12/10/2016 - 09:04

ឆ្លើយតបតម្រូវការបង្រៀននិងរៀន

ប៉ុន្មាន​ឆ្នាំ​កន្លង គ្រូ​និង​សិស្សសា​លា​អនុ​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថាញ់​ភូ ស្រុក​ម៉ី​ស្វៀង ខេត្ត​សុក​ត្រាំង បាន​ខិត​ខំ​យ៉ាង​ពេញ​ទំ​ហឹង ដើម្បី​សម្រេច​បាន​លទ្ធ​ផល​ល្អ​។ ឆ្នាំ​២០១៥ សា​លា​ក៏​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ ហើយ​ក្នុង​ឆ្នាំ​នេះ​ដែរ​​សា​លា​ត្រូវ​បាន​គណៈ​កម្មា​ធិ ការ​ប្រ​ជា​ជន​ខេត្ត​សម្រេច​ចិត្ត​បង្កើន​ឡើង​២​កម្រិត អ​នុ​វិ​ទ្យា​ល័យ​និង​វិ​ទ្យា​ល័យ​។

សា​លា​អនុ​វិ​ទ្យា​ល័យ-​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថាញ់​ភូ ត្រូវ​បាន
​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​។

សា​លា​អនុវិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថាញ់​ភូ ស​កម្ម​ភាព​នៅ​​ឆ្នាំ​សិក្សា​​២០១២​-២០១៣ ត្រូវ​បាន​វិ​និ​យោគ​ទុន​កសាង​ និង​បំ​ពាក់​មូល​ដ្ឋាន សម្ភារៈ​ទំ​នើប​ៗ ធា​នា​បាន​ល្អ​នូវ​តម្រូវ​ការ​បង្រៀន​និ​ង​រៀន​។ សព្វ​ថ្ងៃ​សា​លា មាន​មន្ទី​រ​ចាត់​ការ​បន្ទប់​រៀន​ពីរ​ជាន់​រឹង​មាំ មាន​ចំ​នួន​១២​បន្ទប់ បន្ទប់​អនុ​វត្ត​ជាក់​ស្ដែង និង​ពិ​សោធន៍​ចំ​នួន​៣​បន្ទាប់; បន្ទប់​កុំ​ព្យូ​ទ័រ​១​បន្ទប់ សម្រាប់​ធ្វើ​ពិ​សោធន៍​១ (ដោយ​មាន​កុំ​ព្យូ​ទ័រ​៤៥​គ្រឿង និង​មធ្យោ​បាយ​ស្ដាប់​មើល); បណ្ណា​ល័យ​មាន​សៀវ​ភៅ​ក​ម្ម​វិ​ធី​សិក្សា​គ្រប់​មុខ​សម្រាប់​បម្រើ​ការ​បង្រៀន និង​រៀន​សា​ល​ប្រ​ជុំ​មាន​ចំ​ណុះ​៣០០​កៅ​អី អ​គា​រពហុ​មុខ​ងារ​ ព្រ​លាន​បាល់​ទាត់​សម្រាប់​សិស្ស​លត់​ដំ​កាយ​សម្ប​ទា​។ល។ ដោយ​ឡែក​មណ្ឌល​អ​គារ​បេ​ស​ក​កម្ម និង​មណ្ឌល​អន្តេ​វាសិ​ក​ដ្ឋាន ធា​នា​តម្រូវ​ការ​កន្លែង​ស្នាក់​នៅ​សម្រាប់​គ្រូ​បង្រៀន​ បុគ្គ​លិក​និង​សិស្ស​ជាង​៤០០​រូប​។ គ្រូ​យឿង​សា​ផល នា​យក​រង​សា​លា​អនុ​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថាញ់​ភូ ឲ្យ​ដឹង​៖ "សា​លា​មាន​សិស្ស​ស្នាក់​នៅ​ទាំង​១០០%  ម្ល៉ោះ​ហើយ​ខណៈ​ពេល​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ គ្រូ​និង​សិស្ស​មាន​ការ​ត្រេក​អរ​ណាស់​។ គ្រូ​បង្រៀន​គ្រប់​រូប​នៅ​ទី​នេះ​សុទ្ធ​សឹង​មាន​មុខជំនាញ​ល្អ មាន​បទ​ពិ​សោធន៍​ក្នុង​ការ​បង្រៀន​។ ជា​ពិ​សេស​សម្ភារៈ​បម្រើ​ឲ្យ​ការ​អនុ​វត្តន៍​បច្ចេក​វិ​ទ្យា​ព័ត៌​មាន​ចូល​បង្ហាត់​បង្រៀន​ឧប​ករណ៍ពិ​សោធន៍ អនុ​វត្ត​ជាក់​ស្ដែង​និង​សៀវ​ភៅ​មុខ​វិជ្ជា​សិក្សា​ធា​នា​តម្រូវ​ការ​បង្រៀន​និង​រៀន ម្ល៉ោះ​ហើយ​គុណ​ភាព​សិក្សា​រៀន​សូត្រ​របស់​សិស្ស​ត្រូវ​បាន​កើន​ឡើង​ជា​លំ​ដាប់​រៀង​រាល់​ឆ្នាំ​។  ឆ្នាំ​សិក្សា​ថ្មី​នេះ សា​លា​ត្រូវ​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត សម្រេច​ចិត្ត​បង្កើន​ទៅ​ជា​សា​លា​បង្រៀន​២កម្រិត​។ នេះ​ជា​ឱ​កាស​សម្រាប់​ប្អូន​ៗ​សិស្សា​នុ​សិស្ស​ជន​ជាតិ​ខ្មែរ​ស្រុក​ម៉ី​ស្វៀង និង​តំ​បន់​ជិត​ខាង​នា​នា​ មាន​លក្ខណ​សម្បត្តិ​ចូល​រៀន​សា​លា​អន្តេ​វា​សិក​។ សព្វ​ថ្ងៃ​កង​ជួរ​គ្រូ​បង្រៀន​របស់​សា​លា ក៏​មាន​គ្រប់​ធា​នា​ការ​បង្ហាត់​បង្រៀន​ទាំង​២​កម្រិត​"។

