មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

05/02/2024 - 12:51

ប្រ​សិទ្ធ​ភាព​ពី​ទម្រង់​ដាំ​បន្លែ​ក្នុង​ផ្ទះ​សំ​ណាញ់

ដោយ​បាន​ឧបត្ថម្ភ​ពី​គម្រោង​ប្រ​កប​របរ​ចិញ្ចឹម​ជីវិត​ខេត្ត​ត្រា​វិញ មាន​គ្រួ​សារ​ប្រ​ជា​ជន ៥ គ្រួ​សារ នៅ​ឃុំ​ដូង​ចូវ ស្រុក​យ្វៀង​ហាយ បាន​អនុវត្ត​ទម្រង់​ដាំ​បន្លែ​ក្នុង​ផ្ទះ​សំ​ណាញ់​នៅ​លើ​ផ្ទៃ​ដី ២.៥០០ម២ សរុប​ថវិកា ៥០០ លាន​ដុង។ ផ្តើម​ពី​ប្រ​សិទ្ធ​ភាព​ដំ​បូង​បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា ទម្រង់​នេះ​បាន​ជួយ​កសិករ​ជា​ច្រើន ពិ​សេស​គឺ​កសិករ​ខ្មែរ​ទទួល​យក​បាន​ទាន់​ពេល​នូវ​វិទ្យា​សាស្ត្រ​បច្ចេក​ទេស និង​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​ប្រ​ភព​ទុន​វិនិយោគ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។

 ទម្រង់​ដាំ​បន្លែ​ក្នុង​ផ្ទះ​សំ​ណាញ់​របស់​លោក​ថាច់​ចន្ទ នៅ​ភូមិ​សាយាំុង ឃុំ​ដូង​ចូវ។

ទម្រង់​ដាំ​បន្លែ​ក្នុង​ផ្ទះ​សំ​ណាញ់​មិន​សូវ​បង់​កម្លាំង​ថែ​ទាំ តិច​មាន​សត្វ​ល្អិត​បំ​ផ្លាញ និង​ជំងឺ​ផ្សេងៗ អាច​ដាំ​បាន​ក្នុង​រដូវ​វស្សា​ដោយ​មិន​បា​រម្ភ​បន្លែ​ត្រូវ​រលាំ​ទឹក ឬ​រលួយ​គល់។ ទិន្ន​ផល​ខ្ពស់ អាច​ដាំ​បាន​ខួប​ឆ្នាំ កាត់​បន្ថយ​បាន​ការ​ចំ​ណាយ​ជួល​កម្ម​ករ​ថ្លៃ​ជី និង​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ ម្ល៉ោះ​ហើយ​កសិករ​នៅ​សល់​ប្រាក់​ចំ​ណេញ​ច្រើន​ជាង បើ​ប្រៀប​ជា​មួយ​នឹង​របៀប​ដាំ​ដុះ តាម​ទម្លាប់​ចាស់។

លោក​ថាច់​ចន្ទ នៅ​ភូមិ​សា​យុាំង ឃុំ​ដូង​ចូវ ឱ្យ​ដឹង៖ “ខ្ញុំ​បាន​រដ្ឋ​ឧបត្ថម្ភ​សង់​ផ្ទះ​សំ​ណាញ់​ទំ​ហំ ៥០០ម២ សរុប​ថវិកា ១០០ លាន​ដុង ដោយ​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ។ ទម្រង់​នេះ ជួយ​ឱ្យ​ខ្ញុំ​កាត់​បន្ថយ​ថ្លៃ​ជួល​កម្មករ មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់ និង​អាច​ដាំ​បន្លែ​បាន​ច្រើន​ប្រ​ភេទ ដូច​ជា៖ ស្ពៃ​ខៀវ ស្ពៃ​ចង្កឹះ វ៉ាន់​ស៊ុយ ស្ពៃជើង​ទា ត្រ​កួន ជីរ​ចំ​អាប​ត្រី ។ល។ ទម្រង់​នេះ​ផ្តល់​ប្រាក់​ចំ​ណូល​រាល់​ថ្ងៃ​ពី ២០០.០០០ - ៣០០.០០០​ដុង។ ដោយ​សារ​មាន​ប្រាក់​ចំ​ណូល​លំ​នឹង ទើប​ខ្ញុំ​គិត​គូរ​ឱ្យ​កូនៗ​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ”។

