ដោយកំណត់ច្បាស់ការអភិវឌ្ឍផ្លូវជនបទគឺជា “សរសៃឈាម” ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ទើបឃុំចូវដៀង ស្រុកកូវកែ ខេត្តត្រាវិញ ប្រើប្រាស់អស់ពីលទ្ធភាពរាល់ប្រភពដើមទុន ដើម្បីធ្វើឱ្យសុក្រឹតហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ។ បច្ចុប្បន្ន ផ្លូវជនបទក្នុងឃុំត្រូវបានកសាងមានភាពសុក្រឹតបង្គួរ ឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរទៅមក ដោះដូរពាណិជ្ជកម្មទំនិញរបស់ប្រជាជន។
ព្រះតេជព្រះគុណ ថាច់ឡែ ព្រះចៅអធិការវត្តសាលវ័ន (តាអោក) ឃុំចូវដៀង និមន្តមកចលនាប្រជាជនបរិច្ចាគដីធ្វើផ្លូវ។
ចូវដៀងមានប្រជាជន ៣.៣៩៤ គ្រួសារ ក្នុងនោះ គ្រួសារខ្មែរស្រូបអត្រាជាង៨២% នៃចំនួនប្រជាជនទូទាំងឃុំ។ ខណៈពេលដែលបណ្ដាញស្ពានថ្នល់រីកចម្រើន បានធ្វើឱ្យផ្លាស់ប្ដូរមុខមាត់ជនបទ នេះហើយគឺជាបុព្វបទសម្រាប់ទាក់ទាញអាជីវកម្ម គ្រឹះស្ថានផលិតយកចិត្តទុកដាក់ ហើយជ្រើសរើសឃុំចូវដៀងជាគោលដៅដើម្បីវិនិយោគ។ ផ្តើមពីនោះ រួមចំណែកលើកស្ទួយជីវភាពជនរួមជាតិខ្មែរ។ អ្នកមីងថាច់ធីហុងតឺយ នៅភូមិអូរទទឹង ឱ្យដឹង៖ “ជាមួយគោលលំនាំ “រដ្ឋនិងប្រជាជនរួមគ្នាធ្វើ” និងការកសាងផ្លូវជនបទ គឺជួយដល់ជីវភាពគ្រួសារខ្ញុំនិងប្រជាជនភូមិស្រុកកាន់តែរីកចម្រើន ម្ល៉ោះហើយ គ្រួសារខ្ញុំរួមចំណែកកម្លាំងពលកម្ម ដើម្បីជួយធ្វើផ្លូវ”។
ផ្លូវជនបទថ្មីនៅភូមិអូរទទឹង ឃុំចូវដៀង បានប្រជាជនបរិច្ចាគដីកសាងយ៉ាងល្អស្អាត។
តាមប្រសាសន៍លោក ឡេក្វឹកធ្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំចូវដៀង ក្នុងដំណាក់កាលកសាងជនបទថ្មី រាល់ការចលនាអាស្រ័យដោយភូមិភាគបំផុស ដូច៖ កសាងស្ពាន ផ្លូវថ្នល់ ត្រូវបានប្រជាជនបរិច្ចាគដី ឈើដំណាំរួមផ្សំ រួមចំណែកកម្លាំងពលកម្ម ចូលរួមអនុវត្តទម្រង់អំពូលភ្លើងផ្លូវ៘ បង្កបានទៅជាប្រជាចលនាប៉ិនប្រសប់នៅតាមភូមិនីមួយៗ។ ពីព្រោះប្រជាជនមានការយល់ឃើញថា បង្កើនការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ នឹងបង្កលក្ខណសម្បត្តិងាយស្រួលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ ដើម្បីរក្សាខ្ជាប់និងលើកកម្ពស់គុណភាព រាល់លក្ខឋានឃុំជនបទថ្មីកម្រិតខ្ពស់ ពិសេស គឺលក្ខឋានគមនាគមន៍។ ដូច្នេះ គណៈចង្អុលការឃុំដាក់ចេញផែនការនិងស្នើទៅថ្នាក់លើ បង្កើនកម្រិតជួសជុលដងផ្លូវភ្ជាប់ឃុំ ភូមិ និងផ្លូវកាត់វាលស្រែ។ បច្ចុប្បន្ន លើភូមិសាស្ត្រឃុំ មានផ្លូវកៅស៊ូនិងផ្លូវបេតុង ៩៦ ខ្សែ សរុបជាង ១១៣,៦៥ គីឡូម៉ែត្រ ឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរទៅមក បង្កបង្កើនផលរបស់ប្រជាជន។ ក្រៅពីនេះ ឃុំថែមទាំងចលនាប្រជាជនកសាងដងផ្លូវ “ភ្លឺ - បៃតង - ស្អាតល្អ” បានជាង ៨០ គីឡូម៉ែត្រទៀតផង”៕
សើុងម៉ាល័យ - លីសៀ