បច្ចុប្បន្ន បងយ័ញថាញ់ ជាអនុប្រធានដំណាក់សុខាភិបាលឃុំដុងថាំង ស្រុកកើ-ដ ក្រុងកឹងធើ។ ជាជនរួមជាតិខ្មែរ ហើយបំពេញការងារនៅភូមិសាស្រ្តដែលមានជនរួមជាតិខ្មែររស់នៅកុះករ ម្ល៉ោះហើយមានភាពងាយស្រួលក្នុងការងារ។
កសិករខ្មែរនៅខេត្តសុកត្រាំង បាននិងកំពុងអនុវត្តបច្ចេកទេស ស្រោចស្រពស្វ័យប្រវត្តិ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចសមស្រប នឹងរដូវប្រាំង។
មកកាន់សង្កាត់ទី ៥ ក្រុងសុកត្រាំង ខេត្តសុកត្រាំង សួររកថ្នាក់រៀនមេត្តាធម៌របស់អ្នកគ្រូ ត្រឹងធីមឿន សម្រាប់សិស្សខ្មែរក្រីក្រនៅអនុសង្កាត់ទី ៣ មាមីងនៅទីនេះ អ្នកណាក៏ស្គាល់ទាំងអស់។
ដោយមានចរិតឧស្សាហ៍ព្យាយាម ចូលចិត្តរៀនសូត្រ លោកថាច់សុផល នៅភូមិស្លែងថ្មី ឃុំភឿកហ៊ឹង ស្រុកថ្កូវ ខេត្តត្រាវិញ បានជម្នះលំបាកក្នុងជីវភាព ឈានឡើងធូរធារ ផ្តើមពីទម្រង់បិតស្រា ចិញ្ចឹមជ្រូក។ តាមទម្រង់នេះ គាត់ក្លាយជាកសិករ ផលិតធ្វើអាជីវកម្មពូកែថ្នាក់ខេត្ត។
រហូតមកទល់ពេលនេះ ឃុំទាំង ១០០% នៃស្រុកវិញឡើយ ខេត្តបាកលីវ បានកសាងសម្រេចបទដ្ឋានជនបទថ្មី ក្នុងនោះ មានឃុំចំនួន ៣ សម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់។ ចាប់តាំងពីបានកសាងសម្រេចបទដ្ឋាននោះមក មុខមាត់ជនបទ ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនក៏បានកែលម្អផងដែរ។
លោកម៉ាលឿងថៀង នៅភូមិតាបៀង ឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង បានមាមីងខ្មែរស្ងើចសរសើរពីព្រោះគាត់ជាអ្នកអស់ពីចិត្ត ដើម្បីភូមិស្រុកមានភាពសុខសាន្ត ស្អាតបាតសមរម្យនិងជួយដល់អ្នកដទៃ។
ឃុំលឿងហ្វា A ស្រុកចូវថាញ់ ខេត្តត្រាវិញ ជាឃុំមួយដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ រយៈពេលកន្លង សមាគមកសិករឃុំបានសហការជាមួយគណៈកម្មាធិកាបក្ស គណៈកម្មាធិកាប្រជាជន អង្គការនយោបាយសង្គមឃុំ អនុវត្តបានល្អនូវកម្មវិធីទិសដៅជាតិអំពីការកសាងជនបទថ្មី ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជន។
នៅក្រុងកឹងធើ បានលេចឡើងអាជីវកម្មជាច្រើន មិនញញើតឈានមុខក្នុងការផ្ទេរនិងអនុវត្តបច្ចេកវិទ្យាថ្មី ក្នុងការបង្កបង្កើនផល ផ្ដល់ផលទ្វេដងដល់អាជីវកម្មនិងអ្នកប្រើប្រាស់។
ដោយមានបំណងចង់អភិរក្ស និងអភិវឌ្ឍន៍របរផលិតទឹកដមផ្កាត្នោតប្រពៃណីរបស់ជនរួមជាតិខ្មែរ ឆ្នាំ ២០១៧ បងស្រីចៅង៉ុកយ៉ីវ នៅស្រុកទ្រីតូង ខេត្តអាងយ៉ាង រួមជាមួយនឹងមិត្តភក្តិមួយចំនួនបានបង្កើតក្រុមហ៊ុនភាគហ៊ុន Palmania សំដៅនាំយកនូវរសជាតិផ្អែមត្រជាក់នៃទឹកត្នោត បង្កើតជាផលិតផលពិសេសសម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស។
មកកាន់ភូមិអូររូង ឃុំភឿកហ៊ឹង ស្រុកថ្កូវ ខេត្តត្រាវិញ សួររកលោកពូថាច់ចន្ទ អ្នកណាក៏ស្គាល់ដែរ ពីព្រោះគាត់គឺជាកសិករឆ្នើមម្នាក់ក្នុងចំណោមកសិករទាំងឡាយនៅភូមិភាគ។
