25/10/2016 - 09:59

ជំនួយគតិយុត្តិ ជូនអ្នកក្រ ជនរួមជាតិភាគតិច

នា​យក​រដ្ឋ​មន្រ្តី ទើប​ចេញ​សេច​ក្ដី​សម្រេច​ចិត្ត​លេខ​៣២/​២០១៦​/QĐ​-TTg ស្ដី​ពី​គោល​ន​យោ​បាយ​ជំ​នួយ​ការ​គតិ​យុត្តិ ជូន​អ្នក​ក្រ​ជន​រួម​ជាតិ​ភាគ​​តិច​នៅ​ស្រុក ឃុំ​ក្រី​ក្រ ភូមិ​លំ​បាក​ពិ​សេស​នា​នា ដំ​ណាក់​កាល​២០១៦​-២០​២០ និង​ជំ​នួយ​ខាង​កិច្ច​ការ​នី​តិ​វិ​ធី​បណ្តឹង​ត​វ៉ា​ដែល​មាន​លក្ខណៈ​ស្មុគ​​ស្មាញ​​ឬ​ជា​គំ​រូ​។ល។ 

 ក្រុង​កឹង​ធើ​កសាង​ប្រ​ព័ន្ធ​ទូ​សៀវ​ភៅ​ច្បាប់ - វប្ប​ធម៌​បម្រើ​ការ​ជន​រួម​ជាតិ​តំ​បន់​ជន​បទ តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​។ 

ព្រម​ជា​មួយ​នោះ មុខ​សញ្ញា​បាន​ទ​ទួល​របប​គោល​ន​យោ​បាយ​ជំ​នួយ​គតិ​យុត្តិ គឺ​អ្នក​ក្រ​ជា​ជន​រួម​ជាតិ​ភាគ​តិច​និង​អ្នក​បាន​ជំ​នួយ​គតិ​យុត្តិ​ដទៃ​​ទៀត តាម​សេច​ក្ដី​កំ​ណត់​នៃ​ច្បាប់​ស្ដី​ពី​ជំ​នួយ​គតិ​យុត្តិ​ដែល​រស់​នៅ​ចំ​ណុះ​ស្រុក​ក្រី​ក្រ​នា​នា តាម​សេចក្ដី​សម្រេច​ចិត្ត​លេខ​៣០​/២០០៨/​NQ-CP​; ​ចំ​ពោះ​ឃុំ​ក្រី​ក្រ​នា​នា​ដែល​មិន​ឋិត​ចំ​ណុះ​ស្រុក​ក្រី​ក្រ​តាម​សេច​ក្ដី​សម្រេច​ចិតត្តលេខ​៣០​/២០០៨​/NQ​-CP រួម​មាន​ឃុំ​លំ​បាក​ពិ​សេស ឃុំ​តំ​បន់​ព្រំ​ដែន​ ឃុំ​មណ្ឌល​សុ​វត្ថិ​ភាព និង​ឃុំ​លំ​បាក​ពិ​សេស​តំ​បន់​ឆ្នេរ ទ​ទឹង​មាត់​ស​មុទ្រ និង​កោះ;​ភូមិ​លំ​បាក​ពិ​សេស​តំ​បន់​ជន​រួម​ជាតិ​តំ​បន់​ភ្នំ​មិន​ឋិត​ចំ​ណុះ​ឃុំ​ក្រី​ក្រ​ដែល​យោង​សេច​ក្ដី​កំ​ណត់​ខាង​លើ​។ មុខ​សញ្ញា​បាន​ទ​ទួល​របប​គោល​ន​យោ​បាយ​និង​ភូមិ​សាស្រ្ត​អនុ​វត្ត​ជំ​នួយ​កិច្ច​ការ​ចូល​រួម​និ​តិ​វិ​ធី​ គឺ​អ្នក​បាន​ជំ​នួយ​គតិ​យុត្តិ​តាម​ច្បាប់​កំ​ណត់ ស្ដី​ពី​ជំ​នួយគតិ​យុត្តិ​នៅ​ភូមិ​ភាគ​នា​នា ដែល​មិន​អាច​តុល្យ​ភាព​ថ​វិ​កា​ដោយ​ខ្លួន​ឯង​បាន (ក្រៅ​ពី​ភូមិ​សាស្រ្ត​ស្រុក​ក្រី​ក្រ ឃុំ​ក្រី​ក្រ​ភូមិ​លំ​បាក​ពិ​សេស​)។

