឆ្នាំនេះ ជាឆ្នាំទី៣ដែលសាលាដំណើរការសិក្សាដោយមានសមណសិស្សជិត១០០ព្រះអង្គ។ នេះគឺជាការយកចិត្តទុកដាក់យ៉ាងពិសេសរបស់បក្ស រដ្ឋ ក្នុងការអប់រំនិងបណ្ដុះបណ្ដាលធនធានមនុស្សក្នុងជនរួមជាតិខ្មែរនៅតំបន់ជ្រៅ តំបន់ឆ្ងាយបានបន្តការរៀនសូត្រ លើកកម្ពស់ចំណេះដឹង រួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិ"។
ឆ្នាំសិក្សា២០១៦-២០១៧ សាលាចំណេះទូទៅជនជាតិអន្តេវាសិកស្រុកទីវកឹង ជម្រើសសិស្សចូលរៀនបានជាង៣០០នាក់ ក្នុងនោះថ្នាក់ទី១០ បានពីរថ្នាក់ និងកម្រិតមធ្យមសិក្សាមូលដ្ឋាន៨ថ្នាក់ជាពិសេសសិស្សដែលបានជម្រើសចូលសិក្សានៅសាលានេះ នឹងទទួលបានអាហារូបករណ៍៩២០ពាន់ដុង/ខែ ក្រៅពីនោះ ប្អូនៗនៅបានទទួលរបបជំនួយផ្សេងៗទៀត ដូចជាសិក្ខូបករណ៍បណ្ណធានាហានិភ័យសុខាភិបាល។ល។ យុវតីសិស្ស ថាច់ធីហុងអាញ់ ឲ្យដឹងដោយក្ដីរំភើបចិត្ត៖ "ប្អូនមានអារម្មណ៍សប្បាយរីករាយមែនទែន ខណៈពេលបានមករៀននៅសាលាថ្មីដ៏សមរម្យយ៉ាងនេះ មិនត្រឹមតែមានផាសុខភាពក្នុងការសិក្សាស្រាវជ្រាវប៉ុណ្ណោះទេ ប្អូនថែមទាំងបានលោកគ្រូអ្នកគ្រូបង្ហាត់បង្រៀនដោយអស់ពីចិត្តពីថ្លើម ហេតុនោះប្អូនខិតខំរៀនឲ្យបានពូកែ ដើម្បីក្លាយមនុស្សមានប្រយោជន៍ដល់សង្គម"៕
អត្ថបទ, រូបថត: ពេជ្រសឿន