ខណៈពេលធ្វើជាជាងសាងសង់អាងចិញ្ចឹមអន្ទង់ លោកថាច់កឿង នៅពីភូមិ ៥ ឃុំសាភៀង ស្រុកឡុងម៉ី ខេត្តហូវយ៉ាង រៀនសូត្របានពីវិធីចិញ្ចឹមអន្ទង់ដោយមិនប្រើភក់យ៉ាងមានប្រសិទ្ធភាព។ បច្ចុប្បន្ន គ្រួសារគាត់បានរួចផុតពីភាពក្រីក្រឈានឡើងធូរធារផ្ដើមពីការចិញ្ចឹមអន្ទង់នេះឯង។
លោកគ្រូថាច់អូន អាយុជាង ៧០ ឆ្នាំ កើតនិងធំដឹងក្ដីនៅភូមិស្វឹងមិញ ២ ឃុំវុងលីម ខេត្តវិញឡុង ទើបគាត់យល់ច្បាស់ពីជីវភាពគ្រួសារនីមួយៗក្នុងភូមិស្រុក។ លោកគ្រូអូន មានប្រសាសន៍៖ ត្រង់នេះហើយគឺជាឧត្តមភាពរបស់លោកគ្រូ ពេលដែលក្លាយជាអ្នកមានប្រជាប្រិយនៅមូលដ្ឋាន។
មិនត្រឹមតែពូកែធ្វើសេដ្ឋកិច្ចនោះទេ បងស្រីគឹមធីង៉ុកហាញ ប្រធានសាខាសមាគមនារីភូមិកោះសាន្ត ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ នៅទាំងសកម្មចូលរួមរាល់ការចលនារបស់ភូមិភាគទៀតផង។
មិនទុកចំបើងចោលទទេៗ ឬដុតចោលក្នុងវាលស្រែ កសិករជាច្រើននៅក្រុងកឹងធើ បានប្រមូលយកចំបើងដើម្បីបណ្តុះផ្សិតនិងច្នៃ ធ្វើជីកំប៉ុសបន្ទាប់ពីបណ្តុះផ្សិតរួច។ ដំណើរការនេះ មិនត្រឹមតែជួយកសិករបង្កើនខ្សែសង្វាក់តម្លៃដើមស្រូវប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការបង្កើតការងារធ្វើ និងបង្កើនប្រាក់ចំណូលដល់ពលករជាច្រើននៅជនបទទៀតផង។
រយៈពេលកន្លង ព្រះតេជព្រះគុណ ចៅបេន ព្រះចៅអធិការវត្តខេត្តបរិវេណ (កោះចន្លុះ) ក្រុងហាតៀង ខេត្តគៀងយ៉ាង បានខ្នះខ្នែងចូលរួមផ្សព្វផ្សាយចលនាប្រជាជននិងពុទ្ធបរិស័ទលើភូមិសាស្រ្ត ឱ្យចូលរួមចលនាស្វ័យគ្រប់គ្រងខ្សែបន្ទាត់ បង្គោលព្រំដែន។ល។
ដោយការស្រឡាញ់ចូលចិត្ត គ្រូពេទ្យថាច់ឡឹមង៉េន អនុប្រធានដំណាក់សុខាភិបាលឃុំថាមដូង ស្រុកមីស្វៀង ខេត្តសុកត្រាំង តែងខិតខំប្រឹងប្រែងសិក្សាដើម្បីបានក្លាយជាគ្រូពេទ្យ។
រឿងរ៉ាវអំពីភាពរីកចម្រើននៅឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករ នោះគឺឃុំថើយស្វឹង ស្រុកកើ-ដ ក្រុងកឹងធើ តែងទទួលបានការស្ងើចសរសើរសម្រាប់អ្នកដែលធ្លាប់ដឹងពីឃុំថើយស្វឹង ក្នុងដំណាក់កាលដ៏លំបាកកាលពីមុន។
កសិករឃុំង៉ុកបៀង ស្រុកថ្កូវ ខេត្តត្រាវិញ កំពុងមមាញឹកថែទាំបន្លែបង្ការគ្រប់ប្រភេទ ពិសេសគឺបន្លែសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម ២០២៣។
បងថាច់ប្រសើរ ជាប្រធានភូមិបុត្រី ឃុំហ្វាធ្វឹង ស្រុកចូវថាញ់ ខេត្តត្រាវិញ។ គាត់មិនត្រឹមតែយកអស់ពីកម្លាំងចិត្ត អនុវត្តសម្រេចការងារដែលបានប្រគល់ឱ្យប៉ុណ្ណោះទេ ថែមទាំងជាបុគ្គលគំរូ ជម្នះនូវការលំបាកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារទៀតផង។
ដោយកំណត់ច្បាស់ថា ការកសាងជនបទថ្មីគឺជាការងារត្រូវធ្វើជាបន្តបន្ទាប់និងរឿយៗ មានចំណុចចាប់ផ្ដើមតែគ្មានចំណុចបញ្ចប់ ទើបខេត្តបាកលីវ ជំរុញខ្លាំងក្លាការផ្សព្វផ្សាយ ដើម្បីប្រជាជនម្ចាស់ការហើយចូលរួមអនុវត្ត។ ខេត្តខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ អនុវត្តសម្រេចកសាងជនបទថ្មី។