តាម​សេច​ក្ដី​កំ​ណត់​គោល​ន​យោ​បាយ នឹង​ជំ​នួយ​អនុ​វត្ត​កិច្ច​ការ​ចូល​រួម​នី​តិ​វិ​ធី​ដែល​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ឬ​ជា​គំ​រូ​យោង​តាម​អនុ​ក្រឹត្យ​លេខ​៨០​/២០១៥​/NĐ-CP ចុះ​ថ្ងៃ​ទី​១៧​/៩​/២០១៥ របស់​រដ្ឋា​ភិ​បាល កែ​ប្រែ​បំ​ពេញ​បន្ថែម​ប្រ​ការ​មួយ​ចំ​នួន​នៃ​អនុ​ក្រឹត្យ​លេខ​១៤​/២០១៣​/NĐ-CP ចុះ​ថ្ងៃ​ទី​៥​/២​/២០១៣ របស់​រដ្ឋា​ភិ​បាល​កែ​ប្រែ​បំ​ពេញ​បន្ថែម​ប្រ​ការ​មួ​យ​ចំ​នួន​របស់​អនុ​ក្រឹត្យ​លេខ​០៧​/២០០៧​/NĐ​-CP ចុះ​ថ្ងៃ​១២​/០១​/២០០៧ របស់​រដ្ឋា​ភិ​បាល​កំ​ណត់​លម្អិត​និង​ណែ​នាំ​អនុ​វត្ត​ប្រ​ការ​មួយ​ចំ​នួន​នៃ​​ច្បាប់​ជំ​នួយ​គតិ​យុត្តិ​។  ជំ​នួយ​កម្រៃ​សា​លា​ជូន​បុគ្គ​លិក​នៃ​មជ្ឈ​មណ្ឌល​ជំ​នួយ​គតិ​យុត្តិ​រដ្ឋ​នៅ​ភូមិ​ភាគ​នា​នា​ដែល​មាន​ស្រុក​ក្រី​ក្រ ឃុំ​ក្រី​ក្រ ភូមិ​លំ​បាក​ពិ​សេស​ឲ្យ​មាន​គ្រប់​លក្ខ​ខណ្ឌ​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​មុខ​វិជ្ជា​មេ​ធា​វី និង​ចុះ​កិច្ច​សន្យា​បំ​ពេញ​ការ​ងារក្នុង​វិ​ស័យ​ជំ​នួយ​គតិ​យុត្តិ​នៅ​ភូមិ​ភាគ​តិច​បំ​ផុត​២​ឆ្នាំ ក្រោយ​ពី​វិល​ត្រ​ឡប់​មក​ពី​សិក្សា​។ កម្រិត​ជំ​នួយ​យោង​តាម​កម្រិត​​កម្រៃ​សិក្សា​ជា​វិជ្ជ​មាន​នៃ​មូល​ដ្ឋាន​បណ្តុះ​បណ្តាល​រដ្ឋ ដោយ​ចំ​នួន​ត្រូវ​ជំ​នួយ​ខ្ពស់​បំ​ផុត​២​រូប​/មជ្ឈ​មណ្ឌល​/ឆ្នាំ​។ បង្កើន​សមត្ថ​ភាព​ដល់​អ្នក​អនុ​វត្ត​ជំ​នួយ​គតិ​យុត្តិ​ក្នុង​១​ថ្នាក់ គឺ​៨០​លាន​ដុង​/មជ្ឈ​មណ្ឌល​/​ឆ្នាំ។ ជំ​នួយ​ទូរ​គម​នា​គមន៍ ស្ដី​ពី​ជំ​នួយ​គតិ​យុត្តិ​នៅ​ភូមិ​ភាគ​ទាំង​ឡាយ​ដែល​មាន​ស្រុក​ក្រី​ក្រ ឃុំ​ក្រី​ក្រ ភូមិ​លំ​បាក​ពិ​សេស រួម​មាន​៖​ជំ​នួយ​បង្កើត​ប្រ​ព័ន្ធ​ទូរ​ស័ព្ទ​បន្ទាន់​ស្ដី​ពី​ជំ​នួយ​គតិ​យុត្តិ​គឺ​២០​លាន​ដុង​/​មជ្ឈ​មណ្ឌល; កសាង​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ទំ​ព័រ​ជំ​នាញ មាតិ​កា​ជំ​នាញ ស្ដី​​ពី​ជំ​នួយ​គ​តិ​យុត្តិ​ដោយ​ភា​សា​វៀត ភា​សា​ជន​ជាតិ​លើ​ស្ថា​នីយ​ផ្សាយ​សម្លេង​ឃុំ​ដោយ​កម្រិត​កម្រៃ​ឧបត្ថម្ភ​រៀប​រៀង​ខ្លឹម​សារ​ក្នុង​១​លេខ​គឺ ៥០០​ពាន់​ដុង​/៦​ខែ​/ឃុំ​ក្រី​ក្រ ភូមិ​លំ​បាក​ពិ​សេស; កម្រៃ​ផ្សាយ​សម្លេង​ក្នុង​១​ត្រី​មាស​៥០០​ពាន់​ដុង​/ឃុំ​ក្រី​ក្រ ភូមិ​លំ​បាក​ពិ​សេស​។ល។​៕

ថាញផុង(សរុបព័ត៌មាន)-ថាច់សេរី

ចែករំលែកអត្ថបទ