តាមប្រសាសន៍ លោកង្វៀនហ្វិញឌឹក អនុប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកចូវថាញ់A ខេត្តហូវយ៉ាង ឲ្យដឹងៈ ឃុំនិងទីប្រជុំជននានា ដែលមានជនជាតិភាគតិចរស់នៅកុះករ តែងបានអាទិភាពវិនិយោគទុនកសាងមូលដ្ឋានសម្ភារៈអប់រំ។
គ្រូនិងសិស្សសាលាមតេ្តយ្យ ហឿងយ៉ឿង ស្រុកចូវថាញ់A បង្រៀននិងរៀនក្នុង
សាលាសម្រេចបទដ្ឋានជាតិ។
នៅឃុំទ្រឿងឡុងA ប្រព័ន្ធសាលារៀនត្រូវបានវិនិយោគទុនកសាងសម្រេចរួចរាល់។ ជាពិសេសសាលាបឋមសិក្សាបានកសាងថ្មីស្ទើរតែទាំងអស់។ លោកឌោវុាំងក្វាង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងឡុង ឲ្យដឹង៖ "សាលាមតេ្តយ្យបឋមសិក្សាតែងបានកសាងថ្មី សមរម្យនិងសម្រេចបទដ្ឋានជាតិ។ ទោះបីសាលាបឋមសិក្សាបានបង្កើនកម្រិតក៏ពិតមែន ប៉ុន្តែមូលដ្ឋានសម្ភារៈរបស់សាលានៅតែធានាលក្ខឋានបទដ្ឋានជាតិដដែល។ អាស្រ័យហេតុនោះ ទាំង៣កម្រិតសិក្សារបស់ឃុំ តែងមានសាលារៀនសម្រេចបទដ្ឋានជាតិ ឆ្លើយតបទៅនឹងតម្រូវការរៀនសូត្ររបស់កូនចៅលើភូមិសាស្រ្ត"។ អ្នកគ្រូប៊ូយធីធ្វីត្រាង នាយិការងសាលាមតេ្តយ្យទ្រឿងឡុង ឲ្យដឹង៖ "កាលពីមុននេះ លោកគ្រូអ្នកគ្រូ សុទ្ធតែខ្ចីបន្ទប់ឲ្យសិស្សរៀន គ្មានមូលដ្ឋានសម្ភារៈដោយឡែកទេ សព្វថ្ងៃលោកគ្រូអ្នកគ្រូបានបង្រៀនក្នុងសាលារឹងមាំ ធំទូលាយ និងស្អាតបាត គ្រូបង្រៀននិងអាណាព្យាបាលសិស្សមានការត្រេកអរ និងមោទនភាពទាំងអស់គ្នា"។ រីឯនៅទីប្រជុំជនបៃង៉ាង សាលាបឋមសិក្សាង្វៀនធីសិនទើបតែបានកសាងថ្មីយ៉ាងសមរម្យនៅក្បែរផ្លូវកៅស៊ូ ចាប់ពីទីប្រជុំជនមោកង៉ាងទៅទល់ទីប្រជុំជនបៃង៉ាង។ កាលពីមុនសាលាមតេ្តយ្យសម្រេចបទដ្ឋានរបស់ទីប្រជុំជន ទើបបានកសាងថ្មីចម្ងាយពីសាលាបឋមសិក្សារវាំងពីរបីរយម៉ែត្រប៉ុណ្ណោះ។ បងផាមថាញ់ផុង អនុប្រធានគណៈកម្មាធិការទីប្រជុំជនបៃង៉ាងឲ្យយើងខ្ញុំដឹងបន្ថែម ប្រព័ន្ធសាលាលើភូមិសាស្រ្តមានភាពលំនឹង សាលាបឋមសិក្សានីមួយៗ ត្រូវបានកសាងមាំទាំងអស់ហើយ។
បងឡេថាញ់ប៊ិញ អនុប្រធានគណៈកម្មាធិការទីប្រជុំជនកាយតាក់ ស្រុកចូវថាញ់ ឲ្យដឹង៖ "ទីប្រជុំជនកាយតាក់ គឺជាអង្គភាពដំបូងនៅស្រុកចូវថាញ់A ដែលមានសាលាមត្តេយ្យសម្រេចបទដ្ឋានជាតិ។ ម្យ៉ាងទៀតសាលារៀនត្រូវបានកសាងនៅភូមិមានជនរួមជាតិខ្មែររស់នៅកុះករ ម្ល៉ោះហើយមានភាពងាយស្រួលដើម្បីកូនចៅជនរួមជាតិទៅរៀន"។ តាមស្ថិតិរបស់ការិយាល័យជនជាតិស្រុកចូវថាញ់A ឆ្នាំសិក្សា២០១៦-២០១៧ បច្ចុប្បន្ន ទូទាំងស្រុកមានសិស្សជនជាតិភាគតិចរៀនគ្រប់កម្រិតជាង៤០០នាក់។ ក្រៅពីនេះ លើភូមិសាស្រ្តស្រុកមានសាលាចំណេះទូទៅជនជាតិហ៊ីមឡាម កសាងនៅទីប្រជុំជនរ៉ាច់រ៉យ ម្ល៉ោះហើយតែងមានភាពងាយស្រួលសម្រាប់សិស្សជនជាតិភាគតិចចូលរៀន បច្ចុប្បន្ន សាលាមានសិស្សជនជាតិភាគតិចជាង១២០នាក់ ស្នាក់នៅរៀននិងទទួលបានជំនួយហូបចុក រៀនសូត្រទាំងស្រុង។ លោកឡេហ្វាងលៀក ឲ្យដឹងបន្ថែម៖ "ការិយាល័យជនជាតិ តែងសហការជាមួយនឹងរដ្ឋអំណាចភូមិភាគជារឿយៗ ដើម្បីជំនួយសិស្សមានជីវភាពគ្រួសារក្រលំបាកនិងចលនាសិស្សដែលបោះបងការរៀនសូត្រឲ្យចូលរៀនឡើងវិញ។ ហេតុដូច្នោះ អត្រាសិស្សជនជាតិភាគតិចបោះបង់ការរៀនសូត្រ ត្រូវបានកាត់បន្ថយ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយហាក់ដូចជាគ្មានសិស្សជនជាតិភាគតិចបោះបង់ការរៀនសូត្រដោយគ្មានមូលហេតុនោះទេ"៕
ហាថាញ់-លីសៀ