តាមគណៈជនជាតិខេត្តកៀងយ៉ាង រដូវវិស្សមកាលឆ្នាំ២០១៦ ភូមិភាគនានាក្នុងខេត្ត បានបើកថ្នាក់បង្រៀនអក្សរខ្មែរចំនួន២៩៧ថ្នាក់ ជូនព្រះសង្ឃនិងកូនចៅជនរួមជាតិខ្មែរជាង៧.៣២៥អង្គនិងរូប។
ថ្នាក់រៀនអក្សរខ្មែរនារដូវវិស្សមកាលនៅវត្តពោធិ៍កណ្តាល កំពង់បោះត្រាចាស់
ឃុំវិញថាញ់ ស្រុកយ៉ុងរៀងខេត្តកៀងយ៉ាង។
ថ្នាក់រៀនទាំងនេះ ត្រូវបានរៀបចំនៅភូមិភាគនានា កន្លែងដែលមានជនរួមជាតិខ្មែររស់នៅកុះករ មានដូច៖ ស្រុកយ៉ាងថាញ់ ហងដឹកចូវថាញ់ យ៉ុងរៀង ហ្គក្វាវ ក្រុងហាតៀងនិងក្រុងរ៉ាច់យ៉ា។ ក្រៅពីបើកបង្រៀននៅសាលាចំណេះទូទៅនិងសាលាជនជាតិអន្តេវាសិក ថ្នាក់រៀននៅទាំងបើកនៅតាមវត្តអារាមលើភូមិសាស្រ្ត ហើយគ្រូបង្រៀនគឺព្រះសង្ឃ អាចារ្យ និងអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ជនរួមជាតិខ្មែរ។ លោកយ័ញង៉ុកហ៊ុង ប្រធានគណៈជនជាតិខេត្តកៀងយ៉ាង ចែករំលែក៖ "ការបង្រៀនអក្សរខ្មែរនៅរដូវវិស្សមកាលគឺជាសកម្មភាពជាក់ស្តែងមានអត្ថន័យសំខាន់ក្នុងការងារជនជាតិ ឆ្លើយតបទៅនឹងតម្រូវការរបស់ជនរួមជាតិខ្មែររួមចំណែកលើកកម្ពស់កម្រិតប្រជាបញ្ញា អភិរក្សនិងពង្រីកតម្លៃអត្តសញ្ញាណវប្បធម៌របស់បណ្តាជនរួមជាតិភាគតិច។ គណៈកម្មាធិការប្រជាជនខេត្ត ផ្តល់ថវិកាជូនគ្រូបង្រៀនអក្សរខ្មែរ ក្រៅក្របខណ្ឌឆ្នាំ២០១៦ និងទិញសៀវភៅពុម្ពអក្សរខ្មែរគិតជាទឹកប្រាក់សរុបជាង៥៩០លានដុង"។ ឆ្លងតាមរយៈវគ្គបង្រៀន កូនចៅជនរួមជាតិភាគតិច ចេះអាន ចេះសរ សេរអក្សរខ្មែរ និងបានគ្រូបង្រៀនអប់រំពីសីលធម៌នៃការរស់នៅមានបរិយាកាស លេងកម្សាន្តត្រឹមត្រូវមានប្រយោជន៍នៅរដូវវិស្សមកាល ពិសេសគឺកុមារនៅតំបន់ជនបទ តំបន់ព្រំដែន។
តាមមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តកៀងយ៉ាង ឆ្នាំសិក្សា២០១៥-២០១៦ ទូទាំងខេត្តមានសាលាចំណេះទូទៅ សាលាជនជាតិអន្តេវាសិកចំនួន៣៥បើកបង្រៀនអក្សរខ្មែរបានជិត២០០ថ្នាក់ ដោយមានសិស្សចូលរៀនជាង៤.៨៧០នាក់។ ខេត្តបង្កលក្ខណសម្បត្តិងាយស្រួលឧបត្ថម្ភ ថវិកាជូនគ្រូបង្រៀនអក្សរខ្មែរក្រៅក្របខណ្ឌនិងទិញសៀវភៅពុម្ពអក្សរខ្មែរ ព្រមទាំងបំពាក់គ្រឿងបរិក្ខារឆ្លើយតបទៅនឹងតម្រូវការបង្រៀននិងរៀនរបស់គ្រូនិងសិស្សជាកូនចៅជនរួមជាតិខ្មែរ។ ប៉ុន្មានឆ្នាំកន្លង ខេត្តកៀងយ៉ាងខ្នះខ្នែងផ្សព្វផ្សាយរៀបចំអនុវត្តបានល្អនូវគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋចំពោះបណ្តាជនជាតិភាគតិច។ ជាក់ស្តែង ដូចការបណ្តុះបណ្តាលបង្រៀនរបរ ដោះស្រាយការកង្វះដីឬគ្មានដីផលិតកម្ម ទឹកស្អាតប្រើប្រាស់ កាត់បន្ថយភាពក្រីក្រដោយចីរ ភាពរៀបចំគម្រោងបណ្តុះបណ្តាល បំពាក់បំប៉នសេចក្តីត្រូវការកម្មាភិបាលជនជាតិភាគតិច។ ប្រមូលផ្តុំរាល់ប្រភពកម្លាំង ពង្រីកសេដ្ឋកិច្ច វប្បធម៌តំបន់ជនរួមជាតិ ជួយជនរួមជាតិជម្នះលំបាកនិងលើកស្ទួយជីវភាពជាលំដាប់។ ទន្ទឹមនឹងនោះ ការបង្រៀនអក្សរខ្មែរគឺលើកកម្ពស់កម្រិតប្រជាបញ្ញាផង និងរួមចំណែកក្នុងការរក្សាពង្រឹងពង្រីកតម្លៃអត្តសញ្ញាណវប្បធម៌ដ៏ប្រសើររបស់ជនរួមជាតិខ្មែរទៀតផង៕
ឡេស៊ាង-មុនី