11/09/2025 - 08:33

កម្មា​ភិបាល​នារី ទ្រីវ​ធី​ធាវី សម្រេច​ឆ្នើម​ភារ​កិច្ច​អា​ស្រ័យ​ចេះ​ភា​សា​ខ្មែរ​ 

ផ្សារ​ភ្ជាប់​នឹង​អា​ជីព​រយៈ​ពេល​ជាង​២៣​ឆ្នាំ​ បង​ស្រី​ទ្រីវ​ធី​ធា​វី កម្មា​ភិ​បាល​ត្រួត​ពិនិត្យ​នៃ​ការិ​យា​ល័យ​អនុ​វត្ត​សាល​ក្រម​រដ្ឋ​ប្ប​វេណី​តំ​បន់​៥ ទីក្រុង​កឹង​ធើ តែង​អនុវត្ត​សម្រេច​ឆ្នើម​នូវ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន។​ បង​ស្រី​បាន​បញ្ជាក់​ថា​ អា​ស្រ័យ​ខ្លួន​គាត់​ “មាន​សមត្ថ​ភាព” គ្រប់​គ្រាន់​ និង​កត្តា​ភា​សា​ខ្មែរ​នេះ​ហើយ​ទើប​រួម​ចំ​ណែក​នាំ​មក​ភាព​ជោគ​ជ័យ។​

 បង​ស្រី​ទ្រីវ​ធី​ធា​វី - កម្មា​ភិ​បាល​ត្រួត​ពិនិត្យ​នៃ​ការិ​យា​ល័យ​អនុវត្ត​សាល​ក្រម​
រដ្ឋ​ប្បវេ​ណី​តំ​បន់​៥ ទីក្រុងកឹងធើ។

ចូល​បំ​ពេញ​ការ​ងារ​ផ្នែក​អនុវត្ត​សាល​ក្រម​រដ្ឋ​ប្ប​វេណី​តាំង​ពី​ឆ្នាំ​ ២០០២ ជា​មួយ​តួ​នា​ទី​អ្នក​ប្រតិ​បត្តិ​ច្បាប់​ ជា​រៀង​រាល់​ឆ្នាំ​ បង​ស្រី​ធាវី បាន​ដោះ​ស្រាយ​រឿង​ក្ដី​តូច​ធំ​គ្រប់​ប្រ​ភេទ​រាប់​រយ​ករណី ប៉ុន្តែ​មាន​រឿង​ក្ដី​តិច​ណាស់​ដែល​ត្រូវ​ចាប់​បង្ខំ​តាម​ផ្លូវ​ច្បាប់​ ពិ​សេស​គឺ រឿង​ក្ដី​ដែល​ពាក់​ព័ន្ធ​នឹង​ជន​ជាតិ​ខ្មែរ។​ ដ្បិត​អី​គាត់​ជា​ជន​ជាតិ​ខ្មែរ​មាន​ភាព​ស្មោះ​ត្រង់​ រួស​រាយ​រាក់​ទាក់​ បាន​ជួយ​ឱ្យ​ការ​កៀរ​គរ​និង​បញ្ចុះ​បញ្ចូល​សម្រេច​បាន​ជោគ​ជ័យ​ខ្ពស់​បំ​ផុត។​

