មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

29/01/2024 - 17:29

អ៊ំ​យ័ញ​យឿ នៅ​វិញ​ភូ

លោក​អ៊ំ​យ័ញ​យឿង ជា​សមា​ជិក​គណៈ​កម្ម​ការ​វត្ត​ពោធិ​កណ្តាល​កំ​ពង់​បោះ​ត្រា​ចាស់​ ស្ថិត​នៅ​ភូមិ​ហ្វិញ​តូ ឃុំ​វិញ​ភូ ស្រុក​យ៉ុង​រៀង។​ នេះ​ជា​វត្ត​មួយ​ដែល​មាន​ប្រ​ពៃណី​ប្រ​ណាំង​ទូក​-ង ល្បី​ឈ្មោះ​របស់​ខេត្ត​គៀង​យ៉ាង។​

លោក​អ៊ំ​យ័ញ​យឿ។​

ផ្ទះ​អ៊ំ​យ័ញ​យឿ នៅ​ក្បែរ​វត្ត​ពោធិ​កណ្តាល​កំ​ពង់​បោះ​ត្រា​ចាស់​ ម្ល៉ោះ​ហើយ​លោក​អ៊ំ​តែង​មាន​មុខ​នៅ​វត្ត​ស្ទើរ​តែ​គ្រប់​ពេល។​ ពេល​ខ្លះ​ជួយ​ធ្វើ​កិច្ច​ការ​ក្នុង​វត្ត​ ពេល​ខ្លះ​រួម​ជា​មួយ​នឹង​គណៈ​កម្ម​ការ​វត្ត​ប្រ​ជុំ​ពិភាក្សា​អំ​ពី​បញ្ហា​ទាក់​ទង​ដល់​ការ​សិក្សា​រៀន​សូត្រ​ បង្ហាត់​បង្រៀន​អក្សរ​សាស្រ្ត​ដល់​កូន​ចៅ​ពុទ្ធ​បរិស័ទ។​ ការ​ប្រ​ណាំង​ទូក​-ង​នៅ​ទិវា​បុណ្យ​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​គៀង​យ៉ាង​ ឆ្នាំ​ ២០២៣ លោក​អ៊ំ​យឿ ទទួល​បន្ទុក​មើល​ខុស​ ត្រូវ​លើ​កីឡា​ករ​ទូក​-ង។​ ព្រោះ​ហេតុ​នោះ​ គាត់​តែង​មាន​មុខ​អង្គុយ​នៅ​មាត់​ទន្លេ​ដើម្បី​មើល​ប្រ​ណាំង​ទូក។​ លោក​អ៊ំ​យឿ ឱ្យ​ដឹង៖ “ខ្ញុំ​មក​ទី​នេះ​តាំង​ពី​ព្រលឹម ដើម្បី​មាន​កន្លែង​អង្គុយ​ជិត​ខ្សែ​ទឹក​ប្រ​ណាំង។​ នៅ​ដង​ទន្លេ​កៃ​លើង យើង​ខ្ញុំ​មាន​ទូក​មួយ​ក្រុម​ដើម្បី​ជំ​នួយ​កម្លាំង​កិច្ច​ការ​នេះ​ ខ្ញុំ​បាន​ចាត់​អ្នក​ដែល​មាន​កម្លាំង​ពលំ​មាំ​មួន​សម្រាប់​អុំ​អម​ជា​មួយ។​ ចំ​ណែក​ខ្ញុំ​នៅ​លើ​ច្រាំង​ទន្លេ​គិត​គូរ​កិច្ច​ការ​តូច​តាច ព្រោះ​ខ្ញុំ​ក៏​មាន​អា​យុ​ ៧០​ឆ្នាំ​ហើយ”។​

ទោះ​ជា​មាន​អ្នក​គាំ​ទ្រ​ជា​ច្រើន​ទៅ​តាម​លើក​ទឹក​ចិត្ត​ដូច​ជា​លោក​អ៊ំ​យឿ ប៉ុន្តែ​ទូក​-ង​វត្ត​ពោធិ​កណ្តាល​កំ​ពង់​បោះ​ត្រា​ចាស់​ មិន​ទទួល​បាន​ស្នា​ដៃ​ខ្ពស់​ក្នុង​ការ​ប្រ​កួត​ដណ្តើម​រង្វាន់​លើក​នេះ​។​ បន្ទាប់​ពី​នោះ​ ព្រះ​ចៅ​អធិ​ការ​វត្ត​បាន​ពិភាក្សា​ជា​មួយ​គណៈ​កម្ម​ការ​វត្ត​ សមាជិក​ទូក​-ង​របស់​វត្ត​ធ្វើ​ការ​សន្និ​ដ្ឋាន​ ដោយ​សារ​ទូក​-ង​ចាស់​ ធ្ងន់​ពេក​ ហេតុ​នោះ​ពិបាក​អុំ​ឱ្យ​បាន​ល្បឿន​ណាស់​។​ លោក​អ៊ំ​យឿ ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ៖ “ចំ​ពោះ​ស្ថាន​ភាព​ជាក់​ស្តែង​ដូច​ពោល​ខាង​លើ​ វត្ត​ក៏​សម្រេច​បោះ​ទូក​-ង​ថ្មី​ ត្រៀម​បម្រុង​សម្រាប់​ការ​អុំ​ប្រ​ណាំង​ដណ្តើម​ពាន​រង្វាន់​ក្នុង​ពេល​ខាង​មុខ”។​

