ប៉ុន្មានថ្ងៃជិតៗនេះ កម្មាភិបាលគ្រប់គ្រងនិងគ្រូបង្រៀននៅតាមសាលារៀន លើភូមិសាស្រ្តស្រុកថើយឡាយ (ក្រុងកឹងធើ) កំពុងមមាញឹក ត្រៀបបម្រុងឆ្នាំសិក្សាថ្មី។
គ្រូនិងសិស្សសាលាមត្តេយ្យថើយថាញ់ កំពុងស្វែងយល់អំពីកុំព្យួទ័រ។
តាមលោកង្វៀនវុាំងជី ប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកថើយឡាយ ឲ្យដឹង មកដល់ដំណាក់កាលនេះ ការងារត្រៀបបម្រុងឆ្នាំសិក្សាថ្មីបានសម្រេចជាសារវន្ត។ ទន្ទឹមនឹងនោះ ផ្នែកសិក្សារអប់រំ តែងសហការជាមួយនឹងអង្គភាពនានា រៀបចំបង្កើនកម្រិតជួសជុលសាលាចំនួន៧ រួមមានៈសាលាមត្តេយ្យថើយតឹង មត្តេយ្យឌិញម៉ូង មត្តេយ្យតឹងថាញ់ បឋមសិក្សាឌិញម៉ូង២ បឋមសិក្សាថើយតឹង១ បឋមសិក្សាថើយតឹង២ និងមធ្យមសិក្សាមូលដ្ឋានទីប្រជុំជនថើយឡាយ សរុបថវិកាជិត៥ពាន់លានដុង។ ដទៃពីនោះ គណៈគ្រប់គ្រងគម្រោងស្រុកក៏បានចាប់ផ្តើមកសាងបន្ទប់រៀនថ្មី ស្ថិតក្នុងដំណាក់កាល២នៅសាលាបឋមសិក្សាថើយថាញ់ និងបឋមសិក្សាទីប្រជុំជនថើយឡាយ២។ បច្ចុប្បន្ន ទូទាំងស្រុកមានសាលាចំនួន៤៥ ក្នុងនោះ សាលាមត្តេយ្យចំនួន១៥បឋមសិក្សាចំនួន២១និងមធ្យមសិក្សាមូលដ្ឋានចំនួន៩។ រយៈពេលកន្លង ស្រុកថើយឡាយមិនត្រឹមតែប្រមូលផ្តុំដល់ការងារកសាងសាលារៀនរឹងមាំប៉ុណ្ណោះទេ នៅទាំងជម្រុញការកសាងសាលាសម្រេចបទដ្ឋានជាតិទៀតផង ដើម្បីលើកកម្ពស់គុណភាពបង្រៀននិងរៀន។ មកដល់ពេលនេះ ស្រុកមានសាលាសម្រេចបទដ្ឋានចំនួន២១។ ក្នុងនោះ សាលាមត្តេយ្យថើយថាញ់ ទើបតែទទួលស្គាល់សម្រេចបទដ្ឋានកម្រិត២។ អ្នកគ្រូឡេធីធ្វីវី នាយិកាសាលាមត្តេយ្យថើយថាញ់ ឲ្យដឹង៖"មុននេះ សាលាមត្តេយ្យថើយថាញ់ នៅជិតមាត់ព្រែកនិងមានសាខាសាលាដោយឡែកពីគ្នា។ ផ្លូវចូលទៅកាន់សាលាក៏ចង្អៀតចង្អល់និងបាក់ស្រុតដី ម៉្លោះហើយអាណាព្យាបាលសិស្សពេលនាំកូនទៅរៀនតែងមានការបារម្ភណាស់។ អាស្រ័យហេតុនោះ ការងារចលនាសិស្សឡើងថ្នាក់តែងជួបការលំបាក។ បច្ចុប្បន្ន សាលាបានសាងសង់ថ្មីសម្រេចបទដ្ឋាន មានរបស់សម្រាប់លេងកម្សាន្ត ប្រើប្រាស់គ្រប់គ្រាន់ និងនៅភ្ជាប់ផ្លូវពីខណ្ឌអូម៉ូង ចូលទៅមជ្ឈមណ្ឌលស្រុកថើយឡាយ ដូច្នោះ អត្រាសិស្សឡើងថ្នាក់តែងសម្រេចផែនការដាក់ចេញ"។
ក្រៅពីការយកចិត្តទុកដាក់ ជួសជុលមូលដ្ឋានសម្ភារៈសាលារៀនវិនិយោគទុនបំពាក់សម្ភារៈបរិក្ខារផ្នែកសិក្សាអប់រំស្រុកថើយឡាយ នៅទាំងប្រមូលផ្តុំកម្លាំងពិនិត្យពិច័យ រៀបចំយន្តការកម្មាភិបាលគ្រូបង្រៀនឡើងវិញឲ្យសមស្របជាមួយនឹងស្ថានភាពសាលានីមួយៗ។ ទន្ទឹមនឹងនោះ រៀបចំថ្នាក់បំពាក់បំប៉នមុខជំនាញឲ្យគ្រូបង្រៀន។ លោកជី ឲ្យដឹងបន្ថែម៖ "បច្ចុប្បន្ន ទូទាំងស្រុកមានគ្រូបង្រៀនចំនួន១.៥០០រូប ហើយសុទ្ធតែសម្រេចបទដ្ឋាន អត្រាគ្រូបង្រៀនលើសពីបទដ្ឋានកើនជារៀងរាល់ឆ្នាំ"។ ប្រការសំខាន់មួយដែលផ្នែកអប់រំ ស្រុកថើយឡាយយកចិត្តទុកដាក់ដល់ឆ្នាំសិក្សាថ្មី នេះគឺការជំនួយដល់សិស្សជនជាតិភាគតិច ដែលជួបការលំបាក។ តាមការស្ថិតិរបស់ផ្នែកអប់រំស្រុកក្នុងរដូវវិស្សមកាលកន្លងហើយ ស្រុកបានចលនាសមូហភាពនិងបុគ្គលបានជាង១៥០លានដុង ដើម្បីជំនួយសិស្សដែលជួបការលំបាកក្នុងគោលបំណងប្តេជ្ញាចិត្ត មិនទុកឲ្យសិស្សដែលមានស្ថានភាពលំបាកបោះបង់ការរៀនសូត្រនោះឡើយ៕
ហាថាញ់-សុផល