មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

29/01/2024 - 17:29

ភាព​សប្បាយ​រីក​រាយ​របស់​កសិករ​ផលិត​ស្រូវ​ ST

កសិករ​ផលិត​ស្រូវ​ ST នៅ​ខេត្ត​សុក​ត្រាំង​ កំ​ពុង​ប្រ​មូល​ផល​ស្រូវ​រដូវ​ប្រាំង។​ អ្នក​ណា​ក៏​មាន​ភាព​សប្បាយ​រីក​រាយ ពី​ព្រោះ​ស្រូវ​ផ្ដល់​ទិន្ន​ផល​ខ្ពស់​ លក់​បាន​ថ្លៃ​និង​ចំ​ណេញ​បាន​ច្រើន។​

កសិករ​ស្រុក​ឡុង​ភូ កំ​ពុង​ប្រ​មូល​ផល​ស្រូវ​រដូវ​ប្រាំង។​

យោង​តាម​ការិ​យាល័យ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ស្រុក​ឡុង​ភូ ស្រូវ​រដូវ​ប្រាំង​ឆ្នាំ​នេះ​ ទូទាំង​ស្រុក​បាន​ចុះ​ពូជ​ជាង​ ១៦.០០០ ហិក​តា​ ក្នុង​នោះ​ ពូជ​ស្រូវ​ប្រ​ណីត​ និង​ពូជ​ស្រូវ​អតិ​ផល​ស្រូប​អត្រា​ ៩៩% នៃ​ផ្ទៃ​ដី​ផលិត​ស្រូវ។​ បច្ចុប្បន្ន​ តម្លៃ​ស្រូវ​ធម្ម​តា​ពី​ ៨.៧០០ - ១០.០០០ ដុង​/គីឡូ​ក្រាម​ ស្រូវ​ក្រ​អូប​ពី​ ៩.៧០០- ១០.០០០ ដុង​/គីឡូ​ក្រាម​ និង​ប្រ​ភេទ​ស្រូវ​ ST ត្រូវ​បាន​ឈ្មួញ​ប្រ​មូល​ទិញ​ស្រូវ​សើមនៅ​វាល​ស្រែ​ក្នុង​តម្លៃ​ពី​១១.៥០០ ដុង​/គីឡូ​ក្រាម។​ តម្លៃ​ស្រូវ​គ្រប់​ប្រ​ភេទ​កើន​ពី​២.០០០​ដុង​/គីឡូ​ក្រាម​ បើ​ប្រៀប​ផ្ទឹមនឹង​ឆ្នាំ​មុន​ ហើយ​ទិន្ន​ផល​សម្រេច​បាន​ល្អ​បង្គួរ​ ម្ល៉ោះ​ហើយ​កសិករ​មាន​ភាព​សប្បាយ​រីក​រាយ។​

  កសិករ​ស្រុក​ឡុង​ភូ កំ​ពុង​ថ្លឹង​ស្រូវ​លក់។​

បន្ទាប់​ពី​ប្រ​មូល​ផល​ស្រូវ​ ST២៥ ចំ​នួន​ ៤១ កុង​ អ្នក​មីង​ត្រឹង​ធីញុង នៅ​ភូមិ​វ៉ាដា ឃុំ​ភូហ៊ឺវ ស្រុក​ឡុង​ភូ ទឹក​មុខ​ពោរ​ពេញ​ដោយ​ក្តី​ញញឹម​ ពី​ព្រោះ​ស្រូវ​ផ្ដល់​ទិន្ន​ផល​ខ្ពស់​ លក់​បាន​ថ្លៃ។​ អ្នក​មីង​ញុង ឱ្យ​ដឹង​៖ “នេះ​ជាឆ្នាំ​ដំ​បូង​ដែល​ខ្ញុំ​ផលិត​ពូជ​ស្រូវ​ ST២៥ លក់​បាន​តម្លៃ​ខ្ពស់​ ហើយ​ចំ​ណេញ​ច្រើន។​ រដូវ​នេះ​ គិត​មធ្យម​ភាគ​ទិន្ន​ផល​សម្រេច​ជាង​១​តោន​/កុង​ (កុង​ធំ​) លក់​ក្នុង​តម្លៃ​១១.៥០០ ដុង​/គីឡូ​ក្រាម​  បន្ទាប់​ពី​ទូទាត់​រួច​ ខ្ញុំ​នៅ​ចំ​ណេញ​ជាង​៧ លាន​ដុង​/កុង​។​ ខ្ញុំ​ធ្វើ​ស្រែ​ជាង​ ៤០ ឆ្នាំ​មក​ហើយ​ នេះ​ជា​ឆ្នាំ​ដំ​បូង​ដែល​ខ្ញុំ​ឃើញ​តម្លៃ​ស្រូវ​ខ្ពស់​ រក​បាន​ប្រាក់​ចំ​ណេញ​ច្រើន​ ហើយ​ចំ​ណាយ​ដើម​ទុន​តិច​”។​ តាម​សម្ដី​អ្នក​មីង​ញុង មុន​នឹង​ផលិត​ពូជ​ស្រូវ​ ST គាត់​បាន​កម្មា​ភិបាល​ចុះ​មក​ហ្វឹក​ហាត់​បច្ចេក​ទេស​ដាំ​ដុះ​ ម្ល៉ោះ​ហើយ​ការ​ចុះ​ពូជ​ក្នុង​មួយ​កុង​ត្រឹម​តែ​១២ គីឡូ​ក្រាម​ប៉ុណ្ណោះ។​ ក្នុង​រយៈ​ពេល​ស្រូវ​លូត​លាស់​ មីង​ញុង​បាន​អនុវត្ត​បច្ចេក​ទេស “៣​បន្ថយ​ ៣ បង្កើន​” “១ចាំ​បាច់​៥​បន្ថយ​” រដូវ​នេះ​ អា​កាស​ធាតុ​អំ​ណោយ​ផល​ ធានា​បាន​ប្រ​ភព​ទឹក​តិច​ មាន​ជំ​ងឺ​ ម្ល៉ោះ​ហើយ​ស្រូវ​លូត​លាស់​ល្អ​ ផ្ដល់​ទិន្ន​ផល​ខ្ពស់។​