ឥឡូ​វ ក្រៅ​ពេល​វេលា​ចិញ្ចឹម​សត្វ​ ដែល​ជា​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ចម្បង​របស់​គ្រួ​សារ​ គាត់​តែង​អញ្ជើញ​មក​វត្ត​ជា​ញឹក​ញាប់​ ដើម្បី​មើល​ដំ​ណើរ​ការ​បោះ​ទូក​-ង។​ លោក​អ៊ំ​យឿ បង្ហើប​ឱ្យ​ដឹង៖ “កាល​នៅ​ក្មេង​ ខ្ញុំ​ក៏​ជា​សមាជិក​ទូក​-ង​ដែរ។​ ឥឡូវ កូន​ធំ​ៗ​អស់​ហើយ​ ជីវ​ភាព​ក៏​លំ​នឹង​ ខ្ញុំ​បាន​រដ្ឋ​ឧបត្ថម្ភ​ទុន​ដើម្បី​ចិញ្ចឹម​សត្វ​ ជីវ​ភាព​ក៏​មាន​ប្រាក់​ចេញ​ចូល​សម្រាប់​ចាយ​វាយ។​ ពេល​ទំ​នេរ​ ខ្ញុំ​ទៅ​ជួយ​ធ្វើ​កិច្ច​ការ​ក្នុង​វត្ត​អា​រាម​។​ ព្រោះ​ថា​ ឪ​ពុក​ខ្ញុំ​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​ភាគ​ ម្ល៉ោះ​ហើយ​គ្រួ​សារ​ខ្ញុំ​ត្រូវ​រស់​នៅ​ឱ្យ​មាន​សណ្តាប់​ធ្នា​ប់​ ដើម្បី​ធ្វើ​ជា​គំ​រូ។​ ទោះ​បី​មាន​វ័យ​ចំ​ណាស់​ក៏​ដោយ​ ខ្ញុំ​នៅ​តែ​ចូល​រួម​ក្នុង​ក្រុម​ស្វ័យ​គ្រប់​គ្រង​របស់​ភូមិ​ភាគ​ ដើម្បី​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ក្នុង​ភូមិ​ស្រុក​។​ ខណៈ​ពេល​ជីវ​ភាព​បាន​សុខ​ស្រួល​ ប្រ​ជា​ជន​ក៏​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី​ដោយ​អស់​ពី​ចិត្ត​ ដើម្បី​ឈាន​ឡើង​ធូរ​ធារ”។​

យើង​ខ្ញុំ​បាន​សួរ​នាំ​ពី​ស្ថាន​ភាព​បោះ​ទូក​ថ្មី​ លោក​អ៊ំ​យ័ញ​យឿ ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ៖ “ឆ្នាំ​ក្រោយ​ យើង​ខ្ញុំ​នឹង​មាន​ផែន​ការ​ហាត់​សម​យូរ​ជាង​ជា​មួយ​នឹង​ទូក​-ង​បោះ​ថ្មី​ ដើម្បី​ទទួល​បាន​លទ្ធ​ផល​ខ្ពស់​បំ​ផុត​ក្នុង​ពិធី​បុណ្យ​ ពី​ព្រោះ​វត្ត​យើង​ខ្ញុំ​មាន​ប្រ​ពៃណី​ប្រ​ណាំង​ទូក​យូរ​យារ​មក​ហើយ​ ម្ល៉ោះ​ហើយ​ឥឡូ​វជីវ​ភាព​បាន​ធូរ​ធារ​ឡើង​ ពុទ្ធ​បរិស័ទ​អ្នក​ណា​ក៏​រំពឹង​ថា​ វត្ត​នឹង​ដណ្តើម​យក​មក​វិញ​នូវ​តំ​ណែង​ជា​វត្ត​មួយ​ក្នុង​ចំ​ណោម​វត្ត​មាន​ស្នា​ដៃ​ប្រ​ណាំង​ទូក​ដ៏​ល្អ​នៅ​ក្នុង​ខេត្ត​គៀង​យ៉ាង”៕​   

                        ហា​ថាញ - វិមាន

ចែករំលែកអត្ថបទ