បង​ស្រី​ធាវី ឱ្យ​ដឹង៖ “ខ្ញុំ​ធ្លាប់​បាន​ចាត់​ឱ្យ​ទទួល​រឿង​ក្ដី​ជា​ច្រើន​ដែល​ពាក់​ព័ន្ធ​ដល់​ជន​ជាតិ​ខ្មែរ។​ ភាគ​ច្រើន​គឺ​ពួក​គាត់​មិន​សូវ​ចេះ​ភា​សា​វៀត​ណាម ឬ​ចេះ​ដែរ​តែ​មិន​អាច​និយាយ​ច្បាស់​លាស់​ ដូច្នេះ​ ពួក​គាត់​ត្រូវ​តែ​និយាយ​ជា​ភា​សា​ខ្មែរ​ ម៉្លោះ​ហើយ​ ខ្ញុំ​តែង​លើក​ទឹក​ចិត្ត​និង​បញ្ចុះ​បញ្ចូល​ជា​ភា​សា​ខ្មែរ។​ ក្នុង​ស្ថាន​ភាព​នី​មួយ​ៗ​ ខ្ញុំ​តែង​បត់​បែន​និង​អនុវត្ត​វិធី​សាស្ត្រ​ផ្សេង​ៗ​គ្នា; មាន​ករណី​ខ្លះ​ ខ្ញុំ​ថែម​ទាំង​ធ្វើ​ការ​ពន្យល់​ វែក​ញែក​ក្បោះ​ក្បាយ​ សម​ហេតុ​ផល​ អម​ជា​មួយ​នឹង​វិ​ធាន​ការ “ព្យា​យាម​មិន​ដាច់​សម្រេច​មិន​ខាន” ទៀត​ផង; ជួន​ពេល​ខ្លះ​ ខ្ញុំ​ពឹង​ដល់​កម្លាំង​អង្គ​ការ​មហា​ជន​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ; ឬ​ពឹង​លើ​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ភូមិ​ភាគ​ ឬ​សាច់​ញាតិ​របស់​ភា​គី​ ដើម្បី​ធ្វើ​អន្តរ​កម្ម​ដោយ​ផ្ទាល់​ជាដើម។​ ខ្ញុំ​គិត​ថា​ មនុស្ស​យើង​នរ​ណា​ក៏​មាន​មនោ​សញ្ចេត​នា​ទាំង​អស់​ ឱ្យ​តែ​យើង​និយាយ​ត្រូវ​ និយាយ​ម្តង​ហើយ​ម្តង​ទៀត​ ពួក​គាត់​ស្តាប់​បាន​ពុំ​ខាន។​ សម្រាប់​ការ​ងារ​ ខ្ញុំ​តែង​លើក​កម្ពស់​ស្មារតី​ទទួល​ការ​ខុស​ត្រូវ; កំ​ណត់​យក​សិទ្ធិ​និង​ផល​ប្រ​យោជន៍​របស់​ភាគី​ជា​ចម្បង​ ម្ល៉ោះ​ហើយ​ក៏​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ងារ”។​

បង​ស្រី​ធាវី បន្ត​សម្រេច​បាន​ជោគ​ជ័យ​អា​ស្រ័យ​និយាយ​ភា​សា​ខ្មែរ​ក្នុង​តួនា​ទី​ជា​កម្មា​ភិបាល​ត្រួត​ពិ​និត្យ។​ ក្នុង​ឆ្នាំ​ ២០១៧ បង​ស្រី​ធា​វី បាន​ថ្នាក់​ដឹក​នាំ​ពិនិត្យ​ពិច័យ​ឱ្យ​ឡើង​ជា​កម្មា​ភិ​បាល​ត្រួត​ពិ​និត្យ​ ហើយ​មាន​ភារ​កិច្ច​ត្រួត​ពិ​និត្យ​ឯក​សារ​របស់​អ្នក​ប្រតិ​បត្តិ​ច្បាប់​ ពិ​សេស​ចំ​ពោះ​ករណី​គ្រប់​លក្ខ​ខណ្ឌ​ដើម្បី​អនុវត្ត​នីតិ​វិធី​ចាប់​បង្ខំ​ដោយ​ផ្លូវ​ច្បាប់។​ ប្រ​ឈម​នឹង​រឿង​ក្ដី​កាន់​តែ​ច្រើន​និង​អ្នក​ប្រតិ​បត្តិ​ច្បាប់​តែង​ស្ថិត​ក្នុង​ស្ថាន​ភាព “រត់ការ​ក្ដី​” ដែល​ងាយ​មាន​ការ​ថ្លោះ​ធ្លោយ។​ ជា​មួយ​នឹង​តួនា​ទី​ជា “ឆ្មាំ​ទ្វារ​” បង​ស្រី​ធាវី បាន​កាត់​បន្ថយ​ កំ​ហុស​ថ្លោះ​ធ្លោយ និង​វិនិច្ឆ័យ​នូវ​ឯក​សារ​ដែល​ “ខ្វះ​ចន្លោះ” បាន​ទាន់​ពេល។​ គិត​ត្រឹម​ដើម​ឆ្នាំ​២០២៥​ដល់​បច្ចុប្បន្ន​ បង​ស្រី​បាន​ត្រួត​ពិនិត្យ​ ឯក​សារ​រក្សា​ទុក​ប្រ​មាណ​១.១០០​ច្បាប់។​ ជា​ពិ​សេស​ ចំ​ពោះ​ករណី​ស្មុគ​ស្មាញ​ ពាក់​ព័ន្ធ​នឹង​ភគី​ជា​ជន​ជាតិ​ភាគ​តិច​ សុទ្ធ​សឹង​តែ​មាន​ការ​ចូល​រួម​ពី​សំ​ណាក់​បង​ស្រី។​ បង​ស្រី​ព្យា​យាម​កៀរ​គរ​និង​បញ្ចុះ​បញ្ចូល​ដល់​ទី​បំ​ផុត​ មុន​ពេល​អនុវត្ត​នីតិ​វិធី​បង្ខំ​ដោយ​ផ្លូវ​ច្បាប់។​ គ្រប់​យ៉ាង​ដើម្បី​ផល​ប្រ​យោជន៍​របស់​ភាគី​ជន​ជាតិ​ភាគ​តិច​ និង​ធា​នា​ស្ថាន​ភាព​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ។​