ចំ​ណែក​លោក​ លីកុង​ជឹក សមាជិក​សហករណ៍​កសិកម្ម​ហឹង​ឡើយ​ ស្រុក​ឡុង​ភូ បាន​ផលិត​ពូជ​​ស្រូវ​ ST២៥ លើ​ផ្ទៃ​ដី​៣ហិក​តា​ និង​អនុវត្ត​បច្ចេក​ទេស “៣​បន្ថយ​ ៣បង្កើន​” “១​ចាំ​បាច់​ ៥បន្ថយ​” (កាត់​បន្ថយ​ពូជ​ កាត់​បន្ថយ​ជី ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ កាត់​បន្ថយ​បរិមាណ​ទឹក​ កាត់​បន្ថយ​ការ​ខាត​បង់​ក្រោយ​ពី​ប្រ​មូល​ផល​) រួម​ចំ​ណែក​បង្កើន​ទិន្ន​ផល​ គុណ​ភាព​និង​កាត់​បន្ថយ​ភាព​កខ្វក់​បរិស្ថាន។​ អា​ស្រ័យ​ហេតុ​នោះ​ កាត់​បន្ថយ​ការ​ចំ​ណាយ​ផលិត​កម្ម​ពី​ ៥០០.០០០ - ១.០០០.០០០ ដុង​/ហិក​តា​ ទិន្ន​ផល​ស្រូវ​កើន​ពី​៥០០ - ៧០០ គីឡូ​ក្រាម​/ហិក​តា​។​ លោក​លីកុង​ជឹក ឱ្យ​ដឹង​៖ “ពូជ​ស្រូវ​ ST២៥ សម​ស្រប​នឹង​តំ​បន់​ដី​ស្រុក​ឡុង​ភូ ផលិត​ស្រូវ​រដូវ​ប្រាំង​តិច​មាន​ជំ​ងឺ​ និង​ផ្ដល់​ទិន្ន​ផល​ខ្ពស់។​ បច្ចុប្បន្ន​ ដំ​ណាក់​ការ​បាញ់​ថ្នាំ​ ប្រ​មូល​ផល​ និង​ដឹក​ជញ្ជូន​ស្រូវ​ គឺធ្វើ​ដោយ​ម៉ា​ស៊ីន ម្ល៉ោះ​ហើយ​ការ​ចំ​ណាយ​ដើម​ទុន​តិច​ ទិន្ន​ផល​សម្រេច​ ៩ តោន​/ហិក​តា​ ក្រោយ​ពី​ទូទាត់​នៅ​ចំ​ណេញ​ជាង​ ៦០ លាន​ដុង​/ហិក​តា​”។​

លោក​ ឡឹម​វ៉ាន់​វ៉ូវ ប្រ​ធាន​ការិ​យាល័យ​កសិកម្ម​ និង​អភិវឌ្ឍន៍​ជន​បទ​ស្រុក​ឡុង​ភូ ឱ្យ​ដឹង៖ “កសិករ​កំ​ពុង​ប្រ​មូល​ផល​ស្រូវ​រដូវ​ប្រាំ​ង គិត​ប៉ាន់​ស្មាន​ ទិន្ន​ផល​សម្រេច​ជាង​ ៦,៥ តោន​/ហិក​តា​។​ តម្លៃ​ស្រូវ​ឆ្នាំ​នេះ​ខ្ពស់​ជាង​ឆ្នាំ​មុន​ច្រើន​ ម្ល៉ោះ​ហើយ​ ក្រោយ​ពី​ទូទាត់​រួច​រាល់​ កសិករ​ចំ​ណេញ​ពី​ ៤០ - ៥០ លាន​ដុង​/ហិក​តា​ សម្រាប់​ការ​ផលិត​ពូជ​ស្រូវ​ធម្ម​តា​ និង​ចំ​ណេញ​ជាង​ ៦០ លាន​ដុង​/ហិក​តា​សម្រាប់​ការ​ផលិត​ពូជ​ស្រូវ​ ST (ស្រូវ​សើម)។​ ដោយ​សម្រេច​ទិន្ន​ផល​និង​ចំ​ណេញ​ខ្ពស់​ ម្ល៉ោះ​ហើយ​កសិករ​សប្បាយ​រីក​រាយ​គ្រប់​គ្នា។​ ផ្នែក​កសិកម្ម​បាន​រំលឹក​កសិករ​មិន​គួរ​ផលិត​ស្រូវ​រដូវ​ទី ៣ ទេ​ ពី​ព្រោះ​ស្ថាន​ភាព​គ្រោះ​រាំង​ស្ងួត​ ទឹក​ប្រៃ​កំ​ពុង​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ”៕​

                           លីធាន​ - ថាច់​ធី

ចែករំលែកអត្ថបទ