ចំ​ណាយ​វិនិយោគ​ផ្ទះ​សំ​ណាញ់​ដំ​បូង​ខ្ពស់​បង្គួរ ស្ថិត​ក្នុង​រង្វង់​ពី ១០០ លាន​ដុង/ផ្ទះ​សំ​ណាញ់ អា​ស្រ័យ​ហេតុ​នោះ ពេល​បាន​គម្រោង​ឧបត្ថម្ភ គ្រួ​សារ​កសិករ​ខិត​ខំ​ផលិត​តាម​បទ​ដ្ឋាន ដែល​បាន​ដាក់​ចេញ។ បច្ចុប្បន្ន ទម្រង់​ដាំ​បន្លែ​ក្នុង​ផ្ទះ​សំ​ណាញ់ កំ​ពុង​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ឆ្លៀត​យក​ពី​ប្រ​ភព​ឧបត្ថម្ភ​ដើម្បី​បើក​ទូលាយ។ ផ្តើម​ពី​នោះ ការ​អភិវឌ្ឍ​កសិកម្ម​ប្រ​កប​ដោយ​ចីរ​ភាព អនុវត្ត​បច្ចេក​វិជ្ជា​ខ្ពស់ និង​ឆ្លើយ​តប​តាម​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់។

លោក​ត្រឹម​ក្វឹក​ទ្រុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដូង​ចូវ ឱ្យ​ដឹង៖ “ទិស​ដៅ​សំ​ខាន់​របស់​ឃុំ គឺ​ជួយ​កសិករ​មាន​ប្រាក់​ចំ​ណូល​ខ្ពស់​ក្នុង​ការ​ផលិត​កសិកម្ម។ ឃុំ​ផ្តុំ​កម្លាំង​អភិវឌ្ឍ​លើ​វិស័យ​ផលិត​កម្ម​តាម​ទិស​ដៅ VietGAP និង​សរីរាង្គ។ ឆ្លង​តាម​រយៈ​នោះ លើក​កម្ពស់​គុណ​ភាព​និង​ខ្សែ​សង្វាក់​តម្លៃ​ផលិត​ផល ធានា​ប្រ​កប​ដោយ​ចីរ​ភាព ឈាន​ទៅ​រក​កសិកម្ម​បៃ​តង និង​លំ​នឹង​សុខ​ភាព​ប្រ​ជា​ជន។ ក្នុង​ពេល​ខាង​មុខ ឃុំ​នឹង​បង្កើត​សហ​ករណ៍ ក្រុម​សហ​ការ​ផលិត​និង​សហ​ការ​ជា​មួយ​ផ្នែក​ជំ​នាញ ដើម្បី​ផ្ទេរ​ជូន​វិទ្យា​សាស្ត្រ​បច្ចេក​ទេស អនុវត្ត​ដំ​ណាក់​ការ​ផលិត​កសិកម្ម VietGAP នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ មួយ​ថ្ងៃ​កាន់​តែ​បើក​ទូលាយ​និង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព បង្កើត​នូវ​ផលិត​ផល​សុវត្ថិ​ភាព គុណ​ភាព ទិន្ន​ផល​ខ្ពស់។ ទន្ទឹម​នឹង​នោះ ចង​សម្ព័ន្ធ​ផលិត​កម្ម​និង​ប្រើ​ប្រាស់ ដើម្បី​ធា​នា​ច្រក​ចេញ​ជូន​កសិករ”៕

                           សើុង​ម៉ាល័យ-វិមាន

ចែករំលែកអត្ថបទ