បង្កើតទើបបាន៤ឆ្នាំ ប៉ុន្តែសាលាមធ្យមសិក្សាមូលដ្ឋាន-មធ្យមសិក្សាចំណេះទូទៅតឹងថាញ់ ស្រុកឡុងភូ ខេត្តសុកត្រាំងបង្កើតបានស្នាដៃលេចធ្លោជាច្រើន។ ពិសេស នៅពិធីប្រឡងបញ្ចប់កម្រិតមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិឆ្នាំ២០១៦ សាលាគឺជាអង្គភាពតែមួយគត់របស់ខេត្ត ដែលមានសិស្សប្រឡងជាប់១០០%។
សាលាមធ្យមសិក្សាមូលដ្ឋាន- មធ្យមសិក្សាចំណេះទូទៅតឹងថាញ់ ស្ងើចសរសើរនិងជូនរង្វាន់សិស្ស។
បង្កើតនៅឆ្នាំសិក្សា២០១២-២០១៣ សាលាបានវិនិយោគទុនកសាងមូលដ្ឋានសម្ភារៈ មានភាពសមរម្យ មានដូច៖ បន្ទប់រៀន បន្ទប់សមត្ថកិច្ច ខុទ្ធកាល័យ និងកងជួរគ្រូបង្រៀនត្រូវបានបំពេញគ្រប់មុខវិញ្ញាសា។ លោកគ្រូហ្វាងស្វឹងក្វាង នាយកសាលា ឲ្យដឹង៖ "សាលាទើបបង្កើតថ្មី នៅតំបន់ជ្រៅ មានសិស្សជនជាតិច្រើនបង្គួរម៉្លោះហើយគុណភាពបង្រៀននិងរៀនក៏មិនស្មើ។ ដោយការខិតខំយ៉ាងពេញទំហឹង ការប្តេជ្ញាចិត្តរបស់កងជួរគ្រូបង្រៀន និងសិស្សគ្រប់រូប ទើបសម្រេចបានលទ្ធផល គួរឲ្យមោទនៈ។ ចុងឆ្នាំសិក្សា អត្រាសិស្សជាប់និទ្ទេសពូកែ គ្រាន់បើ ស្រូបអត្រាខ្ពស់ នៅពិធីប្រឡងបញ្ចប់កម្រិតមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិឆ្នាំ២០១៦ សាលាមានសិស្សប្រឡងជាប់១០០%"។
រយៈពេលកន្លង រៀងរាល់ឆ្នាំសាលាតែងតែរៀបចំកសាងផែនការបង្ហាត់បង្រៀនកម្មវិធីខ្លឹមសារលម្អិតត្រូវតាមការកំណត់របស់មន្ទីរអប់រំ និងបណ្តុះបណ្តាល។ ទន្ទឹមនឹងនោះ ចង្អុលការដល់គ្រូបង្រៀន ផ្លាស់ប្តូរវិធីសាស្រ្តបង្រៀននិងធ្វើការពិនិត្យវាយតម្លៃ ផ្តោតការយកចិត្តទុកដាក់ ហ្វឹកហាត់បំណិន ស្វ័យសិក្សាបង្កលក្ខណសម្បត្តិឲ្យសិស្សធ្វើការសិក្សាស្រាវជ្រាវឯកសារផ្សេងៗដោយខ្លួនឯង ពង្រីកស្មារតីខ្នះខ្នែងពេញចិត្តក្នុងការរៀនសូត្ររបស់សិស្ស និងតួនាទីណែនាំរបស់គ្រូបង្រៀនក្នុងការរៀបចំបង្ហាត់បង្រៀន។ ជារៀងរាល់ឆ្នាំ ក្រុមជំនាញការនៅទាំងជំរុញយ៉ាងខ្លាំងក្លានូវការបំពាក់បំប៉ន សួរសុខទុក្ខសិស្សនិងចូលប្រចាំម៉ោងរបស់គ្រូបង្រៀនរៀបចំធ្វើរបាយការណ៍បធានបទ រៀបចំពិធីប្រឡងគ្រូបង្រៀនពូកែលំដាប់សាលានិងលើកទឹកចិត្តគ្រូបង្រៀនចូលរួមនៅរាល់ពិធីប្រឡងដែលមន្ទីរ ក្រសួងអប់រំនិងបណ្តុះបណ្តាលរៀបចំឡើង។ល ។ អាស្រ័យហេតុនោះ ឆ្នាំសិក្សា២០១៥-២០១៦ នៅកម្រិតមធ្យមសិក្សាមូលដ្ឋាន សាលាមានសិស្សជាប់និទ្ទេសពូកែ១៨,៣% និទ្ទេសគ្រាន់បើ៣៦,៤% និទ្ទេសមធ្យម៣៥% និងសិស្សខ្សោយ១០,២% ចំណែកកម្រិតមធ្យមសិក្សាចំណេះទូទៅមានសិស្សជាប់និទ្ទេសពូកែ២០,៥% និទ្ទេសគ្រាន់បើ៣៩,២% និទ្ទេសមធ្យម៣២,៩% និទ្ទេសខ្សោយ៦,៨% និងសិស្សអន់០,៥%។
លោកគ្រូហ្វាងស្វឹងក្វាង ចែករំលែក៖ "ចំពោះសិស្សថ្នាក់ទី១២ សាលារៀបចំឲ្យប្អូនៗប្រឡងវិជ្ជាជីវៈសាកលតាំងពីថ្នាក់ទី១១ ដើម្បីមានឱកាសបានបូកពិន្ទុលើកទឹកចិត្ត។ ទន្ទឹមនឹងនោះ បង្កើនម៉ោងបង្រៀនចំ ពោះវិញ្ញាសាមួយចំនួនដែលសិស្សច្រើនតែរៀនខ្សោយ ដូច៖វិញ្ញាសាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា អក្សរសាស្រ្តភាសាអង់គ្លេស ដើម្បីពង្រឹងចំណេះដឹងមូលដ្ឋាន និងហាត់ធ្វើលំហាត់បន្ថែមបំប៉នចំណេះដឹងឲ្យសិស្សខ្សោយ។ ក្រៅពីនោះ សាលានៅទាំជំរុញយ៉ាងខ្លាំងក្លានូវការងារ ពិគ្រោះយោបល់តម្រង់ទិសមុខរបរដើម្បីប្អូនៗជ្រើសមុខវិជ្ជាសមស្រប នឹងសមត្ថភាព"៕
យ្វីអាញ់-មុនី