មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

05/02/2024 - 12:51

អ្នក​អស់​ពី​ចិត្ត​ដើម្បី​ការ​ចលនា​សមា​គម

បង​ស្រី ថាច់​ធី​ថើយ ប្រ​ធាន​សា​ខា​សមា​គម​នារី​ភូមិ​ដើម​សំ​រោង ឃុំ​ឡុង​សើុង ស្រុក​កូវ​ង៉ាង ខេត្ត​ត្រា​វិញ តែង​អស់​ពី​ចិត្ត​ជា​មួយ​នឹង​ការ​ចលនា​សមា​គម។

បង​ស្រី ថាច់​ធី​ថើយ ប្រ​ធាន​សា​ខា​សមា​គម​នារី​ភូមិ​ដើម​សំ​រោង។

បង​ស្រី​ថាច់​ធី​ថើយ ឱ្យ​ដឹង៖ “ភូមិ​ដើម​សំ​រោង ពី​មុន​មាន​មុខ​សញ្ញា​ជា​ច្រើន លង់​ក្នុង​បាប​គ្រោះ​សង្គម ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន។ កំ​ណត់​ច្បាស់​ការ​ងារ​ទាំង​នោះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ទទួល​ខុស​ត្រូវ​របស់​បង​ប្អូន​នារី ត្រូវ​ជួយ​ណែ​នាំ​ក្មួយៗ​អនុវត្ត​ត្រឹម​ត្រូវ​តាម​ច្បាប់ ដូច្នេះ នាង​ខ្ញុំ​តែង​អញ្ជើញ​បង​ប្អូន​នារី​ចូល​រួម​នៅ​រាល់​ពេល​ប្រ​ជុំ ដើម្បី​អនុវត្ត​ល្អ​នូវ​ការ​ងារ​ផ្សព្វ​ផ្សាយ។ ផ្តើម​ពី​នោះ មាន​បង​ប្អូន​នារី​ជា​ច្រើន​បាន​លើក​កម្ពស់​តួនា​ទី​របស់​ខ្លួន​ក្នុង​ការ​គ្រប់​គ្រង​គ្រួ​សារ ណែ​នាំ​កូន​ចៅ​កែ​ប្រែ​ផ្នត់​គំ​និត”។

ទម្រង់ចិញ្ចឹមគោរបស់​បង​ស្រី​ថាច់​ធី​ថើយ

ភូមិ​ដើម​សំ​រោង​មាន​ប្រ​ជា​ជន​ជាង ៣៦០ គ្រួ​សារ ដោយ​មាន​មនុស្ស​ជាង ១.៥០០ នាក់ ក្នុង​នោះ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជាង ៣៥%។ ភូមិ​បាន​ទទួល​ស្គាល់​ជា​ភូមិ​វប្ប​ធម៌​ជន​បទ​ថ្មី។ សម្រេច​បាន​សមិទ្ធ​ផល​ទាំង​នោះ អា​ស្រ័យ​ដោយ​ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​បង​ស្រី​ថាច់​ធី​ថើយ ពេល​គាត់​ចលនា​បង​ប្អូន​នារី​ក្នុង​ភូមិ​អនុវត្ត​លក្ខ​ឋាន​អំ​ពី​ការ​កសាង​ជន​បទ​ថ្មី។ បច្ចុប្បន្ន សាខា​សមា​គម​នារី​គ្មាន​នៅ​សមា​ជិក​ណា​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រួសារ​ក្រី​ក្រ។

អ្នក​ស្រី ង្វៀង​ធីធូ​ថាវ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​ឡុង​សើុង ឱ្យ​ដឹង៖ “បង​ស្រី​ថាច់​ធី​ថើយ ត្រូវ​បាន​ចាត់​ទុក​ជា​បុគ្គល​គំរូ​ម្នាក់​នាំ​មុខ ក្នុង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ ឈាន​មុខ​ក្នុង​ការ “ហ៊ាន​គិត ហ៊ាន​ធ្វើ” និង​ហ៊ាន​ទទួល​ខុស​ត្រូវ។ ក្នុង​ចំ​ណោម​សមា​ជិកា​ចូល​រួម​ប្រ​ជុំ​ជីវ​ភាព​ទាំង ៤០ នាក់ បង​ស្រី​ក្តាប់​ច្បាស់​ពី​មនោ​សញ្ចេត​នា​របស់​បង​ប្អូន​នារី បើ​ឃើញ​បង​ប្អូន​នារី​ណា​ត្រូវ​ការ​ដើម​ទុន គាត់​លើក​សំ​ណើ​ទៅ​សមា​គម​ថ្នាក់​លើ​បង្កើត​គម្រោង​និង​ស្នើ​ជំ​នួយ​ដើម​ទុន​ដល់​ពួក​គាត់។ ផ្តើម​ពី​នោះ មាន​បង​ប្អូន​នារី​ជា​ច្រើន បាន​ពង្រីក​ទម្រង់​ដាំ​ដុះ ចិញ្ចឹម​សត្វ រួម​ចំ​ណែក​លំ​នឹង​សេដ្ឋ​កិច្ច​គ្រួ​សារ។ ឆ្នាំ​២០១៧ បង​ស្រី​ថាច់​ធី​ថើយ បាន​មា​មីង​ទំ​នុក​ចិត្ត​បោះ​ឆ្នោត​ ជ្រើស​រើស​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ”៕

                              សើុង​ម៉ា​ល័យ-មុនី

ចែករំលែកអត្ថបទ