19/09/2026 - 09:14

​អនុវត្តសិក្ខា​គារិកឌីជីថលនៅទីក្រុង​កឹង​ធើសម្រេចជាង៩៥% 

 យោង​តាម​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​កឹង​ធើ ក្នុង​ឆ្នាំ​សិក្សា​២០២៥​-២០២៦ ផ្នែក​អប់​រំ​បាន​ផ្សព្វ​ផ្សាយ​សិក្ខា​គារិក​ឌីជី​ថល​នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ​ចំ​ណេះ​ទូ​ទៅ​និង​អប់​រំ​ជា​ប្រ​ចាំ​ ឆ្ពោះ​ដល់​ការ​ជំ​នួស​សិក្ខា​គារិក​ក្រ​ដាស​ក្នុង​ការ​គ្រប់​គ្រង វាយ​តម្លៃ ពិ​និត្យ​ឡើង​ថ្នាក់ ពិ​និត្យ​បញ្ចប់​ការ​សិក្សា ជម្រើស​សិស្ស​និង​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​ដែល​ពាក់​ព័ន្ធ​។

អ្នក​គ្រូ​និង​សិស្សា​នុសិស្ស​សា​លា​បឋម​សិក្សា​និញកេវ​ ក្នុង​ថ្ងៃ​បវេសនកាល​ឆ្នាំ​សិក្សា​ ២០២៦​-២០២៧។​

តាម​រយៈ​នោះ មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង បាន​ណែ​នាំ​ដល់​គ្រឹះ​ស្ថាន​អប់​រំ​នា​នា​បង្កើត​គ្រប់​គ្រង និង​ប្រើ​ប្រាស់​សិក្ខា​គារិក​ឌីជី​ថល​ស្រប​តាម​បទ​ប្បញ្ញត្តិ;  ធា​នា​មាន​ហត្ថ​លេខា​ឌីជី​ថល​សព្វ​គ្រប់​របស់​គ្រូ​បង្រៀន​មុខ​វិជ្ជា​ក្នុង​សកម្ម​ភាព​អប់​រំ គ្រូ​បង្រៀន​ប្រ​ចាំ​ថ្នាក់​និង​ចាង​ហ្វាង​សា​លា​មុន​ពេល​ចេញ​ផ្សាយ។ ទិន្ន​ន័យ​សិក្ខា​គារិក​ឌីជី​ថល បាន​អនុ​វត្ត​តាម​ទម្រង់​ស្តង់​ដារ​របស់​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល ធា​នា​តភ្ជាប់​និង​ធ្វើ​សម​កាល​កម្ម​ជា​មួយ​មូល​ដ្ឋាន​ទិន្ន​ន័យ​សិក្ខា​គារិក​ឌីជី​ថល​របស់​ក្រ​សួង​ និង​ចែក​រំលែក​ជា​មួយ​កម្ម​វិធី​ VNeID ។ ទន្ទឹម​នឹង​នោះ មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​ ចាត់​តាំង​ហ្វឹក​ហាត់​ដល់​កម្មា​ភិបាល​គ្រប់​គ្រង គ្រូ​បង្រៀន​អំ​ពី​ការ​ស្វែង​រក​ការ​ប្រើ​ប្រាស់​ផ្នែក​ទន់​គ្រប់​គ្រង​សា​លា​រៀន ការ​ផ្សព្វ​ផ្សាយ​សិក្ខា​គារិក​ឌីជី​ថល និង​ការ​វាយ​តម្លៃ​កម្រិត​នៃ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​នៅ​ក្នុង​គ្រឹះ​ស្ថាន​អប់​រំ។

បច្ចុប្បន្ន បណ្តា​គ្រឹះ​ស្ថាន​អប់​រំ​បាន​អនុ​វត្ត​ព្រម​ៗគ្នា​ទិន្ន​ន័យ​សិក្ខា​គារិក​ឌីជី​ថល​ចូល​ក្នុង​មូល​ដ្ឋាន​ទិន្ន​ន័យ​របស់​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​លរួច​ហើយ។ លទ្ធ​ផល​ សិក្ខា​គារិក​ឌីជី​ថល​របស់​សិស្ស​ថ្នាក់​បឋម​សិក្សា​ អនុ​វិទ្យា​ល័យ​ វិទ្យា​ល័យ​ និង​សិក្ខា​កាម​អប់​រំ​ជា​ប្រ​ចាំ​បាន​ចេញ​ផ្សាយ​ដោយ​ជោគ​ជ័យ​សម្រេច​ជាង​ ៩៥,១%៕

           ប៊ិតង៉ុក​ - លី​សៀ

 

ចែករំលែកអត្ថបទ