ក្រៅ​ពី​នោះ សា​លា​តែង​យក​ចិត្តទុក​ដាក់​ដល់​ការ​អប់​រំ និង​លត់​ដំ​បំ​ណិន​ជីវិត​ឲ្យ​សិស្សា​នុសិស្ស​យក​ចិត្ត​ទុក​ដាក់​អប់​រំ​ប្អូន​ៗ​​ ឲ្យ​មាន​សុ​ជីវ​​ធ​ម៌​​ចំ​ពោះ​ចាស់​ព្រឹទ្ធា​ចារ្យ ក៏​ដូច​ជា​ប្រ​ពៃ​ណី​គោ​រពគ្រូ ស្មោះ​ត្រង់ ទំ​នាក់​ទំ​នង​ល្អ​ជា​មួយ​នឹង​មិត្ត​ភ័ក្ដិ​។ល។ ផ្ដើម​ពី​នោះ សា​លា​ក៏​កសាង​បាន​បរិស្ថាន​អប់​រំ​ជឿន​លឿន​ សាម​គ្គី​និង​សម្រេច​បាន​លទ្ធ​ផល​ល្អ​។ ថ្វី​ត្បិត​សា​លា ទើប​បង្កើត​ប៉ុន្មាន​ឆ្នាំ​ជិត​នេះ​ក៏​ពិត​មែន ប៉ុន្តែ​ដោយ​សារ​គ្រូ​បង្រៀន​មាន​មុខ​វិជ្ជា​ជំ​នាញ មាន​បទ​ពិ​សោធន៍​បង្ហាត់​បង្រៀន ម្ល៉ោះ​ហើយ​គុណ​ភាព​បង្រៀន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ត្រូវ​បាន​លើក​កម្ពស់​។ ប្រាំ​ឆ្នាំ​កន្លង ផែន​ថ្នាក់​ទី​៩ មាន​សិស្ស​ទាំង​១០​០​% របស់​សា​លា​ជាប់​ជម្រើស​ឡើង​ថ្នាក់;​ស​រុប​អត្រា​សិស្ស​ទូ​ទាំង​សា​លា​បាន​ជាប់​ជម្រើស​ឡើង​ថ្នាក់​គឺ​៩៨,៤​%។ ប្អូន​លី​ធី​ង៉ុក​យ៉ីម សិស្ស​ថ្នាក់​ទី​៩ ឲ្យ​ដឹង​៖ "ផ្ទះ​ប្អូន​ក្រ ឪ​ពុក​ម្តាយ​ទៅ​ធ្វើ​ការ​ឈ្នួល​នៅ​ឆ្ងាយ ម្ល៉ោះ​ហើយ​ពេល​បាន​ចូល​រៀន​នៅ​ទី​នេះ ប្អូន​ត្រេក​អរ​ណាស់​។ ពី​ព្រោះ​រៀន​នៅ​ទី​នេះ បាន​លោក​គ្រូ​អ្នក​គ្រូ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ ម្ល៉ោះ​ហើយ​ប្អូន​នឹង​នរ​ចិត្ត​រៀន​សូត្រ​។ អា​ស្រ័យ​ហេតុ​ដូច្នោះ ៣​ឆ្នាំ​បន្ត​បន្ទាប់​ប្អូន​បាន​ជាប់​ចំ​ណាត់​ថ្នាក់​ជា​សិស្ស​រៀន​ពូ​កែ និង​កាល​ពី​ឆ្នាំ​ទៅ​មិញ ប្អូន​ទទួល​បាន​ជ័យ​លា​ភី​លើក​ទឹក​ចិត្ត​ជា​សិស្ស​រៀន​ពូ​កែ​ថ្នាក់​ស្រុក​"៕

យ្វីអាញ់ - សេរី

ចែករំលែកអត្ថបទ