01/11/2016 - 09:14

ស្ងើចសរសើរសិស្ស

ជូន​រង្វាន់​ដល់​សិស្ស​ដែល​សម្រេច​ស្នា​ដៃ​ឆ្នើម​។

សម្រេច​ស្នា​ដៃ​ឆ្នើម​៨៨​នាក់​មន្ទីរ​អប់​រំ និង​បណ្តុះ​បណ្តាល​ខេត្ត​សុក​ត្រាំង បាន​រៀប​ចំ​ពិ​ធី​ស្ងើច​សរ​សើរ និង​ជូន​រង្វាន់​ដល់​សិស្ស​៨៨​នាក់ សម្រេច​ស្នា​ដៃ​ឆ្នើម​ក្នុង​ឆ្នាំ​សិក្សា​២០១៥​-២០១៦​។ តាម​ប្រ​សាសន៍​លោក​ស្រី ង្វៀន​ធី​ត្វៀក​ហា នា​យិ​កា​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​សុក​ត្រាំង នេះគឺ​ជា​សិស្ស​ដែល​សម្រេច​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ប្រ​ឡង​ថ្នាក់​ជាតិ​។ ក្នុង​នោះ   មាន​សិស្ស​ពូ​កែ​ថ្នាក់​ជាតិ​ផ្នែក​វិញ្ញា​សា​វប្ប​ធម៌​ចំ​នួន​៥​នាក់; សិស្ស​ទទួល​បាន​រង្វាន់​គណិត​តាម​រយៈ​ម៉ា​ស៊ីន​គិត​លេខ​ចំ​នួន​១៧​នាក់; សិស្ស​១១នាក់​ប្រ​ឡង​ឈ្នះ​រង្វាន់​គណិត​តាម​រយៈ​អ៊ីន​ធើ​ណែត; សិស្ស​១១​នាក់ ចូល​រួម​ប្រ​ឡង​អូ​ឡាំ​ពិក​ភា​សា​អង់​គ្លេស​តាម​រយៈ​អ៊ីន​ធើ​ណែត; សិស្ស​២​នាក់ ឈ្នះ​រង្វាន់​ប្រ​ឡង​អូ​ឡាំ​ពិក​ "ទេព​កោ​សល្យ​ខាង​ភា​សា​អង់​គ្លេស​​" ។ល។ ក្រៅ​ពី​នេះ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង ថែម​ទាំង​​ជូន​ប័ណ្ណ​សរ​សើរ​ដល់​សិស្ស​២២​នាក់ ប្រ​ឡង​ជាប់​ម​ហា​វិ​ទ្យា​ល័យ​និង​ទទួល​បាន​២៤​ពិន្ទុ​ឡើង​ទៅ​ក្នុង​លើក​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៦​៕

យ្វីអាញ់-លីសៀ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង្វៀន​ធី​ត្វៀក​ហា