ការ​អនុវត្ត​គោល​ការណ៍​នៃ​ទម្រង់​រដ្ឋ​អំ​ណាច​២​ថ្នាក់​ ជា​មួយ​នឹង​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន​ ដោយ​សារ​កង្វះ​កម្មា​ភិបាល​ ម្ល៉ោះ​ហើយ​ បង​ស្រី​ក៏​ទទួល​បន្ទុក​បន្ថែម​តួនា​ទី​ជា​អ្នក​ទទួល​ឯក​សារ​និង​បដិ​សណ្ឋារៈ​ប្រ​ជា​ពល​រដ្ឋ។​ ជា​រៀង​រាល់​ខែ​ បង​ស្រី​ ទទួល​ឯក​សារ​រឿង​ក្ដី​ជិត​​៤០០ ហើយ​ឯក​សារ​ទាំង​ឡាយ​ត្រូវ​បាន​ដោះ​ស្រាយ​យ៉ាង​ឆាប់​រហ័ស​ និង​មាន​ប្រ​សិទ្ធ​ភាព។​ ទោះ​បី​មាន​ឯក​សារ​ជា​ច្រើន​ និង​ធ្វើ​ការ​ងារ​ក្នុង​កម្រិត​ខ្ពស់​ក៏​ដោយ​ ប៉ុន្តែ​ បង​ស្រី​នៅ​តែ​រួស​រាយ​រាក់​ទាក់​និង​អស់​ពី​ចិត្ត​ពន្យល់​ណែ​នាំ​ដល់​ភាគី។​ គួរ​កត់​សម្គាល់​ថា​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ បង​ស្រី​បាន​ទទួល​ពាក្យ​បណ្ដឹង​តវ៉ា​របស់​ប្រ​ជា​ពល​រដ្ឋ​ចំ​នួន​១២​លើក​នាក់ ប៉ុន្តែ​ ដោយ​សារ​ការ​ពន្យល់​យ៉ាង​ហ្មត់​ចត់​របស់​បង​ស្រី​បាន​ជា​ភាគី​ទាំង​នោះ​បាន​ស្ម័គ្រ​ចិត្ត​ដក​ពាក្យ​បណ្ដឹង​គ្រប់​ៗ​គ្នា។​ “ក្នុង​ដំ​ណាក់​កាល​នេះ​ ការ​ងារ​ពិត​ជា​ធ្ងន់​ធ្ងរ​ណាស់​ ខ្ញុំ​តែង​តែ​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ឥត​ឈប់​ឈរ​ ក្នុង​ពេល​ធ្វើ​ការ​ ខ្ញុំ​ក៏​ស្រាវ​ជ្រាវ​បន្ថែម​ដើម្បី​បំ​ពេញ​តម្រូវ​ការ​ក្នុង​ស្ថាន​ភាព​ថ្មី​ ជា​ពិ​សេស​គឺ​បញ្ហា​នៃ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល និង​ឯក​សារ​ច្បាប់​មួយ​ចំ​នួន​ដែល​បាន​ចេញ​ធ្វើ​វិសោ​ធន​កម្ម​និង​បំ​ពេញ​បន្ថែម“។​ បង​ស្រី​ធាវី បាន​ចែក​រំលែក​ដូច្នេះ។​

បង​ស្រី​ធាវី បាន​ទទួល​រង្វាន់​ជា​ច្រើន​ពី​ថ្នាក់​មជ្ឈិម​និង​ភូមិ​ភាគ។​ ប៉ុន្តែ​សម្រាប់​បង​ស្រី​ ការ​ជឿ​ទុក​ចិត្ត​ពី​ថ្នាក់​ដឹក​នាំ ការ​ស្រ​ឡាញ់​រាប់​អាន​របស់​មិត្ត​រួម​អា​ជីព​ និង​ការ​ពេញ​ចិត្ត​ពី​សំ​ណាក់​ប្រ​ជា​ជន​គឺ​ជា​អំ​ណោយ​ដ៏​មាន​តម្លៃ​បំ​ផុត៕​

          អត្ថ​បទ​និង​រូប​ថត​៖ សើម​ម៉ៃ - ថាច់​ធី

ចែករំលែកអត្ថបទ