11/09/2025 - 08:33

បន្ថែម​សេចក្ដី​រីក​រាយ​សម្រាប់​អ្នក​ជំ​ងឺ​តម្រង​នោម 

មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ថាញ​វ៉ូវ Medic បាក​លីវ​ ខេត្ត​កា​ម៉ាវ គឺ​ជា​មន្ទីរ​ពេទ្យ​ដំ​បូង​បង្អស់​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ដែល​សម្រេច​ស្ដង់​ដារ​អន្តរ​ជាតិ​ ISO ៩០០១ៈ២០១៥ ក្នុង​ការ​ព្យា​បាល​បន្សុទ្ធ​ឈាម។​ សមិទ្ធ​ផល​ដ៏​ឆ្នើម​នេះ​ បាន​បង្ក​ទំ​នុក​ចិត្ត​សម្រាប់​អ្នក​ជំ​ងឺ​តម្រង​នោម និង​ជួយ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ថាញ​វ៉ូវ Medic បាក​លីវ​ អនុវត្ត​ល្អ​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន។​

អ្នក​ជំ​ងឺ​បន្សុទ្ធ​ឈាម​នៅ​មជ្ឈ​មណ្ឌល​ផ្នែក​តម្រង​នោម-បន្សុទ្ធ​ឈាម​ នៅ​មន្ទីរ​
ពេទ្យពហុព្យាបាលថាញវ៉ូវ Medic បាកលីវ។

ស្តង់​ដារ ISO ៩០០១ៈ២០១៥ ជា​ស្តង់​ដារ​អន្តរ​ជាតិ​ស្តី​ពី​ប្រ​ព័ន្ធ​គ្រប់​គ្រង​គុណ​ភាព​ អា​ស្រ័យ​អង្គ​ការ​ស្តង់​ដារ​អន្តរ​ជាតិ​ (ISO) បាន​ដាក់​ចេញ។​ ការ​អនុវត្ត​ស្តង់​ដារ​នេះ​ បាន​ជួយ​មជ្ឈ​មណ្ឌល​ផ្នែក​ក្នុង​តម្រង​នោម-បន្សុទ្ធ​ឈាម​ កំ​ណត់​ច្បាស់​ពី​តួនា​ទី ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គល​ម្នាក់ៗ​និង​ផ្នែក​នៃ​ដំ​ណើរ​ការ​បន្សុទ្ធ​ឈាម​ទាំង​មូល​ ចាប់​ពី​ការ​ទទួល​អ្នក​ជំ​ងឺ​ រៀប​ចំ​ម៉ា​ស៊ីន​ ការ​ព្យា​បាល​រហូត​ដល់​ការ​ត្រួត​ពិ​និត្យ​ វាយ​តម្លៃ​និង​កែ​លម្អ​គុណ​ភាព​សេវា​កម្ម។​ ឆ្លង​តាម​រយៈ​នោះ​ កាត់​បន្ថយ​ទាប​បំ​ផុត​នូវ​ឧបទ្ទវ​ហេតុ​ផ្នែក​វេជ្ជ​សាស្រ្ត​ នាំ​មក​នូវ​សុវត្ថិ​ភាព​ និង​ស្ថេរ​ភាព​ជូន​អ្នក​ជំ​ងឺ។​ ទន្ទឹម​នឹង​នោះ​ ស្តង់​ដារ ISO ៩០០១:២០១៥ ថែម​ទាំង​ជួយ​មជ្ឈ​មណ្ឌល​ផ្នែក​ក្នុង​តម្រងនោម-​បន្សុទ្ធ​ឈាម​ កែ​លម្អ​ដំ​ណើរ​ការ​ការ​ងារ​ផ្ទៃ​ក្នុង​ ធ្វើ​ឱ្យ​ប្រ​សើរ​ឡើង​ធន​ធាន​ បង្កើន​ជំ​នាញ​វិជ្ជា​ជីវៈ​និង​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​គ្រប់​គ្រង។​ អនុ​បណ្ឌិត​ វេជ្ជ​បណ្ឌិត​ ផាម​ថាញ​វ៉ូវ ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​ អគ្គ​នា​យក​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ថាញ​វ៉ូវ Medic បាក​លីវ​ ចែក​រំលែក៖ “វិញ្ញា​បនប័ត្រ​ ISO ៩០០១ៈ២០១៥ មិន​ត្រឹម​តែ​ជា​លទ្ធ​ផល​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ការ​ចាប់​ផ្តើម​នៃ​ដំ​ណើរ​ការ​កែ​លម្អ​ដោយ​ឥត​ឈប់​ ជាមួយ​នឹង​ទិស​ដៅ​ស្នូល​គឺនាំ​មក​ទំ​នុក​ចិត្ត​ និង​គុណ​ភាព​ព្យា​បាល​ដ៏​ល្អ​ជូន​អ្នក​ជំ​ងឺ​តម្រង​នោម។​ មជ្ឈ​មណ្ឌល​ផ្នែក​ក្នុង​តម្រង​នោម-បន្សុទ្ធ​ឈាម​​នៃ​មន្ទីរ​ពេទ្យ​ កំ​ពុង​ឈាន​ទៅ​រក​ស្តង់​ដារ​អន្តរ​ជាតិ​បន្តិច​ម្តងៗ​ ក្លាយ​ជា​អាស​យដ្ឋាន​មួយ​ក្នុង​ចំ​ណោម​អា​សយ​ដ្ឋាន​ទាំង​ឡាយ​ ដែល​គួរ​ទុក​ចិត្ត​សម្រាប់​អ្នក​ជំ​ងឺ​ខ្សោយ​តម្រងនោម​រុាំ​រ៉ៃ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង”។​

វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត​ II ង្វៀង​មិញ​ត្វឹង​ ប្រ​ធាន​ផ្នែក​តម្រង​នោម​សិប្ប​និម្មិត​ - មន្ទីរ​ពេទ្យ​ចើ​រ៉ៃ អនុ​ប្រ​ធាន​សមា​គម​បន្សុទ្ធ​ឈាម​ទី​ក្រុង​ហូជី​មិញ​ អនុ​ប្រ​ធាន​សមា​គម​បន្សុទ្ធ​ឈាម​វៀត​ណាម មាន​ប្រ​សាសន៍៖ “ការ​បន្សុទ្ធ​ឈាម​គឺ​ជា​វិធី​សាស្ត្រ​ ព្យា​បាល​ដ៏​ចាំ​បាច់​ ជួយ​អ្នក​ជំ​ងឺ​តម្រង​នោម​រុាំ​រ៉ៃ រក្សា​គុណ​ភាព​ជីវិត នៅ​ពេល​ដែល​មុខ​ងារ​តម្រង​នោម​លែង​បាន​ធា​នា។​ ការ​ដែល​មជ្ឈ​មណ្ឌល​ផ្នែក​ក្នុង​តម្រង​នោម-បន្សុទ្ធ​ឈាម​របស់​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ថាញ​វ៉ូវ Medic បាក​លីវ​ សម្រេច​បាន​វិញ្ញា​បន​ប័ត្រ​ ISO ៩០០១ៈ២០១៥ គឺ​ជា​ជំ​ហាន​វិវឌ្ឍន៍​ដ៏​សំ​ខាន់​មួយ​ក្នុង​ការ​សម្រេច​ស្តង់​ដារ​តាម​ដំ​ណើរ​ការ​ ដោយ​ចាត់​ទុក​អ្នក​ជំ​ងឺ​ជា​ចំ​ណុច​ស្នូល​ និង​ជួយ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ថាញ​វ៉ូវ Medic បន្ត​ការ​លើក​កម្ពស់​គុណ​ភាព​ នាំ​មក​ក្តី​សង្ឃឹម​និង​បង្កើត​បាន​ទំ​នុក​ចិត្ត​ក្នុង​សហ​គមន៍”។​

អនុប្រ​ធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​កា​ម៉ាវ ផាម​វុាំង​តុង មាន​ប្រ​សាសន៍៖ “រយៈ​ពេល​កន្លង​ ផ្នែក​សុខា​ភិបាល​ខេត្ត​កា​ម៉ាវ បាន​ខិត​ខំ​ប្រឹង​ប្រែង​និង​អភិ​វឌ្ឍន៍​ដោយ​ឥត​ឈប់​ឈរ​ សម្រេច​បាន​សមិទ្ធ​ផល​ជា​ច្រើន​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន។​ មក​ដល់​បច្ចុប្បន្ន​ ប្រ​ព័ន្ធ​សុខា​ភិបាល​ចាប់​ពី​ថ្នាក់​មូល​ដ្ឋាន​ដល់​ថ្នាក់​ខេត្ត​បាន​បំ​ពេញ​តម្រូវ​ការ​ពិ​និត្យ​ និង​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន។​ ពិសេស​ មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ថាញ​វ៉ូវ Medic បាក​លីវ​ សម្រេច​បាន​វិញ្ញា​បន​ប័ត្រ​ ISO ៩០០១ៈ២០១៥ ស្ដី​ពី​ការ​គ្រប់​គ្រង​គុណ​ភាព​លើ​ផ្នែក​តម្រងនោម-​បន្សុទ្ធ​ឈាម​ ជា​មួយ​ឧប​ករណ៍​ទំ​នើប​ៗ​ នឹង​បើក​ឱកាស​និង​លក្ខណៈ​សម្រាប់​ប្រ​ជា​ជន​ អ្នក​ជំ​ងឺ​តម្រង​នោម ទទួល​បាន​ការ​ថែ​ទាំ​សុខ​ភាព​កាន់​តែ​ល្អ​ប្រ​សើរ; ជា​ពិ​សេស​ ចំ​ពោះ​អ្នក​ជំ​ងឺ​តម្រង​នោម​នៅ​តំ​បន់​ដាច់​ស្រ​យាល​ ទទួល​បាន​នូវ​សេវា​វេជ្ជ​សាស្ត្រ​ទំ​នើប​ឆាប់​រហ័ស​និង​មាន​ប្រ​សិទ្ធ​ភាព​; មាន​ឱកាស​ច្រើន​សម្រាប់​អ្នក​ជំ​ងឺ​តម្រង​នោម​មិន​ត្រឹម​តែនៅ​ខេត្ត​កា​ម៉ាវ​ប៉ុណ្ណោះ​ទេ​ គឺ​រួម​ទាំង​អ្នក​ជំ​ងឺ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ក៏​ទទួល​បាន​សេវា​ព្យា​បាល​ប្រ​កប​ដោយ​គុណ​ភាព​នៅ​ក្នុង​ស្រុក​ ក្នុង​តំ​បន់​របស់​ខ្លួន​ ដោយ​មិន​ចាំ​បាច់​ធ្វើ​ដំ​ណើរ​ទៅ​ឆ្ងាយ”៕​

                                   យ្វី​អា​ញ - ថាច់​ធី

ចែករំលែកអត្ថបទ