មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

22/01/2024 - 16:02

សេនា​ជន​ចល័ត ថាច់​វណ្ណា សកម្ម​ក្នុង​ការ​ងារ

ថាច់​វណ្ណា កើត​ឆ្នាំ ១៩៩៦ បច្ចុប្បន្ន​ជា​សេនា​ជន​ចល័ត​ឃុំ​តឹង​សើុង​ ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ។ បង​បាន​ថ្នាក់​ដឹក​នាំ​គណៈ​បញ្ជា​ការ​យោ​ធា និង​ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​វាយ​តម្លៃ​ខ្ពស់​អំពី​លក្ខណៈ​សកម្ម​ក្នុង​ការ​អនុវត្ត​ភារ​កិច្ច​យោ​ធា ក៏​ដូច​ជា​ការ​ចលនា​នៅ​មូល​ដ្ឋាន។

សេនា​ចល័ត​ថាច់​វណ្ណា​ បង្កើត​ផែន​ការ​សម្រាប់​ខ្លួន​គាត់​សកម្ម​ភាព។

អនុវត្ត​តាម​ការ​ចាត់​ចែង​របស់​គណៈ​បញ្ជា​ការ​យោ​ធា​ភូមិ​ភាគ ក្រៅ​ពី​ប្រ​ចាំ​ការ​ត្រៀម​លក្ខណៈ​ទប់​ទល់​ជា​មួយ​នឹង​ស្ថាន​ភាព​ដែល​អាច​កើត​មាន សេនា​ជន​ចល័ត​ថាច់​វណ្ណា នៅ​ទាំង​សហ​ការ​ជា​មួយ​នឹង​ផ្នែក​នគរ​បាល ដើម្បី​ចូល​រួម​ល្បាត​នៅ​តាម​មណ្ឌល​តាំង​ទី​លំ​នៅ និង​តាម​ដង​ផ្លូវ​លើ​ភូមិ​សាស្រ្ត​បាន​ល្អ​ទៀត​ផង។ រៀង​រាល់​សប្ដាហ៍ បង​តែង​រៀប​ចំ​ពេល​វេលា ចូល​រួម​ល្បាត​ពី​ ៣ ​ដល់ ​៤​ លើក ដើម្បី​ក្ដាប់​ស្ថាន​ភាព​និង​យោ​បល់​លើក​ឡើង​របស់​ប្រ​ជា​ជន។ ផ្ដើម​ពី​នោះ លោក​អនុវត្ត​ល្អ​ការ​ងារ​ធ្វើ​សេនា​ធិការ​ ជួយ​ដល់​ថ្នាក់​ដឹក​នាំ​យោ​ធា​មូល​ដ្ឋាន ដាក់​ចេញ​ផែន​ការ​គ្រប់​គ្រង​ភូមិ​សាស្រ្ត​និង​អនុវត្ត​ការ​ងារ​សហការ​ជា​មួយ​នឹង​អង្គ​ការ​មហា​ជន​ នគរ​បាល​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

សេនា​ជន​ចល័ត ថាច់​វណ្ណា (ខាង​ស្ដាំ) កំ​ពុង​ពិភាក្សា​យោ​បល់​ជា​មួយ​នឹង
លេខាសាខាបក្សភូមិដូងជ្រំ ឃុំតឹងសើុង។

បង​ថាច់​វណ្ណា ចែក​រំ​លែក៖ “បំ​ពេញ​ការ​ងារ​នៅ​មូល​ដ្ឋាន​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​កុះ​ករ បំណង​ធំ​បំ​ផុត​របស់​ខ្ញុំ គឺ​ចង់​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ​គ្រប់​រូប​មាន​ស្មារតី​ភ្ញាក់​រលឹក​អនុវត្ត​ល្អ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស ច្បាប់​របស់​រដ្ឋ។ អា​ស្រ័យ​ហេតុ​នោះ ក្នុង​រយៈ​ពេល​ដើរ​ល្បាត​ឬ​ក្នុង​ទំនាក់​ទំនង​ការ​ងារ​ក៏​ដោយ ខ្ញុំ​តែង​ចូល​រួម​យោ​បល់​ស្ថាប​នា រួម​ចំ​ណែក​ធ្វើ​ឱ្យ​សណ្ដាប់​ធ្នាប់​សង្គម​ក្នុង​តំបន់​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​ល្អ​ប្រ​សើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ”។

លោក​ ត្រឹង​វ៉ាន់​ដុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តឹង​សើុង​ ឱ្យ​ដឹង៖ “សម​មិត្ត​ថាច់​វណ្ណា ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បុគ្គល​ឈាន​មុខ​ក្នុង​ការ​អនុវត្ត​បទ​បញ្ជា​លេខ ២៧ របស់​គណៈ​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត។ ក្នុង​ពេល​បើក​យុទ្ធ​នា​ការ​ជា​មួយ​នឹង​អង្គ​ការ​មហា​ជន​ភូមិ​ភាគ សម​មិត្ត​វណ្ណា តែង​បំ​ពាក់​ឧប​ករណ៍​សម្រាប់​កាត់​មែក​​ឈើ កាប់​ឆ្ការ​ព្រៃ​ស៊ុប​ទ្រុប​ជា​ដើម ដើម្បី​ធា​​នា​សុវត្ថិ​ភាព​ទាំង​មនុស្ស​និង​មធ្យោ​បាយ​ពេល​ចូល​រួម​ធ្វើ​ចរា​ចរ​តាម​ដង​ផ្លូវ; បង្កើត​ឱ្យ​មាន​ទិដ្ឋ​ភាព​បៃ​តង ​- ជ្រះ​ - ស្អាត នៅ​តាម​ដង​ផ្លូវ​ឃុំ​ជន​បទ​ថ្មី”។    

សម​មិត្ត ហ្វិញ​មិញ​ហាយ មេ​បញ្ជា​ការ​យោ​ធា​ឃុំ​តឹង​សើុង ​ឱ្យ​ដឹង៖ “សម​មិត្ត​ថា​ច់​វណ្ណា តែង​បង្ហាញ​ពី​លក្ខណៈ​សកម្ម​ក្នុង​ការ​ងារ; ក្នុង​អនុវត្ត​ភារ​កិច្ច សម​មិត្ត​តែង​បង្ហាញ​តួនាទី​ ភារ​កិច្ច ទទួល​ខុស​ត្រូវ​ខ្ពស់។ ដ្បិត​អី ចំ​ពោះ​ភារ​កិច្ចបាន​ប្រ​គល់​ជូន​សម​មិត្ត​តែង​អនុវត្ត​ល្អ។ សម​មិត្ត​ក៏​ជា​អ្នក​អនុវត្ត​ល្អ​ការ​ងារ​ហ្វឹក​ហ្វឺន​តាម​កិច្ច​ចង្អុល​ការ​របស់​ថ្នាក់​លើ។ អា​ស្រ័យ​ហេតុ​នោះ លទ្ធ​ផល​ហ្វឹក​ហ្វឺន​របស់​សមមិត្ត​កាន់​តែ​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ”៕

                         សើុង​ម៉ាល័យ - ថាច់​ធី

ចែករំលែកអត្ថបទ