មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

05/02/2024 - 12:51

ធ្វើ​មាន​ផ្ដើម​ពី​ការ​ដាំ​ត្រ​សក់​ផ្អែម

ដោយ​មហិច្ឆ​តា​ចង់​ធ្វើ​មាន​យុវ​វ័យ ង្វៀង​ហ្វាង​យ្វី នៅ​ភូមិ​កៀក​ប៊ិញ ឃុំ​ឡឹម​កៀក ស្រុក​ថាញ់​ទ្រី ខេត្ត​សុក​ត្រាំង បាន​សម្រេច​ចិត្ត​បោះ​បង់​ការ​ងារ​វិល​ត្រ​ឡប់​មក​ផ្ទះ​ដាំ​ត្រ​សក់​ផ្អែម ហើយ​សព្វ​ថ្ងៃក្លាយ​ជា​សេដ្ឋី​វ័យ​ក្មេង។

ទម្រង់​ដាំ​ត្រសក់​ផ្អែម​របស់​ង្វៀង​ហ្វាង​យ្វី។

ឆ្នាំ​២០១២ ពេល​ប្រ​ឡង​បញ្ចប់​វិស្វករ​ដាំ​ដុះ ហ្វាង​យ្វី ធ្វើ​ការ​ឱ្យ​ក្រុម​ហ៊ុន​ជី។ អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​ឃ្លាត​ឆ្ងាយ​ពី​ផ្ទះ មិន​ឃើញ​សេស​សល់​ប៉ុន្មាន ទើប​បង​សម្រេច​ចិត្ត​វិល​ត្រ​ឡប់​មក​ស្រុក​កំ​ណើត​ធ្វើ​មាន​លើ​ផ្ទៃ​ដី​របស់​គ្រួ​សារ​វិញ។ ក្រោយ​ពី​ឈប់​សម្រាក​ការ​ងារ​នៅ​ឆ្នាំ ២០១៩ ហ្វាង​យ្វី​បាន​ចល័ត​គ្រប់​ខេត្ត ដូច៖ ហូវ​យ៉ាង តៀង​យ៉ាង ឡុង​អាង សុក​ត្រាំង ៘ ដើម្បី​ទស្សនា​ស្វែង​យល់​ពី​ទម្រង់​ដាំ​ត្រ​សក់​ផ្អែម ក្នុង​ផ្ទះ​សំ​ណាញ់ និង​ស្វែង​រក​សៀវ​ភៅ​អាន​ពី​បច្ចេក​ទេស​ដាំ​ដុះ ថែ​ទាំ​ត្រ​សក់​ផ្អែម។ ឆ្នាំ​២០២០ ខណៈ​ពេល​ក្តាប់​បាន​នូវ​បច្ចេក​ទេស​និង​របៀប​ដាំ​ត្រ​សក់​ផ្អែម ហ្វាង​យ្វី បាន​វិនិ​យោគ​សង់​ផ្ទះ​សំ​ណាញ់​លើ​ផ្ទៃ​ដី ១.២០០ ម៉ែត្រ​ការ៉េ​ដំ​ឡើង ប្រ​ព័ន្ធ​ស្រោច​ស្រព​តំ​ណក់​លើ​ដំ​ណាំ​ត្រ​សក់​ផ្អែម​ជាង ៣.២០០ ទង។ ហ្វាង​យ្វី ឱ្យ​ដឹង៖ “ខ្ញុំ​គិត​ថា​វ័យ​នៅ​ក្មេង ប្រ​សិន​បើ​វិនិ​យោគ​បរា​ជ័យ​គឺ​ធ្វើ​ឡើង​វិញ អ្វី​ដែល​សំ​ខាន់​គឺ​មាន​ទឹក​ចិត្ត​ប្តេជ្ញា​ និង​ចំ​ណង់​ចំ​ណូល​ចិត្ត​នោះ គឺ​ការ​ងារ​អាច​នឹង​ជោគ​ជ័យ​ជា​មិន​ខាន។ ក្នុង​រយៈ​ពេល​ដាំ ខ្ញុំ​មើល​ថែ​ដោយ​ផ្ទាល់​តាំង​ពី​របៀប​ថែ​ទាំ ហេតុ​នោះ តាំង​ពី​រដូវ​ដាំ​ដំ​បូង ត្រ​សក់​របស់​ខ្ញុំ​ក៏​បាន​ផល និង​លក់​ដាច់​តែ​ម្តង។ ម្យ៉ាង​ទៀត ត្រ​សក់​ផ្អែម​ខ្ញុំ​ដាំ​តាម​បែប​សរីរាង្គ​វត្ថិ​ភាព ហេតុ​នោះ ផ្លែ​គុណ​ភាព​ស្រួយ​ផ្អែម​ឆ្ងាញ់ អតិ​ថិ​ជន​ពេញ​និយម”។

