13/09/2016 - 08:34

ចលនាសិស្សតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលចូលរៀន

ការ​កៀរគ​រ​សិស្ស​នៅ​តំ​បន់​ជ្រៅ តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​ចូល​រៀន​តែង​ជួប​ប្រ​ទះ​នូវ​ការ​លំ​បាក​មិន​តិច​របស់​លោក​គ្រូ អ្នក​គ្រូ​នៅ​ខេត្ត​បាក​លីវ ពេល​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​ម្តង​ៗ​។

ជូន​អំ​ណោយ​ដល់​សិស្ស​ក្រី​ក្រ​សង្វាត​រៀន​សូត្រ​នៅ​ខេត្ត​បាក​​លី​វ​។

អាង​ភុក​ជា​ឃុំ​តំ​បន់​ជ្រៅ តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាលរបស់​ស្រុក​ដុង​ហាយ ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ជួប​ការ​លំ​បាក​។ មាន​កន្លែង​ជា​ច្រើន​សិស្ស​ទៅ​រៀន​ដោយ​ទូក​-ដ ឬ​ក៏​ដើរ​ដោយ​ថ្មើរ​ជើង ឆ្លង​កាត់​ផ្លូវ​ដី​ភក់​ជ្រាំ​រាប់​សិប​គី​ឡូ​ម៉ែត្រ។ នៅ​តំ​បន់​ឆ្ងាយ​របស់​ខេត្ត មាន​សា​លា​បឋម​សិក្សា​ត្រឹង​គីម​តុក (ឃុំ​និញ​ថាញ់​ឡើយ ស្រុក​ហុង​យ៉ឹង​) សា​លា​មាន​ទី​តាំង​រាយ​រង​ចំ​នួន​ពីរ​នៅ​ភូមិ​ជូ​ចក់ ភូមិ​ថុង​ញឹក​។ ឆ្នាំ​សិក្សា​នេះ សា​លា​មាន​១៣​បន្ទប់ ដោយ​មាន​សិស្ស​៣៥៧​រូប ក្នុង​នោះ ទី​តាំង​រាយ​រង​ជូច​ក់ មាន​សិស្ស​៤៥​រូប​និង​ទី​តាំង​រាយ​រង​ថុង​ញឹក ​មាន​សិស្ស​១​៥០​រូប​។ ភូមិ​សាស្រ្ត​ធំ​ទូ​លាយ ទី​តាំង​រាយ​រង​ឆ្ងាយ​ពី​សា​លា​នៅ​មជ្ឍម​ណ្ឌល ពិ​បាក​ប្រ​មូល​ផ្តុំ​សិស្ស​។ល។​ម្ល៉ោះ​ហើយ​តែង​ជួប​លំ​បាក​ក្នុង​ពេល​កៀរ​គរ​សិស្ស​ចូល​រៀន​។

សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន​លឿង​ថេ​វិញ (ឃុំ​និញ​គ្វើយ​ ស្រុក​ហុង​យ៉ឹង) ឆ្នាំ​សិក្សា​នេះ​មាន​១៧​បន្ទប់ ដោយ​មាន​សិស្ស​៦៧០​រូប ក្នុង​នោះ​៩០​រូប​ជា​កូន​ចៅ​គ្រួ​សារ​ក្រី​ក្រ ជិត​ក្រ​និង​មាន​ស្ថាន​ភាព​គ្រួ​សារ​លំ​បាក​ពិ​សេស​។ សា​លា​តែង​រក្សា​ទី​តាំង​រាយ​រង​មួយ​នៅ​ភូមិ​មិញ​ធិញ ដើម្បី​បង្ក​លក្ខណ​សម្បត្តិ​ឲ្យ​សិស្ស ដែល​នៅ​ឆ្ងាយ​ពី​សា​លា​នៅ​មជ្ឍ​មណ្ឌល​ នឹង​នរ​ចិត្ត​ចូល​រៀន​។ ម៉្លោះ​ហើយ​មក​ដល់​ដំ​ណាក់​កាល​នេះ មាន​សិស្ស​២០​រូប​មិន​ទាន់​បាន​ចូល​រៀន​ពី​ព្រោះ​ទៅ​តាម​ឪ​ពុក​ម្តាយ​រក​ស៊ី​ឆ្ងាយ ឬ​ក៏​ស្ថាន​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក "ក្រែង​រ​អែង​" ចូល​រៀន​។ សា​លា​តែង​ប្តេជ្ញា​ចិត្ត​ចលនា​សិស្ស​ចូល​រៀន សម្រេច​តាម​ផែន​ការ​ដាក់​ចេញ សា​លា​ទាំង​អស់​បាន​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ រាល់​ស​មា​គម អង្គ​ការ​ម​ហា​ជន "ទៅ​គ្រប់​ច្រក​ល្ហក​ចូល​រាល់​ផ្ទះ​" ដើម្បី​ចលនា​សិស្ស​ចូល​រៀន​។  សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន​លឿង​ថេ​វិញ កាត់​បន្ថយ​ប្រាក់​សា​លា​ឲ្យ​ខ្ចី​សៀវ​ភៅ​ពុម្ព​ជំនួយ​សិក្ខូប​ករណ៍ ត្រៀម​បម្រុង​រក​ប្រ​ភព​ជំ​នួយ ដើម្បី​ជូន​អា​ហា​រូបករណ៍ ម​ធ្យោ​បាយ​ធ្វើ​ដំ​ណើរ​ជូន​សិស្ស​ក្រី​ក្រ​។ល។ សា​លា​នៅ​ទាំង​បង្កើត​មូល​និ​ធិ "ជួយ​មិត្ត​ឆ្លង​កាត់​ការ​លំ​បាក ដើម្បី​ជំ​នួយ​សិស្ស​ក្រី​ក្រ​។

ប្តូរ​យោ​បល់​ជា​មួយ​នឹង​ផ្នែក​សិក្សា​អប់​រំ ស​មា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​បាន​ផ្តើម​កម្ម​វិ​ធី​ជំ​នួយ​កម្លាំង​ជូន​សិស្ស​ទៅ​សា​លា ដើម្បី​ត្រៀម​ប្រ​ភព​ជំ​​នួយ​។ អ្នក​ស្រី​ង្វៀន​ធី​ហ្វេ​ភឿង  អនុ​ប្រ​ធាន​ស​មា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត ឲ្យ​ដឹង​៖ "មក​ដល់​ដំ​ណាក់​កាល​នេះ ស​មា​គម​ចលនា​ទឹក​ប្រាក់​ពី​អង្គ​ការ អា​ជីវ​កម្ម​សប្បុរ​សជ​ន​បាន​ចំ​នួន​៦៨០​លាន​ដុង​។ល។​៕

កាវថាំង(baotintuc.vn) - សុផល

ចែករំលែកអត្ថបទ