   ង្វៀង​ហ្វាង​យ្វី ឧទ្ទេស​នាម​ពី​របៀប​ដាំ​ត្រ​សក់​ផ្អែម​ដល់​គណៈ​ប្រតិ​ភូ​របស់​ឧត្តម​សេនីយ៍​ឯក​បម្រុង ត្រឹង​ក្វាង​ភឿង សមា​ជិក​មជ្ឈិម​បក្ស អនុ​ប្រ​ធាន​រដ្ឋ​សភា អញ្ជើញ​ទស្សនា​ផ្សារ​ណាត់។

បើ​តាម​ហ្វាង​យ្វី ពេល​ក្តាប់​ច្បាស់​ពី​បច្ចេក​ទេស​ដាំ​ដុះ គឺ​ត្រ​សក់​ដែល​ដាំ​ក្នុង​ផ្ទះ​សំ​ណាញ់​តែង​ធានា​ទិន្ន​ផល។ ចំ​ណុច​សំ​ខាន់​គឺ​អ្នក​ដាំ​ត្រូវ​មើល​ថែ​ដោយ​ផ្ទាល់ ឆ្លង​កាត់​រដូវ​ដាំ​ដុះ​ដើម្បី​ដក​បទ​ពិសោធន៍​ពី​របៀប​ថែ​ទាំ ដូច៖ ដាក់​ជី ស្រោច​ទឹក ប្រ​ឡេះ​ក្តឹប ៘ សម្រាប់​រដូវ​ក្រោយៗ​ទៀត។ អា​ស្រ័យ​ហេតុ​នោះ ក្រោយ​ពី​រយៈ​ពេល​ដាំ​បាន ៣ រដូវ ហ្វាង​យ្វី ក៏​ក្តាប់​បាន​បច្ចេក​ទេស​ដាំ​ត្រ​សក់​ផ្អែម​ក្នុង​ដៃ ហេតុ​នោះ​ផ្ទះ​សំ​ណាញ់​មួយ​ល្វែង ១.២០០ ម៉ែត្រកា​រ៉េ សម្រេច​ទិន្ន​ផល​ចាប់​ពី ៤-៥ តោន​/រដូវ។ ហ្វាង​យ្វី ឱ្យ​ដឹង៖ “គ្រាប់​ពូជ​មុន​នឹង​ដាំ ត្រូវ​ត្រាំ​ទឹក​ក្នុង​រយៈ​ពេល​៤​ម៉ោង (ទឹក​ក្តៅ​២ភាគ + ទឹក​ត្រ​ជាក់​៣ ភាគ)។ បន្ទាប់​មក​លាង​ឱ្យ​ជ្រះ​ហើយ​យក​គ្រាប់​ទៅ​ផ្អាប់​ក្នុង​កន្សែង រយៈ​ពេល ២០ ម៉ោង រហូត​ដល់​គ្រាប់​មៀម​យក​ទៅ​បណ្តុះ​រហូត​ដល់​ចេញ​ស្លឹក​ពីរ​សឹម​យក​ទៅ​ដាំ។ ក្នុង​មួយ​ទង​ទុក​មួយ​ផ្លែ ដើម្បី​ឱ្យ​ទង​លូត​លាស់​ល្អ ហើយ​ចន្លោះ​ក្នុង​មួយ​ម៉ោង​ត្រូវ​ស្រោច​ទឹក​ម្តង ស្រោច​រយៈ​ពេល​ពី ៥-៧ នាទី (បញ្ជា​ប្រ​ព័ន្ធ​ស្រោច​ស្រព​ដែល​មាន​ស្រាប់)។ រយៈ​ពេល​លូត​លាស់​របស់​ត្រ​សក់​ផ្អែម​រហូត​ដល់​ប្រ​មូល​ផល​គឺ ២,៥ ខែ ម៉្លោះ​ហើយ​ខ្ញុំ​ដាំ​បាន ៤ រដូវ/ឆ្នាំ”។

បច្ចុប្បន្ន ហ្វាង​យ្វី លក់​ត្រ​សក់​ផ្អែម​ឱ្យ​ឈ្មួញ​ក្នុង​តម្លៃ​ពី ៤០.០០០ - ៤៥.០០០​ដុង​/គ.ក ដោយ​ឡែក​ត្រ​សក់​ដែល​ដាក់​សែន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម តម្លៃ​ពី​៣៥០.០០០​ - ៤០០.០០០ ដុង/គ.ក (ត្រ​សក់​ដែល​មាន​ឆ្លាក់​អក្សរ)។ ជា​មួយ​នឹង​ផ្ទៃ​ដី​ដំ​បូង​ជាង ១.២០០ ម៉ែត្រ​កា​រ៉េ សព្វ​ថ្ងៃ ហ្វាង​យ្វី បាន​ពង្រីក​ផ្ទៃ​ដី​ដាំ​ដុះ​ដល់​ទៅ​៣.០០០ ម៉ែត្រ​កា​រ៉េ។ ជា​មួយ​តម្លៃ​លក់​នេះ មធ្យម​ភាគ ហ្វាង​យ្វី​ចំ​ណេញ​បាន​ជាង ១ ពាន់​លាន​ដុង/ឆ្នាំ។ លោក​ស្រី ត្រឹង​ធី​ភឿង​ថាវ អនុ​លេ​ខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ឡឹម​កៀក ឱ្យ​ដឹង៖  “ង្វៀង​ហ្វាង​យ្វី ជា​សម្ព័ន្ធ​យុវ​ជន​ជន​ជាតិ​ខ្មែរ​តែ​ម្នាក់​គត់​របស់​ឃុំ​ដែល “ហ៊ាន​គិត​ហ៊ាន​ធ្វើ​និង​ហ៊ាន​វិនិយោគ​ដើម្បី​ធ្វើ​មាន”។ ពិសេស​ទម្រង់​ដាំ​ត្រ​សក់​ផ្អែម​ក្នុង​ផ្ទះ​សំ​ណាញ់​របស់​ហ្វាង​យ្វី ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់ ហើយ​ជា​ទម្រង់​គំរូ​ត្រូវ​បាន​យុវ​ជន​ខ្មែរ​ជា​ច្រើន​មក​ទស្សនា​រៀន​សូត្រ។ ចុង​ឆ្នាំ​២០២៣ ត្រ​សក់​ផ្អែម​សម្រេច​ស្តង់​ដារ OCOP ហើយ​ត្រូវ​បាន​សម្ព័ន្ធ​យុវ​ជន​ឃុំ​ឧបត្ថម្ភ​បុល​ទុន​អនុគ្រោះ​ចំ​នួន​ទឹក​ប្រាក់ ១០០ លាន​ដុង អាច​នឹង​ជួយ​ឱ្យ​ហ្វាង​យ្វី ពង្រីក​ផ្ទះ​សំ​ណាញ់ និង​បង្កើត​យី​ហោ នាំ​ផលិត​ផល​ឱ្យ​កាន់​តែ​មាន​ឈ្មោះ​បោះ​សំ​ឡេង​ថែម​ទៀត”៕

                                   យ្វី​អាញ- លី​សៀ

ចែករំលែកអត្ថបទ